Category: សង្គមកិច្ច

  • ថ្ងៃចន្ទ័ដើមសប្តាហ៍ក្រោយនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង នឹងធ្វើការជួសជុលផ្លូវ ១ខ្សែចេញពីភូមិគោកបន្ទាយ ទៅកាន់ភូមិកងមាស ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរប្រវែងជាង ៧គីឡូម៉ែត្រ

    ថ្ងៃចន្ទ័ដើមសប្តាហ៍ក្រោយនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង នឹងធ្វើការជួសជុលផ្លូវ ១ខ្សែចេញពីភូមិគោកបន្ទាយ ទៅកាន់ភូមិកងមាស ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរប្រវែងជាង ៧គីឡូម៉ែត្រ

    ខេត្តកំពង់ឆ្នាំង ៖ ឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ រស់នៅភូមិកងមាស ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដែលស្នើសុំឲ្យមានការជួសជុល កែសម្រួលផ្លូវពីចំណុចវត្តឈើត្រាច ទៅភូមិកងមាស ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដែលមានប្រវែងជាង ៧ គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ កែវ ច័ន្នមុន្នី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ និងអភិបាលរង មន្ត្រីជំនាញ រួមនិងអាជ្ញាធរភូមិឃុំ បានចុះទៅពិនិត្យស្ថានភាពផ្លូវ នៅទីតាំងដែលរងការខូចខាតខាងលើនេះ ។ លោកជំទាវ កែ ចន្ទ័មុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណដល់មន្ទីរ ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដែលក្រោយពីពិនិត្យស្ថានភាពផ្លូវហើយបានសន្យាថា នឹងយកគ្រឿងចក្រ មកឈូស ពង្រៀប និងកិនបង្ហាប់ ដើម្បីឲ្យងាយស្រួលធ្វើដំណើរឡើងវិញ ។ មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទ ក៏បានបញ្ជាក់ដែរថាមូលហេតុដែលជួសជុលបណ្ដោះអាសន្នតាមសំណូមពររបស់ប្រជាពលរដ្ឋនេះ ក៏ដោយសារតែផ្លូវមួយនេះស្ថិតក្នុងគម្រោងត្រូវកសាង នៅក្នុងរដូវប្រាំងខាងមុខនេះហើយ ហេតុនេះមានតែការជួសជុលដោយឈូសពូន និងកិនបង្ហាប់ សម្រាប់ធ្វើដំណើរបណ្ដោះអាសន្នតែប៉ុណ្ណោះ ទម្រាំដល់ពេលចាប់ផ្ដើមកសាង នៅខែប្រាំងខាងមុខនេះ ។…

  • កងរាជអាវុធហត្ថខេត្តព្រះវិហារ ១៥នាក់ ដែលមានស្នាដៃស្ថាបនាជាតិ និងថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ទទួលបានការតម្លើងឋានន្តរស័ក្តិ

    កងរាជអាវុធហត្ថខេត្តព្រះវិហារ ១៥នាក់ ដែលមានស្នាដៃស្ថាបនាជាតិ និងថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ទទួលបានការតម្លើងឋានន្តរស័ក្តិ

    ខេត្តព្រះវិហារ ៖ យោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ១៥រូប ដែលមានស្នាដៃក្នុងការស្ថាបនាជាតិ និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទួលបានការលើកទឹកចិត្ត និងតម្លើងឋានន្តរស័ក្តិ ពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថថ្នាក់ជាតិ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ។ យោងតាមសេចក្តីសម្រេច យោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលត្រូវបំពាក់ឋានន្តរស័ក្តិនៅពេលនេះ មានចំនួន ១៥នាក់ ក្នុងនោះ ថ្នាក់វរៈសេនីយ៍ទោ ៤នាក់ និងថ្នាក់វរៈសេនីយ៍ត្រី ១១នាក់ ។ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែង កោតសរសើរ ដល់យោធិន នៃកងរាជអាវុធហត្ថខេត្ត គ្រប់ផ្នែក និងគ្រប់ជំនាញទាំងអស់ ដែលបានលះបង់អស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីស្ថាបនាជាតិ ការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបានចូលរួមចំណែកយ៉ាងសកម្ម…

