-
រកឃើញយានយន្តល្មើសចំនួន ៤៤០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣០ ខែសីហានេះ
ភ្នំពេញ ៖ យោងតាម របាយការណ៍ ពីនាយកដ្ឋាន នគរបាល ចរាចរណ៍និង សណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដី ពីចរាចរណ៍ផ្លូវគោកនៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២នេះឱ្យដឹងថាមានចំនួនគោលដៅសរុប ១៥៦ គោលដៅមានយានយន្តចូល គោលដៅចំនួន ២.៤០១ គ្រឿងម៉ូតូចំនួន ២.១៩៦ គ្រឿងក្នុងនោះរកឃើញយានយន្ត ល្មើស សរុបចំនួន ៤៤០ គ្រឿងមាន ម៉ូតូចំនួន ៣៩០ គ្រឿងត្រូវ បានផាកពិន័យតាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បកនៅទូទាំងប្រទេស ។ ដោយឡែកក្នុង រយៈពេល ៣០ថ្ងៃ ( ថ្ងៃ ទី ០១-៣០ខែសីហា ) ការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដី ពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមាន ចំនួន៨៣.១៦៧ គ្រឿងក្នុងនោះរក ឃើញយានយន្តល្មើស សរុបចំនួន ១០.១៣០ គ្រឿងម៉ូតូមានចំនួន…
-
បឹងដ៏ធំ និងអាថ៌កំបាំងនៅលើកំពូលភ្នំបានផ្តល់ទឹកមិនចេះរីងស្ងួតនៅរមណីយដ្ឋានទឹកធ្លាក់អូរជាំ
ខេត្តបាត់ដំបង៖ ទឹកធ្លាក់ អូរជាំគឺជារមណីយដ្ឋានធម្មជាតិដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្ដបាត់ដំបងមានចំងាយ ៨០គីឡូម៉ែត្រពីទីរួមខេត្ដក្នុងភូមិអូជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់ទឹកធ្លាក់តែម្តង។ ទឹកធ្លាក់ អូរជាំត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ដោយប្រជាជនដែលទៅរស់នៅទីនោះ។ទឹកធ្លាក់មួយកន្លែងនេះតែងបង្ហាញនូវសម្រស់ពីទឹកធ្លាក់ច្រើនតំណាក់ឆ្លងកាត់ផ្ទាំងថ្ម និងធ្លាក់ជាតំណាក់ៗច្រើនកន្លែង។ លោក គឹម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំបានឱ្យដឹងថា ទឹកធ្លាក់ដ៏ល្អឯកមួយកន្លែងនេះមានទឹកហូរមិនចេះរីងស្ងួតឡើយដោយសារថាបានមកពីប្រភពទឹកបឹងដ៏ធំមួយកន្លែងនោះលើចន្លោះភ្នំ។ បឹងមួយកន្លែងនេះត្រូវបានផ្ទុកទឹកពីគ្រប់ទិសទីតាមច្រក និងផ្ទាំងថ្មលើកំពូលភ្នំ ហើយបានហូរចាក់ចុះមកខាងក្រោម។ លោកបានឱ្យដឹងថា“ ទឹកធ្លាក់អូរជាំផ្នែកខាងលើគេបង្អស់មានកំពស់ ៣០ ម៉ែត្រ ដែលហ៊ុមព័ទ្ធដោយផ្ទាំងថ្មធំៗ និង មានបឹងមួយនៅលើភ្នំដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់ទាំងនេះមកក្រោម។ទឹកបឹងនេះគេឱ្យឈ្មោះថាបឹងអូរជាំ ឬអ្នកខ្លះហៅថាទន្លេផែន ។ ទឹកធ្លាក់ចុះមកពីលើភ្នំដែលមានប្រភពមកពីបឹងដ៏ធំទំហំប្រមាណជិត៣ហិចតា ដោយបានបង្ហូរទម្លាក់កាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ មកក្រោមបង្កើតជាផ្ទាំងទស្សនីយភាពគួរឱ្យគយគន់ណាស់”។ ប្រធានសហគមន៍រូបនេះបានបន្តឱ្យដឹងថា “បឹងមួយកន្លែងនេះតាមពិតមិនសូវមានអ្នកទៅដល់ទេដោយសារវាស្ថិតនៅលើកំពូលភ្នំ ហើយបានបង្ហូរទឹកគ្រប់រដូវកាលដែលធ្វើឱ្យទឹកធ្លាក់អូរជាំមានខួបប្រាំងវស្សា”។ បើតាមលោកប្រធានសហគមន៍អូរជាំបានឱ្យដឹងបន្ថែមថា បើតាមការស្រាវជ្រាវទឹកបឹងមួយកន្លែងនេះមានជម្រៅប្រមាណ២០-៣០ម៉ែត្រ និងមានទំហំជិត៣ហិកតា។ដោយឡែក លោក វឹង វ៉ឺន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំដែលបានទៅដល់ទីកន្លែងបឹងមួយនេះបានឱ្យដឹងថាបឹងនេះពិតជាធំ និងមានទេសភាពស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ចូលកម្សាន្ត។ លោកបានឱ្យដឹងបន្ថែមថា កន្លងមកមានអ្នកស្រាវជ្រាវតិចតួចបានទៅដល់បឹងនេះ ពីព្រោះថាការធ្វើដំណើរទៅ ជួបការលំបាក និងឆ្ងាយផង។ តាមពិតបឹងនេះផ្តល់សក្តានុពលធនធានទឹកយ៉ាងសម្បើម និងថែមទាំងមានសក្តានុពលទាក់ទាញផ្នែកទេសចរណ៍ថែមទៀត។ លោកចង់ឱ្យមានការស្រាវជ្រាវនិងបង្កើតជាកន្លែងទេសចរណ៍សម្រាប់ភ្ញៀវទេសចរចូលកម្សាន្តពីព្រោះថាវាជាកន្លែងកម្សាន្តមិនចាញ់ផ្នែកខាងក្រោមឡើយ ៕ ដោយ៖ម៉ាដេប៉ូ
