Category: សង្គមកិច្ច

  • ចាប់ពីឆ្នាំ២០១៩មកដល់ពេលនេះក្រសួងបរិស្ថានបានរកឃើញផូស៊ីលចំនួន ៤៣ទីតាំង

    ចាប់ពីឆ្នាំ២០១៩មកដល់ពេលនេះក្រសួងបរិស្ថានបានរកឃើញផូស៊ីលចំនួន ៤៣ទីតាំង

    ភ្នំពេញ៖ តាមរយៈការសិក្សាស្រាវជ្រាវចាប់ពីឆ្នាំ២០១៩ មកដល់ពេលបច្ចុប្បន្នក្រសួងបរិស្ថាន បានរកឃើញបំណែកផូស៊ីលចំនួន៤៣ ទីតាំងហើយក្នុងនេះមានទាំងស្ថានីយសត្វសមុទ្របុរាណ ពិសេសនៅតំបន់ខាងខេត្តបន្ទាយមានជ័យ និងបាត់ដំបងបានរកឃើញច្រើនកន្លែង។ក្រៅពីនេះស្ថានីយផូស៊ីលក្លាយជាថ្មនៅខេត្តរតនគិរីនិង ខេត្តព្រះវិហារជាដើម ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។ គួរបញ្ជាក់ថា ទាក់ទិនក្នុងការរកឃើញផូស៊ីលនេះដែរ លោក លឹម វណ្ណច័ន្ទ បានឱ្យដែរថា៖កន្លងមកក្រុមការងារសិក្សាផូស៊ីល នៃនាយកដ្ឋានតំបន់បេតិកភណ្ឌនៃក្រសួងបរិស្ថានបានរកឃើញផូស៊ីល ខ្យង ផូស៊ីលត្រី ផូស៊ីលដើមឈើ ផូស៊ីលសត្វដាយណូស័រ និងប្រភេទសត្វផ្សេងៗមួយចំនួនទៀត។ ជាមួយគ្នាអ្នកជំនាញក៏បានរកឃើញស្នាមដានជើង នៅភ្នំគូលែន ក្នុងខេត្តសៀមរាប និងបាត់ដំបង។ចុងក្រោយនេះគឺផូស៊ីលឆ្អឺងដាយណូស័រនៅខេត្តកោះកុង។ ទាក់ទិនក្នុងការរកឃើញផូស៊ីលឆ្អឺងសត្វ ដាយណូស័រនេះដែរ លោក លឹម វណ្ណច័ន្ទបានឱ្យដឹងថាឆ្អឹងសត្វដាយណូស័រទើបតែរកឃើញនេះស្ថិតនៅក្នុងថ្មនៅឡើយទេ ហើយនៅថ្ងៃខាងមុខគេនឹងធ្វើការបកថ្មកន្លែងផូស៊ីលឆ្អឺងសត្វដាយណូស័រមើលនេះថានៅខាងក្រោម និងជុំវិញកន្លែងនេះមានបំណែកឆ្អឺងសត្វដាយណូស័រដទៃៗទៀតដែរឬអត់។ សម្រាប់ឆ្អឺងមួយនេះដែរគេនឹងធ្វើការយកទៅទាក់ដាក់តាំងពីព័រណ៍ឱ្យពលករដ្ឋកម្ពុជាមើលដើម្បីទាក់ទាញវិស័យទេសចរនៅថ្ងៃខាងមុខ។ តើអ្វីជាផូស៊ីល? យោងតាមសៀវភៅសិក្សាពីផូស៊ីលរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ផូស៊ីលជាស្លាកស្នាមឬសំណល់របស់ភាវរស់ជំនាន់ដើម ដែល បន្សល់ទុកនៅក្នុងថ្ម។ ផូស៊ីលអាចជាឆ្អឹង គម្រប់សារពាង្គកាយ ដូចជាសម្បកសិប្ប សត្វ ឬ ស្នាកស្នាមនៃភាវៈរស់។ ការសិក្សាផូស៊ីល ការសិក្សាផូស៊ីលហៅថាបាសាណភូតវិទ្យា (Paleontology) ។ការសិក្សានេះមានទំនាក់ទំនងនិងមុខវិទ្យាជីវវិទ្យា…

  • ខេត្តកំពង់ធំ នឹងប្រារព្ធពិធីបុណ្យអុំទូក នៅតាមបណ្តោយដងស្ទឹងសែន នៅថ្ងៃស្អែកនេះ !

    ខេត្តកំពង់ធំ នឹងប្រារព្ធពិធីបុណ្យអុំទូក នៅតាមបណ្តោយដងស្ទឹងសែន នៅថ្ងៃស្អែកនេះ !

    ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នឹងប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានរយៈពេល ២ថ្ងៃ នៅថ្ងៃស្អែក ចាប់ពីថ្ងៃទី៤វិច្ឆិកា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលការប្រណាំងទូកនោះ នឹងធ្វើឡើងនៅតាមបណ្តោយដងស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ការប្រណាំងទូកនេះ បានធ្វើឡើងមានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៤វិច្ឆិកា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនៅពេលរាត្រី ក៏មានការប្រគុំតន្ត្រី ស្តង់លក់ម្ហូបអាហារ និងការកំសាន្តផ្សេងៗ ព្រមទាំងមានការបាញ់កាំជ្រួច បណ្តែតប្រទីបផងដែរ។ រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ សូមអញ្ជើញចូលរួមទស្សនាកំសាន្តសប្បាយទាំងអស់គ្នា និងត្រូវប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ អនាម័យបរិស្ថាន ដើម្បីខ្លួនអ្នក មនុស្សជុំវិញអ្នក និងសង្គម ជាតិទាំងមូល៕

  • សូមបញ្ឈប់ ការបោះចោលសំរាមពាសវាលពាសកាល បណ្ដាលឲ្យខូចបរិស្ថាន ប៉ះពាល់សុខភាព មនុស្ស សត្វ និងប៉ះពាល់សេចក្តីថ្លៃថ្នូរ

    សូមបញ្ឈប់ ការបោះចោលសំរាមពាសវាលពាសកាល បណ្ដាលឲ្យខូចបរិស្ថាន ប៉ះពាល់សុខភាព មនុស្ស សត្វ និងប៉ះពាល់សេចក្តីថ្លៃថ្នូរ

    ខេត្តកំពង់ស្ពឺ ៖ លោក មុត ភន អភិបាលស្រុកសំរោងទង នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស ធ្វើការសម្អាតសំរាមតាមដងផ្លូវសាធារណៈ និងបានណែនាំឲ្យតាមការិយាល័យក្នុងស្រុករួមគ្នាអប់រំការងារបរិស្ថានឲ្យបានប្រសើរ ។ លោក មុត ភន មានប្រសាសន៍ថា ការងារបរិស្ថាន គឺជាការងារដ៏សំខាន់មួយ ក្នុងកិច្ចការសម្អាតបរិស្ថាន សម្រាប់យើងទាំងអស់គ្នា ហើយក៏ទាមទាឲ្យមានការចូលរួមពីមហាជនគ្រប់ស្រទាបវណ្ណៈ ជាងនេះត្រូវសម្អាត អនាម័យជុំវិញខ្លួនរបស់យើង និងតាមទីសាធារណៈឲ្យបានប្រសើរជាប្រចាំ ។ លោកអភិបាលស្រុកបន្តថា បរិស្ថានស្អាតកើតចេញពីយើងគ្រប់ៗគ្នា បរិស្ថានស្អាត បរិយាកាសល្អ សុខភាពសាធារណៈល្អ គ្រួសារមានសុភមង្គល និងមានឱកាសជួយអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែសំបូររុងរឿងបន្ថែមទៀត ។ លោក មុត ភន ក៏បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការតាមការិយាល័យជុំវិញស្រុក មន្ទីរបរិស្ថាន លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្សទាំងអស់ដែលចំណាយពេលវេលាក្នុងការជួយសម្អាតបរិស្ថាន។ លោកអំពាវនាវស្នើឲ្យការបណ្ដុះគំនិតស្រឡាញ់បរិស្ថាន សម្អាតបរិស្ថា និងទុកដាក់សម្រាមអោយបានត្រឹមត្រូវ តាមប្រភេទសំរាម ជាងនេះមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្សយុវជន…

  • ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកថវិកា ១៥៣លានរៀលប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ១៨គ្រួសារ

    ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកថវិកា ១៥៣លានរៀលប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ១៨គ្រួសារ

    ខេត្តកំពង់ធំ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នឹងថ្នាក់ដឹកនាំនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បាននាំយកថវិកាធានារ៉ាប់រង សង្គមជាង ១៥៣លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពលី ១៨គ្រួសារ រស់នៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ។ បន្ទាប់ពីលោកស្រី កែវ ចន្ធូ ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជន ខេត្តកំពង់ធំ ធ្វើការជម្រាបជូនក្រុមគ្រួសារសពអតីតយុទ្ធជន អំពីរបបថវិកាធានារ៉ាប់រងសង្គម ដែលត្រូវទទួលបាន ទៅតាមឋានន្តរសក្តិ និងអតីតភាពការងាររបស់សព អតីតយុទ្ធជននីមួយៗ រួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិនិងប្រជាជន ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមការចង្អុលណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម លោកបានយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនអតីតយុទ្ធជន ចំណែកថវិកាធានារ៉ាប់រងសង្គម ដែលបានប្រគល់ជូនបងប្អូនអតីតយុទ្ធជន…

  • សមាជិកព្រឹទ្ធសភារៀបចំពិធីកាន់បិណ្ឌវេនទី៥ នៅវត្តក្តីចារុ៍ ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈ

    សមាជិកព្រឹទ្ធសភារៀបចំពិធីកាន់បិណ្ឌវេនទី៥ នៅវត្តក្តីចារុ៍ ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈ

    (កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និង លោកឧកញ៉ា គុយ លាងគី រួមទាំងក្រុមគ្រួសារ បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌជាមួយបងប្អូនប្រជាពុទ្ធបរិស័ទក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៥នៅវត្តតាលវ័ន្តក្តីចារុ៍ ហៅវត្តក្តីចារុ៍ តាមប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ លោកជំទាវ ឃួន ឃុនឌី បានលើកឡើងថា បុណ្យភ្ជំបិណ្ឌដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក។ ម៉្យាងទៀត ពិធីកាន់វេនបិណ្ឌនេះ ពុទ្ធសាសនិកខ្មែរយើង បានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤ រោជ ខែភទ្របទ រហូតដល់ថ្ងៃបុណ្យភ្ជំធំត្រូវថ្ងៃ១៥រោជ ខែភទ្របទ ដែលបងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋ ជិតឆ្ងាយបានមកជួបជុំគ្នានាំយកចង្ហាន់ចំណីអាហារទៀនធូក បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សាតាមទីវត្តអារាមនានានៅកម្ពុជា។ លោកជំទាវបានបន្តថាបេសកកម្មនៃការថែរក្សាសន្តិភាពនិងបន្តឲ្យមាននិរន្តរភាពនៃវឌ្ឍនភាពកម្ពុជាគឺការចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជារាស្រ្តកម្ពុជាតាមរយៈនៃការផ្តល់ជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាបិតាសន្តិភាពនៅកម្ពុជា។ លោកជំទាវក៏បានអំពាវនាវដល់យុវជនទាំងអស់ត្រូវជៀសឲ្យឆ្ងាយអំពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ធ្វើអំពើល្អឲ្យបានច្រើន បង្កើនការស្រឡាញ់ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន។ ក្នុងពិធីកាន់បិណ្ឌវេនទី៥ នេះដែរលោកជំទាវ ឃួន ឃុនឌី និងលោកឧកញ៉ា គុយ លាងគី បាននាំយកថវិកាមួយចំនួននិងសម្ភារៈប្រគេនដល់ព្រះសង្ឃចែកជូនដល់លោកយាយ លោកតាចំនួន២០០នាក់ ក្នុងម្នាក់ៗក្រមា១ និងថវិកា…

  • កន្រ្ទោកជារុក្ខជាតិមានក្លិនឈ្ងុយឆ្ងាញ់ និងជួយបង្កើនរស់ជាតិសម្ល

    កន្រ្ទោកជារុក្ខជាតិមានក្លិនឈ្ងុយឆ្ងាញ់ និងជួយបង្កើនរស់ជាតិសម្ល

    ភ្នំពេញ៖ កន្រ្ទោក (Curry leaf) ជាឈ្មោះរុក្ខជាតិមួយប្រភេទ ស្លឹកផ្លែមានក្លិនប្រហើរ ហើយគេចូលចិត្តប្រើស្លឹកវាមកធ្វើជាគ្រឿងសម្លដើម្បីបន្ថែម រស់ជាតិឱ្យកាន់តែឆ្ងាញ់ និងក្លិនសម្លកាន់តែជាទីទាក់ទាញបរិភោគ។ ជាទូទៅដើមកន្រ្តោកមានកម្ពស់ ២-៥ម មែកខ្ចីមានរោមច្រើន ចំណែកស្លឹករួមស្និតសេស (Imparipinate) កូនស្លឹក (leaflets) មានចំនួន ១៧-៣១ស្លឹក គែមស្លឹកច្រើនមានកំពកតូចៗ។ ផ្កាពណ៌សផ្តុំពីរៗ ជាចង្កោមបែកសាខា (paniculate cyme) ដុះនៅចុងមែក ត្របកផ្កា៥ស្រទាប់ពណ៌ស កេរសឈ្មោល ១០មានទងពណ៌ស។ ផ្លែមូលទន់ ទុំពណ៌ខ្មៅ មាន ១-២គ្រាប់។ ស្លឹកស្រស់មានក្លឹនក្រអូបឈ្ងុយ ដល់ស្ងួតត្រូវអស់ក្លឹន ផ្កា និងផ្លែមានក្លឹនប្រហើរ។ ផ្លែបរិភោគបាន ត្រូវយកគ្រាប់ចេញព្រោះមានជាតិពុល។ ដើមដុះជាគុម្ពលើដីវាល ឬព្រៃគម្ពោត នៅប្រទេសកម្ពុជា។ ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖គ្រឿងទេស បង់ក្នុងសម្លរម្ជូរគ្រឿង ការី ត្រីកប់។ ឱសថ សម្បក ឬស និងស្លឹកធ្វើ ជាថ្នាំព្យាបាលជំងឺសើស្បែក បឹទកន្លែងពោះចឹង និងបន្សាបជាតិពុល។ ស្លឹកអាចស្ងោរសម្រាប់ព្យាបាលរមាស់…

  • កម្លាំងចម្រុះ ចុះត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កំណង់ លើកំណាត់ផ្លូវ១១៥ ក្នុងក្រុងតាខ្មៅ និងបានរកឃើញរថយន្តមួយគ្រឿងបានដឹកលើសទម្ងន់ចំនួន ៥តោន

    កម្លាំងចម្រុះ ចុះត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កំណង់ លើកំណាត់ផ្លូវ១១៥ ក្នុងក្រុងតាខ្មៅ និងបានរកឃើញរថយន្តមួយគ្រឿងបានដឹកលើសទម្ងន់ចំនួន ៥តោន

