-
កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួនពីរ ពីស្ថាប័ន World Travel Award
ភ្នំពេញ៖កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួនពីរ ពីស្ថាប័ន World Travel Award លើកទី២៩ ដែលពានរង្វាន់ទាំងពីរនេះ បានតាមរយៈការបោះឆ្នោតរបស់ភ្ញៀវទេសចរប្រមាណពីរលាននាក់ជុំវិញពិភពលោកជ្រើសរើសប្រទេសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ ២០២២។សូមជម្រាបថា World Travel Award គឺជាកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាពបំផុតរបស់ឧស្សាហកម្មទេសចរណ៍ ដែលផ្តល់រង្វាន់ដល់អ្នកដឹកនាំក្នុងវិស័យទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច។ពិធីប្រគល់ពានរង្វាន់ទាំងពីរនេះ បានប្រារព្ធធ្វើឡើងនាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី ០៧ កញ្ញា ឆ្នាំ២០២២។ លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ជាអ្នកឡើងទទួលពានរង្វាន់ទាំងពីរនេះ តំណាងរដ្ឋាភិបាលឲ្យកម្ពុជា។លោក ថោង រដ្ឋសក្ដិ បានឲ្យដឹងថា តាមរយៈការអនុវត្តនូវផែនការយុទ្ធសាស្រ្តស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង, វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ ២០២១-២០២៣, ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ដំណាក់កាលទី២ (Recovery) និងឈរលើយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំង ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ៕ដោយ៖ហោ សុវិទ្យា
-
ការរីកចម្រើននៃបច្ចេកវិទ្យា ធ្វើឲ្យយុវជនប្រឈមបញ្ហាផ្លូវចិត្ត ខ្លាំងជាងជំងឺកូវីដ-១៩
ភ្នំពេញ៖ភាពរីកចម្រើននៃបច្ចេកវិទ្យាកំពុងតែគម្រាមគំហែង ដល់ ផ្លូវចិត្តយុវជន។ នេះគឺជាការកត់សម្គាល់របស់អង្គការ យូនីសេហ្វ កម្ពុជា(UNICEF Cambodia) នាពេលថ្មីៗនេះ។ បើតាមអង្គការ ដដែលអះអាងថា បញ្ហានេះកំពុងរីកសាយភាយខ្លាំងនៅក្នុងបណ្ដា ប្រទេសជាច្រើន ដោយជ្រាបចូលតាមរយៈការប្រើប្រាស់ បណ្ដាញ សង្គម ហើយវានឹងជះផលអវិជ្ជមានក្នុងដំណើរការអភិវឌ្ឍធនធាន មនុស្សក្នុងសង្គម។ អង្គការយូនីសេហ្វ កម្ពុជា បានរកឃើញបញ្ហាប្រឈមដែល យុវជន បច្ចុប្បន្ន កំពុងជួបប្រទះ មានដូចជា ការប្រើប្រាស់គ្រឿងញៀន ការ គំរាមគំហែង និងភាពឯកាជាដើម ដែលការប្រឈមទាំងនេះ វាជាការ ប្រឈមលើសពីជំងឺកូវីដ-១៩ទៅទៀត។ និស្សិតឆ្នាំទី៣ ជំនាញនីតីសាស្រ្ត នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ គឺ លោក រំចង់ សំណាង បាននិយាយថា បច្ចុប្បន្ន លោកត្រូវរងការប៉ះពាល់ដល់ស្មារតី និងផ្លូវចិត្ត ដោយសារតែបញ្ហា ក្នុងសង្គមទាំងឡាយ ដែលលោកបានឃើញ ឬបានដឹងតាមរយៈ បណ្ដាញសង្គម ។ លោកបន្តថា៖ «ដោយសារយើងម្នាក់ៗរស់នៅក្នុងសម័យឌីជីថល។អ៊ីចឹងរាល់ពេលខ្ញុំប្រើប្រាស់ ហ្វេសប៊ុកឃើញតែរឿងរ៉ាវជេរគ្នា ឈ្លោះ គ្នាដោយសារស្រា និងគ្រឿងញៀន…
-
ក្រសួងការងារចេញសេចក្តីប្រកាសស្តីពីការឈប់សម្រាកថ្ងៃបុណ្យ ដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៣មានចំនួនសរុប២១ថ្ងៃ
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីការឈប់សម្រាកថ្ងៃបុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៣ខាងមុខដោយក្នុងនេះបានបង្ហាញថា ការឈប់សម្រាកនៅឆ្នាំក្រោយមានចំនួនសរុប ២១ថ្ងៃ ៕ ដោយ ៖ ម៉ាដេប៉ូ
