Category: សង្គមកិច្ច

  • ឯកឧត្តមឧត្តម សេនីយ៍ឯក ប្រាក់ ណារ៉ុង ដឹកនាំកិច្ចប្រជុំស្តីពីការងារមួយចំនួនពាក់ព័ន្ធនឹងការបង្ហាត់បង្រៀនវគ្គសុក្រឹតការ និងការពង្រឹងវិន័យ និងសមត្ថភាពបន្ថែមដល់គ្រូនគរបាលជាតិបន្តវេន

    ឯកឧត្តមឧត្តម សេនីយ៍ឯក ប្រាក់ ណារ៉ុង ដឹកនាំកិច្ចប្រជុំស្តីពីការងារមួយចំនួនពាក់ព័ន្ធនឹងការបង្ហាត់បង្រៀនវគ្គសុក្រឹតការ និងការពង្រឹងវិន័យ និងសមត្ថភាពបន្ថែមដល់គ្រូនគរបាលជាតិបន្តវេន

    ដីឥដ្ឋ ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំ ដែលមានការចូលរួមពីអនុប្រធានក្រុមប្រឹក្សា ប្រធានអាសនៈជំនាញ ពាក់ព័ន្ធនឹងការងារមួយចំនួនរួមមាន ទី១- ផ្លាស់ប្តូបទពិសោធបង្ហាត់បង្រៀនវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី២ទី២- ការពង្រឹងវិន័យនិងពង្រឹងសមត្ថភាពបន្ថែមចំពោះគ្រូនគរបាលជាតិបន្តវេនទី៣- ណែនាំដល់អាសនៈជំនាញដើម្បីពិនិត្យនិងឆ្លងសៀវភៅគោលថ្មីចំនួន២៧មុខវិជ្ជ ៕ ដោយ-រ៉ាវុធ

  • យុវជន ស.ស.យ.ក និងយុវជនស្ម័គ្រចិត្ត នៃក្រុមសម្ព័ន្ធដើម្បីសង្គម ទទួលបានប័ណ្ណសរសើរលើកទឹកចិត្ត ក្រោយបានចូលរួមជួយក្នុងការងារសង្គមនាពេលកន្លងមក

    យុវជន ស.ស.យ.ក និងយុវជនស្ម័គ្រចិត្ត នៃក្រុមសម្ព័ន្ធដើម្បីសង្គម ទទួលបានប័ណ្ណសរសើរលើកទឹកចិត្ត ក្រោយបានចូលរួមជួយក្នុងការងារសង្គមនាពេលកន្លងមក

    ភ្នំពេញ៖ សមាជិក សមាជិកា យុវជន ស.ស.យ.ក និងយុវជនស្ម័គ្រចិត្ត នៃក្រុមសម្ព័ន្ធយុវជនស្ម័គចិត្ត ដើម្បីសង្គម បានទទួលប័ណ្ណសរសើរលើកទឹកចិត្ត បន្ទាប់ពីបានចូលរួមជួយក្នុងការងារសង្គមជាតិ និងថ្នាក់ដឹកនាំនាពេលកន្លងមក ដែលពិធីសំណេះសំណាលនេះ បានធ្វើឡើងក្រោមវត្តមាន លោកសាស្ត្រាចារ្យបណ្ឌិត ជឿង គីមជាង ប្រធានសមាគមសម្ព័ន្ធយុវជនស្ម័គ្រចិត្តដើម្បីសង្គម និងសហគ្រិនកម្ពុជា នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ។ ថ្លែងក្នុងឱកាសនេះ លោកសាស្ត្រាចារ្យបណ្ឌិត ជឿង គីមជាង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម នួន ផារ័ត្ន រួមនឹងថ្នាក់ដឹកនាំយុវជន ស.ស.យ.ក ជូនដល់សមាជិក សមាជិកា យុវជន ស.ស.យ.ក និងយុវជនស្ម័គ្រចិត្ត នៃក្រុមសម្ព័ន្ធយុវជនស្ម័គចិត្ត ដើម្បីសង្គម ដែលបានចូលរួមចំណែកជួយដល់ការងារសង្គមនាពេលកន្លងមក ។ លោក ជឿង គីមជាង ក៏បានលើកឡើងពីប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ថា ស.ស.យ.ក. បានបណ្តុះទម្លាប់នៃការកសាងអំពើល្អក្នុងសង្គម ដែលចង់បង្ហាញទៅកាន់សមាជិក សមាជិកា…

  • ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រៃវែងបួនរូបនិងនាយករដ្ឋបាលសាលាខេត្តមួយរូប

    ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រៃវែងបួនរូបនិងនាយករដ្ឋបាលសាលាខេត្តមួយរូប

