Category: សង្គមកិច្ច

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជូនបងប្អូនជនរួមជាតិ ពីការជាសះស្បើយពីជំងឺកូវីដ១៩

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជូនបងប្អូនជនរួមជាតិ ពីការជាសះស្បើយពីជំងឺកូវីដ១៩

    ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច បានបញ្ជាក់ថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ មកដល់ពេលនេះមេរោគកូវីដ១៩ ត្រូវបានធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។ សម្តេចបានបញ្ជាក់ទៀតថា ចាប់ពីថ្ងៃអាទិត្យ និងពេញមួយសប្តាហ៍ ខ្ញុំមានកម្មវិធីពេញទាំងអស់ តែច្បាស់ជាមិនហត់ពេកនោះទេ។ ជាមួយការបញ្ជាក់នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់ជាមួយលិខិតក្រសួងសុខាភិបាល នៃក្រុមវេជ្ជបណ្ឌិតថែទាំសុខភាពសម្តេចតេជោ បានរៀបរាប់ថា ដោយស្ថានភាពសុខភាពរបស់សម្ដេចល្អជាធម្មតា បន្ទាប់ពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២២ និងរហូតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។ ក្នុងលិខិត ក៏បានលើកឡើងថា «ស្ថានភាពសុខភាពរបស់សម្ដេចតេជោ នៅល្អជាប្រក្រតី ពុំមានរោគសញ្ញាណាមួយដែលនាំឱ្យរំខានឡើយ។ បន្ទាប់ពីការដឹកនាំគណៈប្រតិភូវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ សម្តេចតេជោ បានបន្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការតាមដាននិងព្យាបាលជំងឺនៅគេហដ្ឋាន ។ យោងតាមការពិនិត្យសុខភាពប្រចាំថ្ងៃដោយក្រុមវេជ្ជបណ្ឌិតបានសង្កេតឃើញថា សុខភាពរបស់សម្តេចតេជោមានភាពមាំមួន និងពុំមានសញ្ញានៃការវិវត្តនៃជំងឺកូវីដ-១៩ឡើយ។ ក្នុងលិខិត ក៏បានលើកឡើងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២…

  • ខ្សែភាពយន្ត «វិលវិញសេអ៊ូល» របស់លោក ជូ ដេវី ចាប់ផ្ដើមចាក់បញ្ចាំងនៅតាមរោងភាពយន្តនៅទូទាំងប្រទេសកម្ពុជា

    ខ្សែភាពយន្ត «វិលវិញសេអ៊ូល» របស់លោក ជូ ដេវី ចាប់ផ្ដើមចាក់បញ្ចាំងនៅតាមរោងភាពយន្តនៅទូទាំងប្រទេសកម្ពុជា

