-
ជប៉ុនសម្ដែងសមានចិត្តចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយការលំបាកនេះ
ភ្នំពេញ៖ ការសម្ដែងសមានចិត្តនោះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ ជាមួយលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេសជប៉ុន នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០។ ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រីបានសម្ដែងការអបអរសាទរជូនចំពោះលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) ដែលត្រូវបានតែងតាំងសាជាថ្មីជារដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន កាលពីថ្ងៃ១៦កញ្ញាឆ្នាំ២០២០។ លោក ម៉ូតេហ្គី តូស៊ីមីសឺ បានថ្លែងអំណរគុណចំពោះការអបអរសាទរ និងការស្វាគមន៍ ព្រមទាំងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់លោក នៅកម្ពុជាកាលពីខែសីហាឆ្នាំ២០២០កន្លងទៅ។ លោក ម៉ូតេហ្គី តូស៊ីមីសឺ បានបញ្ជាក់ជាថ្មីម្ដងទៀតនូវឆន្ទៈរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីរបស់ជប៉ុន។ ទន្ទឹមនឹងនោះ លោក ម៉ូតេហ្គី តូស៊ីមីសឺ បានសម្ដែងនូវសមានចិត្តជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ លោកបានមានប្រសាសន៍ថា ជប៉ុនត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយកម្ពុជាក្នុងការដោះស្រាយការលំបាកនោះ។ លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះលោក ម៉ូតេហ្គី តូស៊ីមីសឺ …
-
ព្រឹទ្ឋសភានឹងបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍នាព្រឹក ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ ខាងមុខ
-
ក្រុមគ្រូពេទ្យរបស់កងពលតូចលេខ៧០និងមន្ទីរពេទ្យសូរិយា បានស្ម័គ្រចិត្តរួមគ្នាចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ក្រុមគ្រូពេទ្យរបស់កងពលតូចលេខ៧០ និងមន្ទីរពេទ្យសូរិយា បានស្ម័គ្រចិត្ត រួមគ្នាចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលកំពុងទទួលរងការលិចលង់ដោយទឹកជំនន់។
-
ទូតខ្មែរនៅកូរ៉េ ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកូរ៉េ ដើម្បីលើកកំពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ
នៅព្រឹកថ្ងៃទី២០តុលានេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានចូលរួមសំដែងការគួរសម និងពិភាក្សាការងារ ជាមួយជាមួយនាយករដ្ឋមន្ត្រីកូរ៉េ លោកChung Sye-kyun។ ជំនួបនោះ បានផ្ដោតសំខាន់ទៅលើការលើកកំពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរកម្ពុជា -សាធារណរដ្ឋកូរ៉េ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកនៃជំងឺរាតត្បាតកូវីត19។ កិច្ចការងារសហប្រតិបត្តិការលើវិស័យកសិកម្មក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីជំរុញឲ្យមានកិច្ចសហការគ្នាល្អ ដើម្បីប្រែក្លាយវិបត្តិពិភពលោកកូវីដ19 នេះទៅជាឱកាសក្នុងការផ្គត់ផ្គង់ឧស្សាហកម្មចំណីអាហារ។ លោកនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ បានថ្លែងថា លោកមានកិត្តិយសដោយបានទទួលអាហារថ្ងៃត្រង់ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីដើមខែកុម្ភៈកន្លងមកនេះ ដោយសម្ដេចតេជោគឺជាភ្ញៀវបរទេសទីមួយ ពេលដែលលោកទើបទទួលតំណែងជានាយករដ្ឋមន្ត្រី។ លោកនាយករដ្ឋមន្ត្រី បានបន្តថា លោកមានអនុស្សាវរីយ៍ល្អជាមួយប្រទេសកម្ពុជា ដែលកាលពីឆ្នាំ២០១៣ លោកបានចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនាពេលនោះ ហើយបានកោតសរសើរដល់ការអនុវត្តនូវដំណើរការប្រជាធិបតេយ្យ នៅប្រទេសកម្ពុជាជាទៀតទាត់៕
-
លោក ឌី រ័ត្នខេមរុណ បើកកិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយ ផែនការការពារ ជំងឺ កូវីដ-១៩ និងដឹកនាំប្រជុំ ត្រៀមសហការៀបចំវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ ក្រុមប្រឹក្សារាជធានីភ្នំពេញ
