Category: សង្គមកិច្ច

  • លោក Musk អំពាវនាវឱ្យមានការបោះឆ្នោតឡើងវិញនៅចក្រភពអង់គ្លេស

    លោក Musk អំពាវនាវឱ្យមានការបោះឆ្នោតឡើងវិញនៅចក្រភពអង់គ្លេស

    វ៉ាស៊ីនតោន ៖ មហាសេដ្ឋីអាមេរិក លោក អេឡុន ម៉ាសក៍ (Elon Musk) ថ្មីៗនេះបានបង្ហាញខ្លួនដោយមិននឹកស្មានដល់” នៅឯការប្រមូលផ្តុំតវ៉ាប្រឆាំងនឹងអន្តោប្រវេសន៍នៅទីក្រុងឡុងដ៍ ដែលមានអ្នកចូលរួមជាង ១០ ម៉ឺននាក់ តាមរយៈតំណភ្ជាប់វីដេអូ។ លោក Musk បាន សន្ទនា ជាមួយ សកម្មជន ស្តាំ និយម អង់គ្លេស Tommy Robinson នៅ ចំពោះ មុខ អ្នក មើល រាប់ ម៉ឺន នាក់។ លោក Musk បានអះអាងថា “អំពើហឹង្សាជិតមកដល់ហើយ”, “ពួកអ្នកមានតែជម្រើសវាយតបវិញ ឬស្លាប់បាត់បង់ជីវិតតែប៉ុណ្ណោះ។” លោក Musk បាននិយាយថា “ក្នុងនាមជាជនជាតិអង់គ្លេស គឺមានរឿងរ៉ាវដ៏ស្រស់ស្អាតមួយចំនួន ប៉ុន្តែអ្វីដែលខ្ញុំឃើញ គឺថាចក្រភពអង់គ្លេសកំពុងត្រូវបានបំផ្លាញ — ដោយដំបូងឡើយវាត្រូវបានបំផ្លាញបន្តិចម្តងៗ ហើយឥឡូវនេះ វាកាន់តែធ្ងន់ធ្ងរទៅៗដោយការធ្វើអន្តោប្រវេសន៍ទ្រង់ទ្រាយធំ ដែលមិនអាចគ្រប់គ្រងបាន។”“ក្រឡេកមើលជុំវិញខ្លួន ហើយសួរខ្លួនឯងថា តើអ្នកនឹងរស់នៅក្នុងពិភពលោកបែបណា ប្រសិនបើស្ថានភាពនេះនៅតែបន្តកើតមាន?” លោក…

  • ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តបទុមវត្តីរាជវារាម

    ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តបទុមវត្តីរាជវារាម

    ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា និង លោកជំទាវ ប៉ាន់ ត្រាប្រណី រួមទាំងអគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីនាព្រឹកថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៥ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតីរាជវរាម រាជធានីភ្នំពេញ ។ អញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ និងជាព្រះគ្រូសូត្រស្តាំ និងថេរានុថេរគ្រប់ព្រះអង្គ ដែលគង់ក្នុងវត្តបទុមវតីរាជវរារាម ព្រមសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍ព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក ។ ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ ដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃជារៀងរាល់ឆ្នាំ ដែលបងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តានរួមមាន…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ភាពកក់ក្តៅដល់និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ភាពកក់ក្តៅដល់និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន

    ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត បានចាត់តាំងក្រុមការងារការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត ដឹកនាំដោយ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យ និងក្រុមការងារ ជួបសំណេះសំណាល និងជូនដំណើរនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅបន្តការសិក្សានៅសាកលវិទ្យាល័យធានជីន ក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១៣រូប ដែលចេញដំណើរនៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរនិស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ព្រមទាំងមានការចូលរួមពីឪពុក-ម្តាយ និងអាណាព្យាបាលរបស់និស្សិត ឯកឧត្តម ឡាវ វ៉ាន់ បាននាំការផ្តាំផ្ញើ និងការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី…