-
អាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យការវាស់វែងសំណង់ផ្ទះល្វែង មួយកន្លែង
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានដឹកនាំមន្ត្រីនៃរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យការវាស់វែងសំណង់ផ្ទះល្វែង ដែលមានទីតាំងនៅដីឡូត៍លេខ១៥៩ ផ្លូវ៤៣២ ភូមិ៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ, លោកអនុប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានខណ្ឌ, រដ្ឋបាលសង្កាត់ទួលទំពូងទី១ និងមន្ត្រីពាក់ព័ន្ធ។ លោក អាំង សិរីពិសិដ្ឋ បានឲ្យដឹងថា ក្រុមការងារ បានពិនិត្យឃើញថា សំណង់បានសាងសង់ជាន់ទី១ ចាក់ប្លង់សេចំណីដីឡូត៍លយមកខាងមុខទំហំ ២ម៉ែត្រគុណ៥,៥ម៉ែត្រ។ ក្រុមការងារបានណែនាំឲ្យម្ចាស់សំណង់ឲ្យរុះរើប្លង់សេដែលលយមកខាងមុខ និងសាងសង់តាមច្បាប់អនុញ្ញាត ដោយទុករយៈពេល១០ថ្ងៃ។ ក្នុងករណីម្ចាស់សំណង់ មិនគោរពតាមការណែនាំរបស់អាជ្ញាធរទេ អាជ្ញាធរនឹងចាត់វិធានការ ដកហូតសម្ភារៈនិងឧបករណ៍សំណង់យកមករក្សាទុកជាបណ្តោះអាសន្នដោយមិនទទួលខុសត្រូវលើការខូចខាតឬបាត់បង់សម្ភារៈនោះទេ ៕ ដោយ: ស៊ូ ប៊ុនធី
-
ប្រធានគណ:បញ្ជាការឯកភាពខេត្តរតនគិរី ៖ មន្រ្តីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់បទល្មេីសនានា ក្នុងខេត្តឱ្យកាន់តែប្រសើរថែមទៀត
រតនគិរី ៖ មន្រ្តីជំនាញពាក់ពន្ធទាំងអស់ រួមនិងអាជ្ញាធរមូលដ្ឋានក្រុង ស្រុកត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់រាល់បទល្មេីសនានាដែលកេីតមានឡេីងនៅខេត្តរតនគិរី នេះជាការលេីកឡេីងរបស់ អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្ត អាគារA និងមានការអញ្ជើញចូលរួមពី មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុកទាំង៩ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ ឯកឧត្តម ញ៉ែម សំអឿន មានប្រសាសន៍ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តនេះ គឺដើម្បីពង្រឹងការងារ សន្ដិសុខសណ្ដាប់ធ្នាប់ ការអនុវត្ត បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសនានាក្នុងភូមិសាស្រ្ដខេត្តរតនគិរី និងកិច្ចការសំខាន់ផ្សេងៗមួយចំនួនទៀត ជាពិសេសលើកិច្ចការតុបតែងលម្អសោភ័ណភាព និងអនាម័យតាមក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត បញ្ហាចរាចរណ៍ គ្រោះទឹកជំនន់ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន…
-
អាជ្ញាធរខេត្តរតនគិរី ពង្រឹងយន្តការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការត្រៀមបង្ការជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ ឲ្យបានទាន់ពេលវេលា
ខេត្តរតនគិរី៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងជំរុញឲ្យបន្តពង្រឹងយន្តការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រៀមបង្ការទាំងមធ្យោបាយ កម្លាំង និងសម្ភារៈ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបគ្រោះធម្មជាតិនានា ពិសេសគ្រោះទឹកជំនន់ នៅក្នុងភូមិសាស្ត្រខេត្ត ជាការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តរតនគិរី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាខេត្តរតនគិរី ដែលមានការចូលរួមពី មន្ត្រីខេត្ត ក្រុង/ស្រុកទាំង៩ លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត ។ អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងទៀតថា កិច្ចប្រជុំនេះ គឺដើម្បីពង្រឹងការងារ សន្ដិសុខសណ្ដាប់ធ្នាប់ ការអនុវត្ត បទបញ្ជា និងវិធានការនានារបស់ រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា…
