Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីមេរោគ ចាប់ជំរិត វាយប្រហារតាម ប្រព័ន្ធអ៊ីនធឺណិត និងប្រាប់អំពីវិ ធានការការពារ

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីមេរោគ ចាប់ជំរិត  វាយប្រហារតាម ប្រព័ន្ធអ៊ីនធឺណិត និងប្រាប់អំពីវិ ធានការការពារ
  • ឃ្លាំងស្ដុកប្រេង នៅស្រុកស្អាង ត្រូវបានអគ្គិភ័យឆាបឆេះ

    ឃ្លាំងស្ដុកប្រេង នៅស្រុកស្អាង ត្រូវបានអគ្គិភ័យឆាបឆេះ
  • អគ្គីភ័យឆេះតូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មី ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អើលជាខ្លាំង

    អគ្គីភ័យឆេះតូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មី  ខណ្ឌដង្កោ  បង្កការភ្ញាក់ផ្អើលជាខ្លាំង
  • មនុស្ស ៣នាក់ ត្រូវសមត្ថកិច្ចខេត្តឧត្តរមានជ័យឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង

    មនុស្ស ៣នាក់ ត្រូវសមត្ថកិច្ចខេត្តឧត្តរមានជ័យឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង

    យោងតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី៤ កក្កដា ឆ្នាំ២០២១ បានដឹកនាំកម្លាំងកងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងអធិការដ្ឋានស្រុកអន្លង់វែង បានចុះធ្វើការបង្ក្រាបទីតាំងចំការស្វាយ ១កន្លែង នៅចំណុចពាង២ ស្ថិតក្នុងភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ដែលបានធ្វើសកម្មភាពលួចបង្កប់ដាំដំណាំកញ្ឆាខុសច្បាប់ មានទំហំ ៥ពាន់៥០០ ម៉ែត្រក្រឡា។ ក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ព្រមទាំងធ្វើការដកហូតបាននូវ កញ្ឆាក្រៀមចំនួន ៣៦គីឡូក្រាម, កញ្ឆាស្រស់ចំនួន១ម៉ឺន២ពាន់៥០០ដើម, រថយន្ត១គ្រឿង, គោយន្តកន្ត្រៃ ១ គ្រឿង. និងសម្ភរៈមួយចំនួនទៀត ។ ក្រោយការចាប់ខ្លួន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចរៀបចំក៏សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវីធី ៕

  • ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បេីកកិច្ចប្រជុំមួយចំនួនពាក់ព័ន្ធនឹងករណីអគ្គិភ័យ

    ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បេីកកិច្ចប្រជុំមួយចំនួនពាក់ព័ន្ធនឹងករណីអគ្គិភ័យ

    ភ្នំពេញ៖ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២១ បានបេីកកិច្ចប្រជុំមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាអគ្គិភ័យនាពេលកន្លងមក។ ដោយក្នុងកិច្ចប្រជុំនេះដែរ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានមានប្រសាសន៍ថា កម្លាំងជំនាញគ្រប់បណ្តាលគោលដៅទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងកិច្ចការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានគ្រោះអគ្គិភ័យកេីតឡេីង។ លោកវរសេនីយ៍ឯក បានបន្តថា ប្រធានគោលដៅនីមួយៗ ត្រូវតែទទួលខុសត្រូវរៀងៗខ្លួន នៅពេលដែលចុះប្រតិបត្តិការកន្លែងអន្តរាគមន៍ពន្លត់អគ្គិភ័យ ។ លោកវរសេនីយ៍ឯក បន្តទៀតថា ប្រធា នគោលដៅមួយៗ ត្រូវតែធ្វេីការត្រួតពិនិត្យមេីលរថយន្តពន្លត់អគ្គិភ័យជាប្រចាំ និងត្រូវធ្វេីការណែនាំដល់មន្ត្រីជំនាញក្រោមឱវាទ ត្រូវចេះវិធីសាស្ត្រក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានករណីគ្រោះអគ្គិភ័យ។ ជាពិសេស លោកវរសេនីយ៍ឯក បានបន្តទៀតថា ចំពោះមន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែពាក់ម៉ាស់ការពារឲ្យបានត្រឹមត្រូវ ។ ប្រសិនបេីមានការសង្ស័យ រឺក៏ជាប់ពាក់ព័ន្ធជាមួយកេីតកូវិតនោះ ត្រូវប្រញាប់ទៅធ្វេីតេយកសំណាក។ ជាចុងក្រោយ លោកវរសេនីយ៍ឯក ក៏បានរំលឹកទៀតថា គ្រប់បណ្តាលគោលដៅទាំងអស់ត្រូវតែអនុវត្តវិធានការតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ ៣កុំ ៣ការពារ ទាំងអស់គ្នា ។…

