-
នាយករដ្ឋមន្រ្តីវៀតណាម ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ចំពោះការបាត់បង់អាយុជីវិតមនុស្ស និងការខូចខាតទ្រព្យសម្បត្តិ បង្កឡើងដោយគ្រោះជំនន់ទឹកភ្លៀង
សារលិខិតសួរសុខទុក្ខរបស់ឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះការបាត់បង់អាយុជីវិតមនុស្ស និងការខូចខាតទ្រព្យសម្បត្តិ បង្កឡើងដោយគ្រោះជំនន់ទឹកភ្លៀងនៅកម្ពុជា ៕
-
ក្រសួងបរិស្ថាន «ផ្សព្វផ្សាយ និងផ្ដល់បណ្ណសរសើមេត្រីភាពបរិស្ថាន ដល់វិស័យឯកជនក្នុងខេត្តកែប» ដើម្បីជំរុញការអនុវត្តសេដ្ឋកិច្ចចក្រា តាមរយៈការលើកទឹកចិត្តប្រតិបត្តិមេត្រីភាពបរិស្ថាន
កែប ៖ នាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព សហការជាមួយនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន រដ្ឋបាលខេត្តកែប និងមន្ទីរបរិស្ថានខេត្តកែប នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានធ្វើការផ្សព្វផ្សាយនិងប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនសណ្ឋាគារ ដែលបានប្រតិបត្តមេត្រីភាពបរិស្ថានឆ្នើមនៅក្នុងខេត្តកែប ចំនួន ០៤ រួមមាន សណ្ឋាគារថ្ងៃបាំងឆត្រ សណ្ឋាគារផាមហៅស៍ សណ្ឋាគារនិងរម្មណីយដ្ឋានអាម៉ាណេអា និងសណ្ឋាគារនិងរម្មណីយដ្ឋានខូមិនស៊ាឡូត ក្នុងគោលបំណងដើម្បីជំរុញការអនុវត្តសេដ្ឋកិច្ចចក្រា តាមរយៈការលើកទឹកចិត្តប្រតិបត្តិមេត្រីភាពបរិស្ថាន ។លោក ខ្វៃ អាទិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការផ្សព្វផ្សាយ និងផ្ដល់បណ្ណសរសើមេត្រីភាពបរិស្ថាន ដល់វិស័យឯកជនក្នុងខេត្តកែបនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍នៃការចូលរួមរបស់វិស័យឯកជនក្នុងការប្រតិបត្តិមេត្រីភាពបរិស្ថាន ក៏ដូចជាការចូលរួមអនុវត្តសេដ្ឋកិច្ចចក្រា ក៏ដូចជាការផ្សព្វផ្សាយដល់អ្នកគ្រប់គ្រងសណ្ឋាគារនៅក្នុងខេត្តកែប ដាក់ពាក្យស្នើសុំវាយតម្លៃការប្រតិបត្តិមេត្រីភាពបរិស្ថាន សម្រាប់សណ្ឋាគារមេត្រីភាពបរិស្ថាននៅឆ្នាំ២០២១។ ជាងនេះទៀត គឺបញ្រ្ជាបការយល់ដឹង និងជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថានដល់យុវជន ប្រជាសហគមន៍ សាធារណជន ឱ្យចូលរួមស្រលាញ់ធម្មជាតិ គាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការរស់នៅដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជា ។ លោកអគ្គនាយករង បានបន្ថែមថា ក្រសួងបរិស្ថានមានគោលនយោបាយលើកទឹកចិត្តមេត្រីភាពបរិស្ថាន តាមរយៈការផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានជាជំហានដំបូង…
-
ក្រុមហ៊ុនធំ៣ បានរកបាន បេក្ខជន ជាប់ស្ថាពរ ដើម្បីចូលបម្រើការងារទៀតហើយ
ភ្នំពេញ៖ ក្រុមហ៊ុនធំៗទាំង៣ ដែលបានចូលរួមក្នុងកិច្ចសម្ភាសនាចុងខែតុលា ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ ធនាគារ កាណាឌីយ៉ា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, ភោជនីយដ្ឋាន សួគ៌ា បានរកឃើញបេក្ខជនជាសិស្ស-និស្សិត យុវជន អ្នកស្វែង រកការងារធ្វើ បានមកដាក់ពាក្យ និងសម្ភាសផ្ទាល់ ចំនួន១៤៥នាក់ (ស្រី ១០០នាក់) ដែលក្នុងនោះ បេក្ខជនចំនួន០៦នាក់ជាប់ជាស្ថាពរ និង ៦៧នាក់ទៀតជាប់បឋមជាមួយក្រុមហ៊ុនទាំង៣នៅក្នុងកម្មវិធី «កិច្ចសម្ភាសការងារប្រចាំខែតុលា» ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនធំៗខាងលើ។ កម្មវិធី «កិច្ចសម្ភាសប្រចាំខែ» គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។ គេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) គឺអាចជួយដល់ អ្នកដែលចង់ដឹងព័ត៌មានបន្ថែម រឺអាច ទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ…
-
ក្រុមហ៊ុនបុរី អិល ជេ (LJ) បាននាំយកអំណោយសប្បុរសធម៌ ផ្តល់ជូនប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយសារទឹកជំនន់ក្នុងមូលដ្ឋានខណ្ឌដង្កោ ២៦០ គ្រួសារ
ភ្នំពេញ ៖ ពលរដ្ឋ២៦០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានមកទទួលអំណោយពីសប្បុរសជន ដែលកើតចេញពីការចូលរួមឧបត្ថម្ភរួមគ្នា រវាងក្រុមហ៊ុន បុរី អិល ជេ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅស្នាក់ការគណៈបក្សខណ្ឌដង្កោ ។ សកម្មភាពមនុស្សធម៌នេះ គឺជាយុទ្ធនាការជួយសម្រាលទុក្ខលំបាករបស់ប្រជាជនរងគ្រោះដោយសារទឹកជំនន់ដែលតម្រូវឲ្យក្រុមការងារពាក់ព័ន្ធទាំងអស់ ដោយរាប់ទាំងវិស័យឯកជនផងនោះ ចូលរួមឧត្ថម្ភជួយដល់ពលរដ្ឋខ្មែរ នៅតាមមូលដ្ឋានទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅតែមួយ គឺសង្រ្គោះ ការពារពលរដ្ឋ ដោយមិនទុកឲ្យរងគ្រោះ ឬខ្វះស្បៀងអាហារ ថ្នាំសង្កូវដោយយើងមិនបានដឹងនោះឡើយ ។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន…
-
ជប៉ុនផ្តល់ជំនួយឥតសំណងជាង២០លានដុល្លារ សម្រាប់គម្រោងកែលម្អមន្ទីរពេទ្យក្នុងខេត្តសៀមរាប
JICA៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានឲ្យដឹងនៅថ្ងៃ២៧តុលានេះ ថា JICA និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង «គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» ដែលមានទឹកប្រាក់សរុប២ពាន់១៥៣លានយ៉េន ដែលស្មើនឹងប្រមាណជា២០លាន៥សែន៥ម៉ឺនដុល្លារអាមេរិក។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង បានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ គម្រោងនោះនឹងចាប់ផ្តើមពីខែកញ្ញាឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងស្តារឡើងវិញ នូវអាគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យស្រុកចំនួន៤ និងកែលម្អបរិក្ខាពេទ្យ នៅក្នុងមន្ទីរពេទ្យទាំងនោះ ដែលអាចចូលរួមកែលម្អគុណភាពសេវាថែទាំសុខភាព និងពង្រីកការគ្របដណ្តប់លើសេវាថែទាំសុខភាពនៅក្នុងតំបន់ ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា៕
-
យោធិនពិការ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការជិត៣០០គ្រួសារ ទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់
ខេត្តសៀមរាប៖ វិញ្ញាប័នបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់កម្មសិទ្ធិដីធ្លី) ចំនួន២៧៩សន្លឹក ត្រូវបានចែកជូនដល់បងប្អូនជាយោធិនពិការ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលកំពុងរស់នៅដោយស្របច្បាប់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប។លោកលី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ប័ណ្ណកម្មសិទ្ធិនេះ មានប្រយោជន៍សំខាន់ណាស់ សម្រាប់បងប្អូន។ ប័ណ្ណមួយសន្លឹកនេះ គឺជាការបញ្ជាក់អំពីភាពស្របច្បាប់ ភាពជាម្ចាស់លើដីធ្លីដែលបងប្អូនកំពុងកាន់កាប់ ។ អគ្គនាយក នៃអគ្គនាយកដ្ឋានយុទ្ធសេវា ក្រសួងការពារជាតិ ឯកឧត្តមនាយ ឧត្តមសេនីយ៍ មាស សាវ៉ន ក៏បានលើកឡើងថា ការប្រគល់នូវប័ណ្ណកម្មសិទ្ធិ គឺជាការគិតគូបន្ថែមមួយទៀតពីសំណាក់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងរដ្ឋបាលខេត្តសៀមរាប ចំពោះបងប្អូនដែលជាយោធិនពិការ បន្ទាប់ពីពួកគាត់ទទួលបានដីលំនៅដ្ឋាន និងដីអាស្រ័យផលកាលពីពេលកន្លងទៅ។ ឯកឧត្តមថា ដីនេះ ជាកេរដំណែលដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូនជាយោធិន ក៏ន័យលើកតម្កើងជីវភាព សេចក្តីថ្នៃថ្នូរបស់កងទ័ព បើទោះជាធ្លាក់ខ្លួនពិការក្តី។ យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯកពៅ ស៊ា នាយមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប បានឲ្យដឹងថា បច្ចុប្បន្នមជ្ឈមណ្ឌល មានកម្លាំងសរុប១ពាន់៣រយ៦នាក់ ស្មើនឹង៣រយ៤គ្រួសារ…
-
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដោយមានរបៀបវារៈដូចខាងក្រោម៖ ១- ការពិនិត្យសំណើសុំអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។២- ការពិនិត្យសំណើសុំអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។៣- ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នូវ៖ ៣.១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៣.២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ ៤- ការពិនិត្យ និងសម្រេចសេចក្តីព្រាងរបៀបវារៈ ចំនួន ៦ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦។ របៀបវារៈទាំង៦ រូមមាន៖ ៤.១- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។ ៤.២- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ …
-
តួលេខអ្នកឆ្លងវីរុសកូវីដ១៩ ទូទាំងពិភពលោក កើនដល់ជាង ៤៣.៧លានករណី ពោលគឺត្រឹម២៤ ម៉ោងមានអ្នកឆ្លងរហូតដល់ជាង ៤០ម៉ឺននាក់
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៦ និង៣០ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើង ដល់ ៤៣,៧៤២,១១៨ ករណី ហើយក្នុងនោះមនុស្សសរុប ១,១៦៣,៦០៩ នាក់ស្លាប់ និង ៣១,១២៥,៤៧៧នាក់ បានជាសះស្បើយឡើងវិញ។ សូមបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង អ្នកឆ្លងនូវវីរុសនេះ កើតមានរហូតដល់ជាង ៤២៥,០២២នាក់។ ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៤៣លាននាក់នោះ គេឃើញមានប្រទេសអាម៉េចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានឆ្លងដល់ជិត ៩លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ជាង ២៣ម៉ឺននាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីចំនួន ៦៤,៦៨០ករណី និងស្លាប់ ៤៧៤នាក់។ តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕ ប្រភព៖ ក្រសួងព័ត៌មាន
-
សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០
សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
-
រដ្ឋបាលរាជធានីភ្នំពេញទទួលបានអំណោយ គ្រឿងឧបភោគបរិភោគ ពីសប្បុរសជាបន្តបន្ទាប់ ដើម្បីបន្តចាត់ចែងជួយទៅដល់ជនរងគ្រោះនិងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀង
ភ្នំពេញ៖ អំណោយជាអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ រាប់រយកេសរបស់សប្បុរសជនចំនួន២ក្រុម បានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញជាបន្តទៀត ដើម្បីអោយរដ្ឋបាលរាជធានីបានបន្តចាត់ចែងជួយទៅដល់ជនរងគ្រោះនិងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀងដែលបាននឹងកំពុងប្រឈមរហូតមកដល់ពេលនេះ។ ពិធីប្រគល់និងទទួលខាងលើបានធ្វើឡើងនារសៀលថ្ងៃទី២៦តុលានេះ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។ អំណោយរួមមាន សប្បុរសជនទី១ ផ្តល់ជូនអង្កចំនួន១០តោន មី៥០០កេស ត្រីខ ៥០០យូ ទឹកត្រី៥០០យួទឹកស៊ីអ៊ីវ៥០០យួរ និងសប្បុរសជនទី២ ផ្តល់ជូនទឹកបរិសុទ្ធ៥០០0កេសដែរ ។ ការចូលរួមផ្តល់អំណោយមនុស្សធម៌នាពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ស្របពេលដែលប្រជាពលរដ្ឋមួយចំនួនក្នុរាជធានីភ្នំពេញកំពុងជួបនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ ដែលត្រូវការជំនួយឧបត្ថម្ភពីសប្បុរសជននានាដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។ឯកឧត្តមអភិបាលរាជធានីក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ដែលបានផ្តាច់ពីមាត់ពី ក យកអំណោយ ជាអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ក្នុងគ្រាដ៏លំបាក់នេះ ហើយឯកឧត្តម សន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ ហើយបើនៅសេសសល់នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើអោយម្ចាស់អំណោយខកបំណងឡើយ៕