    ភ្នំពេញ៖អភិបាលរងខេត្តព្រៃវែងចំនួនបួនរូបនិងនាយករដ្ឋបាលសាលាខេត្តមួយរូបត្រូវបាន ប្រកាសចូលកាន់តំណែង ជា ផ្លូវការកាលពីព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២២នៅសាលា ខេត្តក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខា ធិការ ក្រសួងមហាផ្ទៃ តំណាងសម្តេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងមន្រ្តី ជា ថ្នាក់ដឹកនាំជាច្រើនរូប។ អភិបាលរងខេត្តព្រៃវែងថ្មីទាំងបួនរូប និងនាយករដ្ឋបាល សាលាខេត្តមួយរូប រួមមាន៖ ១-លោក ឈាង សុវណ្ណារ៉ា ,ទី២-លោក ហ៊ី ធួក ,ទី៣-លោក លាត ភារុន,ទី៤-លោកស្រី ហ៊ន់ សុធារី និងទី៥-លោក ឡាច ភារ៉ាត់ ជានាយករដ្ឋបាលសាលាខេត្ត។ នាឱកាសនោះ ឯកឧត្តម លេង វី បានធ្វើការផ្តាំផ្ញើដល់ អភិបាលរងទាំងបួនរូបនូវការងារសំខាន់ៗមួយចំនួន៕ ដោយ៖រ៉ាវុធ

  • អ៊ុយក្រែនប្តេជ្ញាដណ្តើមយកតំបន់ ដុនបាស ពីកណ្តាប់ដៃរុស្ស៊ីមកវិញ

    អ៊ុយក្រែនប្តេជ្ញាដណ្តើមយកតំបន់ ដុនបាស ពីកណ្តាប់ដៃរុស្ស៊ីមកវិញ

    កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់ខ្លួន ក្នុងថ្ងៃអាទិត្យសប្តាហ៍មុនថា អ៊ុយក្រែននឹងដណ្តើមយកតំបន់ ដុនបាស ដែលឥឡូវនេះត្រូវបានដណ្តើមកាន់កាប់ស្ទើរតែទាំងស្រុងដោយកងកម្លាំងរុស្ស៊ី។ លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា យើងមិនភ្លេចទេ ហើយក៏មិនបំភ្លេចទីក្រុងណាមួយ និងប្រជាជនរបស់យើងដែរ។ ឥឡូវនេះ តំបន់ ដុនបាស ស្ទើរតែត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី។ តំបន់ ដូណេតស្ក៍ របស់អ៊ុយក្រែនដែលមានមោទនភាព និងភាពរុងរឿងត្រូវបានអាម៉ាស់ដោយការកាន់កាប់ និងប្លន់យករបស់រុស្ស៊ី។ ប៉ុន្តែអ៊ុយក្រែននឹងដណ្តើមត្រឡប់មកវិញ។ ប្រាកដណាស់ ជីវិតប្រជាជននឹងត្រលប់មកវិញ… សេចក្តីថ្លៃថ្នូររបស់ប្រជាជនដុនបាសនឹងត្រលប់មកវិញ…. ឱកាសដើម្បីរស់នៅដោយសុវត្ថិភាព និងមានសុភមង្គល ក៏នឹងត្រឡប់មកវិញផងដែរ។ សូមរម្លឹកផងដែរថា កាលពីខែមុន មន្ត្រីអ៊ុយក្រែនកំពូលមួយចំនួនបានស្នើថា យោធារបស់ប្រទេសអ៊ុយក្រែននឹងបើកការវាយលុកនៅភាគខាងត្បូងប្រទេសក្នុងខែសីហានេះ ដើម្បីដណ្តើមយកទីក្រុងខើសុន មកវិញ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

  • ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ ខណៈបក្ខពួក ៣នាក់ផ្សេងទៀត កំពុងតែរត់គេចខ្លួន

    ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ ខណៈបក្ខពួក ៣នាក់ផ្សេងទៀត កំពុងតែរត់គេចខ្លួន

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ៤នាក់ បន្ទាប់ពីបានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ ខណៈបក្ខពួក ៣នាក់ផ្សេងទៀត កំពុងតែរត់គេចខ្លួន។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៨ខែសីហាឆ្នាំ ២០២២ នៅចំណុចផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ សេង ឆៃអាយុ ៣៦ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ចំណែកបក្សពួក៣នាក់ទៀត បានរត់គេចខ្លួន។ ចំណែកឯ ជនរងគ្រោះ មានឈ្មោះរ៉េត ដារ៉ូ អាយុ ២០ឆ្នាំ មានមុខរបរ ជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ២សង្កាត់ស្ទឹងមានជ័យទី ៣ខណ្ឌមានជ័យ។ យោងតាមសម្ដីលោកវរសេនីយ៍ត្រី ឯម ភារី នាប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានឱ្យដឹងថា កាលល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1Q-4170…

  • អភិបាលរាជធានី ណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរដែលដី រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងជួសជុលមើលថែផ្លូវ

    អភិបាលរាជធានី ណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរដែលដី រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងជួសជុលមើលថែផ្លូវ

    ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំអោយមន្ត្រីជំនាញនិងអាជ្ញាធរដែលដី រៀបចំសណ្តាប់ធ្នាប់សាធារណៈនិងជួសជុលមើលថែផ្លូវអោយបានល្អ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានស្រួល។ ការណែនាំបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ សីហា ២០២២នេះ ខណៈដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែលដី ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងមើលការជួសជុលផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់សង្រែលើនិងអង្រែក្រោមខណ្ឌមានន័យ។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានជម្រុញឱ្យមន្ត្រីជំនាញ់ និងអាជ្ញាធរខណ្ឌមានន័យ ជួសជុល ក្រលុកសំបុកមាន់ រៀបចំសណ្តាប់ធ្នាក់ឱ្យបានល្អប្រសើរ ពិសេសកុំមានការលក់ដូររំលោភ យកចិញ្ចើមផ្លូវសាធារណៈ។ គួរបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទកំណាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅ (ផ្លូវ៦០ម៉ែត្រ) នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្នុងរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ដើម្បីរៀបចំពិធីបើកការដ្ឋាន សាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងមហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំបុល (ផ្លូវលេខ២០០៤) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី…

  • សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២៩នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ១០ករណី ទូទាំងប្រទេស ថ្ងៃទី២៨ ខែសីហាម្សិលមិញ

    សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២៩នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ១០ករណី ទូទាំងប្រទេស ថ្ងៃទី២៨ ខែសីហាម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ២៩ នាក់ ( ស្រី ៤ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុង ប្រតិបត្តិការប ង្ក្រាទបទល្មើសគ្រឿងញៀន ចំនួន ១០ករណីនៅទូទាំងប្រទេសកាលថ្ងៃទី ២៨ ខែសីហាម្សិលមិញនេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀនគ្រឿងញៀន បំផ្លាញ់អនាគត់អ្នកនិងក្រុមគ្រួសារអ្នក.! ក្នុងចំណោមជនសង្ស័យទាំងចំនួន២៩ នាក់រួមមាន ៖ ជួញដូរ៤ ករណីឃាត់៨ នាក់,ដឹក ជញ្ជូនរក្សាទុក២ករណីឃាត់២នាក់, បើកបរក្រោមឥទ្ធិពល១ ករណីឃាត់១ នាក់ , ប្រើប្រាស់ ៣ ករណីឃាត់១៨ នាក់( ស្រី ៤ នាក់ ) ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី ២៨ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន (Ice) = ៣៥,១៥ ក្រាមនិង ៦កញ្ចប់តូច ។ ជាលទ្ធផលខាងលើ៨ អង្គភាពបានចូលរួមបង្ក្រាប…

  • គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំ ពាក់ព័ន្ធរឿង លោក ខឹម វាសនា ប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការម្រេចក្បែរភ្នំគូលែនខេត្តសៀមរាប កើនឡើងជិត ២ម៉ឺននាក់ហើយ

    គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំ ពាក់ព័ន្ធរឿង លោក ខឹម វាសនា ប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការម្រេចក្បែរភ្នំគូលែនខេត្តសៀមរាប កើនឡើងជិត ២ម៉ឺននាក់ហើយ

    សៀមរាប ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំមួយពាក់ព័ន្ធរឿងលោក ខឹម វាសនា ប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការម្រេចក្បែរភ្នំគូលែនខេត្តសៀមរាប ឥឡូវពលរដ្ឋកើនឡើងជិត ២ម៉ឺននាក់ហើយ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០២២ ។ កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សា ទៅលើហេតុការណ៍ និងសភាពការណ៍មួយចំនួនដែលកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខេត្ត ជាពិសេសការជួបជុំប្រមូលផ្តុំរបស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ដែលមានជំនឿទៅលើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានតាំងខ្លួនជាតួអង្គព្រហ្ម (ពួកអមនុស្ស អំបូរទេវតា) ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសថា នឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់ខ្លួនមានទំហំប្រមាណជាង ១២ហិកតា ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បច្ចុប្បន្នមានចំនួនជិត ២ម៉ឺននាក់ហើយមកដល់ពេលនេះ មិនទាន់រំសាយនៅឡើយទេ ដែលនេះជាហេតុបង្កការព្រួយបារម្ភដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថាន អនាម័យសាធារណៈទូទៅផងដែរ ដែលទាមទារចាំបាច់ អាជ្ញាធរខេត្ត…