  • មន្ត្រីរាជការ សាលាខណ្ឌច្បារអំពៅចុះរៀបចំសណ្ដាប់ធ្នាប់ សម្អាតបរិស្ថានអនាម័យ នៅក្នុងវត្តកំសាន្ត

    មន្ត្រីរាជការ សាលាខណ្ឌច្បារអំពៅចុះរៀបចំសណ្ដាប់ធ្នាប់ សម្អាតបរិស្ថានអនាម័យ នៅក្នុងវត្តកំសាន្ត

    ភ្នំពេញ ៖ ដើម្បីបរិស្ថានស្អាត អនាម័យល្អ សណ្ដាប់ធ្នាប់ល្អ និងមានសោភ័ណ្ឌភាព គណៈនាយក មន្ត្រីការិយាល័យក្រោមឱវាទ លោកចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សា និងក្រុមយុវជន សង្កាត់ព្រែកប្រា ចុះសម្អាតធ្វើអនាម័យនៅបរិវេណទីធ្លាវត្តកំសាន្ត ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ កម្មវិធីបរិស្ថានស្អាត អនាម័យល្អនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៨៖០០នាទីព្រឹក ដឹកនាំដោយអភិបាលរងខណ្ឌ២រូប គឺលោក ហ៊ត គឹមនី និងលោក ម៉ុក ពុទ្ធា តំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ , លោកស្រេង គឹមស្រ៊ន នាយករដ្ឋបាលសាលាខណ្ឌ ។ នៅក្នុងកម្មវិធីបរិស្ថានស្អាត អនាម័យល្អនេះដែរ លោក ហ៊ត គឹមនី បានថ្លែងដូច្នេះថា ដើម្បីអបអរសាទរ ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ឈានចូលមកដល់នាពេលខាងមុខ រដ្ឋបាលខណ្ឌច្បារអំពៅ រួមនិងពុទ្ធបរិស័ទ ព្រះសង្ឃ បានរួមគ្នា ធ្វើ បរិស្ថាន អនាម័យ…

  • កងវិស្វកម្មក្រសួងការពារជាតិ កំពុងដំណើរការសាងសង់ផ្លូវកៅស៊ូ DBST ប្រវែងជាង ៤គីឡូម៉ែត្រ និងផ្លូវបេតុង ១ខ្សែទៀតប្រវែង ៤,៤០០ម៉ែត្រ ក្នុងស្រុកស៊ីធរកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

    កងវិស្វកម្មក្រសួងការពារជាតិ កំពុងដំណើរការសាងសង់ផ្លូវកៅស៊ូ DBST ប្រវែងជាង ៤គីឡូម៉ែត្រ និងផ្លូវបេតុង ១ខ្សែទៀតប្រវែង ៤,៤០០ម៉ែត្រ ក្នុងស្រុកស៊ីធរកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

    ខេត្តព្រៃវែង ៖ ឯកឧត្ដម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងអភិបាលរងខេត្ត បានដឹកនាំមន្ទីរអង្គភាពជំនាញ ជាមួយអាជ្ញាធរដែនដី និងកងកម្លាំង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីកែងផ្លូវចូលសាលាស្រុកស៊ីធរកណ្តាល រហូតដល់ថ្នល់ទទឹង ឃុំព្រែកចង្រ្កាន្ត ស្រុកស៊ីធរកណ្តាល ដែលកន្លងមកធ្លាប់រងការខូចខាតដោយជំនន់ទឹកភ្លៀង ។ សូមបញ្ជាក់ថា បច្ចុប្បន្ន កងវិស្វកម្មក្រសួងការពារជាតិ កំពុងដំណើរការសាងសង់ជាផ្លូវកៅស៊ូ DBST ប្រវែងជាង ៤គីឡូម៉ែត្រ និងផ្លូវបេតុង ១ខ្សែរទៀតប្រវែង ៤,៤០០ម៉ែត្រ កំពុងអនុវត្តគម្រោងបានប្រមាណ ៦០% ស្ថិតក្នុងភូមិល្វេរ ភូមិអំបែងចេះ ភូមិកោងទន្លេក្រោម ភូមិកោងទន្លេលើ មកទល់នឹងស្ពានជ្រោយសសិត ស្រុកស៊ីធរកណ្តាល ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវ ក៏ដូចជា សម្រួលការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ជាមួយការចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ…

