Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ឆេះផ្ទះប្រជាពលរដ្ឋជាសំណង់មិនរៀបរយ អស់ចំនួន៦ខ្នងផ្ទះទាំងស្រុង

    ឆេះផ្ទះប្រជាពលរដ្ឋជាសំណង់មិនរៀបរយ អស់ចំនួន៦ខ្នងផ្ទះទាំងស្រុង

    ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង អស់ចំនួន៦ខ្នងផ្ទះទាំងស្រុង ជាប្រភេទសំណង់មិនរៀបរយឈើប្រកស័ង្កសី តែមិនបណ្ដាយឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង០៥ និង១៥នាទីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចដីឡូ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ កែងផ្លូវលេខ៥០៨ ភូមិ៤ ក្រុម២៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីផ្ទះកើតហេតុ ទើបង្កឱ្យមានការភ្ងាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនរលត់ ក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានទាក់ទងទៅកម្លាំងនគរបាលការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញរថយន្តជាច្រើនគ្រឿង ដើម្បីមកជួយអន្តរាគមន៍បាញ់ពន្លត់។ មន្ត្រីនៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាក្រោយទទួលបានដំណឹងនេះភ្លាមសមត្ថកិច្ច បានចេញរថយន្តជួយតែដោយស្ថានភាពផ្លូវតូចចង្អៀតមិនអាចចូលរថយន្តបាន ត្រូវប្រើពេលយូបន្តិច ដូច្នេះអគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋ អស់ទាំង៦ខ្នងផ្ទះ ដែលជាប្រភេទសំណងមិនរៀបរយឈើប្រក់សង្ក័សី តែក្នុងហេតុការណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។ បើតាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា មានយុវជនម្នាក់ សង្ស័ងថាប្រើប្រាស់សារធាតុញៀនលើសកម្រិត ដែលមានគំនុំជាមួយយុវជនម្នាក់ទៀតជាង១ខែមកហើយដែលដេញវៃគ្នា រហូតមកដល់ថ្ងៃនេះ យុវជនម្នាក់ ដែលគេស្គាល់ថាឈ្មោះ ម៉ៅ រូបនោះបានមកលួចដុត ហើយដៃកាន់ដាវ មិនឱ្យប្រជាពលរដ្ឋចូលមកពន្លត់ទាន់ពេលរួចហើយក៏រត់ចូលព្រៃបាត់ទៅ។ សូមបញ្ជាក់ថា ក្នុងករណីគ្រោះអគ្គីភ័យនេះ បានឆេះផ្ទះ៦ខ្នង…

  • សូមមានការប្រុងប្រយ័ត្ន!! មេឃភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់ ធ្វេីឲ្យរលំដើមឈេីសង្កត់លើpassapp បណ្ដាលឲ្យស្រ្តីម្នាក់រងរបួស

    ភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសបញ្ចូនទៅកាន់មន្ទីពេទ្យ ក្រោយពីមានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បាក់ដើមឈើ សង្កត់ពីលេីរួមនិងឡាំប្រឺតាមួយគ្រឿង កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខមន្ទីពេទ្យកុមារជាតិ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

  • ឯកឧត្តម នេត សាវឿន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម

    ឯកឧត្តម នេត សាវឿន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម

    រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងលទ្ធផលអនុវត្តផែនការសកម្មភាពឆមាសទី១ និងលើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២១ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅពីចម្ងាយតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាអគ្គស្នងការរង ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបប្រមាណជា១៧០នាក់ ។ យោងតាមរបាយការណ៍ដែលអានដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា៖ រយៈពេល០៦ខែកន្លងទៅនេះ ក្រោមការចង្អុលដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ គ្រប់នាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាទិសដៅការងាររបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញឲ្យអនុវត្តនាឆ្នាំ២០២១ ដោយបានធ្វើឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គម មានលក្ខណៈល្អប្រសើរ ក្នុងនោះ៖ -រក្សាបាននូវសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យជាតិ បញ្ចៀសបាននូវអំពើភេរវកម្ម បង្ក្រាបទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ រក្សាបាននូវស្ថិរភាព…