  • ពលរដ្ឋដែលផ្លាស់ប្តូរទៅទីតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍរុនតាឯករីករាយទទួលកម្មសិទ្ធស្របច្បាប់

    ពលរដ្ឋដែលផ្លាស់ប្តូរទៅទីតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍរុនតាឯករីករាយទទួលកម្មសិទ្ធស្របច្បាប់

    ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋាន អង្គរខេត្តសៀមរាបដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានរីករាយស្ម័គ្រចិត្តនិងការដោះដូទៅកាន់ទីលំនៅថ្មី ស្ថិតនៅក្នុងតំបន់អភិវឌ្ឍរុនតាឯក នៃស្រុកបន្ទាយស្រី ។ប៉ុន្តែទន្ទឹមនេះក៏បានលើក ជាសំណូមខ្លះៗ ដល់ អាជ្ញាធរ ឱ្យជួយដល់ពួកគាត់ផងដែរ។ អ្នកស្រី ហួន ជា ជាស្រ្តីមេម៉ាយប្រកបរបរធ្វើសំណង់ ជាមួយ និងកូនក្នុងបន្ទុក៦នាក់ រស់នៅក្នុងភូមិ ត្រពាំង សេះ ឃុំគោកចក ក្រុងសៀមរាបស្ថិតនៅក្នុង តំបន់ រមណីយ ដ្ឋានអង្គរដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា បានប្រាប់ទូរទស្សន៍អប្សរាថាបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកស្រី មានអារម្មណ៍សប្បាយចិត្តដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរបានគិតគូររៀបចំឱ្យមានការតាំងទីលំនៅស្របច្បាប់។អ្នកស្រីយល់ថាការរស់នៅក្នុងតំបន់រមណីយដ្ឋានដែលជាតំបន់បេតិកភណ្ឌពិភពលោកនិងជាន្លែងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត គឺមិនសមរម្យមែន។ អ្នកស្រីបន្ថែមថា ការរស់នៅក្នុងតំបន់អង្គរ ថ្វីត្បិតតែងាយ ស្រួលរកស៊ីយ៉ាងក្តី តែយើងមិនមានកម្មសិទ្ធស្របច្បាប់ និងការសាង សង់អ្វីៗផ្សេងទៀតមានការលំបាកតែតំបន់ ថ្មីដែលរៀបចំដោយរាជរដ្ឋាភិបាលផ្តល់ជាកម្មសិទ្ធស្របច្បាប់និងអាចធ្វើអ្វីៗបាន។ ក្នុងភូមិជាមួយគ្នានេះដែរកសិករ ហ៊ុត យ៉ាន បាន និយាយ ថា ការរៀបចំគិតគូរបស់រាជរដ្ឋាភិបាល ទៅ ការផ្លាស់ទីតាំងលំនៅ របស់ប្រជាពលរដ្ឋខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរគឺសមស្របព្រោះថាគឺជាតំបន់បេតិកភណ្ឌពិភពលោក។ប៉ុន្តែទន្ទឹម នេះលោក បានត្អូ្តញត្អែរខ្លះៗដែរ។ លោកបានលើកឡើងអំពីការរុះរើផ្ទះដើម្បីទៅតាំងនៅក្នុងទីលំនៅថ្មី ដែលត្រូវចំណាយថវិកា ក្នុងការរុះរើដឹកជញ្ជូន និងការសាងសង់ផ្ទះឡើងវិញផងដែរ។ លោក ហឺត ហឿន…

  • រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងអំពីការបញ្ចៀស ចរាចណ៍ បណ្ដោះអាសន្ននៅកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងអំពីការបញ្ចៀស ចរាចណ៍  បណ្ដោះអាសន្ននៅកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស

    ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងទៅ ប្រជាពល រដ្ឋស្ដីពីការបញ្ចៀសចរាចរណ៍ យានយន្ត គ្រប់ប្រភេទជាបណ្ដោះអាសន្ន នៅកំណាត់មហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងពិធីបើក ការដ្ឋានសាងសង់ស្ពានអាកាស។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា បងប្អូនប្រជា ពលរដ្ឋ ទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់មហាវិថី សម្តេច តេជោ ហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) នៅថ្ងៃពុធទី៣១ ខែសីហា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីបើកការដ្ឋាន សាង សង់ស្ពានអាកាស នៅចំណុចប្រសព្វមហាវិថី សម្ដេច តេជោ ប៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងសាង សង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ីជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្រោមអធិបតី ភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន…