Category: សង្គមកិច្ច

  • អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ពង្រឹងការអនុវត្តតួនាទីភារកិច្ច ក្នុងការចុះបញ្ជីស្នាក់នៅជូនប្រជាពលរដ្ឋ

    អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ពង្រឹងការអនុវត្តតួនាទីភារកិច្ច ក្នុងការចុះបញ្ជីស្នាក់នៅជូនប្រជាពលរដ្ឋ

    ភ្នំពេញ ៖ ដើម្បីធានាដល់ការងារគ្រប់គ្រង់ការស្នាក់នៅ និងការផ្ដល់ឯកសារសម្គាល់ការស្នាក់នៅជូនប្រជាពលរដ្ឋ ពិសេសការចុះបញ្ជីស្នាក់នៅបណ្តោះអាសន្ន (ក៨) និងចេញលិខិតអនុញ្ញាតស្នាក់នៅបណ្តោះអាសន្ន (ក៩) សម្រាប់គោលដៅនៃការចុះឈ្មោះបោះឆ្នោត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត រំលឹកដាស់តឿនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឱ្យយកចិត្តទុកដាក់ពង្រឹងការអនុវត្តការងារចុះបញ្ជីស្នាក់នៅជូនប្រជាពលរដ្ឋ ដូចខាងក្រោម៖ ទី១-យកចិត្តទុកដាក់ពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងត្រឹមត្រូវស្របតាមបែបបទនីតិវិធី ស្ដីពីការចុះបញ្ជីស្នាក់នៅដែលបានកំណត់។ ទី២-យកចិត្តទុកដាក់ចុះបញ្ជីស្នាក់នៅបណ្តោះអាសន្ន (ក៨) ជូនប្រជាពលរដ្ឋដែលមកស្នើសុំស្នាក់នៅបណ្ដោះអាសន្នក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវរួសរាន់ចេញលិខិតអនុញ្ញាតស្នាក់នៅបណ្តោះអាសន្ន (ក៩) ជូនពួកគាត់ឱ្យស្របតាមបែបបទនីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ដែលមានចែងក្នុងប្រកាសលេខ ១០២៤៥ និងប្រកាសលេខ ៤០៧៩ ដែលបានកំណត់។ ទី៣-ត្រូវរក្សា និងទុកដាក់បញ្ជីស្នាក់នៅគ្រប់ប្រភេទ និងឯកសារនានាដែលបម្រើឱ្យការចុះបញ្ជីស្នាក់នៅទាំងអស់ ឱ្យបានល្អសម្រាប់ជាមូលដ្ឋានបម្រើដល់ការងារជំនាញ។ និងទី៤-សហការជាមួយជំនាញពាក់ព័ន្ធ ពិសេសអាជ្ញាធរឃុំ សង្កាត់ សម្របសម្រួល និងណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍ (ក១) ឬចុះបញ្ជីស្នាក់នៅបណ្តោះអាសន្ន (ក៨) គ្រប់ៗគ្នា ដើម្បីទទួលបានឯកសារសម្គាល់ការស្នាក់នៅ (សៀវភៅស្នាក់នៅ «ក២» ឬលិខិតអនុញ្ញាតស្នាក់នៅបណ្តោះអាសន្ន «ក៩») សម្រាប់យកទៅប្រើប្រាស់ជាផលប្រយោជន៍ ឬក្នុងការអនុវត្តនូវសិទ្ធិនានា ស្របតាមគោលការណ៍ច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ដែលបានកំណត់៕ដោយ:រ៉ាវុធ

  • អភិបាលខេត្តព្រះវិហារ នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ១១គ្រួសារ ក្រោយភ្លើងឆេះផ្ទះអស់ កាលពីយប់មិញ នៅខាងក្រោយផ្សារកំពង់ប្រណាក

    អភិបាលខេត្តព្រះវិហារ នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ១១គ្រួសារ ក្រោយភ្លើងឆេះផ្ទះអស់ កាលពីយប់មិញ នៅខាងក្រោយផ្សារកំពង់ប្រណាក

    ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋ ១១គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីយប់មិញ នៅខាងក្រោយផ្សារកំពង់ប្រណាក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ខេត្ត តាមរយៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ អំណោយកាកបាទក្រហមកម្ពុជា ដែលអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី នាំយកទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះទាំង ១១គ្រួសារនោះ ក្នុងនោះ ៥គ្រួសារ ត្រូវបានអគ្គីភ័យលេបត្របាក់ផ្ទះអស់ទាំងស្រុង និង៦គ្រួសារទៀត រងផលប៉ះពាល់របើកដំបូលផ្ទះ ។ ចំពោះប្រជាពលរដ្ឋ ៥គ្រួសារ ដែលត្រូវបានអគ្គីភ័យលេបត្របាក់ផ្ទះអស់ទាំងស្រុង ក្នុង១គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១កញ្ចប់ តង់១ ធុងទឹក១ កន្ទេល១ ចានឆ្នាំស្លាបព្រា១ និងថវិកាក្នុង ១លានរៀល ។ ដោយឡែក គ្រួសារដែលផ្ទះប៉ះពាល់ (នៅជិតផ្ទះឆេះ…

  • កម្មករដែលធ្វើការតាមផ្ទះ នៅមិនទាន់បានទទួលកិច្ចគាំពារសង្គមនៅឡើយ

    កម្មករដែលធ្វើការតាមផ្ទះ នៅមិនទាន់បានទទួលកិច្ចគាំពារសង្គមនៅឡើយ

    ភ្នំពេញ៖សមាគមអ្នកធ្វើការតាមផ្ទះបញ្ជាក់ថា កម្មករធ្វើការតាមផ្ទះ មិនមានទទួលប័ណ្ណបសស ឬបណ្ណបេឡាជាតិរបបសន្តិសុខសង្គមឡើយ។ ប្រការទាំងនេះធ្វើឱ្យពួកគេជួបផលលំបាកជាច្រើនរាប់តាំងពីកង្វះថវិកាព្យាបាលជំងឺនិងរងនូវការកេងប្រវ័ញ្ចផ្សេងៗជាដើម។ ​អ្នកស្រី យឹម សុធី ប្រធាន​សមាគម​អ្នក​ធ្វើ​ការ​តាម​ផ្ទះ បាន​ប្រាប់​ថា​សមាជិក​នៅ​ក្នុង​សមាគម​អ្នក​ស្រី​មាន​ជាង ៨១៨នាក់ ​ធ្វើ​ការ​តាម​ផ្ទះ។ ក្នុង​ចំណោម​នេះ មាន​តែ១០នាក់​ប៉ុណ្ណោះដែល​ទទួល​បាន​បេឡាជាតិ​របប​សន្តិសុខ​សង្គម(បសស) ដោយ​ថៅកែ​បាន​ទិញ​ឱ្យ និង​មាន​ចំនួន​ពីរនាក់ទៀត គឺ​​ពួក​គាត់​ទទួល​បាន​ប័ណ្ណ​ក្រី​ក្រ។ អ្នកស្រីរំលឹកថា ៖«បើ​និយាយ​ពី​​ច្បាប់​​ការងារ គឺ​មាន​អស់​ហើយ ប៉ុន្តែ​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាក់​ទង​ហ្នឹង​ច្បាប់ មាន​លក្ខណៈ​មិន​ទូលំ​ទូលាយ។ ថៅកែ ឫ​ម្ចាស់​ផ្ទះ ជួន​កាល​បាន​ដឹង​ហើយ ឫ​មិន​បាន​ដឹង ដោយ​ព្យាយាម​ច្រាន​ចោល​មិន​ចង់​ទិញឬ​ចុះ​បញ្ជី​កម្មករ​របស់​ខ្លួន​ដែល​ស្នាក់​នៅ ហើយ​តែង​តែ​គិត​ថា​ពួកគាត់ គឺ​ជា​អ្នក​ធ្វើ​ការ​ដែល​មិន​ស្ថិត​នៅ​ការ​ងារ​ទៀត​ទាត់»។ អ្នកស្រី យឹម សុធី បន្ថែម ៖ « ថៅកែ ឫម្ចាស់ផ្ទះ ពួកគាត់ត្រូវឲ្យតម្លៃគាត់ដែរ ដោយធ្វើការត្រូវមានម៉ោងសម្រាកដូចកម្មករដទៃផ្សេងទៀត ច្បាស់ជាគាត់មិនចេញទៅណាទេ តែយ៉ាប់អាត្រង់ច្បាប់ដែលគេមានហើយ ពួកគាត់អត់បានអនុវត្តទេ»។ អ្នកស្រីបន្តថា មានថៅកែ ឫម្ចាស់ផ្ទះខ្លះ គឺពួកគាត់មិនចង់បានអ្នកធ្វើការតាមផ្ទះ ដែលមានអាយុពី២០ឆ្នាំទៅទេ ប៉ុន្តែថៅកែទាំងនោះ គឺត្រូវការតែអ្នកធ្វើការតាមផ្ទះដែលមានវ័យក្មេង អាយុពី១៤ឆ្នាំ ទៅ១៦ឆ្នាំ ដោយសារការយកអ្នកធ្វើការតាមផ្ទះដែលមានវ័យក្មេង គឺកម្រិតនៃការយល់ដឹងមិនបានជ្រៅជ្រះអំពីកិច្ចសន្យាការងារ…

  • អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនបរទេសចំនួន១៣០នាក់នៅ ២ថ្ងៃចុងក្រោយ

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនបរទេសចំនួន១៣០នាក់នៅ ២ថ្ងៃចុងក្រោយ

    ភ្នំពេញ៖ រយៈពេល២ថ្ងៃគឺ នៅថ្ងៃទី៧ដល់០៨ ខែវិចិ្ឆកា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ បាន បណ្តេញជនបរទេសចំនួន១៣០នាក់ (ស្រី០៣ មាន០២សញ្ជាតិ )ត្រឹមរយៈ ពេល២ថ្ងៃចុងក្រោយ ។ នេះ បើតាមសេចក្តី ប្រកាស ព័ត៌មានរបស់អ្នកនាំពាក្យ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅថ្ងៃទី ៨ ខែវិច្ឆិកា ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា អាជ្ញាធរបានបណ្ដេញ ជនជាតិចិន ចំនួន១១០ នាក់ ជនជាតិវៀតណាម២០នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាម ច្បាប់ ស្តីពីអន្តោ ប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និង ប៉ុស្តិ៍នគរ បាល ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង។ បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសចំនួន១៣០នាក់ខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួច ឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងលួច ស្នាក់ នៅ ធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្ត ប្រវេសន៍ ដោយត្រូវ…

  • កម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានប្រមូលកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ

    កម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានប្រមូលកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ

    ភ្នំពេញ ៖ ដេីម្បីអនុវត្តតាមប្រសាសន៍ដឹកនាំ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានប្រមូលកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ។ ជាក់ស្ដែង នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដឹកនាំដោយលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការ នៃអធិការនគរបាលខណ្ឌជ្រោយចង្វា ,លោកវរសេនីយ៍ឯក នេត សុីថុន អធិការនគរបាលខណ្ឌ៧មករា លោក ឯក ឃុនឌឿន អភិបាល នៃគណអភិបាលខណ្ឌឬស្សីកែវ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ,លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ,លោក វរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង និងលោកអធិការតាមបណ្ដាខណ្ឌផ្សេងៗទៀត បានប្រមូលកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព…

  • អ្នកនាំពាក្យកងរាជអាវុធហត្ថ៖ កិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ កម្ពុជាបានត្រៀមកងកម្លាំងដែលមានសមត្ថភាព ក្នុងការរក្សាសុវត្ថិភាព

    អ្នកនាំពាក្យកងរាជអាវុធហត្ថ៖ កិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ កម្ពុជាបានត្រៀមកងកម្លាំងដែលមានសមត្ថភាព ក្នុងការរក្សាសុវត្ថិភាព