  • ឃុំ-សង្កាត់ ចំនួន ៥ និងភូមិចំនួន ៥ ទទួលបានជ័យលាភី ប្រឡងប្រណាំងផ្ទៃក្នុងខេត្តកណ្តាល «ភូមិ-ឃុំ សង្កាត់ មានសុវត្តិភាព» ក្នុងវិស័យបរិស្ថាន

    ឃុំ-សង្កាត់ ចំនួន ៥ និងភូមិចំនួន ៥ ទទួលបានជ័យលាភី ប្រឡងប្រណាំងផ្ទៃក្នុងខេត្តកណ្តាល «ភូមិ-ឃុំ សង្កាត់ មានសុវត្តិភាព» ក្នុងវិស័យបរិស្ថាន

    (ភ្នំពេញ)៖ គណៈកម្មការវាយតម្លៃជ័យលាភីថ្នាក់ក្រុងស្រុក សម្រាប់កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន បានសម្រេចផ្តល់ជ័យលាភីដល់ឃុំ-សង្កាត់ ចំនួន៥ និងភូមិចំនួន៥ ដែលបានចូលរួមការប្រឡងប្រណាំងផ្ទៃក្នុងនេះ នៅតាមបណ្តាក្រុងស្រុកទាំង ១៣ នៃខេត្តកណ្តាល ។ ពិធីប្រកាសជ័យលាភី និងការប្រគល់ពានរង្វាន់ បានធ្វើឡើងនៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដើម្បីបញ្ជាក់ពីការគាំទ្រ និងលើកទឹកចិត្តចំពោះការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការ ក្នុងការជំរុញលើវិស័យបរិស្ថាន ប្រកបដោយភាពស្អាត ភាពបៃតង ។ ឯកឧត្តមអភិបាលខេត្តកណ្តាល បានជំរុញឲ្យក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ យកលទ្ធផលនេះទៅបន្តការផ្សព្វផ្សាយ ដើម្បីភូមិឃុំផ្សេងទៀត ដែលពុំបានជាប់ចំណាត់ថ្នាក់បន្តខិតខំយកចិត្តទុកដាក់ថែរក្សាបរិស្ថាន ក៏ដូចជាឲ្យពួកគាត់បានត្រៀមលក្ខណៈចូលរួមប្រកួតនៅលើក្រោយទៀត សំដៅឱ្យភូមិឃុំទាំងអស់មានភាពស្អាតរហូត ខណៈចំនួនភូមិសរុបនៅក្នុងខេត្តដែលបានចូលរួមទើបតែមានត្រឹម១០ភាគរយប៉ុណ្ណោះ។ ឯកឧត្តម បន្តថា «ប្រសិនបើមានស្មារតីនេះជាប្រចាំនោះ ភូមិឃុំយើងនឹងមានភាពស្អាតជារៀងរហូត ហើយភាពស្អាតនេះហើយ នឹងទាក់ទាញបាននូវកំណើនទេសចរ និងការវិនិយោគបន្ថែមទៀត»។ បើតាមរបាយការណ៍របស់ លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានឱ្យដឹងថា ឃុំ-សង្កាត់ឆ្នើម សម្រាប់កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន…

