-
រន្ធត់ណាស់!! រថយន្តហុីយ៉ាន់ដាយ បុកបុរសម្នាក់ដេីរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗ ឯរថយន្តបង្ករេចង្កូតធ្លាក់ទឹកប្រឡាយរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង បន្ទាប់ពីដេីរឆ្លងផ្លូវត្រូវរថយន្ត ហុីយ៉ាន់ដាយ ដឹកទំនិញមួយគ្រឿង បេីកបរក្នុងល្បឿនលឿនហេីយជ្រុលទៅបុកពេញទំហឹង និងរេចង្កូតធ្លាក់ផ្លូវចូលទឹកប្រឡាយ កាលពីវេលាម៉ោង ៩និង២០នាទី យប់ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ស្ថិតក្នុងសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-
អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ៖ ចាប់ពីយប់នេះ អ្នកដែលល្មើសបម្រាម ជួបជុំផឹកស៊ី និងម្ចាស់ហាង នឹងត្រូវចាប់វ៉ៃខ្នោះតែម្តង

ភ្នំពេញៈ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍សង្កត់ធ្ងន់ថា លែងមានការអប់រំ ណែនាំ ទៀតហើយ ចំពោះអ្នកដែលល្មើសបម្រាមគោលចរ គឺចាប់ពីយប់ថ្ងៃទី៣ ខែសីហា នេះតទៅ អ្នកដែលល្មើសបម្រាម ជួបជុំផឹកស៊ី និងម្ចាស់ហាងបើកហាងផឹកស៊ី គឺនឹងត្រូវចាប់វ៉ៃខ្នោះតែម្តងដោយមិនមានការលើកលែងនោះទេ។ ការដាក់នៅវិធានការតឹងរឹងនេះ គឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ប្រភេទថ្មី ដែលតា ( Delta ) ដែលកំពុងតែមានវត្តមាននៅកម្ពុជា និងកំពុងឆ្លងរាលដាល ហេតុសូមប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសចូលរួមអនុវត្តបម្រាមគោចរចាប់ពីថ្ងៃទី២៩ កក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលលរាជធានីភ្នំពេញ លោក សាន សុខសីហា បានថ្លែងបញ្ជាក់ថា “អនុវត្តតាមការណែនាំរបស់ឯកឧត្តមឯកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ពីយប់ថ្ងៃទី៣ ខែសីហា នេះតទៅ អត់មានវិធានការណែនាំអប់រំទៀតទេ គឺអ្នកដែលល្មើស ហាងដែលល្មើស និងអ្នកដែលលល្មើសបម្រាមគោលចរ អ្នកដែលជួបជុំផឹកស៊ី បើកហាងផ្សេងៗ ត្រូវវ៉ៃខ្នោះគឺត្រូវវ៉ៃខ្នោះតែម្តង និងត្រូវចាប់ខ្លួនយកមកតែម្តង អត់មានការអប់រំណែនាំទៀតទេ និងត្រូវធ្វើឲ្យតឹងរ៉ឹងបំផុត”។ លោក សាន…
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៣ សីហា ២០២១ (មានវីដេអូ)

-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០២ សីហា ២០២១ (មានវីដេអូ)

-
ជនសង្ស័យប្រុសស្រី១១នាក់ ពាក់ព័ន្ធ ករណីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី)ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួន

-
នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់បន្តទៀត ករណីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី)

-
ជនសង្ស័យ ០៨នាក់ ពាក់ព័ន្ធ ករណីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី) ត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន

-
នគរបាលប៉ុស្តិ៍គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) នៅម៉ោង១១ និង៣០នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងBVM ផ្លូវ២០១១ កែងផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យចំនួន០៣នាក់ (គេចខ្លួន ០១នាក់ឈ្មោះវណ្ណ) មធ្យោបាយម៉ូតូ០៣គ្រឿង ។
-
កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌច្បារអំពៅ ដាក់គោលដៅអនុវត្តន៍បម្រាមគោចរ និងឃាត់បានមធ្យោបាយធ្វេីដំណេីរជាច្រេីនគ្រឿងដែលល្មេីសបម្រាបគោចរ

-
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីប្រេីល្បិចខ្ចីម៉ូតូទៅទិញស្រាបៀរ រួចជិះគេចខ្លួនបាន១ថ្ងៃ
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង០៩និង៣០នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យលោកសង្ឃ ស្ថិតនៅភូមិត្រពាំឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីជាប់ពាក់ព័ន្ធករណីឆបោក (យកម៉ូតូ) កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាស រិទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការចាក់ដី ទីលំនៅភូមិថ្មី ឃុំលំពង់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ សៀន សុភ័ក្ត្រ ហៅ ក្តី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀ)។ដោយឡែកវត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥…