-
សមត្ថកិច្ចជំនាញ ឃាត់ខ្លួនស្រ្តីម្នាក់ ជាម្ចាស់ក្រុមហ៊ុន Darling Skin Care Co.,Ltd ពាក់ព័ន្ធនឹងបទល្មើស បរិហារកេរ្ដិ៍ និងញុះញង់
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ ព្រហ្មទណ្ឌ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានធ្វើការឃាត់ខ្លួនស្ដ្រីសង្ស័យម្នាក់ ដែលជាថៅកែ និងជាម្ចាស់ នៃក្រុមហ៊ុនលក់ផលិតឡេ ល្បីឈ្មោះម្នាក់ ដោយជាប់ពាក់ព័ន្ធនឹងបទល្មើស បរិហារកេរ្ដិ៍ និងការញុះញង់ អោយមានការរើសអើង។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យម្នាក់ ខាងលើមានឈ្មោះ ម៉ៅ លឹមហ៊ន់ ភេទស្រី មានមុខរបរ ជាម្ចាស់ និងជាអគ្គនាយិកា នៃក្រុមហ៊ុន Darling Skin Care Co.,Ltd ស្នាក់នៅផ្ទះលេខ២ អូបេអឹមអូហ្សិត ៦៦.e.២០ នៅផ្លូវលេខ១៣៨Z សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការចាប់ឃាត់ខ្លួន តាមដីការបស់តុលាការ ក្រោមការចោទប្រកាន់ពីបទ: បរិហាបង្កាច់កេរ្តិ៍ជាសាធារណៈ និងញុះញ៉ុងឱ្យមានការរើសអើង។ សូមជម្រប់ថា ទាក់ទងទៅហ្នឹង ករណីខាងលើនេះ ជនសង្ស័យ នៅមិនអាចទាក់ទងបាន ដើម្បីសុំធ្វើការស្រាយបំភ្លឺបាននៅឡើយនោះទេ៕ ដោយ៖ ឆៃហួត និងប៊ុនធី
-
គម្រោងអច្ឆរិយទន្លេមេគង្គ បារម្ភពីការថយចុះនៃធនធាន ជលផល ធម្មជាតិនៅកម្ពុជា
ភ្នំពេញ៖«ធនធានជលផលធម្មជាតិកម្ពុជាមានការថយចុះខ្លាំង ដែលមិនអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនបានគ្រប់គ្រាន់ឡើយ»។ នេះគឺជាការលើកឡើងរបស់គម្រោង អច្ឆរិយទន្លេមេគង្គ ឬ Wonders of the Mekong នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២។បើតាមការគូសបញ្ជាក់ពីគម្រោង អច្ឆរិយទន្លេមេគង្គ ការប្រែប្រួល អាកាសធាតុ ការផ្លាស់ប្តូររបបទឹកជន់ ការប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ ការកាប់ ឬដុតបំផ្លាញព្រៃលិចទឹកដែល ជាជម្រក មច្ឆជាតិ ការបំផ្លាញប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ការចាក់លុបសមុទ្រ បឹងបួរ សុទ្ធតែជាកត្តាដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ធនធាន ជលផលធម្មជាតិ។ ប្រភពដដែលរំឭកថា នៅប្រទេសកម្ពុជា មានបឹងទន្លេសាបដ៏ធំល្វឹង ល្វើយ ទន្លេមេគង្គ ស្ទឹង បឹងបួរ ដែលកន្លងមក ប្រភពទាំងអស់នេះ បានផ្គត់ផ្គង់ត្រីរាប់សែនតោនសម្រាប់ការប្រើប្រាស់ក្នុងស្រុក និង នាំចេញ រហូតដល់ប្រជាជនមួយចំនួនមិនដែលនឹងគិតចង់ បរិភោគ ត្រីចិញ្ចឹមឡើយ។ ប៉ុន្តែមកដល់បច្ចុប្បន្ន ការស្រាវជ្រាវរក ឃើញថា ធនធានធម្មជាតិទាំងនោះ មួយចំនួនធំ បានបាត់បង់អស់ ហើយ ហើយមួយចំនួនទៀតកំពុងរងគ្រោះជិតផុតពូជ នៅសល់ បរិមាណ តិចតួចប៉ុណ្ណោះសម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនខ្មែរសព្វថ្ងៃ។…
-
សារិកាកែវ ក្របី ឬ រីកក្របី ជាបក្សីដ៏ស្រស់ស្អាត និងរស់នៅតាមក្បែរស្រុកភូមិ