    ភ្នំពេញ៖ឯកឧត្តម អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ខាង​មុខ​នេះ កម្ពុជា​បាន​ត្រៀម​កង​កម្លាំង​ដែល​មាន​សមត្ថភាព ​ក្នុង​ការ​រក្សា​សុវត្ថិភាព សន្តិសុខ និង​សណ្ដាប់​ធ្នាប់ ដើម្បី​ការ​ពារ​ដំណើរ​ការ​ទូទៅ​នៃ​កិច្ច​ប្រជុំ​នេះ។ ឯកឧត្តម អេង ហ៊ី បាន​បញ្ជាក់កាល​ពី​ថ្ងៃ​ទី៦ ខែវិច្ឆិកា ​អំពី​ការ​ត្រៀម​កងកម្លាំង ត្រៀម​សម្ភារៈ និងផែ​ន​ការ ដើម្បី​ការ​ពារ​សន្តិ​សុខ សណ្ដាប់​ធ្នាប់ និង​សុវត្ថិ​ភាព ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី៤០ និងលើកទី៤១ និង​កិច្ច​ប្រជុំ​កំពូល​ដែល​ពាក់​ព័ន្ធ​នា​នា ដែល​កម្ពុជា​ធ្វើជា​​ម្ចាស់​ផ្ទះ។ ចំណែក​គោល​បំណង​នៃ​ការ​រៀប​ចំ​ផែន​ការ គឺ​ដើម្បី​ធានា​សុវត្ថិភាព សន្តិសុខ និង​សណ្ដាប់​ធ្នាប់ និង​សង្គ្រោះ​​បន្ទាន់​ជាមួ​យ​ក្រសួង ស្ថាប័ន អាជ្ញាធរ​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ដែល​មាន​សមត្ថភាព និង​មានការ​បែង​ចែក​ការ​ទទួល​ខុស​ត្រូវ ​របស់​កង​កម្លាំង​តាម​គោល​ដៅ ហើយ​ក៏​ធានា​ដល់​គណៈ​ប្រតិភូ​ទាំង​៣២ប្រទេស ស្ថាប័ន ដែល​អញ្ជើញ​មក​ប្រទេស​កម្ពុជា មិន​ឲ្យ​ទទួល​រង​នូវ​គ្រោះ​មហន្តរាយ​ណា​មួយ ​និង​បង្ការ​​រីង​រាំង​ដាច់​ខាត​មិន​ឲ្យ​មាន​អំពើ​ភាវកម្ម ដែល​កើត​ឡើង​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា។  លើសពី​​នេះ​ទៀត​លោកបន្តថា កង​រាជ​អាវុធ​ហត្ថ​បាន​រៀប​ចំ​កម្លាំង​ចំនួន​ប្រមាណមួយពាន់នាក់ និង​រៀប​ចំ​មធ្យោបាយ​ដូចជា រថយន្ត​ពេទ្យ រថយន្ត​សម្រាប់​បាញ់​ទឹក រថយន្ត​អគ្គី​ភ័យ រថយន្ត​ដឹក​ជញ្ជូន​កម្លាំង រថយន្តនាំ​ផ្លូវ និង​ម៉ូតូ​សម្រាប់​ចល័ត ទាំង​នេះ​គឺ​សម្រាប់​កង​កម្លាំង​បញ្ជា​ការ​ដ្ឋាន។ លោក អេង ហ៊ី បញ្ជាក់ថា៖…

  • មានភ្ញៀវ ៤ម៉ឺននាក់ទស្សនា ក្នុងពិធីបុណ្យអុំទូក នៅបន្ទាយមានជ័យនៅបិតថ្ងៃបញ្ចប់ពិធីបុណ្យអុំទូកនៅបន្ទាយមានជ័យ បន្ទាយមានជ័យ

    មានភ្ញៀវ ៤ម៉ឺននាក់ទស្សនា ក្នុងពិធីបុណ្យអុំទូក នៅបន្ទាយមានជ័យនៅបិតថ្ងៃបញ្ចប់ពិធីបុណ្យអុំទូកនៅបន្ទាយមានជ័យ បន្ទាយមានជ័យ

    បន្ទាយមានជ័យ ៖ មានភ្ញៀវ ៤ម៉ឺននាក់ទស្សនានិងកំសាន្តសប្បាយក្នុងពិធីបុណ្យអុំទូក និងតាំងបង្ហាញផលិតផលភូមិមួយផលិតផលមួយ ខេត្តបន្ទាយមានជ័យ ដែលរៀបចំនៅស្ទឹងសិរីសោភ័ណ ក្រោយសាកលវិទ្យាល័យជាតិមានជ័យ នាសង្កាត់ទឹកថ្លានិងសួនមានជ័យសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ នាថ្ងៃបញ្ចប់នារសៀលថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០២២ ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យបានអញ្ជើញជាជាអធិបតីក្នុងពិធីនេះ និងចូលរួមដោយ ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលខេត្ត/អភិបាលរងខេត្ត បន្ទាយមានជ័យ និងមន្ត្រីដឹកនាំ មន្ត្រី កងកម្លាំងមកពី ខេត្តបាត់ដំបង ឧត្តរមានជ័យ សៀមរាប ។ លោកអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ; អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ព្រមទាំងភ្ញៀវមហាជនជាដើម ។ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមប្រធានគណ:កម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះ ព្រះខែ និងដាក់តាំងបង្ហាញផលិតផលភូមិមួយផលិតផលមួយខេត្តអោយដឹងថា ក្នុងកម្មវិធីព្រះរាជពិធីបុណ្យអុំទូកនេះ មានទូកចម្រុះចំនួន២៦គ្រឿងមានទូកវែង មធ្យមនិងតូច ។ គឺទូកធំវែងចំនួន៣ទូកដែលមានចំណុះ៦៩-៧៥នាក់ ,ទូកមធ្យម២ទូក ចំណុះ៤៥-៤៧នាក់ ។ ទូកមធ្យម…

  • ក្រសួងបរិស្ថាន និងអង្គការដៃគូបង្ហាញជំហររួមគ្នាថា នឹងបន្តអនុវត្តយុទ្ធនាការ«អន្ទាក់សូន្យ» ដើម្បីបញ្ចប់វិបត្តិអន្ទាក់នៅកម្ពុជា

    ក្រសួងបរិស្ថាន និងអង្គការដៃគូបង្ហាញជំហររួមគ្នាថា នឹងបន្តអនុវត្តយុទ្ធនាការ«អន្ទាក់សូន្យ» ដើម្បីបញ្ចប់វិបត្តិអន្ទាក់នៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងថា៖ «យុទ្ធនាការអន្ទាក់សូន្យ» ដែលបានផ្តួចផ្តើមគំនិត និងដឹកនាំដោយក្រសួងបរិស្ថានដោយមានការចូលរួមសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិដែលបានប្រារព្ធឡើងនៅខេត្តចំនួន ៦ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២២ បានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈ»។ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន និងអង្គការដៃគូឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ឱ្យដឹងថា អង្គការដៃគូនិងអ្នកពាក់ព័ន្ធដទៃទៀតដែលបានចូលរួមជាមួយក្រសួងបរិស្ថានរៀបចំយុទ្ធនាការដ៏មានសារៈសំខាន់នេះដើម្បីផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋចំពោះការហូបសាច់សត្វព្រៃ និងការផ្សព្វផ្សាយពីផល លំបាកនៃអន្ទាក់ទៅលើសុវត្ថិភាពសត្វព្រៃនិងមនុស្ស។ជាមួយគ្នា គោលដៅចំបងនៃយុទ្ធនាការនេះដែរគឺ៖ បញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ បើតាម ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា យោងតាមលទ្ធផលនៃការអនុវត្តការងារក្នុងរយៈពេល ៦ខែ យុទ្ធនាការអន្ទាក់សូន្យដែលបានប្រព្រឹត្តឡើងក្នុងខេត្តទាំង ៦ មានអ្នកចូលរួមដោយផ្ទាល់ជាង ៣ពាន់នាក់ មានអត្ថបទព័ត៌មានជាង ៦០០ចំណងជើងត្រូវបានសរសេរនិងចុះផ្សាយលើបណ្តាញព័ត៌មានជាតិនិងអន្តរជាតិ និងបានផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋជាង ៣ លាននាក់។ ជាមួយគ្នានេះ ភោជនីយដ្ឋានចំនួន ៥២ ក្នុងខេត្តទាំង ៦ នៃខេត្តគោលដៅយុទ្ធនាការអន្ទាក់សូន្យ បានប្រកាសជាកន្លែងមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃ ហើយភោជនីយដ្ឋានទាំងនេះបានទទួលនូវប័ណ្ណសរសើរមេត្រីបរិស្ថានពីក្រសួងបរិស្ថានចំពោះការតាំងចិត្តនិងចូលរួមក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ផងដែរ។…

  • រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញចូលរួមកំសាន្តសប្បាយឲ្យបានច្រើនកុះករ ក្នុងពិធីប្រណាំងទូក បង្ហោះគោម បាញ់កាំជ្រួច និងបណ្តែតប្រទីប ជាលក្ខណ:សហគមន៍ នៅរមណីយដ្ឋានទំនប់៩៥

    រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញចូលរួមកំសាន្តសប្បាយឲ្យបានច្រើនកុះករ ក្នុងពិធីប្រណាំងទូក បង្ហោះគោម បាញ់កាំជ្រួច និងបណ្តែតប្រទីប ជាលក្ខណ:សហគមន៍ នៅរមណីយដ្ឋានទំនប់៩៥

    ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ប្រកាសជូនដំណឹងថា រដ្ឋបាលខេត្ត នឹងរៀបចំកម្មវិធីប្រណាំងទូក លក្ខណ:សហគមន៍ បង្ហោះគោម បាញ់កាំជ្រួច និងបណ្ដែតប្រទីប ដើម្បីចូលរួមអបអរសាទរ «ព្រះរាជពិធីបុណ្យអុំទូក បណ្ដែត្រទីប សំពះព្រះខែ និងអកអំបុក» ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧វិច្ឆិកា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរមណីយដ្ឋានទំនប់៩៥ ស្ថិតនៅក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ រដ្ឋបាលខេត្ត បញ្ជាក់ថា សម្រាប់ថ្ងៃទី៧វិច្ឆិកា២០២២ នៅពេលព្រឹក មានការប្រណាំងទូកជាលក្ខណៈសហគមន៍ និងនៅពេលយប់ មានបាញ់កាំជ្រួច បណ្តែតប្រទីប និងបង្ហោះគោម ,សម្រាប់ថ្ងៃទី៨វិច្ឆិកា និងថ្ងៃទី៩វិច្ឆិកា២០២២ មានបង្ហោះគោម បណ្តែតប្រទីប និងកម្មវិធីកំសាន្តផ្សេងៗទៀត ។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាធារណជន និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ សូមចូលរួមកំសាន្តសប្បាយឲ្យបានច្រើនកុះករ ៕ ដោយ៖ឡុង សំបូរ

  • ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញរៀបចំក្រុងពាលី ក្នុងពិធីបុណ្យប្រណាំងទូក អកអំបុក សំពះព្រះខែ និង បណ្តែតប្រទីបនៅខេត្តកំពត នាពេលខាងមុខនេះ

    ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញរៀបចំក្រុងពាលី ក្នុងពិធីបុណ្យប្រណាំងទូក អកអំបុក សំពះព្រះខែ និង បណ្តែតប្រទីបនៅខេត្តកំពត នាពេលខាងមុខនេះ

    ខេត្តកំពត ៖ ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមាត់ព្រែកកំពង់បាយ ក្រុងកំពត ខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និង លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និង ឯកឧត្តម ជិង ផល្លា ប្រធានក្រុមពីព្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួរស្តី ជ័យមង្គលក្នុងពិធី បុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ។ សូមជម្រាបថា៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ រដ្ឋបាលខេត្តកំពតបានកំណត់រៀបចំពិធីប្រណាំងទូក(ង) ខ្នាតប្រពៃណី ស្ថិតលើដងព្រែកកំពង់បាយ (ព្រែកកំពត) នៅថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។…