-
អភិបាលខេត្តព្រះវិហារ បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លំនៅដ្ឋាន និងផ្ទៃដីកសិកម្ម រងផលប៉ះពាល់ជាអន្លើៗ នៅក្នុងដែនដីរដ្ឋបាលខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ ដំណើរបន្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ការចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីទឹកជំនន់ នៅតំបន់ព្រំដែនរបស់ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី កាលពីរសៀល ថ្ងៃទី២៩ សីហា ម្សិលមិញនោះ ក៏មានការចូលរួមពី អភិបាលរងខេត្ត លោក យ៉ុង គឹមហាន ,ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក សំ លាងទ្រី ,ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក ចាប កុយ និង អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន ផងនោះដែរ។ មន្ត្រីខេត្តព្រះវិហារ បានឲ្យដឹងថា ក្រោយការចុះពិនិត្យស្ថានភាពទឹកជំនន់ និងការជួបសួរសុខទុក្ខប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងក្រុងព្រះវិហារ និងនៅតំបន់ព្រំដែន នៃស្រុកជាំក្សាន្តនោះមក លោកអភិបាលខេត្ត ក៏បានបន្តដំណើរឆ្ពោះទៅកាន់តំបន់ចាក់ច្រែង ដែលស្ថិតនៅលើខ្នងភ្នំដងរ៉ែក ដើម្បីពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលបានរងការខូចខាត និងវាយកាត់ផ្តាច់ដោយទឹកភ្លៀង នាច្រើនថ្ងៃកន្លងមកនេះ ដើម្បីរកវិធានការជួសជុល កែរសម្រួលឡើងវិញ ។ មន្ត្រីខេត្តដដែលបានបញ្ជាក់ថា ក្នុងរយៈពេល នៃការកើតឡើង…
-
ជនសង្ស័យ ០៤នាក់ ជាជនជាតិចិន ត្រូវសមត្ថកិច្ចឃាត់ខ្លួន សង្ស័យពាក់ព័ន្ធករណីជួញដូរមនុស្ស
ភ្នំពេញ ៖ ជនសង្ស័យចំនួន ០៤នាក់ ជាជនជាតិចិន ដោយសង្ស័យពាក់ព័ន្ធទៅនឹងករណីជួញដូរមនុស្ស ខណៈដែលកំពុងធ្វើដំណើរតាមរថយន្តតាក់សុីព្យាយាមរត់គេចតាំងពីក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចតាមស្ទាក់ចាប់ឃាត់ខ្លួនបាន នៅត្រង់ចំណុចភ្លើងស្តុបផ្លូវជាតិ លេខ៤ នៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ។ បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មានរថយន្តតាក់សុី ០១គ្រឿង ម៉ាកឡិចសុីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3009 អ្នកបើកបរ ជនជាតិខ្មែរ បានដឹកជនជាតិចិនចំនួន ០៤នាក់ដោយសង្ស័យពាក់ព័ន្ធករណីជួញដូរមនុស្ស នៅក្រុងព្រះសីហនុ បានបើកចេញពីក្រុងព្រះសីហនុ ឆ្ពោះចូលរាជធានីភ្នំពេញ ហើយបានប្រកាសផ្សព្វផ្សាយឱ្យកងកម្លាំងសមត្ថកិច្ច បណ្តាខេត្ត-ក្រុង ស្ទាក់ចាប់ឃាត់ខ្លួន។ សមត្ថកិច្ចបានឱ្យដឹងទៀតថា រថយន្តភិនភាគខាងលើនេះ ត្រូវបានកម្លាំងស្នងការខេត្តកំពង់ស្ពឺ ហៅឃាត់ដែរតែមិនឈប់ ហើយបានព្យាយាមបន្តបើកគេចរហូត។ លុះមកដល់ចំណុចភ្លើងស្តុបជម្ពូវ័ន តាមផ្លូវជាតិលេខ៤ ទើបកម្លាំងនគរបាលចរាចរក្រុងភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យស្ទាក់ចាប់ឃាត់បានរថយន្តមួយគ្រឿងខាងលើ មានដឹកជនជាតិចិន ចំនួន ០៤នាក់។ ក្រោយពីកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន រថយន្តតាក់សុីមួយគ្រឿងខាងលើ រួមជាមួយហ្នឹងជនជាតិចិន ចំនួន…
-
ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់អំណោយប្រចាំខែជូនដល់ដៃពលរដ្ឋទីទាល់ក្រ ១៧គ្រួសារ
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន មួយសែនរៀល (៥,១០០,០០០រៀល) អង្ករចំនួន ២៥ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន ១៣គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌរាជធានី ដឹកនាំកិច្ចប្រជុំស្តីពីការបង្ការទប់ស្កាត់បទល្មើស ជាមួយអធិការដ្ឋាននគរបាលចំនួន ០៣ខណ្ឌ
ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបង្ការទប់ស្កាត់បទល្មើស ជាមួយអធិការដ្ឋាននគរបាលខណ្ឌចំនួន០៣ (ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ) ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកនាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នគរបាលខណ្ឌសែនសុខ លោកនាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមមតិជាច្រើនទាក់ទងទៅនឹងបញ្ហាប្រឈម ដំណោះស្រាយ វិធានការក្នុងការ ការពារ ទប់ស្កាត់ ស្រាវជ្រាវ បង្ក្រាបបទល្មេីស ជាពិសេសបទពិសោធន៍នៃការទប់ស្កាត់បទល្មើសតាមបណ្តាខណ្ឌនីមួយៗ ។ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការព្រហ្មទណ្ឌ ប្រធានអង្គប្រជុំ បានធ្វេីការកោតសរសេីរដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អនាពេលកន្លងមក…
-
អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា លើកទឹកចិត្តដល់មន្រ្តីណាដែលគោរពវិន័យ យកចិត្តទុកដាក់លើការងារ
ភ្នំពេញ ៖ មន្ត្រីណាដែលគោរពវិន័យ ខិតខំបំពេញការងារ ដោយភាពទទួលខុសត្រូវ ឧស្សាហ៍ព្យាយាម គោរពពេលវេលា ត្រូវបានលើកទឹកចិត្ត…..មិនមែនលើកទឹកចិត្តជាលុយ ឬជាសម្ភារៈនោះទេ គឺលើកទឹកចិត្តទៅលើការផ្តល់តួនាទីការងារ ព្រោះមន្ត្រីនោះហើយដែលធ្វើឱ្យអង្គភាពទទួលបានផ្លែផ្កា…! នេះជាប្រសាសន៍លើកឡើងរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣៩ អាណត្តិទី៣ របស់ ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខណ្ឌ ក្រោមវត្តមានលោក អ៊ំ ម៉ារ៉េច ប្រធានក្រុមប្រឹក្សាខណ្ឌ និងសមាជិកក្រុមប្រឹក្សារាជធានី២រូប ។ នៅក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលក៍បានជម្រាបជូនដល់ក្រុមប្រឹក្សានូវផែនការសម្រាប់អនុវត្តបន្តទៀតទី១-ជំរុញអោយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ត្រូវអនុវត្តគោលនយោបាយ “ ឃុំ-សង្កាត់ មានសុវត្ថិភាព “ ដែលមាន៧ចំនុចអោយមានប្រសិទ្ធ ដើម្បីផ្តល់ក្តីសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ទី២-ស្នើអោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់តាមដានជាប្រចាំទៅស្ថានភាពអាកាសធាតុនិងស្ថានភាពទឹកទន្លេ ទឹកភ្លៀង ព្រោះតំបន់មួយចំនួនងាយរងគ្រោះដោយជំនន់ទឹកភ្លៀងដូចជានៅសង្កាតព្រែកឯង សង្កាត់វាលស្បូវ សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ជាដើម ។ទី៣-ស្នើអោយលោក-លោកស្រី ជាចៅសង្កាត់ទាំង៨ ត្រូវធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋអោយមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដុសមូលដ្ឋាន និងដុសជម្រុញអោយបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក. ព្រោះវ៉ាក់សាំងនេះមានសារៈសំខាន់ណាស់ក្នុងការការពារសុខភាពបងប្អូនប្រជាពលរដ្ឋជៀសពីជំងឺកូវីដ-១៩ មួយផ្នែកទៀតត្រូវអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ជាប្រចាំទើបជៀសផុតពីជំងឺកូវីដ-១៩…