  • ក្មេងស្រីម្នាក់អាយុជាង ២ខួបបានស្លាប់ ត្រូវបានជីតាសង្ស័យថាឪពុកចុងរំលោភសម្លាប់

    ក្មេងស្រីម្នាក់អាយុជាង ២ខួបបានស្លាប់ ត្រូវបានជីតាសង្ស័យថាឪពុកចុងរំលោភសម្លាប់

    ភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ២ ឃាត់ខ្លួនដេីម្បីសួរនាំ ពាក់ព័ន្ធករណីសង្ស័យធ្វេីឲ្យក្មេងស្រីម្នាក់អាយុជាង២ខួបត្រូវជាកូនចុងស្លាប់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង២រសៀល ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ថា អាយុ២៨ឆ្នាំ មុខរបបកម្មកររោងចក្រ ស្នាក់នៅភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ។ រីឯសពក្មេងស្រីរងគ្រោះមានឈ្មោះ គឹម ស្រីនិច អាយុ២ខួប ៨ខែ ស្នាក់នៅជាមួយជីតាក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ យោងតាមសម្ដីបុរសវ័យចំណាស់ម្នាក់ត្រូវជាជីតាក្មេងស្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនថ្ងៃកេីតហេតុ ឪពុកចុងក្មេងស្រីរងគ្រោះបានយកជនរងគ្រោះទៅដេកមួយយប់ ។ លុះស្អែកឡេីងនៅថ្ងៃកេីតហេតុក៏យកមកវិញទាំងសភាពទន់ខ្លួនប្រាណបាត់ស្មារតី ទេីបជីតាពិនិត្យមេីលឃេីញមានស្នាមជាំខ្លួន ជាំភ្លៅ ព្រមទាំងហេីមប្រដាប់ភេទ និងដាច់ខ្យល់ស្លាប់បាត់ទៅហេីយ ទេីបជីតាសង្ស័យឪពុកចុងរំលោភរួចធ្វេីបាបរហូតដល់ស្លាប់ ។ ភ្លាមៗជីតាក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាឪពុកចុងក្មេងរងគ្រោះតែម្ដង ។ បេីតាមចម្លេីយសារភាពជនសង្ស័យជាឪពុកចុងក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃកេីតហេតុរូបគេបានឲ្យកូនស្រីចុងចូលបន្ទប់ទឹកងូតទឹក ហេីយរូបគេបានឆុងមីហូប ហេីយដេីរចូលបន្ទប់ទឹករអិលជេីងដួលសង្កត់ពីលេីកូនស្រី រួចក៏យកកូនស្រីឲ្យទៅជីតាដេីម្បីពិនិត្យមេីល ទេីបស្លាប់ ។ ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២បានចុះទៅឃាត់ខ្លួនបុរសជាឪពុកចុងក្មេងស្រីរងគ្រោះដេីម្បីយកមកសាកសួរ…

  • រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹង ស្ដីពីការចាប់ផ្ដើមអនុវត្តន៍ការផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ

    រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹង ស្ដីពីការចាប់ផ្ដើមអនុវត្តន៍ការផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេសេចក្តីជូនដំណឹងមួយ ស្តីពីការចាប់ផ្តើមអនុវត្តការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ដោយប្រតិបត្តិករថ្មី។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញឲ្យដឹងថា ប្រតិបត្តិករថ្មីចំនួន៣ នឹងចាប់ផ្តើមប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ តទៅ នៅតំបន់ចំនួន៣ នៃខណ្ឌទាំង១៤ ដោយឡែកពីគ្នាដូចខាងក្រោម៖ ១៖ ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited នឹងត្រូវផ្តល់សេវា ក្នុងតំបន់ទី១ ដែលមាន៥ខណ្ឌ គឺខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ ២៖ ក្រហ៊ុន Mizuda Group Co., Ltd នឹងត្រូវផ្តល់សេវា ក្នុងតំបន់ទី២ ដែលមាន៥ខណ្ឌ គឺខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោរ…

  • អាជ្ញាធររាជធានី មិនមានការអនុញ្ញាតឱ្យ មានការលក់ម៉ូតូ លក់ឡាន រំលោភយកចិញ្ចើមផ្លូវសាធារណៈទៀតទេ ដោយទុករយៈពេល២ខែ ដើម្បីផ្លាស់ប្តូរទីតាំងថ្មី