    ភ្នំពេញ៖«វិលវិញសេអ៊ូល»របស់​សមិទ្ធករ​ភាពយន្ត​កូន​ខ្មែរ​កាត់​បារាំង ជូ ដេវី ដែលត្រូវ​បាន​ជ្រើស​រើស​ជា​ខ្សែ​ភាពយន្ត​តំណាង​ប្រទេស​កម្ពុជា ទៅ​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​ពិភពលោកក្នុង​កម្មវិធី​ពាន​រង្វាន់​អូស្កា​លើក​ទី​៩៥​ បានចាប់ផ្ដើមចាក់បញ្ចាំងនៅតាមរោងភាពយន្តនានាក្នុងប្រទេសកម្ពុជាហើយចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ។ បើតាមការ​ឱ្យ​ដឹង​ពី​​ផលិតកម្ម Anti-Archive ការ​ចាក់​បញ្ចាំង​​ខ្សែ​ភាពយន្ត​ «វិលវិញ​សេអ៊ូល»​ នៅ​តាម​រោង​ភាពយន្ត​ទូទាំង​ប្រទេសកម្ពុជា នា​ថ្ងៃ​ទី​ ១៨ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២នេះ គឺ​ជា​ការ​ចាក់​បញ្ចាំង​តាម​រោងកុន​ជា​លើក​ដំបូង​ក្នុង​ពិភពលោក​។ ចំណែក​នៅ​អាមេរិក​ខាង​ជើង ក្រុម​ហ៊ុន Sony Pictures Classics បាន​ទទួល​ទិញ​សិទ្ធិ​ផ្ដាច់​មុខ​ទៅ​លើ​ភាពយន្ត​នេះ ហើយ​នឹង​មាន​គម្រោង​ចែកចាយ​នៅ​សហរដ្ឋ​អាមេរិក​ នា​ពេល​ខាង​មុខ​។ សូម​ជម្រាប​ថា ខ្សែ​ភាពយន្ត «វិលវិញ​សេអ៊ូល» ផលិត​ដោយ​មាន​កិច្ច​សហការ​រួម​គ្នា​រវាង​ផលិតកម្ម​ភាពយន្ត​បារាំង Aurora Films រួម​សហការ​​ផលិត​ជាមួយ​ផលិតកម្ម​ភាពយន្ត​ខ្មែរ Anti-Archive ផលិតកម្ម​អាល្លឺម៉ង់ Vandertastic Films ផលិតកម្ម​បែលហ្ស៊ិក Frakas Pictures និង​ផលិតកម្ម​កូរ៉េ នៃ MereCinema។ ខ្សែភាពយន្តនេះ ឆ្លុះ​បញ្ចាំង​ពី​ខ្សែ​ជីវិត​របស់​នារី​ជនជាតិ​បារាំង​ដើមកំណើត​​កូរ៉េ​ម្នាក់​ឈ្មោះ ហ្វ្រេតឌី។ ហ្វ្រេតឌី​ត្រូវ​បាន​គ្រួសារ​បារាំង​យក​ទៅ​ចិញ្ចឹម​តាំង​ពី​តូច ហើយ​អំឡុង​ពេល​ដែល​រូប​នាង​វិល​ត្រឡប់​មក​ប្រទេស​កូរ៉េ​វិញ​ជា​លើក​ដំបូង ហ្វ្រេតឌី បាន​សម្រេច​ចិត្ត​តាម​ស្វែង​រក​ដើម​កំណើត​ខ្លួន​។ ដ្បិត​តែ​​មាន​ដើម​កំណើត​ជា​ជនជាតិ​កូរ៉េ នារី​រូប​នេះ​ ស្គាល់​តិច​តួច​ណាស់​ពី​វប្បធម៌​របស់​កូរ៉េ​។ ចាប់តាំងពីចាក់បញ្ចាំងជាផ្លូវការលើកដំបូងនៅក្នុងមហោស្រពភាពយន្តទីក្រុងកាន…

  • អ្នកនិពន្ធ ថុន ថាវរី៖ កុំឱ្យសម្ដីរិះគន់ជាន់ពន្លិចរបស់អ្នកដទៃធ្វើឱ្យយើងបាត់បង់កម្លាំងចិត្តលើគោលដៅជីវិត

    អ្នកនិពន្ធ ថុន ថាវរី៖ កុំឱ្យសម្ដីរិះគន់ជាន់ពន្លិចរបស់អ្នកដទៃធ្វើឱ្យយើងបាត់បង់កម្លាំងចិត្តលើគោលដៅជីវិត

    ភ្នំពេញ៖អ្នកនិពន្ធ ថុន ថាវរី បានទទួលបរិញ្ញាបត្រមកពីសាកលវិទ្យាល័យ Hradec Kralove សាធារណរដ្ឋឆែកជំនាញគ្រប់គ្រងព័ត៌មានវិទ្យា។ ថាវរី មានបងប្អូនបីនាក់ កើតក្នុងត្រកូលកសិករនៅឃុំកោះខ្សាច់ទន្លារស្រុកស្អាងខេត្តកណ្ដាល។ គ្រួសាររបស់អ្នកនិពន្ធរូបនេះតែងតែគាំទ្រនិងឱ្យតម្លៃទៅលើការអប់រំជាខ្លាំង។ គាត់បានលើកទឹកចិត្តនាងបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ និងផ្ដល់ឱ្យនាងមានសេរីភាពក្នុងការធ្វើអ្វីដែលខ្ញុំស្រឡាញ់។ អ្នកនាងបានប្រាប់ឱ្យដឹងថា៖ «ឪពុកម្តាយរបស់ខ្ញុំតែងតែបានប្រាប់ខ្ញុំថា “ការអប់រំ” គឺជាគន្លឹះក្នុងការទទួលបាននូវភាពជោគជ័យហើយនឹងអាចកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា»។ បច្ចុប្បន្ននេះ ក្រៅពីជាអ្នកនិពន្ធ ថាវរីជាអ្នកផ្សព្វផ្សាយ និងគ្រប់គ្រងផ្នែកផលិតនៅគ្រឹះស្ថានបោះពុម្ពផ្សាយ «សៀវភៅជីវិត»។ កញ្ញាបានប្រាប់ថា ចាប់តាំងពីកុមារភាពនាងសុបិនចង់ក្លាយជាអ្នកនិពន្ធនិងធ្វើដំណើរជុំវិញពិភពលោក។ កញ្ញាបានបោះពុម្ពសៀវភៅកុមារចំនួនពីរចំណងជើងក្នុងឆ្នាំ ២០១០ និងឆ្នាំ ២០១១ ដោយអង្គការ «Room to Read» និងសៀវភៅនៃការបំផុសគំនិតជាមួយនឹងក្រុមហ៊ុនតៃវ៉ាន់ក្នុងឆ្នាំ ២០១៣។ ក្នុងឆ្នាំ២០១៧ កញ្ញាបានបោះពុម្ពផ្សាយសៀវភៅ «A Proper Woman» ជាភាសាអង់គ្លេស ហើយក្រោយមកបានបកប្រែជាភាសខ្មែរ ដែលមានចំណងជើងថា «នារីប្រពៃ»។ សៀវភៅដដែលនេះដែរក៏បានបកប្រែជាភាសាឆែក និងបានចេញផ្សាយនិងចរាចរក្នុងប្រទេសឆែកចាប់ពីខែតុលាឆ្នាំ២០១៩។ នៅឆ្នាំ២០១៨ នាងបានបោះពុម្ពសៀវភៅមួយចំណងទៀត មានចំណងជើងថា «កាពីទែនជីវិត ភាគ១» ចំណែកឯ «កាពីទែនជីវិត​ ភាគ២» ចេញផ្សាយក្នុងខែតុលា ឆ្នាំ២០១៩…

  • ព្រះសង្ឃគង្គនៅវត្តក្នុងស្រុកពញាឮខេត្តកណ្ដាលនាំអំណោយប្រគល់ជូនសមាគមចលនាយុវជនក្រុម ១៥៧ សាខាស្រុករលាប្អៀរសម្រាប់ ការងារមនុស្សធម៌

    ព្រះសង្ឃគង្គនៅវត្តក្នុងស្រុកពញាឮខេត្តកណ្ដាលនាំអំណោយប្រគល់ជូនសមាគមចលនាយុវជនក្រុម ១៥៧ សាខាស្រុករលាប្អៀរសម្រាប់ ការងារមនុស្សធម៌

    កំពង់ឆ្នាំង ៖ អំណោយមាន អង្ករ មី សំលៀកបំពាក់ និងភួយ ត្រូវបានព្រះសង្ឃគង់នៅវត្តចំនួន ២ នៅស្រុកពញ្ញាឮ ខេត្តកណ្ដាល នាំមកប្រគល់ជូនសមាគមចលនាយុវជនក្រុម ១៥៧ សាខាស្រុករលាបៀរ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២។ ព្រះតេជ ព្រះគុណ ធឺក មិនឌឹក មានថេរដីកាថាថ្ងៃនេះព្រះអង្គ និងព្រះសង្ឃ គង្គនៅវត្តព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្ដាល បាននាំអំណោយមកប្រគល់ជូនដល់សមាគម ចលនាយុវជនក្រុម ១៥៧ សាខាស្រុករលាប្អៀរ សម្រាប់ធ្វើការងារមនុស្សធម៌ ដែលក្នុងនោះមានអង្ករ៥០០គីឡូក្រាម មី ២០កេស ទឹកស៊ីអ៊ីវ ១០ យួរ ខោអាវ ភួយ មុង និងសម្ភារៈមួយចំនួនទៀត។ លោក ម៉ក់ មុត្រម៉ារ៉ាមី ប្រធានប្រតិបត្តិសាខាសមាគមចលនាក្រុម ១៥៧ ស្រុករលាប្អៀរ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ព្រះអង្គទាំង ៣អង្គ និងសន្យាថា អំណោយជាស្បៀង និងសំភារៈ…

  • រដ្ឋលេខាធិការក្រសួងកិច្ចការនារីអញ្ជើញបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីពី “ ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ ” នៅខេត្តសៀមរាប

    រដ្ឋលេខាធិការក្រសួងកិច្ចការនារីអញ្ជើញបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីពី “ ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ ” នៅខេត្តសៀមរាប