    កណ្ដាល៖ អាជ្ញាធរខេត្តកណ្ដាល សហការជាមួយគណៈកម្មាធិការអន្តរក្រសួង រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដាក់ជញ្ជីងចល័ត ដើម្បីត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កំណង់ លើកំណាត់ផ្លូវ១១៥ ក្នុងក្រុងតាខ្មៅ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ លោក ហាក់ សុខមករា បានឱ្យដឹងថា ការដាក់ជញ្ជីងចល័តត្រួតពិនិត្យនេះដែរ ក្នុងគោលបំណងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីកាត់បន្ថយការឆាប់ខូចផ្លូវ និងធ្វើឱ្យផ្លូវប្រើប្រាស់បានយូរអង្វែង ហើយក៏រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការដឹកលើកទម្ងន់នេះផងដែរ។ លោកអភិបាលរងខេត្ត បន្តថា ការដាក់ជញ្ជីងចល័តចុះត្រួតពិនិត្យនេះ គឺបន្តដាក់នៅគ្រប់ទីកន្លែង ពិសេសផ្លូវជាតិសំខាន់ៗដែលកំពុងប្រឈមទៅនឹងការដឹកលើសទម្ងន់កំណត់ ដែលបណ្ដាលឱ្យឆាប់ខូចផ្លូវ ហើយការដាក់ជញ្ជីងចល័តនេះ គឺនឹងបន្តដាក់ជាប្រចាំដូចភ្លៀងរលឹម ។ លោក ហាក់ សុខមករា បានអំពាវនាវដល់ម្ចាស់ជីវករដឹកជញ្ជូនគ្រប់ប្រភេទ ពិសេសដេប៉ូខ្សាច់ទាំងអស់ សូមកុំដឹកជញ្ជូនឱ្យលើសទម្ងន់ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក គោរពច្បាប់ផ្លូវថ្នល់ និងគោរពច្បាប់ស្ដីពីការដឹកជញ្ជូនលើសទម្ងន់កំណត់។ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឱ្យដឹងផងដែរថា ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ក្រោម ១០% គឺត្រូវផាកពិន័យនៅនឹងកន្លែង ហើយឱ្យពួកគាត់រើអីវ៉ាន់ចុះ ទើបអនុញ្ញាតឱ្យពួកគាត់បន្តដំណើរ។…

  • ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌពោធិ៌សែនជ័យ ក្នុងរាជធានីភ្នំពេញ ៖ យុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ភាពសាំក្នុងសហគមន៍ សុខុមាលភាពប្រជាពលរដ្ឋ និងការការពារអាយុជីវិត

    ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌពោធិ៌សែនជ័យ ក្នុងរាជធានីភ្នំពេញ ៖ យុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ភាពសាំក្នុងសហគមន៍ សុខុមាលភាពប្រជាពលរដ្ឋ និងការការពារអាយុជីវិត

    ព្រះវិហារ ៖ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៌សែនជ័យ បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ភាពសាំក្នុងសហគមន៍ សុខុមាលភាពប្រជាពលរដ្ធ និងការការពារអាយុជីវិតពីការស្លាប់ដោយសារការឆ្លងនៃជម្ងឺកូវីដ១៩ ពិសេសការជួបជុំគ្នាឡើងវិញ ។ នេះជាការលើកឡើងក្នុងឱកាសចុះជួប សំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ និងថវិកាមួយចំនួន ជូនដល់កងកំលាំងវរៈនរគបាលការពារព្រំដែនគោក លេខ ៧៩៣ ដែលឈរជើងការពារនៅខ្សែរក្រវ៉ាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ ច្រកអានសេះ តាមអនុសាសន៍ដឹកនាំដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតាមផែនការយកចិត្តទុកដាក់ដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលខិតជិតចូលមកដល់ ។ លោក សក់ ច័ន្ទកញ្ញារិទ្ធ មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ យកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំពោះកងកម្លាំងនិងក្រុមគ្រួសារ ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន…

