Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • មនុស្សស្លាប់ ២០៩នាក់ និងរបួសជាង ១ពាន់ ៧០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុ ងរយៈពេល ៦ខែដើមឆ្នាំ២០២១

    មនុស្សស្លាប់ ២០៩នាក់ និងរបួសជាង ១ពាន់ ៧០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុ ងរយៈពេល ៦ខែដើមឆ្នាំ២០២១

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩កក្កដាឆ្នាំ២០២១ លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១។ សម្ដេចក្រឡាហោម បានលើកឡើងថា នៅក្នងរយៈពេល១ឆមាសដើមឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង១ពាន់២៦១លើក ដែលក្នុងនោះជាង៥០ភាគរយកើតឡើងពេលយប់ បណ្ដាលឱ្យស្លាប់មនុស្ស២០៩នាក់ និងរបួស១ពាន់៧៩២នាក់ ក្នុងនោះរបួសធ្ងន់១ពាន់៤៦នាក់។ តួលេខនោះបានថយចុះ៣៥៨លើក ស្មើនឹង២២ភាគរយ បើប្រៀបធៀបទៅនឹងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០២០។ ដែលក្នុងនោះអ្នកស្លាប់ថយចុះ១៥២នាក់ ស្មើនឹង១៨ភាគរយ និងរបួសថយ៦៥៧នាក់ ស្មើនឹង២៧ភាគរយ។ មូលហេតុនៃគ្រោះថ្នាក់ត្រូវគេរកឃើញថា គឺពាក់ព័ន្ធនឹងល្បឿន៣៤ភាគរយ មិនគោរពសិទ្ធិ២៣ភាគរយ បត់៩ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ វ៉ាជែង៨ភាគរយ ស្រវឹង៣ភាគរយ យានយន្ត៣ភាគរយ និងងងុយដេក១ភាគរយ។ សម្រាប់រយៈពេល៦ខែដើមឆ្នាំនេះ ភូមិសាស្ត្រដែលមានអត្រាគ្រោះថ្នាក់ច្រើន គឺរាជធានីភ្នំពេញ ដែលមានគ្រោះថ្នាក់៣៤០លើក ខេត្តកណ្តាល៨៦លើក និងខេត្តស្វាយរៀង៧៧លើក។ ចំណែកគ្រោះថ្នាក់រថយន្តដឹកកម្មករវិញ បានកើតមានឡើងនៅខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ ដែលបណ្ដាលឱ្យកម្មកររបួសសរុបចំនួន២៧៦នាក់។ បញ្ហាប្រឈម គឺបទល្មើសមិនពាក់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់ និងល្មើសល្បឿននៅតែមានអត្រាខ្ពស់ ខណៈក្នុងចំណោមជនរងគ្រោះដែលស្លាប់មាន៧៨ភាគរយជាអ្នកជិះម៉ូតូ និង៦៩ភាគរយមិនពាក់មួកសុវត្ថិភាព។ ដោយឡែកនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបចំនួន១០ម៉ឺន២ពាន់៩៩៥គ្រឿង រួមមានម៉ូតូល្មើសចំនួន៧ម៉ឺន៧ពាន់៧៩៤គ្រឿង។ ក្នុងចំណោមនោះការល្មើសដោយសារមិនពាក់មួកសុវត្ថិភាពមាន៩០ភាគរយ ល្មើសសញ្ញាចរាចរណ៍៦ភាគរយ…

  • កម្លាំងនគរបាលខណ្ឌឬស្សីកែវ បង្ក្រាបករណី លួចមានស្ថានទំងន់ទោស ១ករណី (ជិះម៉ូតូឆក់ទូរសព្ទដៃ) តែមិនបានសម្រេច

    កម្លាំងនគរបាលខណ្ឌឬស្សីកែវ បង្ក្រាបករណី លួចមានស្ថានទំងន់ទោស ១ករណី (ជិះម៉ូតូឆក់ទូរសព្ទដៃ) តែមិនបានសម្រេច

    ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបង្ក្រាបករណី លួចមានស្ថានទំងន់ទោស១ករណី (ជិះម៉ូតូឆក់ទូរសព្ទដៃ) កាលពីវេលាម៉ោង ១៣ និង ២០នាទីរសៀល ថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២១ នៅចំនុចផ្លូវលេខ១៨២៨ ក្រុម២ ភូមិកោះអណ្ដែត សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ដោយជនសង្ស័យម្នាក់នេះ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ធ័ ខណៈជនរងគ្រោះ មិនបានមកដាក់ពាក្យបណ្តឹងនោះទេ ។ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឌឹន វាសនា ភេទ ប្រុស អាយុ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅរោងសិប្បកម្មថ្មម៉ាតឆាងជីយុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសៃនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) អវិជ្ជមានCOVID។ សម្ភារះដកហូតបានរួមមនាន៖ ម៉ូតូមួយគ្រឿងម៉ាកHonda C125 ពណ៍ខ្មៅសេរីឆ្នាំ២០០៩ ឡេីងឆ្នាំ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1C-5461 ។ លោកអធិការខណ្ឌឬស្សីកែវ បានបន្តថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូកង់បីតាមបណ្តោយផ្លូវម៉ុងរិទ្ធី ពីកើតទៅលិច…

  • រថយន្ត Prius បុករថយន្ត LEXUS និងរុញបុកឡាំប្រឺតា ពីក្រោយទៀតរងការខូចខាតយ៉ាងដំណំ

    រថយន្ត Prius បុករថយន្ត LEXUS និងរុញបុកឡាំប្រឺតា ពីក្រោយទៀតរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្ត Toyota Prius មួយគ្រឿងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្ត LEXUS RX330 និងរុញទៅបុកឡាំប្រឺតា ពីក្រោយ ខណៈកំពុងឈប់ស្ទុប បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរាណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវបេតុង លូរប្រាំ កែងនិងវិថីចោមចៅ(វេងស្រេង) ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនកេីតហេតុគេឃេីញបុរសម្នាក់បេីកឡាំប្រឺតា ពណ៌ស មួយគ្រឿង ដឹកមនុស្ស២នាក់ ទិសដៅពីត្បូងមកជេីង មកឈប់ចាំស្ទុប ត្រង់ចំណុចកេីតហេតុ និងមានរថយន្តមួយគ្រឿងម៉ាក LEXUS RX330 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2BH-3802 មកឈប់ពីក្រោយ ។ លុះក្រោយមក ក៏មានបុរសម្នាក់បេីករថយន្តមួយគ្រឿងទៀត ម៉ាក Toyota Prius ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-8679 បានធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿន រួចបុករថយន្ត LEXUS…

  • ទីតាំងដាំកញ្ឆាខុសច្បាប់ ១២កន្លែង ត្រូវបានសមត្ថកិច្ចខេត្តតាកែវ ចុះកាប់ និងដុតបំផ្លាញចោល

    ទីតាំងដាំកញ្ឆាខុសច្បាប់ ១២កន្លែង ត្រូវបានសមត្ថកិច្ចខេត្តតាកែវ ចុះកាប់ និងដុតបំផ្លាញចោល

    កម្លាំងជំនាញនៃអធិការដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ នៅព្រឹកថ្ងៃទី៨កក្កដាឆ្នាំ២០២១ បានឡើងទៅលើភ្នំដើម្បីរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញទីតាំងចំនួន១២ ដែលជនខិលខូចលួចដាំកញ្ឆាខុសច្បាប់នៅចំណុច ដុបដាដំរីលេងស្ថិតក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ។ សមត្ថកិច្ចបានកាប់ និងផុតបំផ្លាញកញ្ឆានោះចោល និងបំផ្លាញ អាងស្តុបទឹកចំនួន៧ដែលមានផ្ទៃដីប្រមាណ២ពាន់៧៨១ម៉ែត្រការ៉េ ។ កម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកជនខិលខូចដែលដាំកញ្ឆានិងអ្នកនៅពីក្រោយការលួចដាំដំណាំកញ្ឆាខុសច្បាប់ទាំងនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

  • ការរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកនិងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ អាជ្ញាធររាជធានី អនុវត្តន៍បានជោគជ័យប្រមាណ ៩៥ភាគរយហើយ

    ការរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកនិងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ អាជ្ញាធររាជធានី អនុវត្តន៍បានជោគជ័យប្រមាណ ៩៥ភាគរយហើយ

    ភ្នំពេញ៖ ពាក់ព័ន្ធនឹងការអនុវត្តវិធានការរៀបសណ្តាប់ធ្នាប់របៀបរៀបរយ ទៅលើបែរត្រី ផ្ទះទឹកនិ ងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ នៅរាជធានីភ្នំពេញ គិតដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តការងាររបស់ខ្លួនសម្រេចបានប្រមាណ ៩៥ភាគរយហើយ ។ នេះចាត់ទុកថា ជាការអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទន្លេបានយ៉ាងរលូន និងទទួលបានជោគជ័យ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦របស់ក្រុមប្រឹក្សារាជធានីភ្នំពេញក្រោមវត្តមានលោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញតំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។ លោក មាន ចាន់យ៉ាដា បានមានប្រសាសន៍ឲ្យដឹងថា ៖រាជធានីភ្នំពេញមានខណ្ឌចំនួន០៦ ដែលមានផ្ទះបណ្ដែតទឹក បែត្រីនិងសំណង់មិនរៀបរយនៅតាមដងទន្លេ ដែលមានចំនួនរហូតដល់ ១៤៧២ទីតាំង ចែកចេញជា៤ប្រភេទ ក្នុងនោះមានប្រភេទជា បែត្រី សំណង់មិនរៀបរយ ដៃត្រីនិងទូកនេសាទ ក្នុងចំនួននេះ មានបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើចេញមកលើគោក មានចំនួន១២៤២ទីតាំង។ ចំពោះទីតាំងចល័តយើងបានរៀបចំឲ្យពួកគាត់ចិញ្ចឹមត្រីជាបណ្តោះអាសន្នចំនួន២ ទីតាំងផ្សេងគ្នា ក្នុងនោះទីតាំងទី១ នៅជាប់ព្រំប្រទល់រវាងស្រុកពញាឮនិងខណ្ឌព្រែកព្នៅ មានចំនួន១៩៤ទីតាំង ។ ទីតាំងទី២ នៅជាប់និងស្រុកលើកដែកចំនួន១៩ទីតាំង និងទីតាំងដែលបាននិងកំពុងរុះរើមានចំនួន១៧ទីតាំង ។ ការងារខាងលើនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យចំនួន៩៥ភាគរយ គិតមកដល់ពេលនេះ ។…

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៨ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៨ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៨ កក្កដា​ ២០២១

  • សមត្ថកិចបានឃាត់ខ្លួនលោក ស្រេង ប្រណី និងកូនចៅពីរនាក់លួចស្តុកឈើទុក

    សមត្ថកិចបានឃាត់ខ្លួនលោក ស្រេង ប្រណី និងកូនចៅពីរនាក់លួចស្តុកឈើទុក

    សៀមរាប ៖ យោងតាមប្រភពបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះពិនិត្យដេប៉ូឈើមួយកន្លែង ត្រង់ចំណុចភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ហេតុការណ៍ចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង០៨និង៣០នាទី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ រកឃើញឈើល្មើសច្បាប់មួយចំនួន រីឯម្ចាស់ដេប៉ូម្នាក់ និងគូកន ២នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ។ លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប មានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានចុះពិនិត្យដេប៉ូឈើឈ្មោះ តាំង សុខនី ត្រង់ចំណុចភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ វត្ថុតាងមានដូចជា ១-ឈើ ប្រភេទសុក្រម ចំនួន ១៧៤ដុំ, ស្មើ៧៧៤២ ម៉ែត្រគូប ។ លោកបញ្ជាក់ថា ចំពោះវត្ថុតាងខាងលើត្រូវបានដកយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដើម្បីអនុវត្តបន្តតាមនីតិវិធី ។ ប្រភពខាងលើ បានឲ្យដឹងថា ដោយមានការសង្ស័យ និងមានការក្លែងបន្លំភូតកុហកផងដែរនោះ សមត្ថកិច្ចបានសម្រេចសួរនាំមនុស្សចំនួន…

  • មិនដឹងមានទំនាស់អ្វី បេីករថយន្ត LEXUS រត់គេចពីយុវជនមួយក្រុមជ្រុលទៅបុកជញ្ជាំងផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំ

    មិនដឹងមានទំនាស់អ្វី បេីករថយន្ត LEXUS រត់គេចពីយុវជនមួយក្រុមជ្រុលទៅបុកជញ្ជាំងផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ យុវជនម្នាក់បានបេីករថយន្តស៊េរីទំនេីបមួយគ្រឿងរត់គេចពីក្មេងស្ទាវមួយក្រុមយ៉ាងលឿន រួចបួងចង្កូតទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត ព្រមទាំងត្រូវក្រុមក្មេងស្ទាវទាំងនោះយកដុំថ្មនិងឥដ្ឋមកគប់លេីរថយន្តថែមទៀត រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ២៩២ កែងផ្លូវ១២៩ ក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តមួយគ្រឿងម៉ាក LEXUS NX200 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-0988 បេីកបរដោយយុវជនម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៩២ ទិសដៅពីលិចមកកេីតក្នុងល្បឿនយ៉ាងលឿន ព្រោះឃេីញមានក្មេងស្ទាវមួយក្រុមទៀតដេញតាមពីក្រោយ ធ្វេីឲ្យតៃកុងរថយន្តបង្កបួងចង្កូតមកឆ្វេងដៃជ្រុលទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាយ៉ាងដំណំ ។ ភ្លាមៗតៃកុងរថយន្តបង្កបានបេីកទ្វារត់គេចពីក្រុមក្មេងស្ទាវទាំងនោះបាត់ស្រមោល តែក្រុមក្មេងស្ទាវទាំងនោះមិនអស់ចិត្តក៏បានយកដុំថ្ម ដុំឥដ្ឋ និងដបស្រាបៀរ មកគប់ទៅលេីរថយន្តខាងលេីរងការខូចខាតយ៉ាងដំណំ ។ ក្រោយកេីតហេតុ ភ្លាមៗ ក្រុមក្មេងស្ទាវទាំងទោះបានចាក់ចេញពីកន្លែងកេីតហេតុបាត់អស់ មិនរំខានដល់សមត្ថកិច្ច ។ ដោយឡែករថយន្តខាងលេីបានធ្វេីឲ្យខូចខាតដល់ជញ្ចាំងផ្ទះប្រជាពលរដ្ឋ និងគ្មានដំណោះស្រាយ ទេីបសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចរាចរណ៍ក្រុងភ្នំពេញ ចុះមកធ្វេីការវាស់យករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • នារីម្នាក់បេីករថយន្ត LEXUS HS250h បុករបងផ្ទះពលរដ្ឋបណ្ដាលឲ្យបាក់រៀបដល់ដី និងរបួសធ្ងន់ស្រាល ៣នាក់

    នារីម្នាក់បេីករថយន្ត LEXUS HS250h បុករបងផ្ទះពលរដ្ឋបណ្ដាលឲ្យបាក់រៀបដល់ដី និងរបួសធ្ងន់ស្រាល ៣នាក់

    ភ្នំពេញ ៖ រថយន្ត LEXUS HS250h បេីកបរដោយនារីម្នាក់ និងអ្នករួមដំណេីរ២នាក់ទៀតបានធ្វេីដំណេីរក្នុងល្បឿនលឿនជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់រៀបដល់ដី ឯរថយន្តបានខ្ទេចមួយកំណាត់មុខ និងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវបេតុងទៅកោះនររា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនកេីតហេតុគេឃេីញ រថយន្តបង្កម៉ាក LEXUS HS250h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-7033 បេីកបរដោយនារីម្នាក់ និងមាននារី២នាក់ទៀតរួមដំណេីរជាមួយ តាមផ្លូវបេតុងទិសដៅពីជេីងមកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុ សង្ស័យអ្នកបេីកបរស្រវឹងក៏រេចង្កូតមកឆ្វេងដៃជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់រៀបដល់ដី ដោយរថយន្តបង្កបានខ្ទេចផ្នែកខាងមុខទាំងស្រុង និងធ្វេីឲ្យនារីម្នាក់ជាតៃកុងរងរបួសធ្ងន់ ឯអ្នករួមដំណេីរ២នាក់ទៀតរងរបួសស្រាល ។ ក្រោយកេីតហេតុ នារីជាតៃកុងដែលរងរបួសធ្ងន់ត្រូវបានមិត្តភ័ក្កបងប្អូន ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយឲ្យតំណាងរថយន្តបង្ក និងម្ចាស់ផ្ទះចចារគ្នាមួយជំហ៊ានសិន ។ ដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃជួសជុលទាំងស្រុងនៃការខូចខាតរបងផ្ទះ ប្រជាពលរដ្ឋ ដេីម្បីបញ្ចប់រឿង នៅនឹងកន្លែង៕ ដោយ ៖ ជីម…

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៧ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៧ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៧ កក្កដា​ ២០២១