-
តំបន់ដែនជម្រកសត្វព្រៃស្រែពកជាទីព្រៃល្បោះដែលធំជាងគេនៅក្នុងតំបន់អាស៊ីគ្នេយ៍និងសម្បូរសត្វទន្សោងជាងគេលើលោក
ខេត្តរតគិរី ៖ នៅតំបន់ដែនជម្រកសត្វព្រៃស្រែពក ខេត្ត មណ្ឌលគិរី មានទំហំផ្ទៃដីចំនួន ៣៧២០០០ហិកតាគឺជាប្រភេទព្រៃល្បោះ សម្បូរទៅដោយសត្វព្រៃ និងពិសេស ជាតំបន់ដែលមានសត្វទន្សោងច្រើនជាងគេនៅកម្ពុជានិងនៅលើពិភពលោកទៀតផង។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាដែលបានដឹកនាំអ្នកសារព័ត៌មានដើម្បីចុះមកពិនិត្យការងារស្រាវជ្រាវជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងស្រុក កោះញែក ខេត្តមណ្ឌលគិរី កាលពីថ្មីៗមកនេះបានឱ្យដឹងថា៖ តាមពិត តំបន់ព្រៃឈើមានច្រើនប្រភេទ ដូចជា ព្រៃស្រោង គឺជាព្រៃដែលមានដើមឈើធំៗ បន្ទាប់មកព្រៃពាក់កណ្តាលស្រោង គឺជាព្រៃដែលមានដើមឈើធំផង និងតូចផងដុះនៅលាយឡំគ្នា ហើយនិងមួយទៀតតំបន់ព្រៃល្បោះ មានដើមឈើមិនធំទេ ហើយសម្បូរទៅដោយស្មៅ។ ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ប្រាប់ថានៅតំបន់ដែនជម្រកសត្វព្រៃស្រែពកស្ថិតនៅទីតាំង២ស្រុកគឺ ពេជ្រចន្តា និងស្រុកកោះញែក គឺជាព្រៃល្បោះដែលធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រៃរបោះគឺមានតម្លៃ ខាងផ្នែកអភិរក្ស និងការធានា នូវប្រព័ន្ធអេកូឡូស៊ី។ក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពកនេះដែរគឺ ជាទីកន្លែងមួយដែលសម្បូរដោយសក្តានុពលធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាលគួរជាទីទាក់ទាញផ្នែកទេសចរណ៍។ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថា” ព្រៃល្បោះគឺជាព្រៃដែលមានដើមឈើអត់ធំទេ និងសម្បូរទៅដោយស្មៅច្រើនដែលអំណោយផលល្អដល់សត្វក្រចកជើងជំពាម ដូចជាសត្វ ទន្សោង ខ្ទីង ប្រើស ជ្រូកព្រៃជាដើមដែលរស់នៅតំបន់ទីកន្លែងនេះ”។ ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម រដ្ឋលេខាធិការ…
-
ខណៈកំពុងឈរការពារក្បួនថ្នាក់ដឹកនាំ ជំនួយការមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោម្នាក់ ត្រូវម៉ូតូសណ្ដោងរ៉ឺម៉កបុកឲ្យដួលបែកក្បាលហូរឈាមពេញខ្លួន
ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថ និងជាជំនួយការលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ ខណៈកំពុងឈរការពារក្បួនថ្នាក់ដឹកនាំ ស្រាប់តែត្រូវបានបុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កបុកពេញទំហឹង បណ្ដាលឲ្យដួលទៅលើដី បែកក្បាលហូរឈាមស្រោចពេញមុខ កាលពីវេលាម៉ោង ៨ និង១៥នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។ ជនរងគ្រោះមានឈ្មោះ កា សី ភេទប្រុស អាយុ ៦០ឆ្នាំ មានឋានន្តរសក្តិ អនុសេនីយ៍ឯក ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលរងរបួសបែកក្បាលហូរឈាម ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ។ ចំណែកអ្នកបើកម៉ូតូសណ្ដោងរុឺម៉កបង្កមានឈ្មោះ ជៀន ផន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររត់ម៉ូតូសណ្ដោង មានស្រុកកំណើតនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថ ក៏ដូចជាមន្ត្រីកងរាជអាវុធហត្ថ និងជាជំនួយការលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ កា សី កំពុងដាក់គោលដៅ ឈរការពារក្បួនជូនថ្នាក់ដឹកនាំ…
-
