-
រដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីប្រុងពាលីដំណើរ ការសាងសង់ស្ពានបេតុង និងស្ពានខ្សែកាបតំបន់ អភិវឌ្ឍន៍កោះនរា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីប្រុងពាលី ជាកិច្ចចាប់ដំណើរការសាងសង់ស្ពានបេតុងពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា និងស្ពានបេតុងខ្សែកាបពីតំបន់កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ពិធីតាមបែបសាសនានេះ ធ្វើឡើងនារសៀលថ្ងៃទី២៤ ខែតុលា ដោយមានការចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ពុង ឃាវសែ។ សមិទ្ធិផលថ្មីនេះនឹងលេចចេញជារូបរាង នាពេលឆាប់ៗខាងមុខ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរកាត់បន្ថយការកកស្ទះចរាចរណ៍ដ៏មមាញឹក ក្នុងរាជធានីភ្នំពេញជាពិសេសបន្ថយបន្ទុកលំហូរចរាចរ នៅស្ពានព្រះមុនីវង្ស ច្បារអំពៅ ក៏ដូចមហាវិថីព្រះនរោត្តមផងដែរ។ ជាមួយគ្នានេះសំណង់ស្ពានឆ្លងទន្លេមួយនេះ ក៏សមស្របទៅនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ រួមទាំងកំណើនសេដ្ឋកិច្ច, កំណើនប្រជាពលរដ្ឋ ក៏ដូចកំណើនយានយន្តក្នុងទីក្រុងនាសម័យសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ក្រោមអនុសាសន៍របស់សម្តេចតេជោ និងការដឹកនាំអនុវត្តផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង ធ្វើឲ្យសមិទ្ធិផលជាច្រើននៅក្នុងទីក្រុងមាន ហេដ្ឋារចនាសម្ពន្ធ័, សំណង់សាធារណៈ, សំណង់ស្ពានអាកាសថ្មើរជើងជាច្រើនកន្លែងទៀត។ វិបត្តិជំងឺកូវីដ១៩ និងជំនន់ទឹកភ្លៀងដែលកំពុងយាយីភូមិសាស្ត្រ មួយចំនួនរបស់រាជធានីភ្នំពេញ មិនបានបន្ទុចបង្អាក់ដំណើរការសាងសង់ និងដំណើរការអភិវឌ្ឍន៍ទីក្រុងនោះឡើយ។ យោងតាមរបាយការណ៍ផ្តល់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដែលទទួលបានសិទ្ធិសាងសង់ស្ពាន បានឱ្យដឹងថា សម្រាប់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង…
-
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងលោកជំទាវ
ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម និងលោកជំទាវ ប៊ូ អ៊ា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិតប៊ែលធី គ្រុប និងក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក អ៊ុំ ឡុង គណៈកម្មការបុណ្យ និងជាចៅសង្កាត់ស្ពានថ្ម បានធ្វើរបាយការណ៍អំពីស្ថានភាព និងសុខទុក្ខរបស់ ពលរដ្ឋ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត លី ឆេង និងលោកជំទាវ ព្រមទាំងក្រុមការងារចុះជួយសង្កាត់ស្ពានថ្មទាំងថ្នាក់សង្កាត់ ថ្នាក់ភូមិ និងក្រុមគ្រូពេទ្យ ដែលតែងតែនៅជាប់ ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាបន្តបន្ទាប់មកចែកជូនដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងសង្កាត់ស្ពានថ្ម។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត លី ឆេង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ការយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈរបស់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងព្រឹទ្ធសភា រដ្ឋសភា និងប្រមុខរាជរដ្ឋា…
-
អាជ្ញាធរខណ្ឌមានជ័យ នាំយកអំណោយមនុស្សធម៌ប្រគល់ជូនអង្គភាពអធិការដ្ឋាននគរបាលខណ្ឌមានជ័យ
ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ សប្បុរសជន ផ្តល់ជូនអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នារសៀលថ្ងៃអាទិត្យ ៨កើត ខែកក្តឹក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ។ នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានកោតសរសើរ ចំពោះកងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងខិតខំប្រឹងប្រែង រក្សាសុន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនអោយមានភាពភ័យខ្លាចរឿងអសន្តិសុខ ក្នុងភូមិ ជាពិសេសនោះ គឺរក្សាបាននូវភូមិ សង្កាត់ មានសុវត្ថិភាព ។ ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបន្តទៀតថា ដោយមើលឃើញក្នុងរយៈពេលថ្មីៗនេះ កងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ…
-
ស្ត្រីម្នាក់បានឈឺពោះសម្រាលកូននៅលើស្ពានកោះកុង ត្រូវបានគ្រូពេទ្យឆ្មបខេត្តកោះកុង ជួយសង្គ្រោះដោយសុវត្ថិភាព
កោះកុង៖ យោងតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យខេត្តកោះកុងបានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ មានស្ត្រីម្នាក់ឈ្មោះ វុធ ចិន្តា មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឈឺពោះសម្រាលកូននៅលើស្ពានកោះកុង ភ្លាមៗនោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានចុះទៅជួយសង្គ្រោះ និងសម្រាលកូននៅលើស្ពានកោះកុងបានដោយជោគជ័យ បន្ទាប់មកក៍បានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យខេត្តកោះកុង ដើម្បីថែទាំសុខភាពបន្ត។
-
ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំសិក្ខាសាលាស្តីពី “ សវនកម្មផ្ទៃក្នុងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន” ដល់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ ថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “សវនកម្មផ្ទៃក្នុងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន” ដល់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោល បំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែមលើការធ្វើសវនកម្មផ្ទៃក្នុងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដល់អង្គភាពក្រោមឱវាទក្រសួង ដើម្បីបង្ការផលប៉ះពាល់នៃបច្ចេកវិទ្យាព័ត៌មានលើសវនកម្ម ការគ្រប់គ្រងធនធានសវនកម្មបច្ចេកវិទ្យាព័ត៌មាន ស្តង់ដារសវនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការត្រួតពិនិត្យ និងវាយតម្លៃជាផ្លូវការលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធព័ត៌មានគោលនយោបាយ និងប្រតិបត្តិការរបស់ស្ថាប័ន អនុលោមតាមច្បាប់ បទប្បញ្ញតិ្ត និងគោលការណ៍ណែនាំ សម្រេចតាមគោលដៅរបស់អង្គភាពប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ការពារនូវហានិភ័យបច្ចេកវិទ្យាព័ត៌មានថ្មីៗ ដែលកើតមានឡើង ដើម្បីពង្រឹកការគ្រប់គ្រង និងពង្រឹងសន្តិសុខ សំដៅសម្រេចឱ្យបាននូវផែនការ និងគោលនយោបាយរបស់ក្រសួង និងរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា។ ថ្លែងនៅក្នុងកម្មវិធីបើកសិក្ខាសាលា ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ ការរៀបចំសិក្ខាសាលាស្តីពី…
-
សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ (គោលដៅទី១ ចំនួន៥ពាន់គ្រួសារ)