  • កន្ទួតជាផ្លែឈើប្រភេទម្ជូរ និងជាឱសថព្យាបាលរោគជំងឺ

    កន្ទួតជាផ្លែឈើប្រភេទម្ជូរ និងជាឱសថព្យាបាលរោគជំងឺ

    ភ្នំពេញ៖កន្ទួត(Star Gooseberry)ដើមមានកម្ពស់ ៥-១០ម គល់រលោងមានជ័រ លើដើមតែមួយ (monoecious plant) មានផ្កាញី និងផ្កាឈ្មោល (Female and Male flower) ជួនកាលលើដើមនោះមានផ្កាទ្វេភេទ (bisexual flower) មែកមានលក្ខណៈស្រួយគ្រឿមៗដោយសារស្នាមធាងរលេះ។ ផ្កាឈ្មោល និងផ្កាញីមានត្របកបួន ពណ៌ក្រហមគ្មានស្រទាប ហើយកេសរឈ្មោលមាន បួនក្លែប និងកេសរញីមាន ៦-៨ក្លែប។ ផ្លែ(Drupe) មានគ្រាប់តែមួយ ហើយរឹង ឯសាច់ក្រៅទន់ជាកញ្ចុំៗ។ តួដើមពណ៌លឿងតិចៗរាងមូលមានអង្គត់ផ្ចិត ១,៥-២,៥សង់ទីម៉ែត្រ ហើយផ្កាដុះចេញផ្ទាល់លើតួដើម ឬផ្ទាល់លើមែក និងនៅលើផ្លែមាន ចង្អូរ ៦-៨សង់ទីម៉ែត្រ ផ្កាឈ្មោលច្រើនដុះលើមែកថ្មីៗហើយវែង ឯផ្កាញីដុះលើមែកចាស់ហើយមិនសូវវែង។ កន្ទួតបន្តពូជដោយគ្រាប់ ដុះស្ទើរគ្រប់កន្លែង នៅប្រទេសកម្ពុជា។ ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖គ្រឿងទេស ផ្លែធ្វើជាម្ជូរ ឬបុកត្រីឆ្អើរ ស្លឹកអាចធ្វើជាបន្លែ អាម៉ុក និងអន្លក់។ ឱសថ ជ័រដែលហូរចេញពីមែក កាត់ធ្វើថ្នាំក្អួត។ ស្លឹកបុកព្យាបាលចុកចង្កេះ ឈឺសសៃជើង គ្រុនក្តៅ…

  • យុទ្ធនាការមួយជំហានទៅកាន់ភាពគ្មានសំណល់ប្លាស្ទិក នឹងរៀបចំ ធ្វើជាលើកទី៣ នៅខេត្តក្រចេះ ដើម្បីក្លាយខ្លួនជាផ្នែកមួយនៃ សហគមន៍ បៃតង

    យុទ្ធនាការមួយជំហានទៅកាន់ភាពគ្មានសំណល់ប្លាស្ទិក នឹងរៀបចំ ធ្វើជាលើកទី៣ នៅខេត្តក្រចេះ ដើម្បីក្លាយខ្លួនជាផ្នែកមួយនៃ សហគមន៍ បៃតង

    ភ្នំពេញ៖យុទ្ធនាការ ONE STEP NO PLASTIC ឬ មួយជំហានទៅ កាន់ភាព គ្មានសំណល់ប្លាស្ទិក នឹងរៀបចំធ្វើជាលើកទី៣ នៅខេត្ត ក្រចេះ នាថ្ងៃសៅរ៍ ទី ១៧ ខែកញ្ញាខាងមុខចាប់ពីម៉ោង ៧ ព្រឹក ដល់ ៣ រសៀល។ ONE STEP NO PLASTIC ជាយុទ្ធនាការមួយ បង្កើតឡើងដើម្បីបន្ដសម្អាតសម្រាមទូទៅ ជាពិសេសសំណល់ប្លាស្ទិចតាមទីសាធារណៈ នាទឹកដីនៃខេត្តក្រចេះ។ យុទ្ធនាការកម្ចាត់សំណល់ប្លាស្ទិចមួយនេះ ត្រូវបានផ្ដួចផ្ដើមបង្កើតដោយ All Dream Cambodia រួមគ្នានឹង Tos Yerng នាខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ។ #ONESTEPNOPLASTIC គឺជាយុទ្ធនាការបរិស្ថានមួយ ដែលផ្ដោតសំខាន់លើការប្រឆាំងនឹងការបំពុលដោយសំណល់ប្លាស្ទិច ព្រមទាំងលើកតម្កើងពីភាពទាក់ទាញនៃតំបន់ទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា។ គិតមកដល់ពេលនេះ ONE STEP NO PLASTIC បានបង្កើតយុទ្ធនាការប្រមូលសម្រាមចំនួនពីរដងរួចមកហើយ ដែលមានការចូលរួមពីសាធារណជនចំនួន ៣៥៥ នាក់ និងប្រមូលសម្រាមបានសរុបប្រហែល…