-
សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៤៦នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី០៥ ខែខែកញ្ញា ម្សិលមិញ
ភ្នំពេញ ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគត់អ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យ ចំនួន ៤៦ នាក់ ( ស្រី ២ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុង ប្រតិបត្តិការបង្ក្រាទបទល្មើស គ្រឿងញៀនចំនួន ១៤ករណីនៅទូទាំងប្រទេសនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នេះ ។ ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៦នាក់រួមមានជួញដូរ ៩ករណីឃាត់ ៣៤ នាក់( ស្រី ២ នាក់ ) ដឹកជញ្ជូនរក្សាទុក៣ ករណីឃាត់៨ នាក់ ,សម្រួលចាត់ចែង១ ករណីឃាត់ ៣នាក់ , បើកបរក្រោមឥទ្ធិពល១ ករណីឃាត់១ នាក់។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី ០៥ ខែកញ្ញារួមមានមេតំហ្វេតាមីន (Ice) ស្មើរ ១៨៥,២៦ ក្រាមនិង ៤កញ្ចប់តូច ។ ជាលទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាបនគរបាល ៧អង្គភាព១ / មន្ទីរ ៖…
-
សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា ការជួបជុំរបស់ អិល ឌី ភី ជាសកម្មភាព«បង្ខាំងមនុស្ស»
សៀមរាប៖អាជ្ញាធរសមត្ថកិច្ចខេត្តសៀមរាប បានសន្និដ្ឋានជាជំហានដំបូងថា សកម្មភាពប្រមូលផ្តុំរបស់ប្រជាពលរដ្ឋនៅដីចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឬអិល ឌី ភី (LDP) គឺជាសកម្មភាពបង្ខាំងមនុស្សដោយខុសច្បាប់។ ការសន្និដ្ឋាននេះ គឺដោយផ្អែកថា មានពលរដ្ឋបានទៅកកកុញនៅដីចម្ការលោក ខឹម វាសនា ខណៈដែលមានប្រជាពលរដ្ឋបានមកសុំការអន្តរាគមន៍ពីអាជ្ញាធរ ដើម្បីជួយរកសាច់ញាតិកូនចៅរបស់ពួកគេ។ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា «ករណីខ្លះ ដែលប្រជាពលរដ្ឋបាត់កូន បាត់អីមែនទែនហ្នឹង គឺពិបាកចេញចូលមែន។ ទាល់តែមានការសម្របសម្រួលពីខាងគាត់ ថ្នាក់ដឹកនាំ មេគាត់ខ្លាំងណាស់ ទើបឲ្យចូល។ អីចឹងក្នុងករណីនេះ ក៏យើងអាចសន្និដ្ឋានបឋមថា ក៏អាចជាការបង្ខាំងមួយដែរ»។ លោកឧត្តមសេនីយ៍ត្រីបន្តថា «យើងនឹងធ្វើការស្រាវជ្រាវបន្ថែម ព្រោះមានពលរដ្ឋមួយចំនួន គាត់ថាគាត់ចង់ចេញ ក៏ប៉ុន្តែគេមិនឲ្យចេញ។ នេះជាលក្ខណៈមួយដែលយើងបានទទួលព័ត៌មាន»។ គួរបញ្ជាក់ថា សកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋប្រមាណជាងមួយម៉ឺននាក់នៅដីចម្ការរបស់លោក ខឹម វាសនា បានធ្វើឲ្យសាច់ញាតិរបស់គេ មកស្នើសុំការជួយអាស្រ័យពីអាជ្ញាធរ ដើម្បីឲ្យកូនចៅអាចត្រលប់ទៅផ្ទះ។ រូបភាពនិងវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកអំពីអាណាព្យាបាលជាច្រើន ដែលឈរដង្ហោយហៅកូនចៅ ពីក្រៅរបងចម្ការ ត្រូវបានមហាជននិងអ្នកតាមដានសង្គម កត់សម្គាល់ថា ជារូបភាពបង្ខាំងមនុស្សដោយខុសច្បាប់។ គិតមកដល់ថ្ងៃចន្ទ ទី៥ខែកញ្ញាឆ្នាំ២០២២…
-
អាជ្ញាធរ៖ ករណីគ្រឿងញៀនបន្តកើនឡើងខ្ពស់ព្រោះឧក្រិដ្ឋជនមានអង្គការចាត់តាំងច្បាស់លាស់