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៥ពាន់គ្រួសារ នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រោះដោយទឹកជំនន់នេះជាង៤ម៉ឺនគ្រួសារដែលរងគ្រោះ និងចូលរួមរំលែកទុក្ខ ចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ ដែលមានចំនួន២២នាក់បានបាត់បង់ជីវិត ក្នុង៣៩នាក់ទូទាំងប្រទេស។ ក្នុងនោះសម្តេចតេជោបានផ្តល់ជូនគ្រួសារដែលបាត់សជិកសម្រាប់រៀបចំបុណ្យសពចំនួន១២លានរៀល និងមានសប្បុរសជនបានបរិច្ចាគបន្ថែម ចំនួន៤លានទៀត ដូច្នេះ១គ្រួសារទទួលបាន១៦លានរៀល។ នេះគឺជារឿងដែលគួរអោយសោកស្តាយ ក៏ប៉ុន្តែអ្វីដែលសំខាន់យើងត្រូវតែជួយគ្នាក្នុងគ្រាមានអាសន្ននេះ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទោះជាយ៉ាងណាក៏ដោយ ពេលនេះពេលយើងកំពុងមានទុក្ខនោះ គឺមានកម្លាំងមហាជនជាច្រើនបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋយើង ដែលរហូតមកដល់ពេលនេះយើងទទួលបានការបរិច្ចាគថវិកាពីបណ្តាសប្បុរសជនប្រមាណជាង៨លានដុល្លារ។ សម្តេចតេជោបានបន្តទៀតថា ក្នុងកាលៈទេសៈនេះ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ផង រួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផង។ ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩នេះ សម្តេចតេជោ នៅតែបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូងការពារខ្លួនជាប់ជាប្រចាំ ជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ នៅថ្ងៃនេះ សម្តេចតេជោ…
-
លោក ឌី រ័ត្នខេមរុណ ផ្តល់អំណោយមនុស្សធម៍ជូន ស្ត្រីកម្សត់ ពិការជើង ថែមទាំងចិញ្ចឹមកូនតូចៗ និងមានកូនវិកលចរិតថែមទៀតផង
ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានចុះផ្ទាល់ដល់ខ្នងផ្ទះស្ត្រីពិការជើង ដែលមានឈ្មោះ កង ម៉ៅ អាយុ ៤៩ឆ្នាំ ស្ថិតនៅភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានអនុសាខា ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម ព្រមទាំងបានផ្សព្វផ្សាយក្រើនរំលឹកបន្ថែមអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ។ ម្យ៉ាងទៀតថ្មីៗនេះក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ជួបនូវបញ្ហាគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង ដូច្នេះសូមប្រុងប្រយ័ត្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ក្នុងជំជំនន់ទឹកភ្លៀងនេះអោយសោះ វាអាចគ្រោះថ្នាក់ដោយប្រការណាមួយដោយយថាហេតុ។ អំណោយដែលផ្តល់ជូនស្រ្តីពិការនោះរួមមាន ៖ អង្ករ ២០គីឡូក្រក្រក្រាម , មី ១កេស , ទឹកត្រី ១យួរ ,…
-
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បន្តជួបប្រជាពលរដ្ឋ ដែលរងគ្រោះនៅស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រមាណជាង១ម៉ឺនគ្រួសារ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចុះជួបសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋខេត្តបន្ទាយ មានជ័យចំនួន៤ទីតាំងរួចទៅហើយ ក្នុងនោះមាននៅក្រុងប៉ោយប៉ែត ស្រុកសិរីសោភណ្ឌ ស្រុកថ្មពួក និងស្រុកមង្គលបុរីផងដែរ ៕
-
អគ្គិសនីកម្ពុជា ដាក់ឲ្យដំណើរការអនុស្ថានីយអគ្គិសនីសំរោងធំ ប្រភេទ Compact លើកទី១នៅកម្ពុជា ដែលអាចរុះរើចល័តបានយ៉ាងរហ័ស
