-
អ្នកស្រី ឃុត ឃៀង ប្រធានសហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង គឺជាស្រ្តីជួយកែប្រែនិងលើកស្ទួយតំបន់ទេសចរណ៍ឱ្យកាន់តែប្រសើរ

-
អគ្គនាយិការក្រុមហ៊ុន សុន កណ្ណិកា នាំថវិកាជាង ៦លានរៀលជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកដល់ការជួយសង្រ្គោះជីវិតកុមារកម្ពុជា

-
ល្អាងកួយក្នុងភូមិសាស្ត្រតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ គឺជាអតីតទីកន្លែងដែលជនជាតិកួយរស់នៅ

-
សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យចំនួន ៣៩នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ១២ករណី ទូទាំងប្រទេស ថ្ងៃទី២១ ខែសីហា

-
អភិបាលខណ្ឌច្បារអំពៅ ចុះមើលផ្លូវ និងលំនៅដ្ឋានប្រជាពលរដ្ឋ រងគ្រោះដោយទឹកភ្លៀង

-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំក្រុមការងារចុះពិនិត្យមើលការវាស់វែង និងកំណត់អត្តសញ្ញាណដីធ្លីក្នុងរមណីយដ្ឋានអង្គរ

-
អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ឯក ហ៊ុន ឡា ដែលជួបទុក្ខលំបាក ដោយសារភ្លើងឆេះផ្ទះ

-
អត្រាគ្រោះថ្នាក់ និងការស្លាប់ដោយសារគ្រោះថ្នាក់ចររាចរណ៍ នៅតែបន្តកើនឡើង ក្នុងឆ្នាំ២០២២នេះ

-
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ គម្រោងផ្តល់ មេពូជ គោ-ក្របី ជូនដល់ប្រជាសហគមន៍បានជួយបង្កើនជីវភាព និងចូលរួមជួយអភិរក្សសត្វព្រៃនៅកម្ពុជា

-
ប្រតិភូពេទ្យជំនាញរបស់ប្រទេសថៃបំពេញដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ពិសេសពង្រីកសេវាវេជ្ជសាស្រ្តគុណភាពខ្ពស់ ដល់ប្រជាជនកម្ពុជា

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត គ្រិនឆារ៉ាត ត្រាគុលឆាង (Krischarat Trakulchang) នាយកមន្ទីរពេទ្យ (ផាតឬស្ស៊ីត) PatRangsit និង វេជ្ជបណ្ឌិត (ណុលណាប្សាស យ៉េមហ្សាដ) Nolnabhas Yaemsaard ជំនួយការនាយកស្តីទីសម្រាប់ផ្នែកអភិវឌ្ឍន៍យុទ្ធសាស្រ្ត និងពាណិជ្ជកម្ម និងប្រតិភូមន្ទីរពេទ្យផ្សេងទៀតបានមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ ២០២២។ គណៈប្រតិភូបានជួបជាមួយប្រធានក្រុមប្រឹក្សាធុរកិច្ចថៃនៅ តំណាងពាណិជ្ជកម្មកម្ពុជា និងខេត្តសៀមរាប គឺលោកជំទាវ ខុន ជីរ៉ានុន វង្សមង្គល (Khun Jiranun Wongmongkol) និង តំណាងទេសចរណ៍ថៃនៅកម្ពុជានិងឡាវ Khun Oranooch Pakarat និងពាណិជ្ជករនិងសហគ្រិនស្ត្រីខ្មែរផ្សេងទៀត។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រីកសេវាវេជ្ជសាស្រ្តគុណភាពខ្ពស់របស់មន្ទីរពេទ្យ patRangsit មកកាន់ទីផ្សារប្រទេសកម្ពុជា ស្វែងរកឱកាសសហការ និងចុះហត្ថលេខាលើការយោគយល់គ្នាជាមួយភ្នាក់ងារសាធារណៈ និងឯកជនក្នុងវិស័យថែទាំសុខភាពក្នុងទីផ្សារកម្ពុជា។ លោកវេជ្ជបណ្ឌិត (ណុលណាប្សាស យ៉េមហ្សាដ) Nolnabhas Yaemsaard បានលើកឡើងថា ប្រទេសកម្ពុជាមានការរីកចម្រើន ប្រជាពលរដ្ឋមានតម្រូវការខាងផ្នែកថែទាំសុខភាពច្រើន ហើយគាប់ជួនសេវារបស់មន្ទីរពេទ្យលោកមានតម្លៃប្រហាក់ប្រហែលនឹងសេវាថែទាំសុខភាពនៅកម្ពុជា និងទាបជាងមន្ទីរពេទ្យនានានៅថៃ…