ភ្នំពេញ៖អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថាករណីគ្រឿងញៀននៅកម្ពុជាចេះតែបន្តកើនឡើងខ្ពស់ ព្រោះឧក្រិដ្ឋជនមានអង្គការចាត់តាំងត្រឹមត្រូវ ព្រមទាំងមានភាពរវៀសរវៃ ដែលជាហេតុធ្វើឲ្យលំបាកដល់សមត្ថកិច្ចធ្វើការបង្ក្រាប។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីនាយកដ្ឋាននគរបាលជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (ADP) បញ្ចេញរបាយការណ៍បង្ហាញពីករណីគ្រឿងញៀនដែលបន្តកើនឡើងជាគំហុក។ នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ លោកមាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន CPA ថា អាជ្ញាធរបានខិតខំប្រឹងប្រែងធ្វើការបង្ក្រាបករណីគ្រឿងញៀនខ្លាំងណាស់ ប៉ុន្តែសមត្ថភាពរបស់ឧក្រិដ្ឋជនគ្រឿងញៀនវិញក៏មិនធម្មតាដែរ។ ពួកគេ មានអង្គការចាត់តាំងច្បាស់លាស់ក្នុងប្រតិបត្តិការចែកចាយគ្រឿងញៀននិងមានឧបករណ៍ទំនើបៗបម្រើដល់សកម្មភាពទុច្ចរិត ហើយពួកគេធ្វើការយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ចំណែកអាជ្ញាធរវិញត្រូវការសម្រាក។ លោក មាស វិរិទ្ធ បានគូសបញ្ជាក់ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសគ្រឿងញៀនដូច្នេះថា៖ «សព្វថ្ងៃ យើងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ បានខិតខំព្យាយាមបង្ក្រាបបញ្ហាគ្រឿងញៀនណាស់ ទាំងក្នុងក្របខណ្ឌរដ្ឋ តំបន់អាស៊ាន និងពិភពលោកទាំងមូលរួមគ្នាខ្ទប់ការចរាចរណ៍គ្រឿងញៀន ពីតំបន់ផលិតនិងការប្រើប្រាស់ ព្រមទាំងការបំផ្លាញខ្សែរយៈអង្គការចាត់តាំងផលិតគ្រឿងញៀន ដោយការផ្លាស់ប្តូរព័ត៌មានរហ័សឲ្យគ្នាទៅវិញទៅមកតាមរយៈសមត្ថកិច្ចអនុវត្តច្បាប់»។ ទាក់ទងបញ្ហានេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបានលើកឡើងថា មូលហេតុដែលនាំឲ្យចំនួនករណីគ្រឿងញៀននៅតែបន្តកើនឡើងដូច្នេះ ក៏ព្រោះតែកម្ពុជាមានកម្សោយលើការអនុវត្តន៍ច្បាប់។ គួរបញ្ជាក់ថា គិតត្រឹមរយៈពេល ៨ខែនេះ អាជ្ញាធរកម្ពុជាបានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធបញ្ហាគ្រឿងញៀនចំនួន ១០,៥៤៥នាក់ ក្នុងនោះមានជនបរទេស ១៥៤នាក់ សរុប ៤,៣៨៤ករណី។…
-
អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មីនៅទីក្រុងប៉ោយប៉ែត នឹងផ្តល់ការអប់រំដល់កុមារតាមចិញ្ចើមផ្លូវ 
បន្ទាយមានជ័យ៖អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត នៅទីក្រុងប៉ោយប៉ែត បានបើកសម្ពោធកាលពីថ្ងៃទី០២កញ្ញា ដើម្បីផ្តល់ការអប់រំដល់កុមារតាមចិញ្ចើមផ្លូវ កាត់បន្ថយហានិភ័យនៃការកេងប្រវ័ញ្ច និងការជួញដូរកុមារ និងយុវជននៅតាមព្រំដែនកម្ពុជា-ថៃ។ ពិធីសម្ពោធបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលអង្គការដំណក់ទឹក នាថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២ មានការចូលរួមពីក្រសួងអប់រំ យុវជន និងកីឡា (MoEYS) អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីតំណាងម្ចាស់ជំនួយ និងអង្គការដៃគូ មានដូចជា អង្គការ Aide et Action (Action Education) អង្គការ Educate A Child (EAC) និង Manos Unidas។ អគារសិក្សាថ្មី ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មី នៃអង្គការតំណក់ទឹក នៅទីក្រុងប៉ោយប៉ែត នឹងផ្តល់ការអប់រំដោយប្រើប្រាស់ កម្មវិធីរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារ បាត់បង់ឱកាសនៅកម្ពុជា(CCOSC)។ គឺជាកម្មវិធីអប់រំក្រៅប្រព័ន្ធសម្រាប់កុមារតាមចិញ្ចើមផ្លូវ និងកាត់បន្ថយហានិភ័យនៃការកេងប្រវ័ញ្ច និងការជួញដូរកុមារ និងយុវជននៅតាមព្រំដែនកម្ពុជា-ថៃ។ អគារថ្មីនេះមានបន្ទប់រៀនចំនួនបី ដែលអាចផ្ទុកសិស្សបានចំនួន ៤០នាក់ នៅថ្នាក់ទី១ ដល់ថ្នាក់ទី៣ ដែលអាចបញ្ចូលកុមារចំនួន ៨០ នាក់បន្ថែមទៀតក្នុងឆ្នាំសិក្សា២០២៣។ លើសពីនេះទៅទៀត មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត…
-
ខេត្តរតនគិរីគឺជាខេត្តចុងក្រោយគេដែលបានរៀបចំយុទ្ធនាការអន្ទាក់សូន្យ មុននឹងបិទបញ្ចប់នៅខែតុលាខាងមុខ
រតនគិរី៖ខេត្ត រតនគិរី គឺជាខេត្តទី៦ដែលក្រសួងបរិស្ថាន រដ្ឋបាល ខេត្ត និង អង្គការដៃគូប្រារព្ធយុទ្ធនាការដើម្បីទប់ស្កាត់ អន្ទាក់ក្នុងតំបន់តំបន់ការពារធម្មជាតិ បង្កើនជម្រកសុវត្ថិភាព ដល់សត្វព្រៃ និងជីវៈចម្រុះ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ និងពលរដ្ឋដែលចូលប្រមូលអនុផលព្រៃឈើ។ ខេត្តរតនគិរីក៏ ជាខេត្តចុងក្រោយគេ ក្នុងចំណោម ខេត្ត ទាំង ប្រាំមួយក្នុងនេះដូចជា ៖ ខេត្ត ស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី និងខេត្តកំពង់ធំ ដែលបានប្រារព្ធឡើងបន្ត បន្ទាប់ រួចមកហើយ។សម្រាប់ខេត្តរតនគិរី គឺជាខេត្តទី៦ និងចុង ក្រោយគេ ដែលបានរៀបចំយុទ្ធនាការអន្ទាក់សូន្យនេះ មុននឹង ឈានបិទបញ្ចប់យុទ្ធនាការនៅរាជធានីភ្នំពេញក្នុងខែតុលា ខាងមុខ។ គួរបញ្ជាក់ថាយុទ្ធនាការ អន្ទាក់សូន្យ នៅ ខេត្ត រតនគិរី បាន ប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិង ជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ដោយមានការ អញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តម ញែម សំអឿន…
-
ពលរដ្ឋរត់ម៉ូតូឌុប កង់បី តាក់ស៊ីត្រូវធ្វើជាភ្នាក់ងារការពារសន្តិសុខ និងជាមគ្គទេសទេសចរណ៍
កំពត ៖ អាជ្ញាធរខេត្តកំពត បានដាក់ចេញនូវយន្តការល្អៗជាច្រើន ដើម្បីពង្រឹងវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើន និងទាកទាញជាងមុន ។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្តក៏លើកទឹកចិត្តដល់ពលរដ្ឋរត់ម៉ូតូឌុប កង់បី និងតាក់ស៊ី សូមចូលរួមធ្វើជាភ្នាក់ងារការពារសន្តិសុខ និងជាមគ្គទេសទេសចរណ៍របស់ខេត្ត។ ហើយក្នុងករណីចាប់បានមុខសញ្ញា ឬចោរលួច ចោឆក់ម្ចាក់ ឯកឧត្តមផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ១០០០ដុល្លារ ។ ថ្លែងក្នុងពិធីសំណេះសំណាល គ្រួសាររត់តាក់ស៊ី កង់បី ម៉ូតូឌុប បេះដូងក្រុងកំពតលើកទី២ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅបរិវេណពហុកីឡដ្ឋានខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ដើម្បីជំរុញដល់សេដ្ឋកិច្ច និងជីវភាពគ្រួសារប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរ រដ្ឋបាលខេត្តបានដាក់ចុះនូវយន្តការជាច្រើន ដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងនោះរដ្ឋបាលខេត្តបាននឹងកំពុងស្ថាបនាឆ្នេរ និងសួនកម្សាន្តដ៏ល្អប្រណិតពីរកន្លែងនៅមាត់ព្រែកកំពត ដែលមានសក្តានុពលអាចស្រូបទាញទេសចរឲ្យមកកាន់តែច្រើន។ ផែនការគ្រប់គ្រង់ទុកដាក់សំរាម កាសសំណល់ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ងាកមកប្រើស្លឹកឈឺវេចខ្ចប់ជាដើម ដើម្បីការពារបរិស្ថានអនាម័យ។ ពិសេសលើកទឹកចិត្តដល់ក្រុមគ្រួសារម៉ូតូឌុប កង់បី និងតាក់ស៊ី សូមចូលរួមធ្វើជាភ្ញាក់ងារការពារសន្តិសុខ និងជាមគ្គទេសទេសចរណ៍សម្រាប់ខេត្តកំពត។ ឯកឧត្តមបញ្ជាក់ថា ក្នុងករណីចាប់មុខសញ្ញា ឬចោរលួច ចោរឆក់បានម្នាក់…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភស្បៀងអាហារនិងថវិកាដល់អតីតយុទ្ធជនមានជីវភាពលំបាកខ្វះខាត កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ១២គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ ចំពោះវីរៈភាព អង់អាចក្លាហាន របស់បងប្អូនអតីតយុទ្ធជន បានលះបង់សាច់ស្រស់ ឈាមស្រស់ លះបង់សេចក្តីសុខគ្រួសារ ហ៊ានពលីកម្មគ្រប់សព្វបែបយ៉ាង ដើម្បីបម្រើជាតិមាតុភូមិ បើទោះបីធ្លាកខ្លួនពិការក៏ដោយ ដើម្បីចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន អនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម និង បង្រួបបង្រួមជាតិ នាំសេចក្តីសុខសាន្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរ រហូតមកដល់សព្វថ្ងៃនេះ និងទប់ស្កាត់ការវឹលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្នុងនោះក៏ បានផ្ដាំផ្ញើដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅដីសម្បទានសង្គមកិច្ចនេះរាល់ថ្ងៃនេះ…
-
លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំកម្លាំងដាក់ម៉ាស៊ីនបូមទឹកចេញភ្លាមៗ ក្រោយធ្លាក់ភ្លៀងបណ្ដាលឱ្យជន់លិចផ្លូវខ្លាំង
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ មេឃបានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យនៅតាមបណ្ដាផ្លូវក្បែរគល់ស្ពាន លីយុងផាត់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជន់លិចធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរទៅមក ទើបលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ដែលកាន់តំណែងថ្មី បានចុះត្រួតពិនិត្យផ្ទាល់នូវប្រព័ន្ធលូ និងចេញបញ្ជាឱ្យមន្ត្រី កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធសហការដោយប្រើប្រាស់ម៉ាស៉ីនបូមទឹកចេញជាបន្ទាន់ ។ លោក ធឹម សំអាន ក្នុងការចុះត្រួតពិនិត្យផ្ទាល់នូវប្រព័ន្ធលូតាមបណ្ដាផ្លូវដែលជន់លិចដោយសារជំនន់ទឹកភ្លៀងនេះ ក៏បានផ្ដាំផ្ញើឱ្យគ្រប់បណ្ដាមន្ត្រី កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធទាំង៥សង្កាត់ (សង្កាត់ព្រែកព្នៅ-សង្កាត់ពន្សាំង-សង្កាត់ពញាពន់-សង្កាត់គោករកា-សង្កាត់សំរោង) ឱ្យធ្វើសេចក្ដីរាយការណ៍ជាបន្ទាន់មករដ្ឋបាលខណ្ឌ នូវរាល់បញ្ហាប្រឈមនានា ដែលកើតមានឡើង ក្នុងមូលដ្ឋាន ដើម្បីរិះរកមធ្យោបាយ និងដោះស្រាយតាមលទ្ធភាពទាន់ពេលវេលាជូនប្រជាពលរដ្ឋ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