    សៀមរាប៖ ក្នុងពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីពី “ ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ ” តាមរយៈគម្រោង “លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្ត្រីកម្ពុជា” បានបង្ហាញពីភាពជាដៃគូដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន និងបញ្ជាក់យ៉ាងច្បាស់ពីកិច្ចសហការគ្នារវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ក្នុងការចូលរួមចំណែកលើកកម្ពស់ សមភាពយេនឌ័រ និងសិទ្ធិស្ត្រីនៅក្នុវិស័យសុខភាព ស្ថិតក្នុងអនុវិទ្យាល័យចាន់សរ ឃុំចាន់សរ ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ លោកជំទាវ សាន្ត អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា នៅប្រទេសកម្ពុជា ជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់ ជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ ដែលកំពុងតែកើនឡើង និងជាមូលហេតុនៃការស្លាប់ជាងពាក់កណ្តាល ក្នុងចំណោមការស្លាប់ ទាំងអស់នៅប្រទេសកម្ពុជា (បើយើងធ្វើការប្រៀបធៀប គឺអត្រាស្លាប់ស្ត្រីច្រើនជាងបុរស ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងថែមទៀត ដោយសារតែផលវិបាកនៃការផ្លាស់ប្ដូររបៀបរស់នៅ និង បរិស្ថានដែលកំពុងតែមានការប្រែប្រួលរួមទាំងចំណីអាហារផងដែរ។ លោកស្រី យូរ សុភា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា…

  • សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ភូមិប៉ាតាង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាព

    សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ភូមិប៉ាតាង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាព

    រតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចចារ៉ាយចំនួន ១ភូមិ គឺភូមិប៉ាតាងស្ថិតក្នុងឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ។ ពិធីប្រគល់ទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោក ថុល ឌីណា អនុប្រធាននាយកដ្ឋានអភិរក្សសុរិយោដី និងជានាយករងគម្រោងកម្មវិអនុវិស័យរដ្ឋបាលដីធ្លីព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពនិង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងដែរ ។ លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរីបានឲ្យដឹងថាអនុលោមតាមអនុក្រឹត្យលេខ ២២២ អនក្រ.បក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកាត់ផ្ទៃដីទី ១៨៥ ហិកតា ៧៨ អា អឺង ៥៥ សង់ទីអា ចេញពីដែនតម្របព្រៃឈើឆ្នាំ២០០២ និងកាត់ទំហំ ៤០១ហិកតា ៧២អា និង ១៦សង់ទីអា ចេញពីសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន ៧មករាជា និងធ្វើអនុបយោគដីឯកជនរបស់រដ្ឋសម្រាប់ប្រមានកម្ម ជាកម្មសិទ្ធិសម្ថភាពជួយសហគមន៍ជនជាតិដើមភាគតិចចារ៉ាយដែលស្ថិតនៅភូមិប៉ាតាង…

  • ការយកលុយពីប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី គឺជាទម្រង់នៃអំពើកេងប្រវ័ញ្ចមួយបន្ថែមទៀតពីម្ចាស់បុរីនិងអគារសហកម្មសិទ្ធិ

    ការយកលុយពីប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី គឺជាទម្រង់នៃអំពើកេងប្រវ័ញ្ចមួយបន្ថែមទៀតពីម្ចាស់បុរីនិងអគារសហកម្មសិទ្ធិ

    ភ្នំពេញ៖មន្រ្តី​សង្គមស៊ីវិលបាន​លើកឡើងថា ការ​យក​លុយ​ពី​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​បុរី គឺ​ជា​ទម្រង់​នៃ​អំពើ​កេង​ប្រវ័ញ្ច​មួយ​បន្ថែម​ទៀត ពី​ម្ចាស់​បុរី និង​អគារ​សហ​កម្ម​សិទ្ធិ សម្រាប់​ត​សេវា​អុីន​​ធឺ​ណិត​ចូល​ទៅ​ក្នុង​ផ្ទះ ខណៈក្រសួង​ប្រៃសនីយ៍ និងទូរគមនាគមន៍​​អំពាវ​នាវ​ឱ្យ​បញ្ឈប់​ការ​ទារ​លុយ​ជា​ថ្នូរ​នឹង​ការ​​ត​ភ្ជាប់​បណ្ដាញ​សេវា​អុីនធឹណិត​ចូល​ក្នុង​លំនៅដ្ឋាន​របស់​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​បុរី។ ​​លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជាបាន​ប្រាប់ឱ្យ​ដឹងនៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ​ថា​ បញ្ហា​ដែល​ម្ចាស់​បុរី និង​អគារ​សហ​កម្ម​សិទ្ធិ បាន​យក​លុយ​ពី​ប្រជា​ពលរដ្ឋ​ដែល​ពួក​គាត់​រស់​នៅ​ក្នុង​បុរី វា​ជា​ប្រភេទ​នៃ​ការ​កេង​ប្រវ័ញ្ច​មួ​យ​ទៀត ខណៈ​ពេល​ដែល​ប្រជា​ពលរដ្ឋ​បាន​រស់​នៅ​ក្នុង​បុរី​ដោយ​ការ​ចំណាយ​លុយ​ដើម្បី​ទិញផ្ទះ​ល្វែង វីឡា និង​អគារ​ផ្សេងៗ​។ លោកថា ​ទម្រង់នៃ​​ការ​យក​លុយ​បែប​នេះ គឺ​វា​អាក្រក់​មើលណា​ស់ ដោយ​ប្រជា​ពលរដ្ឋ​ជា​​អ្នក​ដែល​បន្ត​ខាត​បង់​ផល​ប្រយោជន៍​ច្រើន ចំណែក​ខាង​វិស័យ​ឯក​ជន គឺ​ជា​អ្នក​ដែល​ទទួល​បាន​ផល​ចំណេញ​ច្រើន​ទៅ​វិញ។ លោក សន ជ័យ បាន​ប្រាប់ថា ៖ «រឿង​បែប​នេះ​ខ្ញុំ​ឃើញ​កើត​មាន​ឡើង​ច្រើន អ៊ីចឹង​អាជ្ញាធរ​រដ្ឋ គួរ​តែ​មាន​វិធាន​ការ​ទៅ​លើ​រឿង​នេះហើយ ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​នីមួយៗ​ត​សេវា​អ៊ីន​ធឺ​ណិត​ដោយ​ផ្ទាល់​ទៅ​ដល់​ផ្ទះ​ប្រជា​ពលរដ្ឋ​។ យើង​ក៏​ដឹង​ដែរថា​​ហេដ្ឋា​រចនា​សម្ព័ន្ធ មាន​តែ​បង្គោល​ភ្លើង​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ដែល​បាន​ទិញ​ផ្ទះ​ក្នុង​បុរី​រួច ​​ពួក​គេ​មាន​សិទ្ធិ​ប្រើ​ប្រាស់​សេវា​កម្ម​ដែល​ពាក់​ព័ន្ធ​នៅទីនោះ វាមិន​គួរ​កើត​ឡើង​ជា​របៀប​ដែល​ហៅ​ថា​ការ​កេង​ប្រវ័ញ្ច​មួយ​ទម្រង់ មាន​ន័យ​ថាអា​ណា​និគម​សម័យអ៊ីន​ធឺ​ណិត»។ លោកបន្តថា ៖ «ដូច្នេះ​ហើយ​ទម្រង់​នេះ វា​ជា​ទង្វើ​អាក្រក់​មួយ​ប្រភេទ ដែល​យើង​យល់​ថា វា​មិន​គួរ​កើត​មាន​ទេ​នៅ​ឆ្នាំ​២០២២នេះ»។  លើស​ពី​នេះ​ទៀត លោក សន ជ័យ ក៏​​មើល​ឃើញផងដែរ​ថា បញ្ហា​នេះ គឺ​បាន​កើត​មាន​ឡើង​ហើយ…

  • ក្រុមការងាររាជរដ្ឋាភិបាល បើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហមប្រវែង ១១.៤០០ម ពីផ្លូវជាតិលេខ៥ទៅភូមិច្រប់ ឃុំស្វាយដូនកែវ

    ក្រុមការងាររាជរដ្ឋាភិបាល បើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហមប្រវែង ១១.៤០០ម ពីផ្លូវជាតិលេខ៥ទៅភូមិច្រប់ ឃុំស្វាយដូនកែវ

    ខេត្តពោធិ៍សាត់ ៖ កំណាត់ផ្លូវមួយខ្សែប្រវែង ១១.៤០០ម ពីផ្លូវជាតិលេខ៥ភូមិស្វាយដូនកែវ១ ឆ្ពោះទៅកាន់ភូមិច្រប់ ស្ថិតក្នុងឃុំស្វាយដូនកែវស្រុកបាកានខេត្តពោធិ៍សាត់ ដែលរងការខូចខាតដោយគ្រោះទឹកជំនន់នាពេលថ្មីៗនេះ បានត្រូវឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់និងក្រុមការងារ បើកការដ្ឋានជួសជុលក្រាលគ្រួសក្រហមឡើងវិញ កាលពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២២ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ លោក ឌឹម គឹមហ៊ាត ប្រធានក្រុមប្រឹក្សាឃុំស្វាយដូនកែវបានឲ្យដឹងថា ផ្លូវនេះជាផ្លូវលំដីសតាំងពីមុនមក ប៉ុន្តែពុំដែលបានលើកឲ្យខ្ពស់នោះទេ។ ដោយមានការស្នើសុំពីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ឯកឧត្តម ស៊ុយ សែម និងក្រុមការងារ ក៍បានជួយជួសជុលសារជាថ្មីម្ដងទៀត ដែលធ្វើពិធីបើកការដ្ឋាននៅថ្ងៃនេះស្រាប់។ ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា ការបើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហមប្រវែង ១១.៤០០មក្នុងឃុំស្វាយដូនកែវថ្ងៃនេះ ដើម្បីបំពេញសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមកបានងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ។ ឯកឧត្តមរដ្ឋមន្ត្រីសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះតាមដងផ្លូវ មានការយោគយល់ចំពោះការប៉ះពាល់បន្តិចបន្តួច និងចូលរួមឲ្យបានសកម្មដើម្បីបង្កលក្ខណៈដល់ក្រុមការងារជួសជុលផ្លូវដំណើរការទៅបានដោយរលូន ៕ ដោយ ៖ ចេង ពុំ

  • រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អំណោយគ្រឿងឧបភោគ បរិភោគ និងគ្រាប់ពូជ ជូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងពេលកន្លងមក នៅក្នុងស្រុកគូលែន

    រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អំណោយគ្រឿងឧបភោគ បរិភោគ និងគ្រាប់ពូជ ជូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងពេលកន្លងមក នៅក្នុងស្រុកគូលែន

    ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានដឹកនាំមន្ត្រីខេត្ត ស្រុក មន្ទីរ កងកម្លាំងទាំង៣ និងមន្ត្រីថ្នាក់មូលដ្ឋាន នាំយកគ្រឿងឧបភោគ បរិភោគ និងគ្រាប់ពូជ ដែលជាអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋ ៥១៥គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងពេលកន្លងមក នៅក្នុងឃុំចំនួន២ គឺឃុំគូលែនជើង និងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ពិធីចែកអំណោយនេះ បានធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកគូលែន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំង ៥១៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខកំប៉ុង ១យួរ និងគ្រាប់ពូជមួយចំនួនទៀត ។ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូពីភាពសុខទុក្ខ…

  • រដ្ឋបាលខេត្តកែប រៀបចំព្រឹត្តិការណ៍ប្រណាំងសេះល្បឿន និងតាំង ពិព័រណ៍ពូជគោ ប្រាម៉ាន ដោយសហការជាមួយកសិដ្ឋាន Sv Ranch ខេត្តកែប

    រដ្ឋបាលខេត្តកែប រៀបចំព្រឹត្តិការណ៍ប្រណាំងសេះល្បឿន និងតាំង ពិព័រណ៍ពូជគោ ប្រាម៉ាន ដោយសហការជាមួយកសិដ្ឋាន Sv Ranch ខេត្តកែប

    កែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ថ្លែងថា បើមិនមានសន្តិភាពទេ ក៍មិនអាចមានថ្ងៃនេះឡើយហើយសន្តិភាពនេះគឺបានមកដោយសម្តេចតេជោ ហ៊ុនសែន ដែលសម្តេច នាំមកដោយលំបាក ដើម្បីជាតិនិងមាតុភូមិយើង ។ ឯកឧត្តម បានបន្តថា តំបន់ភ្នំវល្លនេះគឺជាតំបន់សង្គ្រាម រវាងខ្មែរ និងខ្មែរ ក្រោយមកក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន បានបង្រួបបង្រួមជាតិ ឱ្យមាន ជាតិតែមួយ ខ្មែតែមួយ តំបន់នេះត្រូវបានធ្វើសមហរណកម្ម មុនគេ សង្គ្រាមត្រូវបានបញ្ចប់ ទទួលបានូវសុខសន្តិភាព យ៉ាងពេញលេញ ប្រែក្លាយតំបន់ភ្នំវល្លនេះ ទៅជាតំបន់ទេសចរណ៍ ដ៍ល្អរប្រណិត និងជាតំបន់អភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ គួរឱ្យមោទន: ។ នេះជាប្រសាសន៍ របស់ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលបានលើកឡើង ក្នុងពេល ដែល ឯកឧត្តម និងលោកជំទាវ ស ម៉ាលីដា…