ភ្នំពេញ៖ សារិកាកែវ ក្របី ឬ រីកក្របី គឺជាបក្សីមួយប្រភេទយើងតែងឃើញនៅតាមវាលស្រែ តាមស្រុកភូមិ និងពិសេសវាតែងហើរ និងរកស៊ីប្រមូលផ្តុំគ្នាជាហ្វូងៗស្រែកខ្ញៀវខ្ញារ តាមដងផ្លូវ ឬព្រៃក្បែរៗអ្នកស្រុករស់នៅ។ តាមរយៈទំព័រហ្វេសប៊ុកក្រសួងបរិស្ថានបង្ហាញពីរូបភាពដ៏ស្រស់ស្អាត និងសត្វដែលកំពុងមានវត្តមាននៅកម្ពុជាមួយប្រភេទនេះផងដែរ។ គួរបញ្ជាក់ថា បើទោះបីសារិកាកែវ ក្របី បច្ចុប្បន្នមានចំនួនថយចុះ និងរស់នៅតាមតំបន់មួយចំនួនក្តី ប៉ុន្តែវាជាបក្សីមើលទៅស្រស់ស្អាត និងគួរឱ្យស្រឡាញ់ ដែលយើងគប្បីចូលរួមអភិរក្សឱ្យបានគង់វង្សយូរអង្វែងដល់កូនចៅជំនាន់ក្រោយបន្តទៀត។ យោងតាមឯកសារស្រាវជ្រាវបានបង្ហាញថា សារិកាកែវក្របី ឬរីកក្របី គឺជាឈ្មោះបក្សីមួយប្រភេទ មានចំពុះពណ៌លឿង មានកំប៉ោយមួយកញ្ចុំ ភ្នែកក្រហម ខ្លួនមានពណ៌ខ្មៅ ស្រអាប់ និងគូថពណ៌ស។ សារិកាកែវ មួយប្រភេទនេះ មានដៅសមួយនៅកញ្ចុំលើស្លាប និងចុងកន្ទុយជ្រលក់ស។ ក្នុងការបន្តពូជវិញបក្សីមួយប្រភេទនេះចាប់ពីខែមេសា ដល់ខែសីហា។ សត្វប្រភេទនេះគេឃើញមានមនុស្សមួយចំនួនបានយកមកចិញ្ចឹមដាក់ទ្រុងតាមផ្ទះសម្បែងដើម្បីលម្អ និងកម្សាន្តតាមចំណង់ចំណូលចិត្តរបស់គេ ប៉ុន្តែអ្នកស្រឡាញ់សត្វនិងអ្នកអភិរក្សសត្វបានដាស់តឿនពីការធ្វើទារុណកម្មលើសត្វ និងតែងធ្លាប់អំពាវនាវឱ្យដោះលែងដើម្បីឱ្យពួកវារស់នៅតាមធម្មជាតិ ដើម្បីបានបន្តពូជកូនចៅច្រើនជំនាន់បន្តទៀត៕ដោយ៖ម៉ាដេប៉ូ
-
ក្រុមការងាររាជរដ្ឋាភិបាលនិងអាជ្ញាធរខេត្តសៀមរាប បានចុះទៅពិនិត្យមើលទីទាំងភូមិសាស្រ្តក្នុងភូមិអភិវឌ្ឍន៍រុនតាឯក សម្រាប់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ
សៀមរាប៖ ហេដ្ឋារចនាសម្ព័ន្ធថ្មី លើផ្ទៃទំហំប្រមាណជា ១០៤៦ហិកតា នៅតំបន់រុនតាឯកស្ថិតនៅភូមិតានី ឃុំរុនតាឯក នៃស្រុកបន្ទាស្រី អាចនឹងក្លាយទៅជាភូមិអភិវឌ្ឍន៍ដ៏សំបូរបែប ដែលពុំធ្លាប់មាន សម្រាប់ត្រៀមទទួលប្រជាពលរដ្ឋទាំងឡាយណា ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ហើយទៅកសាងអនាគតលើទឹកដីថ្មីស្រឡាងមួយ។ ជាកស្តែងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានចុះទៅពិនិត្យមើលទីទាំងភូមិសាស្រ្តក្នុងភូមិអភិវឌ្ឍន៍រុនតាឯក ដែលប្រជាពលរដ្ឋបានផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ដើម្បីត្រៀមរៀបចំពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅទៅទីនោះ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ។ បច្ចុប្បន្នកងវិស្វកម្មនៃសម្ដេចតេជោ ក្រោមការរៀបចំដោយក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កំពុងប្រើគ្រឿងចក្រជាច្រើនគ្រឿង ឈូសឆាយសំអាតផ្ទៃដី ធ្វើផ្លូវយ៉ាងធំទូលាយ ខ្វាត់ខ្វែង រៀបចំប្រព័ន្ធផ្លូវទឹក ព្រមទាំងបែងចែងដីជាផ្នែកៗ ហើយដាក់លេខសំគាល់ ដើម្បីរង់ចាំប្រជាពលរដ្ឋ ដែលបានចាប់ឆ្នោតរួចហើយ មកទទួលយកដី ដើម្បីពិនិត្យនិងស្វែងរកប្លង់ដីរបស់ខ្លួនផ្ទាល់តែម្តង។ តាមការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម័យទំនើបរបស់ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីនោះ សម្រាប់ទទួលប្រជាពលរដ្ឋ ដោយបែងចែកផ្ទៃដីចំនួន ៦០០៥ឡូតិ៍ ដោយក្នុងគំរោងមានទាំងសាលារៀន ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ វិទ្យាល័យ មានមណ្ឌលសុខភាព មានគំរោងរៀបចំទីផ្សារ ទីអារាមវត្ត សម្រាប់ព្រះសង្ឃនៃព្រះពុទ្ធសាសនា ព្រមទាំងអាគាររដ្ឋបាលថែមទៀត យើងអាចជឿជាក់បានថា…
-
យានយន្តល្មើសចំនួន ៥៣៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស នៅថ្ងៃទី១១ ខែកញ្ញា
ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន នគរបាលចរាចរណ៍និង សណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិញនេះឱ្យ ដឹងថា មានចំនួនគោលដៅសរុប ១៣២ គោលដៅមានយានយន្តចូល គោលដៅចំនួន ២.២៤៨ គ្រឿង ម៉ូតូ ចំនួន ១.៨៩០ គ្រឿងក្នុងនោះរកឃើញយានយន្ត ល្មើសសរុបចំនួន ៥៣៣ គ្រឿងមានម៉ូតូ ចំនួន ៤៣៣ គ្រឿងត្រូវ បានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩. អន ក្រ . បកនៅទូទាំងប្រទេស ។ ដោយឡែកក្នុងរយៈពេល ១១ ថ្ងៃ ( ថ្ងៃ ទី ០១-១១ ខែកញ្ញា ) ការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូល គោលដៅមានចំនួន ២៦.៤៦៩ គ្រឿងក្នុងនោះរក ឃើញយានយន្តល្មើសសរុបចំនួន ៣.៧៧៧ គ្រឿងម៉ូតូមានចំនួន ៣.១៦៩…
-
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តខ្មែរសាមគ្គី ស្ថិតនៅតំបន់អៃហ្កាវ៉ា ប្រទេសជប៉ុន
ប្រទេសជប៉ុន៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ដឹកនាំដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចកម្ពុជា ប្រចាំប្រទេសជប៉ុន អមដំណើរដោយមន្ត្រីនៃស្ថានទូត និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តខ្មែរសាមគ្គីស្ថិតនៅតំបន់អៃហ្កាវ៉ា ខែត្តហ្កាណាកាវ៉ា ប្រទេសជប៉ុន ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងវេនកាន់បិណ្ឌទី១ ស្របពេលដែលប្រជាពលរដ្ឋពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ រីករាយប្រកបដោយសទ្ធាជ្រះថ្លា នៅក្នុងពិធីនះផងដែរ ។ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត និងមន្ត្រីនៃស្ថានទូត បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅវេរប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។ សូមបញ្ជាក់ថាគ្រឿងទេយ្យទាន និងទេយ្យវត្ថុដែលយកទៅប្រគេនព្រះសង្ឃរួមមាន អង្ករ ស្ករស ទឹកត្រី ទឹកសុីអុីវ ត្រីខ ទឹកក្រូច ទឹកបរិសុទ្ធ និងបច្ច័យមួយចំនួន ទៅវេប្រគេនព្រះសង្ឃ គង់នៅវត្តខ្មែរសាមគ្គី…
-
ពិធីកាន់បិណ្ឌ៖ សម្ដេចតេជោនាយរកដ្ឋមន្ដ្រី ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ដល់ប្រជាជន
ភ្នំពេញ:ពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏យូរលង់របស់ខ្មែរ បានឈានចូលមកដល់ហើយ នៅថ្ងៃទី១១ ខែកញ្ញានេះ ត្រូ វនឹងថ្ងៃ១រោច ខែភទ្របទ។ នាឱកាសនេះ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រី កម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់សម្ដេច បានដាក់បញ្ជាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ នៅកម្ពុជាបុណ្យ ភ្ជុំបិណ្ឌ ជាពិធីបុណ្យ មួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃព្រះរាជ ពិធីទ្វារទសមាសដែលប្រជាជនខ្មែរទូទាំងប្រទេសតែងប្រារព្ធពិធីនេះឡើងតាំងពីបុរាណ កាលមកមិនដែលខកខាន។ ពិធីបុណ្យនេះត្រូវបានធ្វើឡើងយ៉ាងទៀងទាត់ចាប់តាំង ពី ថ្ងៃ ១ រោចរហូតដល់ថ្ងៃ ១៥ រោចខែ ភទ្របទ ពោលគឺមានរយៈពេល ១៥ ថ្ងៃ ដែលគេហៅ ថា បិណ្ឌ ១បិណ្ឌ ២ រហូតដល់ថ្ងៃបញ្ចប់គឺជាថ្ងៃ ភ្ជុំបិណ្ឌ ។ បុណ្យភ្ជុំបិណ្ឌក៏បានធ្វើឡើងស្របគ្នា នៅក្នុងព្រះវស្សារបស់ព្រះសង្ឃផងដែរ ។ កាលពីឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា…
-
លោកជំទាវ សោម គឹមសួគ៌ អញ្ជើញកាន់បិណ្ឌវេនទី១ របស់គណបក្សប្រជាជនកម្ពុជា នៅវត្តបុទុមវតី
ភ្នំពេញ ៖ លោកជំទាវ សោម គឹមសួគ៌ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកា នារសៀលថ្ងៃ សៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញកាន់បិណ្ឌវេនទី១ របស់គណបក្សប្រជាជនកម្ពុជា នៅវត្តបុទុមវតី (ប៉ែកខាងជើង)ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ទ ដល់បុព្វការីជន ញាតិមិត្តជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជិវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ។ បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ពិសេសប្រជាជនកម្ពុជា ហើយមានរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ដោយថ្ងៃទី១ដល់ថ្ងៃទី១៤ជាថ្ងៃកាន់បិណ្ឌ ហើយថ្ងៃទី១៥ជាថ្ងៃភ្ជុំបិណ្ឌ ។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម…
-
សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។ សម្ដីតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ថា អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ១។ ថ្ងៃទី១១កញ្ញានេះ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ ១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២២។ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ៕ ដោយ វណ្ណលុក
-
រដ្ឋបាលខេត្តកំពង់ធំ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគេនដល់ព្រះសង្ឃគង់នៅអាស្រមភ្នំជី ស្រុកសណ្តាន់
(កំពង់ធំ)៖ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុកប្រឹក្សាខេត្តលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល សមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងលោកជំទាវ មៀច សុភី ព្រមទាំងក្រុមគ្រួសារបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនប្រគេនដល់ព្រះសង្ឃគង់នៅអាស្រមភ្នំជី ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ ថ្លែងនៅក្នងកម្មវិធីនេះលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា រដូវកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌបានចាប់ផ្ដើមសូត្រមន្តបិណ្ឌទី១ហើយ។ សម្រាប់នៅអាស្រមភ្នំជី មានតែព្រះសង្ឃមួយអង្គគត់ ការចូលរួមរបស់គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ពុំមានអ្នកដឹកនាំនិងគ្រប់គ្រងច្បាស់លាស់នោះទេ ដូចនេះហើយមានការខ្វះខាតនូវគ្រឿងឧបភោគបរិភោគមួយចំនួន។ ដោយសង្កេតឃើញពីផលវិបាកខ្លះៗនៅក្នុងអាស្រមភ្នំជីនេះ ក្រុមការងារបាននាំគ្នាប្រមូលធនធានមួយចំនួន គ្រឿងឧបភោគបរិភោគ និងថវិកាសម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃ ធ្វើជាចង្ហាន់ និងសម្រាប់កសាងនូវសមិទ្ធផលផ្សេងៗនៅក្នុងអាស្រមឲ្យមានភាពល្អប្រសើរផងដែរ។ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ក៏បានមានប្រសាសន៍ថា ផ្លូវសម្រាប់ធ្វើដំណើរចូលទៅអាស្រមភ្នំជីមានការលំបាក ចំណែកសមិទ្ធផលនានានៅលើភ្នំមួយចំនួនក៏ពុំទាន់មានលក្ខណៈល្អនោះទេ។ ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅមានចំនួនតិចតួចរវល់តែប្រកបរបរធ្វើស្រែចម្ការ ពុំបានយកចិត្តទុកដាក់ទៅលើវិស័យព្រះពុទ្ធសាសនា។ អាស្រ័យហេតុនេះហើយ…