Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • មុននេះបន្តិច មានករណីបុរសម្នាក់ បានធ្លាក់ពីលេីអាគារខុនដូរ មួយកន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

    មុននេះបន្តិច មានករណីបុរសម្នាក់ បានធ្លាក់ពីលេីអាគារខុនដូរ មួយកន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

    ភ្នំពេញ ៖ មុននេះ បន្តិច នាវេលាម៉ោង ១២ ៥៥នាទី ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១នេះ មានករណីបុរសម្នាក់ បានធ្លាក់ពីលេីអាគារខុនដូរ មួយកន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ស្ថុិតនៅតាមបណ្តោយផ្លូវលេខ១៣៤ កែងនិងផ្លូវលេខ១៣៩ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានី ភ្នំពេញ ។ សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នឹងធ្វើការផ្សាយជាបន្តបន្ទាប់ទៀត៕ ដោយ/ ឆៃហួត

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៦ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៦ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៦ កក្កដា​ ២០២១

  • ជនសង្ស័យ ២នាក់លួចម៉ូតូបានសម្រេចនៅខណ្ឌច្បារអំពៅ ត្រូវសមត្ថកិច្ចស្រាវជាវចាប់ខ្លួនបាននៅស្រុកកៀនស្វាយ

    ជនសង្ស័យ ២នាក់លួចម៉ូតូបានសម្រេចនៅខណ្ឌច្បារអំពៅ ត្រូវសមត្ថកិច្ចស្រាវជាវចាប់ខ្លួនបាននៅស្រុកកៀនស្វាយ

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១នេះ មានករណី លួច (ម៉ូតូ) នៅចំណុចមុខផ្ទះលេខ០៣៣ ផ្លូវ លំ ភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ ម៉ោង០៣និង០០នាទី ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់ ។ លោកវរសេនីយ៍ឯក ម៉ៅ សឿត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អឿ រិនដា ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឃាត់ខ្លួនចំនួន ០២នាក់ ៖ ទី១-ឈ្មោះ ដោ ដោក ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ…

  • សមត្ថកិច្ចខណ្ឌចំការមន ដេញឃាត់ខ្លួនជនសង្ស័យបាន២នាក់ជាមុខសញ្ញាទាក់សត្វឆ្កែពេលយប់ ក្នុងរាជធានី

    សមត្ថកិច្ចខណ្ឌចំការមន ដេញឃាត់ខ្លួនជនសង្ស័យបាន២នាក់ជាមុខសញ្ញាទាក់សត្វឆ្កែពេលយប់ ក្នុងរាជធានី

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន បានធ្វេីការដេញចាប់ជនសង្ស័យ២នាក់ តាំងពីរង្វង់មូលផ្សារដេីមថ្កូវ រហូតឃាត់ខ្លួនបាននៅជាប់របងមន្ទីរពេទ្យរុស្សុី និងដកហូតវត្ថុតាងសត្វឆ្កែ១ក្បាល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖ ទី១ឈ្មោះ វិត ភេទប្រុស អាយុ៤៣ឆ្នាំ ។ ទី២ ឈ្មោះ ស្នា ភេទប្រុស អាយុ៣០ឆ្នាំ ។ អ្នកទាំងពីរមានមុខរបបមិនពិតប្រាកដ ស្នាក់នៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ ។ បេីតាមប្រភពពីសមត្ថកិច្ចដែលដេញឃាត់ជនសង្ស័យខាងលេី បានប្រាប់ឲ្យដឹងថា មុនកេីតហេតុ កម្លាំងលោកបានជិះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនក៏ប្រទះឃេីញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI ស្មាក់ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AA-6849 និងបីសត្វឆ្កែ ពណ៌ខ្មៅ១ក្បាលមានទាំងខ្សែលួសជាប់នឹងខ្លួន សត្វ ទេីបមានការសង្ស័យក៏ហៅឲ្យឈប់ តែជនសង្ស័យទាំង២នាក់នោះមិនឈប់ ធ្វេីឲ្យសមត្ថកិច្ចដេញតាមតាំងពីរង្វង់មូលផ្សារដេីមថ្កូវ ខណ្ឌចំការមន រហូតឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះបាននៅជាប់របងមន្ទីរពេទ្យរុស្សុី តាមបណ្ដោយផ្លូវ១៨៧…

  • បុរសម្នាក់បេីករថយន្ត Camry ទៅបុកម៉ូតូZoomerX ពេញទំហឹង បណ្ដាលឲ្យពីរនាក់រងរបួសធ្ងន់

    បុរសម្នាក់បេីករថយន្ត Camry ទៅបុកម៉ូតូZoomerX ពេញទំហឹង បណ្ដាលឲ្យពីរនាក់រងរបួសធ្ងន់

    ភ្នំពេញ ៖ នារីពីរនាក់បានរងរបួសធ្ងន់ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យរុស្សុី ដេីម្បីសង្គ្រោះភ្លាមៗ បន្ទាប់ពីបុរសម្នាក់បេីករថយន្តCamry 2.5V ស៊េរីទំនេីបក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូZoomerXពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ២០៥ កែងផ្លូវ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តម៉ាក Camry 2.5V ស៊េរីទំនេីប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-2789 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣៤៨ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជាបួនក៏បានបុកម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FZ-3159 ជិះដោយនារីពីរនាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២០៥ ទិសដៅពីជេីងទៅត្បូង ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យម៉ូតូនិងនារីពីរនាក់ខាងលេីខ្ទាតជិត១០ម៉ែត្ររងរបួសធ្ងន់ ឯរថយន្តបង្កបានខូចខាតកាងមុខផ្នែកខាងឆ្វេង ព្រមទាំងបែកបាក់កញ្ចក់មុខ ផងដែរ ។ ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

  • រថយន្ត ស៊េរី ទំនេីប មួយគ្រឿង បុករះរថយន្តនិងម៉ូតូ ជាច្រើនគ្រឿង បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន២នាក់

    រថយន្ត ស៊េរី ទំនេីប មួយគ្រឿង  បុករះរថយន្តនិងម៉ូតូ ជាច្រើនគ្រឿង  បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន២នាក់

    ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្ត ស៊េរី ទំនើប ម៉ាកលុចស៊ីស RC 200t មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនបុករះរថយន្តនិងម៉ូតូ ជាច្រើនគ្រឿង បណ្តាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់បាក់ជើងខាងស្តាំ និងបុរសម្នាក់ទៀតរងបួសស្រាលបែកក្បាល។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង ៣ និង៤៥នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៣ កែងនិងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹកក់ទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកេីតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្ត ម៉ាកលុចស៊ីស RC 200t មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-6465 បេីកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីក្នុងបឹងកក់ តាមបណ្តោយផ្លូវលេខ២៨៣ កែងផ្លូវលេខ៥២៨ ក្នុងល្បឿនយ៉ាងលឿ នរ៉េចង្កូតទៅខាងឆ្វេងដៃ ជ្រុលបុករះរុឺម៉កលក់ភេសជ្ជៈជាមួយម៉ូតូ ធូដេមួយគ្រឿង ដែលឈប់អង្គុយនៅលើម៉ូតូទិញភេសជ្ជៈនៅលើផ្លូវពេញទំហឹងខ្ទាតទៅក្រោមរថយន្តមួយគ្រឿង ម៉ាកនីសាន់ណាវារ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ…

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៥ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៥ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៥ កក្កដា​ ២០២១

  • បុរសម្នាក់ បើរថយន្តមួយគ្រឿង បុកម៉ូតូត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន២នាក់

    បុរសម្នាក់ បើរថយន្តមួយគ្រឿង បុកម៉ូតូត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន២នាក់

    ភ្នំពេញ៖ បុរសម្នាក់ បេីកបររថយន្តម៉ាកតូយ៉ូតាព្រូស មួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូ ត្រង់ចំណុចផ្លូវបែកជាបួន បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ និងបុរសម្នាក់ទៀតរងរបួសស្រាល ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង៦ និង៥៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតននៅត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវលេខ១០៨ កែងនិងផ្លូវលេខ៥១ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសពីនាក់ បានជិះម៉ូតូម៉ាកហុងដាហ៊្សូមមេីអុិច ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1U-6768 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១០៨ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿនគួរសម ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួន ក៏មានរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AD-9723 បេីកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូខ្ទាតបោកដួល បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង និងបុរសម្នាក់ទៀតរងរបួរស្រាល ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង។ ចំណែកឯ ម៉ូតូរងគ្រោះ និងរថយន្តបង្កវិញរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់…

  • ជនសង្ស័យម្នាក់ផ្លោះរបង ចូលក្នុងក្រុមហ៊ុនទុកចោលមួយកន្លែងលួចសម្ភារៈ ត្រូវអ្នកយាមឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

    ជនសង្ស័យម្នាក់ផ្លោះរបង ចូលក្នុងក្រុមហ៊ុនទុកចោលមួយកន្លែងលួចសម្ភារៈ ត្រូវអ្នកយាមឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវបានអ្នកយាមក្រុមហ៊ុនទុកចោលមួយកន្លែងធ្វើការឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ចភ្លាមៗក្រោយពីពួកគេបានធ្វើសកម្មភាពបិទបារ៉ែតភ្លើងរួចឡើងផ្លោះរបងចូលទៅខាងក្នុងលួចសម្ភារៈក្នុងក្រុមហ៊ុន កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២១ នៅចំណុចក្រុមហ៊ុនទុកចោលមួយកន្លែងយីហោអង្គរគណនេយ្យ និងអធិការកិច្ច នៅចំណុចមុខក្រសួងការងារ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីអ្នកយាមនៅក្នុងក្រុមហ៊ុនខាងលើបានប្រាប់ឲ្យដឹងថាកន្លងមកជនសង្ស័យធ្លាប់បានមកធ្វើសកម្មភាពចូលមកលួច១លើកជា២លើករួចមកហើយនៅចំណុចទីតាំងខាងលើតែរូបគាត់ចាប់មិនបាន ហើយមុនកើតហេតុជនសង្ស័យបានធ្វើសកម្មភាពបិទបារ៉ែតភ្លើងខាងមុខក្រុមហ៊ុនរួចឡើងតាមរបងចូលផ្លោះទៅជាន់ខាងលើ លួចសម្ភារៈដូចជាដែក នឹងលួចកាត់ខ្សែភ្លើងនិងសំភារៈផ្សេងៗទៀត រួចសម្ងំដេកធ្វើព្រងើយ លុះដល់ម៉ោងកើតហេតុរូបគាត់ភ្ញាក់ឡើងក៏ឃើញជនសង្ស័យទេីបធ្វេីការឃាត់ខ្លួនបានម្នាក់ភ្លាមៗរួចក៏ជូនសមត្ថកិច្ចមូលដ្ឋាន។ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួននគរបាលខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទីដើម្បីធ្វើការសួរនាំនិងចាត់ការបន្ត៕ដោយ៖ ជីម ភារ៉ា

  • បុរសម្នាក់ជិះម៉ូតូបុករថយន្តស៊េរីទំនេីបកំពុងឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់

    បុរសម្នាក់ជិះម៉ូតូបុករថយន្តស៊េរីទំនេីបកំពុងឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់

    ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហេីយត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូPCX ទៅបុករថយន្តស៊េរីទំនេីប HAWTAI កំពុងឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចមុខអាគារភ្លោះ ពានិជ្ជកម្ម តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុមាន រថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក HAWTAI ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2AU-5772 បេីកបរដោយបុរសម្នាក់ជាជនជាតិចិន ធ្វេីដំណេីរចេញពីផ្លូវបេតុង នៃអាគារភ្លោះ ពានិជ្ជកម្ម បំណងឆ្លងកាត់ផ្លូវព្រះនរោត្ដមទៅទិសខាងជេីង តែបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HR-9036 ធ្វេីដំណេីរតាមបណ្ដាលផ្លូវព្រះនរោត្ដម ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តស៊េរីទំនេីបខាងលេីកំពុងឆ្លងផ្លូវចំថ្ពាល់ខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យម៉ូតូដួលខ្ទាតចេញពីរថយន្តជិត១០ម៉ែត្រនិងធ្វេីឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ។ ក្រោយកេីតហតុភ្លាមៗ ជនរងគ្រោះភាគីខាងម៉ូតូត្រូវបានថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ ។ ចំណែកភាគីខាងរថយន្តមិនបេីកចេញពីកន្លែងកេីតហេតុ ឡេីយ ដោយរង់ចាំសាច់ញាតិជនរងគ្រោះ និងសមត្ថកិច្ចមូលដ្ឋានមកជួយដោះស្រាយ ។ ចុងក្រោយភាគីខាងរថយន្តព្រមសងថ្លៃព្យាបាលរបួសនិងការខូចខាតម៉ូតូចំនួន2250$ឲ្យទៅឪពុកម្ដាយជនរងគ្រោះភាគីខាងម៉ូតូ…