  • អភិបាលខេត្តព្រះសីហនុ ប្រាប់អភិបាលក្រុងព្រះសីហនុដែលទើបទទួលតំណែងថ្មី ត្រូវសហការធ្វើការរួមគ្នា និងដោះស្រាយបញ្ហាដោយយុត្តិធម៌ត្រឹមត្រូវ

    អភិបាលខេត្តព្រះសីហនុ ប្រាប់អភិបាលក្រុងព្រះសីហនុដែលទើបទទួលតំណែងថ្មី ត្រូវសហការធ្វើការរួមគ្នា និងដោះស្រាយបញ្ហាដោយយុត្តិធម៌ត្រឹមត្រូវ

    នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ លោក សរ កក្កដា ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី ពីអភិបាលស្រុកព្រៃនប់ មកជាអភិបាលក្រុងព្រះសីហនុជំនួសលោក អ៊ី សុខឡេង ដែលត្រូវបានតែងតាំងអភិបាលរងខេត្តព្រះសីហនុ តាមអនុក្រឹត្យលេខ ៦០៥អនក្រ.តត។ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលប្រកាសតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ ដោយបានបន្យល់ទុក នូវស្នាដៃជាច្រើនក្នុងការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍក្រុងព្រះសីហនុ។ឯកឧត្តម អភិបាលខេត្ត ក៏បានសម្តែងការកោតសរសើរលោក សរ កក្កដា ដែលមានបទពិសោធន៍ក្នុងការដឹកនាំនាពេលកន្លងមក។ សង្ឃឹមថាពេលចូលមកកាន់តួនាទីជាអភិបាលក្រុងព្រះសីហនុ នឹងធ្វើឱ្យក្រុងនេះមានការរីកចម្រើន។ឯកឧត្តម គួច ចំរើន បានរំលឹកលោកអភិបាលក្រុងព្រះសីហនុថ្មីនេះ ត្រូវមានភាពទន់ភ្លន់ ម៉ឺងម៉ាត់ជាមួយមន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីឱ្យក្រុងព្រះសីហនុកាន់តែរីកចម្រើនបន្ថែមទៀត ត្រូវប្រកាន់ភ្ចាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយស្មារីតីឯករាជ្យ ។ឯកឧត្តម អភិបាលខេត្តបានធ្វើការណែនាំលោកអភិបាលក្រុងថ្មីបន្តកិច្ចការដែលនៅសេសសល់ពីលោកអភិបាលក្រុងមុនអោយបានល្អ។ត្រូវសហការធ្វើការរួមគ្នា និងធ្វើការដោះស្រាយប្រកបដោយយុត្តិធម៌ត្រឹមត្រូវ៕ដោយ៖ខៀវ…

  • លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ក្លាយជាជន​ជាតិ​ខ្មែរ​ទី​៨ ដែល​ទទួល​បាន​ពាន​រង្វាន់ «ណូបែល​អាស៊ី»

    លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ក្លាយជាជន​ជាតិ​ខ្មែរ​ទី​៨ ដែល​ទទួល​បាន​ពាន​រង្វាន់ «ណូបែល​អាស៊ី»

    មូលនិធិ Raymon Magsaysay នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​ បាន​ប្រកាស​ផ្ដល់​ពាន​រង្វាន់ Raymon Magsaysay លើក​ទី​៦៤ ឆ្នាំ​២០២២ ដល់​លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្ដរវប្បធម៌ ហៅ​កាត់​ថា TPO។ ចាប់​តាំង​ពី​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥៧ មាន​ជនជាតិ​ខ្មែរ​ចំនួន​៨​រូប​ហើយ រាប់​ទាំង​លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ផង ដែល​បាន​ទទួលពាន​រង្វាន់​នេះ​។ ថ្លែង​ប្រាប់​សារព័ត៌មាន CPA លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ថ្លែង​ថា លោក​ភ្ញាក់​ផ្អើល​មែន​ទែន នៅ​ពេល​បានទទួល​ដំណឹង​ថា លោក​ទទួល​បាន​ពាន​រង្វាន់ Raymon Magsaysay ដែល​មាន​គេ​ផ្ដល់​តម្លៃ​ស្មើ​នឹង «​ពាន​រង្វាន់​ណូបែល​អាស៊ី»។ មិន​ត្រឹម​តែ​ភ្ញាក់​ផ្អើល​ទេ ពី​ដំបូង​ឡើយ លោក​ថែម​ទាំង​គិត​ថា វា​ជា​រឿង​បោក​ប្រាស់​ថែម​ទៀត​។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា​។ ដ្បិតតែបង្កើតឡើងនៅឆ្នាំ១៩៥៧ ប៉ុន្តែមូលនិធិ Raymon Magsaysay​ ដែលមានមូលដ្ឋាននៅ​ប្រទេស​ហ្វីលីពីននេះ ចាប់​ផ្ដល់​ពាន​រង្វាន់របស់ខ្លួន នៅ​ឆ្នាំ​១៩៥៨​ ដល់​បុគ្គល និង​ស្ថាប័ន ដែលបានបង្ហាញការងារ និងស្មារតីលះបង់ខ្ពស់ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងប្រទេសរបស់ខ្លួន…