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៥ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៥ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៣ កក្កដា​ ២០២១

  • រថយន្ត LEXUS 470 បុករថយន្តសាំយ៉ុង នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង រងការខូចខាត

    រថយន្ត LEXUS 470 បុករថយន្តសាំយ៉ុង នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង រងការខូចខាត

    ភ្នំពេញ ៖ រថយន្ត LEXUS LX-470មួយគ្រឿងបេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានឆ្លងផ្លូវទៅបុកជាមួយរថយន្តសាំងយ៉ុងបើកបរដោយបុរសជនជាតិចិនម្នាក់បណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ ខែកក្កដាឆ្នាំ ២០២១នៅចំណុចស្តុបប្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឃើញបុរសម្នាក់បើករថយន្ត LEXUS LX-470មួយគ្រឿង ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2L-7566ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង អមនឹងផ្លូវរថភ្លើង វត្តតាំងកសាំង ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកជាមួយរថយន្តសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កណ្តាល2A-9330បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចទៅកើត ចំពីចំហៀងផ្នែកខាងក្រោយខាងឆ្វេងបណ្តាលឲ្យរថយន្តសាំយ៉ុងធ្លាក់ខាងក្រោយ ។ ចំណែករថយន្ត LEXUS LX-470 រងការខូចខាតនិងធ្លាក់កាងខាងមុខ បន្ទាប់មករថយន្តទាំងពីរគ្រឿងបានបើកប្រដេញគ្នារហូតមកដល់ខាងកេីតប្រលានយន្តហោះប្រហែល៣០ម៉ែត្រ ទេីបភាគីទាំងពីរបានឈប់រថយន្តហើយចុះមកតឹងសរសៃកដាក់គ្នាមួយប្រាវ។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការសួរនាំ និងបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ចុងក្រោយភាគីទាំងពីរបានធ្វើការព្រមព្រៀងគ្នាដោយយករថយន្តទៅជួសជុលរៀងៗខ្លួន ៕ ដោយ ៖ ជីម ភារ៉ា

  • អគ្គិភ័យឆេះតូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មី ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អេីលជាខ្លាំង

    អគ្គិភ័យឆេះតូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មី ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អេីលជាខ្លាំង

    ភ្នំពេញ ៖ តូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មី ចំនួន០១តូប ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងកងសន្តិសុខចេញមកអន្តរាគមន៍ជះទឹក និងបាញ់ពន្លត់ យ៉ាងញ៉ាប់ដៃជេីង កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតក្នុងផ្សារបុរីពិភពថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បេីតាមប្រភពព័ត៌មានពីសន្ដិសុខបុរីពិភពថ្មី ខាងលេីបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ មានប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ទីតាំងកេីតហេតុ ហេីយបានក្រឡែកឃេីញមានផ្សែងហុយចេញពីក្នុងផ្សារ ទេីបមានការឆោឡោដល់អ្នកជិតខាង ជាច្រេីននាក់ និងកងសន្តិសុខក្នុងបុរី នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ និងធុងប៉េត្រូ យកទឹកមកជះ និងបាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជេីង ព្រមទាំងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឲ្យចេញរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ផងដែរ ។ ក្នុងករណីអគ្គិភ័យនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសន្តិសុខ សហការគ្នាបាញ់ពន្លត់ប្រេីពេលមិនដល់កន្លះម៉ោងផង ក៏រលត់ទៅវិញជាស្ថាពរ ខណៈរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងបានមកដល់ ដែរ តែមិនបានប្រេីប្រាស់ឡេីយ ។ ចំពោះការខូចខាតត្រូវបានអគ្គីភ័យឆាបឆេះអស់តូបលក់ខោអាវចំនួន០១ ដោយមិនគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ ។ បេីតាមការសន្និដ្ឋានរបស់សមត្ថកិច្ចពីមូលហេតុនៃការឆាបឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕ ដោយ ៖ ជីម ភារ៉ា

  • លួចម៉ូតូបានសម្រេច តែម្ចាស់ស្រែថាចោរៗផ្អេីលដល់ សន្តិសុខបុរីប៉េងហួត និងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

    លួចម៉ូតូបានសម្រេច តែម្ចាស់ស្រែថាចោរៗផ្អេីលដល់ សន្តិសុខបុរីប៉េងហួត និងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់
  • សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣ កក្កដា ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣ កក្កដា ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣ កក្កដា ២០២១៖