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ជាអគ្គនាយកអគ្គិសនីកម្ពុជា បញ្ជាក់ថា នៅថ្ងៃទី ២២-២៣ ខែតុលា ឆ្នាំ២០២០នេះ អគ្គិសនីកម្ពុជា បានធ្វើតេស្ត និងដាក់ឲ្យដំណើរការអនុស្ថានីយអគ្គិសនីសំរោងធំ នៅក្នុងស្រុកកៀនស្វាយ តាមបណ្តោយផ្លូវជាតិលេខ១ ខាងត្បូងកំពង់ផែភ្នំពេញ។ អនុស្ថានីយអគ្គិសនីនេះ ជាប្រភេទ Compact ក្នុងកុងទីន័រដែលផលិតដោយក្រុមហ៊ុន Siemens របស់ប្រទេសអាល្លឺម៉ង់ ហើយបានភ្ជាប់ពីខ្សែបញ្ជូន១១៥ គីឡូវ៉ុល ភ្នំពេញ-បាវិត។ ឯកឧត្តមថា នេះជាលើកទីមួយដែលអគ្គិសនីកម្ពុជា នាំចូលឧបករណ៍ប្រភេទនេះ មកប្រើប្រាស់សាកល្បង នៅប្រទេសកម្ពុជា ដែលអាចដំឡើង និងរុះរើចល័តយកទៅប្រើនៅកន្លែងផ្សេងបានលឿន។ រាល់ការដំឡើង គឺបានពិនិត្យដោយហ្មត់ចត់ ពីអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន Siemens។ ក្រៅពីបានបាននាំបច្ចេកវិទ្យាថ្មីចូលមកប្រើប្រាស់ គឺថែមទាំងបានជួយបណ្តុះបណ្តាល អ្នកជំនាញបច្ចេកទេសអគ្គិសនីកម្ពុជា ឲ្យយល់ដឹងបន្ថែមពីអនុស្ថានីយអគ្គិសនីប្រភេទថ្មីនេះទៀតផង។ ទីតាំងនេះនឹងផ្តល់ការផ្គត់ផ្គង់នៅតំបន់ស្រុកកៀនស្វាយ ស្រុកលើកដែក និងភាគខាងជើងខេត្តព្រៃវែង ដែលជាតំបន់ច្រករបៀងសេដ្ឋកិច្ចតាមផ្លូវជាតិលេខ១ និងកំពង់ផែស្វយ័តភ្នំពេញ ដែលពេលកន្លងមកត្រូវបានផ្គត់ផ្គង់ពី ប្រភពឆ្ងាយដែលគុណភាព និងស្ថិរភាពនៅមានកំណត់។ ចាប់ពីពេលនេះតទៅ ការផ្គត់ផ្គង់អគ្គិសនីនៅតំបន់នេះ នឹងបង្កើនស្ថិរភាព និងគុណភាពល្អប្រសើរជាងមុន។ ឯកឧត្តម កែវ…
-
មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាជាតិធរអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី ការអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ
សៀបរាម៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាជាតិធរអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិរក្សនិងគ្រប់គ្រងបេតិកភណ្ឌ» ដោយលោកស្រី Barbara J.Anello-Armani ជាសាស្រ្តាចារ្យ បង្រៀនភាសាអង់គ្លេសលើវិស័យការងារអភិរក្សនិងគ្រប់គ្រងបេតិកភណ្ឌ។ វគ្គបណ្តុះបណ្តាលនេះចាប់ពីថ្ងៃទី២២ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់សិក្ខាកាមមកពីមជ្ឈមណ្ឌលខេមរសិក្សា និងអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន២៥រូប ដែលជាគ្រូបង្រៀនកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងអ្នកអប់រំបម្រើការងារនៅតាមសារមន្ទីរក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ។ លោកស្រី Barbara J.Anello-Armani បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះបាន សហការជាមួយមជ្ឈមណ្ឌល បណ្តុះបណ្តាលអង្គរ មជ្ឈមណ្ឌលខេមរសិក្សា និងអាជ្ញាធរជាតិព្រះវិហារ ដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងដល់លោកគ្រូ អ្នកគ្រូដែលជាទិស ដៅសំខាន់ក្នុងការផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សឱ្យបានស្គាល់ ស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌទាំងអស់គ្នា។ មិនតែប៉ុណ្ណោះក៏ដើម្បីបង្កើនសមត្ថភាពផ្នែកភាសាអង់គ្លេសដល់មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរានិងអាជ្ញាធរជាតិព្រះវិហារ ឱ្យមានសមត្ថភាពទំនាក់ទំនងការងារជាមួយបុគ្គលិក ឬអ្នកជំនាញអន្តរជាតិក្នុងបេសកកម្មការងារអភិរក្ស អភិវឌ្ឍន៍ប្រាសាទ។ កញ្ញា ម៉ៅ សេងយាន គ្រូបង្គោលនៃវគ្គបណ្តុះ បណ្តាលបានឱ្យដឹងថា រយៈពេល២ខែកន្លះនៃវគ្គបណ្តុះបណ្តាលនេះ នឹងបង្រៀនសិក្ខាកាម អំពីតួនាទីនិងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរាទាក់ទងនឹង កិច្ចការអភិរក្សនិងការអភិវឌ្ឍប្រកប ដោយចីរភាពនៅក្នុងតំបន់អង្គរ។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល កញ្ញា សេងយ៉ាន សង្ឃឹមថា…