  • ចំណតផ្សាររដ្ឋ៖ សាលារាជធានីភ្នំពេញមានគម្រោងហៅអ្នកពាក់ព័ន្ធមកណែនាំឲ្យអនុវត្តតាមសៀវភៅបន្ទុក​

    ចំណតផ្សាររដ្ឋ៖ សាលារាជធានីភ្នំពេញមានគម្រោងហៅអ្នកពាក់ព័ន្ធមកណែនាំឲ្យអនុវត្តតាមសៀវភៅបន្ទុក​

    ទោះក្លាយជាបញ្ហាដែលគេលែងសូវចាប់អារម្មណ៍ទៅហើយក្ដី ក៏អ្នកប្រើប្រាស់ចំណតនៅតាមផ្សាររដ្ឋចង់ឃើញការធ្វើបច្ចុប្បន្នភាពតម្លៃនៃសៀវភៅបន្ទុកដើម្បីជាមូលដ្ឋានក្នុងការកំណត់តម្លៃចំណតនៅតាមផ្សារឲ្យបានត្រឹមត្រូ​វ។ តម្លៃចំណតនៅក្នុងសៀវភៅបន្ទុក ២០០រៀលសម្រាប់កង់ ៣០០រៀលម៉ូតូ ក្នុងមួយលើក ដល់ការអនុវត្តជាក់ស្ដែងបុគ្គលិករបស់ក្រុមហ៊ុនម៉ៅការទារថ្លៃ១០០០រៀលក្រោមហេតុផលថា ទំនិញលើទីផ្សារឡើងថ្លៃ។ បុគ្គលិកបំរើការឲ្យអង្គការក្រៅរដ្ឋាភិបាលមួយសុំមិនបញ្ចេញឈ្មោះខ្លាចប៉ះពាល់ការងារ ដោយដាក់ឈ្មោះសន្មត(ហេង)និយាយថា គេចង់ឃើញគណៈគ្រប់គ្រងផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុនម៉ៅការ ឬក្រុមហ៊ុនភាស៊ី ដាក់ចេញតម្លៃជាក់លាក់ដូចផ្សារឯកជន។ «បើគង់តែយកថ្លៃ១០០០រៀលដដែល ផ្សាររដ្ឋគួរតែកំណត់ក្នុងក្រដាសជាក់ស្ដែងទៅ។ កុំដាក់៣០០រៀល ដល់ទារ១០០០។» បើនៅបន្តលោកហេង ចាត់ទុកថា វាជាបទល្មើសរំលោភលើទំនុកចិត្តពលរដ្ឋ។ «រដ្ឋគួរតាមដានក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគលើការផ្ញើកង់ឬម៉ូតូនៅតាមផ្សារ ដើម្បីឲ្យពួកគេអនុវត្តត្រឹមត្រូវតាមតម្លៃបានកំណត់។ មួយទៀតខ្ញុំចង់ឲ្យអាជ្ញាធរពាក់ព័ន្ធ មានវិធានការច្បាប់ មិនថាពិន័យឬព្រមានតាមជាក់ស្ដែង លើបុគ្គលអ្នកកឹបសំបុត្រ ដែលបានលុយចំណតលើសតម្លៃជាក់ស្ដែង។» បទល្មើសរំលោភលើទំនុកចិត្ត ឬអំពើប្រហាក់ប្រហែលនេះ បើផ្អែកតាមក្រមព្រហ្មទណ្ឌមាត្រា៣៩៣ ត្រូវមានទោសដាក់ពន្ធធនាគារ៦ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់១ទៅ១០លានរៀល។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញគូសបញ្ជាក់ថា សាលារាជធានីភ្នំពេញមានគម្រោងកោះអញ្ជើញអ្នកពាក់ព័ន្ធមកជជែកនិងណែនាំឲ្យពួកគេអនុវត្តតាមសៀវភៅបន្ទុក។ «ក្នុងករណីចាំបាច់យើង អាចបំពាក់កាមេរ៉ាសុវត្ថភាពតាមដាននៅទីតាំងមួយចំនួន ដើម្បីតាមដានសកម្មភាពរវាងអ្នកទទួល និងផ្ដល់ឲ្យ ថាវាជាសមាណចិត្ត [ឬបង្ខិតបង្ខំឲ្យអ្នកប្រើប្រាស់ចំណតបង់ថ្លៃលើពីសៀវភៅបន្ទុក]។ «វាមិនមែនជាការឲ្យដោយសមាណចិត្តទេ តែជាការផ្ដល់ឲ្យដោយចាប់បង្ខំ។  សមាណចិត្ត លុះណាគេហុចលុយទៅ អាប់មកវិញ។ តែពេលសួរថា តម្លៃទូទៅហើយ។» នេះជាស្ថានភាពពិតដែលលោកយ៉ង គឹមអេង ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​…