  • វីតាល់ប៊េប៊ី ចែករំលែកក្តីស្រឡាញ់បរិសុទ្ធ ជូនមាតា និងទារក ដែលត្រៀមសម្រាល និងបានសម្រាលរួច នៅមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    វីតាល់ប៊េប៊ី ចែករំលែកក្តីស្រឡាញ់បរិសុទ្ធ ជូនមាតា និងទារក ដែលត្រៀមសម្រាល និងបានសម្រាលរួច នៅមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    ភ្នំពេញ ៖ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់ប៊េប៊ី) បានចែករំលែកក្ដីស្រលាញ់បរិសុទ្ធ ជូនមាតា និងទារក នៅមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ  ។ លោកជំទាវបានមានប្រសាសន៍ថា គោលបំណងចូលរួមចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់មាតា និងទារក ដែលត្រៀមសម្រាល និងបានសម្រាលរួច និងដើម្បីផ្សព្វផ្សាយ វីតាល់ប៊េប៊ី រូបមន្តពិសេស សម្រាប់កុមារ និងទារក (Baby Water)» ដែលផលិតឡើង ក្រោមស្តង់ដារបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។ ក្រុមហ៊ុនវីតាល់វីប៊េប៊ី បានបង្កើតកម្មវិធី ចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់មាតា ដែលត្រៀមសម្រាល និងបានសម្រាលរួច នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋមួយចំនួន។ ក្រុមហ៊ុន ទឹកពិសាបរិសុទ្ធ វីតាល់ (Vital) ដែលជាមោទនភាពជាតិខ្មែរ បានបំបែកកំណត់ត្រាទីផ្សារ ដោយសម្ងំផលិត «ទឹកបរិសុទ្ធរូបមន្តពិសេស សម្រាប់កុមារ និងទារក (Baby Water)»ដែលផលិតឡើងក្រោមស្តង់ដារបច្ចេកវិទ្យា ទំនើបចុងក្រោយបង្អស់ ។ ការជ្រើសរើសប្រើប្រាស់ទឹកបរិសុទ្ធ…

  • វីតាល់ បន្តសកម្មភាពមនុស្សធម៌ ចុះសួរសុខទុក្ខ និងចែករំលែកអំណោយ ជូនប្រជាពលរដ្ឋជិត ២,០០០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅក្រុងប៉ោយប៉ែត

    វីតាល់ បន្តសកម្មភាពមនុស្សធម៌ ចុះសួរសុខទុក្ខ និងចែករំលែកអំណោយ ជូនប្រជាពលរដ្ឋជិត ២,០០០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅក្រុងប៉ោយប៉ែត

    ខេត្តបន្ទាយមានជ័យ ៖ វីតាល់ បានរៀបចំសកម្មភាពមនុស្សធម៌ ដើម្បីចុះសួរសុខទុក្ខ និងចែករំលែកអំណោយជូនបងប្អូនប្រជាពលរដ្ឋជិត ២,០០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សកម្មភាពនេះ មានគោលបំណងចូលរួមសម្រាលការលំបាក និងផ្តល់ការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះស្ថានភាពលំបាក។ ក្នុងឱកាសនេះ វីតាល់បាននាំយកអំណោយជាផលិតផលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ រួមមាន ទឹកពិសាវីតាល់, វីតាល់ បេប៊ី, មីជាតិ, ទឹកត្រី វ័ន ម៉រ, និងទឹកស៊ីអ៊ីវ វ័ន ម៉រ ដើម្បីចូលរួមចែករំលែក និងជួយសម្រួលដល់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប (ទឹកពិសាវីតាល់) បានមានប្រសាសន៍ថា៖ «ដោយមើលឃើញពីផលប៉ះពាល់នៃគ្រោះធម្មជាតិ និងស្ថានភាពទឹកជំនន់ ដែលបានធ្វើឱ្យប្រជាពលរដ្ឋត្រូវជម្លៀសខ្លួនចេញពីលំនៅដ្ឋាន និងមកស្នាក់នៅទីតាំងបណ្តោះអាសន្ន ដែលឃ្លាតឆ្ងាយពីផ្ទះសម្បែង វីតាល់មានបំណងចូលរួមចែករំលែក និងផ្តល់ការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។ សកម្មភាពនេះ គឺជាការបង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់ វីតាល់ ក្នុងនាមជាម៉ាកផលិតផលខ្មែរ ដែលបានប្រតិបត្តិការអស់រយៈពេល ១៦ឆ្នាំមកនេះ ក្នុងការចូលរួមចំណែកជាមួយសង្គម តាមរយៈសកម្មភាពមនុស្សធម៌ និងកិច្ចការងារសង្គម។ តាមរយៈ មូលនិធិ…

  • ឈប់បារម្ភរឿងទឹកឆុងទឹកដោះគោកូន! វីតាល់ ប៊េប៊ី គុណភាពលំដាប់អន្តរជាតិ ស្នាដៃកូនខ្មែរពិតៗ ចូលរួមលើកកម្ពស់សុខភាពទារក និងសេដ្ឋកិច្ចជាតិ