អាជ្ញាធរខេត្តកណ្តាល និងមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅ
ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងអាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់គល់ស្ពានព្រែកហូរ ក្នុងក្រុងតាខ្មៅ។ តាមរយៈការចុះពិនិត្យដល់ទីតាំងអនុវត្តការងារស្ថាបនាជាក់ស្ដែង ឯកឧត្ដមអភិបាលរងខេត្ត និងឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំគ្រប់អង្គភាពពាក់ព័ន្ធត្រូវអនុវត្តគម្រោងឱ្យបានល្អប្រសើរ ត្រូវយកចិត្តទុកដាក់លើការងារដែលកំពុងអនុវត្តធ្វើយ៉ាងណារក្សាឱ្យបាននូវ គុណភាព ប្រសិទ្ធភាព ស្របតាមបទដ្ឋានបច្ចេកទេស និងត្រឹមត្រូវតាម កិច្ចសន្យាគម្រោង ដោយធានាបាននូវការប្រើប្រាស់បានយូរអង្វែង។ បន្ថែមពីលើនេះ ឯកឧត្តម ថ្នាក់ដឹកនាំទាំងពីរ ក៏បានឱ្យក្រុមហ៊ុនស្ថាបនាផ្លូវត្រូវអនុវត្តយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពនៅការដ្ឋាន ចៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងត្រូវរៀបចំផែនការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព ចៀសវាងការសាងសង់មានរយៈពេលយូរ ដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លើសពីនេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានក្រើនរំលឹកដល់ អភិបាលក្រុងតាខ្មៅ ក្រៅពីការស្ថាបនាផ្លូវនេះហើយត្រូវសិក្សាលើគម្រោងផ្លូវនានាថែមទៀត ពិសេសក៏ត្រូវយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់អនាម័យ លើដងផ្លូវក្នុងក្រុង រួមនឹងការយកចិត្តទុកដាក់ធ្វើការឈូសឆាយសម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវឲ្យមានលក្ខណៈល្អប្រសើរឡើងថែមទៀត ៕ ដោយ-រ៉ាវុធ
-
អភិបាលខណ្ឌច្បារអំពៅ នាំយកដើមរំដួល ទៅដាំនៅក្នុងបរិវេណវត្តខេមរៈប៊ុណ្ណារាម ហៅវត្តថ្មី
ភ្នំពេញ៖ ដើម្បីចូលរួមអភិរក្សដើមផ្កាដែលតំណាងឲ្យអត្តសញ្ញាណជាតិ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ លោក ចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅ ដឹកនាំក្រុមការងារ រដ្ឋបាលខណ្ឌ នាំយកដើមផ្ការំដួល ចំនួន៤០ ដើម ទៅដាំនៅក្នុងបរិវេណវត្ត ខេមរៈប៊ុណ្ណារាម ហៅវត្តថ្មី ស្ថិតក្នុងភូមិ របោះអង្កាញ់១ សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ។ ពិធីដាំដើមផ្ការំដួលនេះក៍មានការនិមន្តចូលរួម និងចូលរួមផងដែរពីសំណាក់ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃគង់នៅក្នុងវត្តជាច្រើនអង្គ ព្រមទាំងគណៈកម្មការវត្ត និងពុទ្ធបរិស័ទ ចំណុះជើងវត្ត ។ ក្នុងអង្គពិធីនេះ លោកចេង មុនីរ៉ា អភិបាលខណ្ឌបានថ្លែងដូច្នេះថា ដើមរំដួលនេះប្រហែលជា បងប្អូនមួយចំនួន មិនស្គាល់ទេមើលទៅ កន្លងមក យើងមិនសូវបាន ដាំនិងនឹកគិតដល់ ដើមរំដួលទេ គឺដឹងតែពីដាំប្រភេទ ឈើប្រណិត ដូចជាគ្រញូង បេងនាងនួនជាដើម ។ ហើយដើមផ្ការំដួលនេះ មិនសូវឃើញ មាន ការចលនា ឲ្យបានសស្រាក់សស្រាំ ដើម្បីនាំយក ទៅដាំ នោះទេ ។ ឥញ្ចឹងហើយទើបអាជ្ញាធរបានពិភាក្សាគ្នាជាមួយព្រះគ្រូចៅអធិការ និងមន្ត្រីជំនាញ ក៍សម្រេចដាំដើមផ្ការំដួលនៅក្នុងបរិវេណវត្តដើម្បីទុកអោយក្មេងៗជនាន់ក្រោយបានស្គាល់ ។…