  • ឆេះក្លឹបកម្សាន្តមួយកន្លែង បណ្តាលឱ្យរងការខូចខាតអស់ស្ទើរទាំងស្រុង រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ នៅខណ្ឌចំការមន

    ឆេះក្លឹបកម្សាន្តមួយកន្លែង បណ្តាលឱ្យរងការខូចខាតអស់ស្ទើរទាំងស្រុង រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ នៅខណ្ឌចំការមន

    ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះក្លឹបកម្សាន្តមួយកន្លែង ដែលមានផ្លាកយីហោ ALL FRIEND PUB រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ នៅជាប់ជាមួយទីតាំងក្លឹប បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង យកបំពុងពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ដោយសារទំហំ នៃការឆាបឆេះទ្រង់ទ្រាយធំខ្លាំងពេក និងឆេះលឿនផងដែរនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានធ្វើការទាក់ទងទៅខាងកម្លាំងសមត្ថកិច្ចជំនាញ ផ្នែកបង្កា និងពន្លត់អគ្គិភ័យឱ្យចេញរថយន្តទឹក ចុះមកជួយអន្តរាគមន៍ភ្លាមៗ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្លឹប ALL FRIEND PUB ខាងលិចសាលាបឹងត្របែក ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៨៨ ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងកន្លែងកើតហេតុខាងលើ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ក៏ស្រាប់តែឃើញមានផ្សែងហ៊ុយចេញពីទីតាំងក្លឹប ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ ដោយសារតែការឆាបឆេះខ្លាំងពេក ទើបមិនអាចគ្រប់គ្រងបាន ខណៈពេលនោះ បងប្អូនប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការទំនាក់ទំនងទៅខាងកម្លាំងសមត្ថកិច្ចជំនាញ ចេញរថយន្តទឹកជាច្រើនគ្រឿង ចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន…

  • សាលាដំបូងខេត្តព្រះវិហារ សម្រេចឃុំខ្លួនបុរសម្នាក់ ល្បួងកុមារីវ័យ ១២ឆ្នាំ រំលោភសេពសន្ថវៈ បានសម្រេច ៩ដង ទើបបែកការ នៅក្នុងស្រុកជ័យសែន

    សាលាដំបូងខេត្តព្រះវិហារ សម្រេចឃុំខ្លួនបុរសម្នាក់ ល្បួងកុមារីវ័យ ១២ឆ្នាំ រំលោភសេពសន្ថវៈ បានសម្រេច ៩ដង ទើបបែកការ នៅក្នុងស្រុកជ័យសែន

    ខេត្តព្រះវិហារ៖ កុមារីវ័យ ១២ឆ្នាំម្នាក់ បានរងការល្បួងពីបុរសល្មោភកាមម្នាក់ យកទៅរំលោភសេពសន្ថវៈបានសម្រេចរហូត ៩ដង ទើបបែកការដល់ឪពុកម្តាយ និងបានទៅប្តឹងសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់ ការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខត្តព្រះវិហារ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ។ ប្រធានការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជនខេត្តព្រះវិហារ លោកវរៈសេនីយ៍ឯក តៀម សង្គ្រាម បានឲ្យដឹងថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត នៅថ្ងៃទី១កញ្ញានេះ បានចេញដីកាបង្គាប់ឲ្យនាំខ្លួនជនល្មើស ឈ្មោះ ហង្ស ផល្លា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន នាំយកទៅដាក់ពន្ធនាគារខេត្ត ក្រោយសវនាការរកឃើញចម្លើយពិត និងក្រោយការប្រព្រឹត្តអំពើសេពសន្ថវៈ របស់ជនសង្ស័យ មកលើកុមារីអាយុ ១២ឆ្នាំ នោះរួចមក។ លោកវរៈសេនីយ៍ឯក តៀម សង្គ្រាម បានឲ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យ ថាខ្លួនគេពិតជាបានលួងលោមកុមារីវ័យ ១២ឆ្នាំ ដែលជាជនរងគ្រោះនេះ យកទៅរំលោភបានសម្រេចរហូត ៩ដង…

  • អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរក្រុងស្រុកនិងមន្រ្តីពាក់ព័ន្ធត្រូវចុះពិនិត្យមើលផ្លូវដែលរងការខូច ត្រូវជួសជុលជាបន្ទាន់

    អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរក្រុងស្រុកនិងមន្រ្តីពាក់ព័ន្ធត្រូវចុះពិនិត្យមើលផ្លូវដែលរងការខូច ត្រូវជួសជុលជាបន្ទាន់

    តាកែវ៖ ថ្លែងនៅក្នុងឱកាសចុះពិនិត្យមើលការសាសងង់ផ្លូវចាក់បេតុងនៅក្នុងសង្កាត់រការក្នុង ក្រុងដូនកែវនៅព្រឹកថ្ងៃព្រហស្បត្ត៍នេះ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានថ្លែងថា អាជ្ញាធក្រុងស្រុក ឃុំសង្កាត់រួមនិងអាជ្ញាធពាក់ព័ន្ធត្រូវពិនិត្យមើលផ្លូវនៅមូលដ្ឋានរបស់ខ្លួន បើផ្លូវណាខូចត្រូវធ្វើការជួសជុលជាបន្ទាន់ ព្រោះក្រុងស្រុកមានថវិការផ្ទាល់ខ្លួនសម្រាប់ជួសជុល ហើយបើផ្លូវណាត្រូវចំណាយការជួសអស់ថវិការច្រើនលើសពីសម្ថិភាពរបស់ខ្លួន ត្រូវរាយការណ៍មកខេត្តដើម្បីខេត្តរកថវិការជួសជុលអោយបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លែងបន្តថា ថវិកាកសាងផ្លូវ និងជួសជុលផ្លូវរបស់ក្រុង ស្រុក និងឃុំ សង្កាត់មានកំណត់ ក៍ប៉ុន្តែអាជ្ញាធក្រុង ស្រុកនិងឃុំ សង្កាត់ត្រូវពិនឹត្យមើលផ្លូវណាអទិភាពដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរច្រើន ជាពិសេសផ្លូវដែលប្រជាពលរដ្ឋដឹកកសិផលបើមានការខូចខាតធ្ងន់ធ្ងរ ត្រូវជួសជុលជាបន្ទាន់ ជៀសវាងការរិះគន់ពីបងប្អូនប្រជាពលរដ្ឋ។ នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវ ក៍បានណែនាំដល់អ្នកពាក់ព័ន្ធជាពិសេសក្រុមហ៊ុនដេញថ្លៃកសាងផ្លូវ ត្រូវសាងសង់ផ្លូវអោយមានស្តង់ដាបច្ចេកទេសត្រឹមត្រូវ ជៀសវាងសាងសង់ផ្លូវបានតែមួយរយៈក៍ខូចធ្វើដំណើរលែងកើត ដែលនាំឱ្យបងប្អូនប្រជាពលរដ្ឋនាំគ្នារិះគន់អាជ្ញាធថាធ្វើផ្លូវមិនមានគុណភាព ៕ សាំង សារ៉ាវី