ក្រុមប្រឹក្សារាជធានី ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ បង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ថ្នាក់យកចិត្តទុកដាក់ សហការ បង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ នៅតាមវត្តអារ៉ាមនានានៅក្នុងរាជធានីភ្នំពេញ ។ ការស្នើនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៨ខែ កញ្ញា ឆ្នាំ២០២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតិភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងអោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម ម៉ប់ សារិន ក្នុងនោះបានមានប្រសាសន៍ កោតសរសើរ ចំពោះសមត្ថកិច្ចដែលបានខិតខំ បង្ការ ទប់ស្កាត់ បទល្មើសព្រហ្មទណ្ឌ ពិសេស បទល្មើស ឧក្រិដ្ឋឱ្យមានការថយចុះ ។ ទន្ទឹមនឹងនេះការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ៨០ករណី ក្នុងនោះការជួញដូរ គ្រឿងញៀនបាន៥៣ករណី។ បន្ថែមពីនេះទៀត អាជ្ញាធរមានសមត្ថកិច្ច នៅបានយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់…
-
អគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែងក្នុងខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចេញរថយន្តបាញ់ទឹកពន្លត់
ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែងត្រូវបានម្ចាស់ទុកចោល និងមានបុរសអនាថាម្នាក់ដេីររេីសអេតចាយបានមកស្នាក់នៅបណ្ដោះអាសន្ន ក៏បង្កាត់ភ្លេីងទុកចោលបណ្ដាលឲ្យឆាបឆេះចេញជាអណ្ដាតភ្លេីងរាលដាលយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អេីលអ្នកជិតខាង រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ ហៅក្រុមជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង មកអន្តរាគមន៍ បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅផ្ទះល្វែងទុកចោលមួយកន្លែង នៅតាមផ្លូវជាតិលេខ១ (ទល់មុខដីយាយផាន់) ក្នុងភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះល្វែងខាងលើមានចំនួន៣ទៅ៤ល្វែងដែលម្ចាស់ទុកចោលជាច្រើនខែឆ្នាំមកហើយ ព្រមទាំងមានក្រុមអ្នករើសអេតចាយមកស្នាក់នៅបែបអនាធិបតេយ្យផងដែរ ។ លុះនៅយប់កើតហេតុស្រាប់តែមានផ្សែងហុយទ្រលោម ទើបប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់ខ្លាចរាលដាលដល់ផ្ទះពួកគាត់ តែស្ថានភាពគ្រប់គ្រងមិនបាន ដោយអណ្ដាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើង ទើបប្រជាពលរដ្ឋរាយការណ៍អាជ្ញាធរមូលដ្ឋាន និងកម្លាំងជំនាញចេញរថយន្តបង្ការ សង្គ្រោះអគ្គិភ័យជាច្រើនគ្រឿងមកធ្វើការបាញ់ទឹកពន្លត់យ៉ាងញាប់ដៃជើងដើម្បីកុំឲ្យរាលដាលដល់ផ្ទះអ្នកជិតខាង ។ ក្នុងករណីអគ្គិភ័យខាងលើនេះ កម្លាំងជំនាញបានប្រើពេលប្រហែល១ម៉ោងក៏បានបាញ់ទឹកឲ្យរលត់ទៅវិញជាស្ថាពរ និងប្រើប្រាស់ទឹកអស់ចំនួន ៥គ្រឿង ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ចំពោះមូលហេតុ គឺបណ្ដាលមកពី ជនអនាថាបង្កាត់ភ្លើងក្នុងផ្ទះល្វែងទុកចោល ទើបរាលដាលឆាបឆេះយ៉ាងដូច្នេះ ៕ ដោយ ៖ ជីម ភារ៉ា
-
សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២១នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៣ករណី ទូទាំងប្រទេស ថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ
ភ្នំពេញ ៖ សូមនិយាយថាទេចំពោះគ្រឿងញៀនគ្រឿងញៀនបំផ្លាញអនាគត់អ្នកនិងក្រុមគ្រួសារអ្នក! ជនសង្ស័យចំនួន ២១ នាក់ ( ស្រី ១ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុង ប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១៣ ករណីនៅទូទាំងប្រទេសកាលពីថ្ងៃ ទី ០៧ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ។ ក្នុងចំណោមជនសង្ស័យទាំងចំនួន២១ នាក់រួមមាន ៖ ជួញដូរ ៧ ករណីឃាត់១២ នាក់( ស្រី ១ នាក់ ) , ដឹកជញ្ជូនរក្សាទុក៣ ករណីឃាត់៤ នាក់ , ប្រើប្រាស់៣ ករណីឃាត់ ៥ នាក់។ វត្ថុ តាងដែលចាប់យកសរុបក្នុង ថ្ងៃ ទី ០៧ ខែកញ្ញារួមមាន ៖ មេតំហ្វេតា មីន (Ice) ស្មើរ ១៨៥,២៦ ក្រាមនិង ៤ កញ្ចប់…
-
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកសវនាការ ជំនុំជម្រះលើក្រុមជនជាប់ចោទ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង
ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សា កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ បានសម្រេចបើកសវនាការ ជំនុំជម្រះលើក្រុមជនជាប់ចោទ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុង ខែវិច្ឆិកាឆ្នាំ២០២១។ សូមជម្រាបថា សាវនាការនេះ ត្រូវបានលើពេលវិញ ដោយសារនៅនីតិវិធីចៅក្រមស៊ើបសួរ មានការខ្វះខាតមួយចំនួន និងឱ្យកោះហៅជនរងគ្រោះ និងសាក្សី មកបំភ្លឺ ដូច្នេះ លោកស្រីចៅក្រម បានសម្រេចចាត់របៀបបង្វិលសំណុំរឿង ទៅចៅក្រមស៊ើបសួរ ដើម្បីកោះហៅជនរងគ្រោះ និងសាក្សី ឡើងវិញ ក្រោយពីនីតិវិធីស៉ើបសួរ លោកស្រីចៅក្រម និងកំណត់ពេលសាវនាការសារជាថ្មី។ ជនជាប់ចោទមាន ទី១: ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង ភេទប្រុសអាយុ ៤៤ឆ្នាំ អតីតប្រធានគណបក្សខ្មែរក្រោក។…
-
ផ្ទុះអាវុធ១គ្រាប់បណ្ដាលឱ្យសន្តិសុខម្នាក់រងរបួសធ្ងន់ ក្នុងធនាគារCIMB ព្រោះតែទាស់សម្ដីគ្នារឿងពាក់មួកចូលបន្ទាប់ទឹក
ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់បានរងរបួសភ្លៅខាងស្ដាំ រួចបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីត្រូវកងអង្គរក្សយាមនៅធនាគារដូចគ្នាបាញ់មួយគ្រាប់បណ្ដាលឱ្យរងរបួសព្រោះតែទាស់សម្ដីគ្នារឿងពាក់មួកចូលបន្ទប់ទឹក កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងធនាគារ CIMB Bank ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជាអ្នកបង្កហេតុឈ្មោះ លន់ ជីវ័ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល និងជាសន្តិសុខក្រុមហ៊ុន Safeguards Cambodia Co.Ltd យាមគោលដៅធនាគារ CIMB។ ពេលធ្វើសកម្មភាពរួចជនដៃដល់បានគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ឃុន វន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុន IG security យាមនៅធនាគារ CIMB ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះនិងជនសង្ស័យជាអ្នកធ្វើការយាមនៅធនាគារ CIMB ដូចគ្នា តែនៅពេលកើតហេតុ ជនរងគ្រោះជាសន្តិសុខពាក់មួកចូលបន្ទប់ទឹក ហើយមន្ត្រីនគរបាលដែលយាមនៅទីនោះដែរបានឱ្យជនរងគ្រោះដោះមួកចេញ តែជនរងគ្រោះមិនដោះក៏ផ្ដើមជាទំនាស់ពាក្យសម្ដីគ្នារហូតធ្វើឱ្យមន្ត្រីនគរបាលផ្ទុះអាវុធមួយគ្រាប់បណ្ដាលឱ្យជនរងគ្រោះ(ឃុន វន)រងរបួសភ្លៅខាងស្ដាំ និងបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ក្រោយពេលកើតហេតុ…