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំកិច្ចប្រជុំ ស្តីពីយុទ្ធនាការផ្សព្វផ្សាយផែនការការពារជម្ងឺឆ្លងកូវីដ-១៩ និងត្រៀមសហការរៀបចំ វេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ថ្ងៃអង្គារ ៤កើត ខែ កក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០ ។ ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងថា រដ្ឋបាលខណ្ឌមានជ័យ នឹងធ្វើយុទ្ធនាការផ្សព្វផ្សាយវិធានការការពារការឆ្លងជំង-១៩ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ ហើយសូមអោយសង្កាត់ទាំង៧ អនុវត្តន៍ តាមគោលការណ៍ដឹកនាំ របស់រាជធានីភ្នំពេញ មានដូចជា ៖ – ស្នើដល់សង្កាត់ទាំង៧ត្រៀមមធ្យោបាយដឹកជញ្ជូន តុតុ ចំនួន២ មេក្រូ ២…
-
សម្តចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំពិភាក្សា ដំណើរការប្រព្រឹត្តទៅ នៃមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធន់តូច និងមធ្យមនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានវត្តន៍ ជាអនុប្រធានកិត្តយសមូលនិធិ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អ្នកឧកញ៉ា និងលោកឧកញ៉ាមួយចំនួនទៀត។ អញ្ជើញមានប្រសាសសន៍នាឱកាសនោះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សម្ដេចពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ដល់ការងារបង្កើតមូលនិធិដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនេះ ដោយសារជាបទពិសោធន៍នៅប្រទេសការអភិវឌ្ឍតែងបានគិតគូអំពីបញ្ហានេះ បន្ទាប់ពីមានការចាត់ទុកថាសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ច។ សម្ដេចក៏បានឆ្លៀតរំលឹកអំពីដំណើរបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ២០១៩ តាមការអញ្ជើញរបស់រដ្ឋលេខាធិការទទួលបន្ទុកសហប្រតិបត្តិការសេដ្ឋកិច្ចអាល្លឺម៉ង់ ដោយភាគីអាល្លឺម៉ង់ក៏បានធ្វើបទបង្ហាញជូនសម្ដេចអំពីគោលការអភិវឌ្ឍសេដ្ឋកិច្ចរវាងអាល្លឺម៉ង់ប៉ែកខាងលិច ដែលសឹងតែគ្រប់ភូមិឃុំបានផ្ដោតលើសហគ្រាសធុនតូច និងមធ្យម ដោយផ្ដល់ការងារជូនប្រជាជននៅនឹងកន្លែង និងអាល្លឺម៉ង់ប៉ែកខាងកើតដែលបានផ្ដោតទីលើឧស្សាហកម្មធុនធ្ងន់។ បន្ទាប់មកលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា…
-
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះ កងទ័ពប្រជាជនវៀតណាម ព្រមទាំងគ្រួសារសពចំពោះការពលីជីវិត ក្នុងបេសកកម្មសង្គ្រោះគ្រោះទឹកជំនន់នៅតំបន់ភូមិភាគកណ្ដាលប្រទេសវៀតណាម
ទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេសវៀតណាម ត្រូវគេរាយការណ៍ថាបានបណ្ដាលឲ្យមនុស្ស ១០២នាក់ស្លាប់ និងបាត់ខ្លួន ខណៈមនុស្សរាប់ម៉ឺននាក់បានបាត់បង់ទីលំនៅ ដោយសារតែកម្ពស់ទឹកហក់ឡើងកាន់តែខ្ពស់។ ព្យុះលីនហ្វា និងព្យុះណាងកា ក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយ បានបក់នាំទឹកភ្លៀងខ្ពស់ជាងកម្រិតភ្លៀងធ្លាក់ បង្កជាទឹកជំនន់ បំផ្លាញលំនៅឋានប្រជាពលរដ្ឋជាង១៣ម៉ឺន៦ពាន់ខ្នង និងពលរដ្ឋជាង៩ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ កាលពីថ្ងៃ ទី១៨តុលា រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា ទាហានយ៉ាងហោច២២នាក់បានបាត់ខ្លួន ក្រោយគ្រោះរអិលបាក់ដីទៅលើបន្ទាយកងទ័ពមួយនៅក្នុងខេត្ត ក្វាងទ្រី(Quang Tri) ភាគកណ្ដាលនៃប្រទេសវៀតណាម។ នៅថ្ងៃទី១៩តុលា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជាមួយ លោក ឧត្ដមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ យ៉ាង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងកងទ័ពប្រជាជនវៀតណាមទាំងមូល ព្រមទាំងគ្រួសារសពចំពោះការពលីជីវិតរបស់កម្មាភិបាលនិងកងកម្លាំងកងទ័ពប្រជាជនវៀតណាមក្នុងបេសកកម្មសង្គ្រោះគ្រោះទឹកជំនន់នៅតំបន់ភូមិភាគកណ្ដាលប្រទេសវៀតណាម ជាពិសេសនៅខេត្តក្វាងទ្រី (Quang Tri) និងខេត្តធឿ ធាន ហ្វេ (Thua Thien Hue)។ នាយឧត្តមសេនីយ៍វង្ស ពិសេន បានចាត់ទុកពលិកម្មប្រកបដោយគំរូវៅរភាពរបស់កម្មាភិបាល និងកងកម្លាំងកងទ័ពប្រជាជនវៀតណាមនាពេលនេះ នឹងត្រូវចងចាំជានិច្ចក្នុងបេះដូងប្រជាជនវៀតណាម និងត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រនៃកងទ័ពប្រជាជនវៀតណាម។…
-
ថ្នាំពេទ្យជាច្រើនមុខ ស្បែកជើងការពារទឹកជាច្រើនគូប្រគល់ជូនដល់កងពលតូចលេខ៧០
ថ្នាំពេទ្យជាច្រើនមុខនិងស្បែកជើងការពារទឹកចំនួន ២០០គូត្រូវបានប្រគល់ជួបដល់កងពលតូចលេខ៧០ដើម្បីបំរើដល់ការជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។