    ឈប់បារម្ភរឿងទឹកឆុងទឹកដោះគោកូន! វីតាល់ ប៊េប៊ី គុណភាពលំដាប់អន្តរជាតិ ស្នាដៃកូនខ្មែរពិតៗ ចូលរួមលើកកម្ពស់សុខភាពទារក និងសេដ្ឋកិច្ចជាតិ

    ភ្នំពេញ ៖ ក្រុមហ៊ុន វីតាល់ ប៊េប៊ី ដឹកនាំដោយ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប បានបង្កើតកម្មវិធីមនុស្សធម៌ចុះសួរសុខទុក្ខ និងនាំយកអំណោយជាទឹកពិសា វីតាល់ ប៊េប៊ី ចែកជូនដោយផ្ទាល់ដល់មាតាដែលត្រៀមសម្រាល និងទើបសម្រាលរួច នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ សកម្មភាពនេះ គឺជាផ្នែកមួយនៃចូលរួមចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់មាតា និងទារក ដែលត្រៀមសម្រាល និងបានសម្រាលរួច ពិសេសដើម្បីផ្សព្វផ្សាយវីតាល់ប៊េប៊ី រូបមន្តពិសេស សម្រាប់កុមារ និងទារក (Baby Water)» ដែលផលិតឡើងក្រោមស្តង់ដារបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។ សកម្មភាពសប្បុរសធម៌នេះដែរ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខភាពមាតា និងទារក ទាំងក្នុងដំណាក់កាលមុន និងក្រោយសម្រាល ព្រោះសុខភាពកុមារនៅថ្ងៃនេះ គឺជាទំព័រអនាគតដ៏រឹងមាំរបស់ប្រទេសជាតិ។ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) តាមរយៈម៉ាកសញ្ញាទឹកពិសាបរិសុទ្ធ វីតាល់ (Vital) ដែលជាមោទនភាពជាតិខ្មែរ បានបោះជំហានយ៉ាងសំខាន់មួយទៀតក្នុងទីផ្សារ ដោយបានស្រាវជ្រាវ និងច្នៃបង្កើតនូវ «ទឹកបរិសុទ្ធរូបមន្តពិសេសសម្រាប់កុមារ…

  • វីតាល់ ប៊េប៊ី ចុះចែកក្តីស្រឡាញ់ដល់មាតា និងទារកនៅមន្ទីរពេទ្យរដ្ឋ ជាមួយដំណោះស្រាយទឹកបរិសុទ្ធរូបមន្តសុវត្ថិភាពខ្ពស់ សម្រាប់កូនតូច

    វីតាល់ ប៊េប៊ី ចុះចែកក្តីស្រឡាញ់ដល់មាតា និងទារកនៅមន្ទីរពេទ្យរដ្ឋ ជាមួយដំណោះស្រាយទឹកបរិសុទ្ធរូបមន្តសុវត្ថិភាពខ្ពស់ សម្រាប់កូនតូច

    ភ្នំពេញ ៖ ក្នុងគោលបំណងចូលរួមចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់មាតា និងទារក ដែលត្រៀមសម្រាល និងបានសម្រាលរួច ពិសេសដើម្បីផ្សព្វផ្សាយវីតាល់ប៉េប៊ីរូបមន្តពិសេស សម្រាប់កុមារ និងទារក (Baby Water) ដែលផលិតឡើងក្រោមស្តង់ដារបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ក្រុមហ៊ុនវីតាល់ប៊េប៊ីបានបង្កើតកម្មវិធីចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់មាតាដែលត្រៀមសម្រាល និងបានសម្រាលរួច នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋមួមួយចំនួន។ សកម្មភាពចុះសួរសុខទុក្ខ និងចែកជូនវីតាល់ ប៊េប៊ី វ៉តធើ នេះ ដឹកនាំដោយលោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ៉ន ម៉រ គ្រុប (វីតាល់ ប៊េប៊ី) នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្រុមហ៊ុន ទឹកពិសាបរិសុទ្ធ វីតាល់ (Vital) ដែលជាមោទនភាពជាតិខ្មែរបានបំបែកកំណត់ត្រាទីផ្សារ ដោយសម្ងំផលិត «ទឹកបរិសុទ្ធរូបមន្តពិសេសសម្រាប់កុមារ និងទារក (Baby Water)» ដែលផលិតឡើងក្រោមស្តង់ដារបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។ ការជ្រើសរើសប្រើប្រាស់ទឹកបរិសុទ្ធសម្រាប់កុមាររបស់ វីតាល់ មិនត្រឹមតែជាការការពារសុខភាពកូនតូចដោយក្តីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកការពារសេដ្ឋកិច្ចជាតិ និងបង្ហាញឱ្យឃើញច្បាស់ថា «ស្នាដៃកូនខ្មែរ មិនចាញ់បរទេសឡើយ»។ វីតាល់…

  • សិស្សានុសិស្សនិងនិស្សិតមកពីសាលារដ្ឋនិងឯកជនស្វែងយល់អំពីឱកាសសិក្សាទៅប្រទេសអូស្ត្រាលី

    សិស្សានុសិស្សនិងនិស្សិតមកពីសាលារដ្ឋនិងឯកជនស្វែងយល់អំពីឱកាសសិក្សាទៅប្រទេសអូស្ត្រាលី

    ភ្នំពេញ៖ សិស្សានុសិស្ស និងនិស្សិត បានចាត់ទុកពិព័រណ៍ការសិក្សាទៅប្រទេសអូស្ត្រាលីថាមានសារៈសំខាន់ណាស់ ដើម្បីស្វែងយល់អំពីឱកាសសិក្សា និងការអភិវឌ្ឍអនាគតនៅប្រទេសអូស្ត្រាលី ក្នុងគោលបំណងត្រៀមខ្លួនកំណត់នូវផែនការសិក្សាឱ្យបានច្បាស់លាស់ ក្នុងការចាប់យកចំណេះដឹង ឬជំនាញថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងអន្តរជាតិ។ សិស្សានុសិស្ស និងនិស្សិតមកពីសាលារដ្ឋ និងឯកជន បានលើកឡើងក្នុងពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលី នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នេះថា កម្ពុជាជាប្រទេសដែលកំពុងមានការអភិវឌ្ឍជាលំដាប់ តាមរយៈការកែទម្រង់ស៊ីជម្រៅលើគុណភាពបង្រៀន និងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំ។ គ្រឹះស្ថានឧត្តមសិក្សាកាន់តែច្រើនត្រូវបានបង្កើតឡើងទាំងនៅរាជធានី និងតាមបណ្តាខេត្ត ជាពិសេសគឺការបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាក់ស្តែង ការរៀបចំពិព័រណ៍ការសិក្សានេះ គឺជាការបង្កើតឱកាសថ្មីៗដល់យុវជនកម្ពុជា ក្នុងការស្វែងយល់ពីជម្រើសសិក្សា ដើម្បីត្រៀមខ្លួនកំណត់មាគ៌ាសិក្សាឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ។ ឯកឧត្តម ឧកញ៉ាងួនម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្សនៅតែជាកត្តាស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងរបស់ជាតិ។ កម្ពុជាត្រូវការយុវជនជំនាន់ថ្មីដែលមានចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាពឌីជីថល និងទស្សនវិស័យសកល។ សភាពាណិជ្ជកម្មកម្ពុជា តែងតែគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍធនធានមនុស្ស ព្រោះវាជាកម្លាំងចលករដ៏សំខាន់សម្រាប់ប្រទេសជាតិ និងវិស័យឯកជន។ ឯកឧត្តមឧកញ៉ាក៏បានសម្តែងការកោតសរសើរដល់ដៃគូសហការទាំងអស់ ដែលបានបង្កើតវេទិកាដ៏មានតម្លៃនេះឡើង ក្នុងការតភ្ជាប់យុវជនកម្ពុជាទៅនឹងឱកាសអប់រំកម្រិតអន្តរជាតិ។ ឯកឧត្តមបណ្ឌិតអ៉ឹមកុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានសារៈសំខាន់ណាស់ក្នុងការនាំយកស្ថាប័នអប់រំមកជួបផ្ទាល់ជាមួយមាតាបិតា និងសិស្សនិស្សិត…

  • អង្គការ AHF ជំរុញឱ្យមានកំណែទម្រង់បំណុលសកល ដើម្បីការពារមូលនិធិថែទាំសុខភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

    អង្គការ AHF ជំរុញឱ្យមានកំណែទម្រង់បំណុលសកល ដើម្បីការពារមូលនិធិថែទាំសុខភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

    ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF) បានជំរុញឱ្យមានកំណែទម្រង់បំណុលសកលដើម្បីការពារមូលនិធិថែទាំសុខភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ព្រោះថាបន្ទុកបំណុលកើនឡើងបង្ខំឱ្យប្រទេសទាំងនោះចំណាយប្រាក់ច្រើនលើការសងប្រាក់កម្ចីជាជាងការថែទាំសុខភាព និងការអប់រំ ដែលធ្វើឱ្យប៉ះពាល់លទ្ធភាពក្នុងការបំពេញតម្រូវការសាធារណៈ។ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី AHF មានប្រសាសន៍ថា «ការថែទាំសុខភាពមិនគួរក្លាយជាជនរងគ្រោះនៃការជាប់អន្ទាក់នៃបំណុលឡើយ។ នៅពេលដែលរដ្ឋាភិបាលត្រូវបានបង្ខំឱ្យចំណាយប្រាក់ច្រើនលើការសងប្រាក់កម្ចីជាងការចំណាយ លើមន្ទីរពេទ្យ ការបង្ការជំងឺ និងការអប់រំ វាគឺធ្វើឱ្យប្រជាជនសាមញ្ញត្រូវចំណាយថ្លៃខ្ពស់បំផុត »។ នៅក្នុងសន្និសិទ្ធសារព័ត៌មានស្តីពី “សេរីភាពពីបំណុល” នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធាន គ្រប់គ្រងកម្មវិធីប្រចាំប្រទេសរបស់ AHF កម្ពុជាបានបញ្ជាក់ថា បេសកកម្មរបស់ AHF លើសពីការព្យាបាលមេរោគអេដស៍។ ប្រព័ន្ធសុខាភិបាលរឹងមាំ និងប្រកបដោយចីរភាព តម្រូវឱ្យមានការវិនិយោគសាធារណៈគ្រប់គ្រាន់ ហើយវាក្លាយជាមិនអាចទៅរួច នៅពេលដែលប្រទេសនានាជាប់គាំងដែលមិនអាចទ្រទ្រង់បានដោយសារជាប់បំណុល។ លោកវេជ្ជបណ្ឌិតបន្តថា តាមរយៈយុទ្ធនាការ «សេរីភាពពីបំណុល»យើងកំពុងអំពាវនាវឱ្យមានកំណែទម្រង់ ដែលនឹងអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍន៍វិនិយោគលើការថែទាំសុខភាពនិងកសាងសហគមន៍មានសុខភាពល្អជាងមុន។ យើងត្រូវការប្រព័ន្ធហិរញ្ញវត្ថុសកលដ៏យុត្តិធម៌ជាងមុន ដែលត្រូវគិតសុខភាព និងសុខុមាលភាពរបស់ប្រជាជនជាចំបង»។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថាយុទ្ធនាការនេះអង្គការ AHF កំពុងជំរុញឱ្យមេដឹកនាំពិភពលោកអនុម័តកំណែទម្រង់សំខាន់ៗចំនួនបីគឺទីមួយគាំទ្រការអនុវត្តវេទិកាអ្នកជាប់បំណុលដែលជាវេទិកាអន្តរជាតិមួយដែលបានស្នើឡើងក្នុងអំឡុងពេលសន្និសីទអន្តរជាតិលើកទីបួនស្តីពីហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅទីក្រុង Seville និងគាំទ្រដោយប្រទេស G20 នៅអាហ្វ្រិកខាងត្បូង។ ទីពីរ គឺ AHF…