    អាជ្ញាធររាជធានី មិនមានការអនុញ្ញាតឱ្យ មានការលក់ម៉ូតូ លក់ឡាន រំលោភយកចិញ្ចើមផ្លូវសាធារណៈទៀតទេ ដោយទុករយៈពេល២ខែ ដើម្បីផ្លាស់ប្តូរទីតាំងថ្មី

    ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលភ្នំពេញ បានដាក់បទបញ្ជាទៅឲ្យអាជ្ញាធរខណ្ឌ នៅកណ្ដាលរាជធានីភ្នំពេញ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយមិនមានការអនុញ្ញាតឱ្យ មានការលក់ម៉ូតូ លក់ឡាន រំលោភយកចិញ្ចើមផ្លូវដើម្បីធ្វើអាជីវកម្មទៀតនោះទេ ។ អាជ្ញាធររាជធានីភ្នំពេញនិងទុករយៈពេលឲ្យ២ខែដើម្បីឲ្យពួកគាត់រុះរើឬផ្លាស់ប្តូរទីតាំងថ្មីទៅនៅជាយក្រុងនៃរាជធានីភ្នំពេញវិញ។ ការដាក់បទបញ្ជាបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។ លោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា៖វាល្មមដល់ពេលដែលយើងត្រូវរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅក្នុងខណ្ឌចំនួន ៥នៅកណ្ដាលរាជធានីភ្នំពេញ ឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយ ។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធនៅកណ្ដាលក្រុងត្រូវតែធ្វើសេចក្តីជូនដំណឹងអោយបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ម៉ូតូ និងលក់រថយន្ត ដោយប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មបែបអនាធិបតេយ្យនោះ ប្រញាប់រុះរើទីតាំងរបស់ខ្លួនទៅនៅជាយរាជធានីភ្នំពេញវិញដោយអាជ្ញាធររាជធានីភ្នំពេញនិងទុករយៈពេលឱ្យ២ខែ ដើម្បីឲ្យពួកគាត់រកទីតាំងថ្មី ។ លោកឃួង ស្រេងបានបញ្ជាក់ទៀតថា ៖មកដល់ពេលនេះ យើងឈប់និយាយរឿងប្រើប្រាស់ចិញ្ចើមផ្លូវ ២ភាគ៣ទៀតហើយ ព្រោះរដ្ឋបាលរាជធានីភ្នំពេញបានធ្វើ ការអនុគ្រោះជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមូយចំនួនណានោះ ដូចជាមិនចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញ ជុំវិញការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនោះទេ។ ដូច្នេះចាប់ពីពេលនេះតទៅ គឺមិនមានការអនុញ្ញាតឱ្យការប្រើប្រាស់ចិញ្ចើមផ្លូវធ្វើអាជីវកម្មបន្តទៀតទេ ។ លោកបន្តថា៖បងប្អូនអាចធ្វើអាជីវកម្មរកស៊ីលក់ដូរបានប៉ុន្តែមិនអនុញ្ញាតឲ្យប្រើប្រាស់ចិញ្ចើមផ្លូវនោះទេ បងប្អូនអាចលក់ម៉ូតូ លក់រថយន្តនៅក្នុងផ្ទះឬ ទីតាំងរបស់ខ្លួន ដោយមិនអោយរំលោភលើចិញ្ចើមផ្លូវសាធារណៈជាដាច់ខាន សូម្បីតែ២ភាគ៣ក៏ដោយ បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តវិធានការទៅតាមផ្លូវច្បាប់ដោយមិនមានការលើកលែងនោះទេ៕

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣០ មិថុនា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣០ មិថុនា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣០ មិថុនា​ ២០២១

  • មនុស្សម្នាក់ស្លាប់ ដោយសារអគ្គិភ័យឆាបឆេះស្ថានីយប្រេងឥន្ទនៈនៅស្រុកចំការលើ ខេត្តកំពង់ចាម

    មនុស្សម្នាក់ស្លាប់ ដោយសារអគ្គិភ័យឆាបឆេះស្ថានីយប្រេងឥន្ទនៈនៅស្រុកចំការលើ ខេត្តកំពង់ចាម

    អគ្គិភ័យឆាបឆេះស្ថានីយប្រេងឥន្ទនៈបណ្ដាលអោយស្លាប់មនុស្សម្នាក់នៅស្រុកចំការលើ នៅថ្ងៃទី29 ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង06.45នាទី បានទទួលពត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គីភ័យ ០១ករណី នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មាន លោកស្នងការ បានចាត់បញ្ជាកម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកចំការលើនិងចេញរថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង និងបានអោយរថយន្ដខេត្ត និងតាមបណ្ដាលស្រុក ចុះទៅជួតអន្ដរាគមន៍ជួយពន្លត់ ។ ម្ចាស់ផ្ទះឈ្មោះ ជឹម រីន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ។ ករណីនេះ បណ្តាលអោយស្លាប់មនុស្ស ០១នាក់ឈ្មោះ អឿន រដ្ឋា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ (កូនម្ចាស់ផ្ទះ) ។ មូលហេតុ :បណ្តាលអោយស្លាប់ ដោយសារជនរងគ្រោះចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ។ ករណីអគ្គិភ័យនេះបង្កការខូចខាត_ផ្ទះទំហំ ៧ម៉ត្រ × ៩ម៉ែត្រ (ឆេះអស់១០០%)-ផ្ទះសង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដា (រនាបឈើ)-ការ៉ាស់សាំង ០១…

  • រថយន្តលុចសុីស RX330 បុកទ្រូងផ្លូវនៅមុខក្រសួងមហាផ្ទៃ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្តលុចសុីស RX330 បុកទ្រូងផ្លូវនៅមុខក្រសួងមហាផ្ទៃ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ មានរថយន្តលុចសុីស RX330 មួយគ្រឿង បេីកបរដោយបុរសជនជាតិចិនពីរនាក់ ស្រវឹងស្រាឡេីងជោកជាំហេីយរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យររងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុ រថយន្តបង្កម៉ាក លុចសុីស RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BI-1353 បេីកបរដោយបុរសជនជាតិចិនមានគ្នាពីរនាក់ដែលស្រវឹងស្រា ហេីយធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង ធ្វេីឲ្យរបាំងថ្មបាក់អស់១កង់ខ្ទាតមកផ្លូវម្ខាងទៀត រីឯរថយន្តបង្កបានដាច់កាឡេកង់មុខផ្នែកខាងឆ្វេងអូសប្រហែល៣០ម៉ែត្រទេីបអស់ល្បឿនក៏ឈប់ ។ ក្នុងករណីគ្រោះថ្នាក់ចរារណ៍ខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហេីយទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

  • បុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿងបុកឡើងសួនច្បារ បណ្តាលឲ្យបង្គោលភ្លើង១ដើម បាក់រាបដល់ដី

    បុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿងបុកឡើងសួនច្បារ បណ្តាលឲ្យបង្គោលភ្លើង១ដើម បាក់រាបដល់ដី

    ភ្នំពេញ ៖ បុរសម្នាក់ សង្ស័យងងុយដេកបើរបររថយន្តកុងតឺន័រមួយគ្រឿង ក្នុងល្បឿនលឿនគួរសមបុកឡើងសួនច្បារ បណ្តាលឲ្យបង្គោលភ្លើង១ដើមបាក់រាបដល់ដី តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានឡើងកាលពីវេលាម៉ោង១១ និង៥៥នាទីថ្ងៃត្រង់ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវភ្លោះ ភូមិស្ពានខ្ពស់ សង្កាត់គីឡូមែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-0274 បើកបរដោយបុរសម្នាក់ សង្ស័យថាងងុយដេក បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ មិនដឹងជាមូលហេតុអ្វីនោះទេ ក៏ស្រាប់តែរថយន្តបានរ៉េចង្កូតទៅឆ្វេងដៃជ្រុលបុកឡើងសួនច្បារផ្លូវភ្លោះ បណ្តាលឲ្យបង្គោលភ្លើងគោមបំភ្លឺផ្លូវ១ដើមបាក់រាបដល់ដី តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ រីឯរថយន្តវិញរងការខូចខាតត្រង់កាងមុខបន្តិចបន្តួចប៉ុណ្ណោះ។ ហើយភ្លាមៗនោះ តៃកុងរថយន្តបង្ក បានចុះរត់គេចខ្លួនដែរ តែត្រូវបាននគរបាលប៉ុស្តិ៍ នៅក្បែរនោះឃាត់ខ្លួនភ្លាមតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយមើលឃើញថាខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបធ្វើការទាក់ទងទៅខាងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត