Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ពីរនាក់

    ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ពីរនាក់

    ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនជ្រុលបុករថយន្តស៊េរីទំនេីបពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។ បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកQ7 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA 1413 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុបំរ៉ុងបតឆ្វេងភ្លាមនោះស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GI 1390 ក្នុងល្បឿនលឿនប្រដេញគ្នាជាមួយម៉ូតូជាច្រេីនគ្រឿងទៀតមកពីក្រោយក៏ជ្រុលបុកគូទរថយន្តពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចទាក់ទងទៅជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ដោយ៖ ជីម ភារ៉ា

  • រថយន្ត ២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ

    រថយន្ត ២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបម៉ាកBMWបេីកលឿនមកដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុកជាមួយរថយន្តតូរីសពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអាធ្រាត្រចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៣១០កែងផ្លូវលេខ១៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកBMW ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AS 2133 បេីកបរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកតូរីសពណ៌ ពាក់ស្លាកលេខភ្នំពេញ2J 8575 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៩៩ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនដូចគ្នា ក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។ ក្រោយកេីតហេតុភាគីទាំងសងខាងក៏សម្របសម្រួលគ្នាដោយយកទៅជួសជុលរៀងខ្លួន៕ដោយ៖ ជីម ភារ៉ា

  • ឃ្លាំងដាក់សម្ភារៈដ៏ធំ របស់លោកឧកញ៉ា សូ ងួន នៅក្រោយក្លឹបប្លូរឡាញ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង

    ឃ្លាំងដាក់សម្ភារៈដ៏ធំ របស់លោកឧកញ៉ា  សូ  ងួន  នៅក្រោយក្លឹបប្លូរឡាញ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង

    ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះឃ្លាំងដាក់សម្ភារៈ របស់លោកឧកញ៉ា សូ ងួន យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១០និង០០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅក្រោយក្លឹបប្លូរឡាញ តាមបណ្តោយផ្លូវ២៧១ ក្រុម១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៤ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៤ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៤ កក្កដា​ ២០២១

  • បុរសម្នាក់ជិះម៉ូតូលឿនទៅបុកជាមួយនឹងរថយន្តដួលអូសជាច្រើនម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់

    បុរសម្នាក់ជិះម៉ូតូលឿនទៅបុកជាមួយនឹងរថយន្តដួលអូសជាច្រើនម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់

    ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូFZគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅបុកជាមួយនឹងរថយន្តtoyota prius ដួលអូសជាង ២០ ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ និង ២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ៥៨P ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តតូតា prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BB-5174ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿងម៉ាកFZពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-3842ជិះដោយបុរសម្នាក់ក្នុងល្បឿនលឿនបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត បានរេចង្កូតទៅបុកបញ្ឆិតផ្នែកខាងមុខខាងឆ្វេងរថយន្ត បណ្តាលឲ្យដាច់កញ្ចក់ម្ខាង ចំណែកម៉ូតូដួលអូសជាង ២០ ម៉ែត្រ បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។បន្ទាប់មកត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះបណ្ដុលបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ ៖ ជីម ភារ៉ា

  • បុរសម្នាក់ស្រវឹងស្រាជោគបើករថយន្ត Ford Ranger ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿង ជ្រុលបុករថយន្តរពីតង់រងការខូចខាតយ៉ាងដំណំ

    បុរសម្នាក់ស្រវឹងស្រាជោគបើករថយន្ត Ford Ranger ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿង ជ្រុលបុករថយន្តរពីតង់រងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ បុរសម្នាក់បានស្រវឹងស្រាជាខ្លាំង ហេីយបើករថយន្ត Ford Ranger ចង្កូតស្ដាំពាក់ស្លាកលេខខេមរៈភូមិន្ទមួយគ្រឿង ជ្រុលទៅបុករថយន្តពីរគ្រឿងជាបន្តបន្ទាប់ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង ៣០ នាទីយប់ថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១នៅតាមបណ្ដោយផ្លូវ២៨គ្រួសារ កែងនឹងផ្លូវតាចេត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

  • រថយន្តហុីយ៉ាន់ដាយសណ្ដោងរុឺម៉កបុករថយន្ត ATOZគៀបជាប់ផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្តហុីយ៉ាន់ដាយសណ្ដោងរុឺម៉កបុករថយន្ត ATOZគៀបជាប់ផ្ទះពលរដ្ឋ  បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តហុីយ៉ាន់ដាយសណ្ដោងរុឺម៉កមួយគ្រឿង ហេីយរេចង្កូតឡេីងឃឿនផ្លូវទៅបុករថយន្ត ATozដែលចតនៅចញ្ចេីមផ្លូវ និងរុញគៀបជាប់ផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចមុខវត្តនិរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៣ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៣ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៣ កក្កដា​ ២០២១

  • សង្ស័យតៃកុងស្រវឹង បេីករថយន្តឡេីងសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលប៉ាណូមួយដើមរងការខូចខាត

    សង្ស័យតៃកុងស្រវឹង បេីករថយន្តឡេីងសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលប៉ាណូមួយដើមរងការខូចខាត

    ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន សង្ស័យស្រវឹងបានបេីករថយន្តឡិចស៊ីសLX470ក្នុងល្បឿនលឿនបានជ្រុលចង្កូតឡេីងសួនច្បារពុះចែកទ្រូងផ្លូវរួចបន្តបុកបង្គោលស្លាកប៉ាណូមួយដេីមទៀតរងការខូចខាត និងគៀបរថយន្តជាប់ទៅមុខលែង រួច សំណាងមិនមានមនុស្សរងរបួស។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចជញ្ជីងថ្លឹងឡានចាស់ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីសLX470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2R -1288 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតជ្រុលឡេីងសួនច្បារពុះចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលស្លាកប៉ាណូមួយដេីមទៀតបណ្តាលឱ្យទ្រេតមួយដេីម ចំណែករថយន្តគៀបជាប់ទៅមុខលែងរួចនិងខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងដែរមិនមានមនុស្សរងរបួស។ ក្រោយកេីតហេតុ ម្ចាស់រថយន្តបានគេចចេញពីកន្លែងកេីតហេតុបាត់ដោយបន្សល់ទុករថយន្តចោល ឲ្យសមត្ថកិច្ចជំនាញមកស្ទូចរថយន្តយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយពេលក្រោយ៕ដោយ ៖ ជីម ភារ៉ា

  • រថយន្តទំនេីប Range rover ពន្លះបង្គោលភ្លើងថ្មខ្ទេចមួយកំណាត់មុខនៅផ្លូវ២០១១ ខណ្ឌសែនសុខ

    រថយន្តទំនេីប Range rover ពន្លះបង្គោលភ្លើងថ្មខ្ទេចមួយកំណាត់មុខនៅផ្លូវ២០១១ ខណ្ឌសែនសុខ

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយន្តស៊េរីទំនើបម៉ាកrange rover មួយគ្រឿងលឿនដូចហោះទៅពន្លះបង្គោលភ្លើងថ្មពេញទំហឹងបណ្តាលឲ្យប្រេះបែកនិងធ្លាក់គម្របប្រអប់ភ្លើងរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០ និង ១០ នាទីយប់ថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២១ នៅតាមបណ្តោយ៩២ កែងនឹងផ្លូវ ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក range rover ពណ៌ខ្មៅ គ្មានស្លាកលេខសង្ស័យរថយន្តឃ្លាំង ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៩២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ២០១១ រថយន្តមិនបានបត់ឆ្វេងស្ដាំនោះទេ បានបោះពួយទៅត្រង់ទៅបុកបបង្គោលភ្លើងថ្ម នៅតាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យបង្គោលភ្លើងប្រេះបែកបន្តិចបន្តួចនិងធ្លាក់គម្របប្រអប់ភ្លើង ១ប្រអប់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។ភ្លាមនោះតៃកុងឃើញសភាពមិនស្រួលបានបើកទ្វារចុះពីលើរថយន្តគេចខ្លួនបាត់ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនដោះស្រាយគ្នាតាមច្បាប់៕ដោយ៖ ជីម ភារ៉ា