-
ឯកឧត្តម យូ ស៊ុនឡុង និង ឯកឧត្តម ម៉ៅ ធនិន ចុះពិនិត្យទីតាំងសម្តេចតេជោចុះសំណេះសំណាល និងចែកពូជស្រូវ ជូនប្រជាពលរដ្ឋ
ពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនឹងទទួលបានពូជស្រូវផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ពោធិ៍សាត់៖ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះពិនិត្យទីតាំង និងត្រៀមប្រជុំពិភាក្សាផែនការបែងចែកភារកិច្ច រៀបចំពិធីសំណេះសំណាល និងចែកពូជស្រូវ ជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ដើម្បីស្តារផលិតកម្មស្បៀងឡើងវិញ ក្រោយពេលទឹកស្រក។ ពិធីសំណេះសំណាល និងចែកពូជស្រូវនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅបរិវេណពហុកីឡដ្ឋាន ខេត្តពោធិ៍សាត់ ចំនួន១២,០៤៦គ្រួសារ និងនៅបរិវេណវិទ្យាល័យអូរតាប៉ោង ចំនួន៥,៧១១គ្រួសារទៀត។ គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០កន្លងទៅ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានទទួលរងគ្រោះនូវជំនន់ទឹកភ្លៀង ដែលហូរធ្លាក់ពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៦ក្រុង-ស្រុក ក្នុងនោះមានស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ស្មើនឹង៣៤ឃុំ-សង្កាត់។ ជំនន់ទឹកភ្លៀងនេះ…
-
កម្ពុជា នៅតែមាន ទេសចរបរទេសកម្សាន្ត ក្នុងសម័យកូវីដ-១៩
ភ្នំពេញ៖ យោងទៅតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរបរទេសដែលនៅតែមកកម្ពុជានៅក្នុងចំណោមភ្ញៀវទេសចរសរុប ១,២៤លាននាក់ នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ នេះគឺមាន ចិន ថៃ វៀតណាម អាមេរិក កូរ៉េខាងត្បូង អង់គ្លេស បារាំង ជប៉ុន ឡាវ និង អាល្លឺម៉ង់ ។ ភ្ញៀវទេសចរបរទេសដែលបន្តមកកម្ពុជាទោះជានៅក្នុងសម័យកូវីដ-១៩ រីករាលដាលនៅលើពិភពលោកគឺមាន ១០ជនជាតិសំខាន់ នៅក្នុងនោះច្រើនជាងគេគឺចិន ថៃ និង វៀតណាម ។ ភ្ញៀងទេសចរចិនមានចំនួន ៣០២.៨២៦ នាក់ ធ្លាក់ចុះ ៨៣,៨ ភាគរយ ,ថៃ ១៨៩.៤៤២ នាក់ ធ្លាក់ ចុះ ៣៤,២ភាគរយ ,វៀតណាម ១៨០.៧៦១ នាក់ ធ្លាក់ចុះ ៧១,៦ ភាគរយ ,អាមេរិក ៥៤.៦៦៦នាក់ ធ្លាក់ចុះ ៦៩,២ភាគរយ ,កូរ៉េខាងត្បូង ៥៤.៤១៤ នាក់ ធ្លាក់ចុះ ៧០,៩…
-
ថ្ងៃឈប់សម្រាកព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្ងៃអុំទូកទី១ ភ្ញៀវទេសចរជាង២០ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស, សៀមរាបទទួលបានភ្ញៀវច្រើនជាងគេ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាង២០ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះថា រយៈពេលពីរថ្ងៃកន្លងមកនេះ គឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុងដែលរួមមាន ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង ដែលបានដើរកម្សាន្ត សរុបមាន២០៧,០១២នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន២០៣,៦២៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន៣,៣៨៩នាក់។ ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដទៀតថា គោលដៅទេសចរណ៍សំខាន់ៗ មួយចំនួនមាន៖ ខេត្តសៀមរាប ទទួលបានភ្ញៀវចំនួន ៥៨,៧៩៧នាក់ ខេត្តកំពត ទទួលបានភ្ញៀវចំនួន ២០,៧៧២នាក់ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវចំនួន ១៨,៩២០នាក់ ខេត្តកណ្តាល ទទួលបានភ្ញៀវចំនួន ១៤,៥៧៥នាក់ ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវចំនួន ១១,៩៤៨នាក់ ខេត្តកោះកុង…
-
ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង លោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកឧញ៉ា យុន ប៊នលីលោកជំទាវ ហៀវលន់ ដង្ហែអង្គកឋិនទានសាមគ្គី ប្រមូលបច្ច័យវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តកោះវាំងកែវអណ្តែត
កណ្តាល៖ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរួមជាមួយលោកឧកញ៉ា យុន ប៊នលីនិងលោកជំទាវ ហៀវ លន់ គណៈកម្មការ អាចារ្យ ពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យវេរ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមានៅវត្តកោះវាំងកែវអណ្តែតនៅស្រុកកោះធំខេត្តកណ្តាល ដែលអង្គកឋិនទាននេះបានធ្វើឡើងនៅថ្ងៃទី ៣០និង ៣១ខែតុលាឆ្នាំ២០២០។តាមពុទ្ធានុញ្ញាត និងតាមប្រពៃណីព្រះពុទ្ធសាសនាជាទីគោរពសក្ការៈ។ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានមានប្រសាសន៍ថា ការផ្តួួចផ្តើមបុណ្យកឋិនទាននេះឡើងស្របពេលប្រទេសមានសុខសន្តិភាពក្រោមមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមបន្តទៀតថាជានិច្ចកាលសម្តេចតែងយកចិត្តទុកចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាក ជាក់ស្តែងកន្លមកនេះសម្តេចហ៊ុន សែន បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនិងនាំយកស្បៀងអាហារទៅចែកជូនដល់ទីកន្លែងផងដែរ។ ក្នុងឳកាសនៅះដែរ ឯកឧត្តម បណ្ឌិ ស៊ាង ប៊ុលាង បានណែនាំដល់ប្រជាពលរដ្ឋ អោយថែរក្សាអនាម័យនិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារនូវការឆ្លងជម្ងឺកូវីដ១៩ផងដែរ។សូមបញ្ចាក់ថាក្នុងឆ្នាំ២០២០ នេះ បុណ្យកឋិនទានត្រូវបានកំណត់មានរយៈពេល ២៩ ថ្ងៃគឺចាប់ពីថ្ងៃទី១ រោច ខែអស្សុជ ដល់ថ្ងៃទី ១៥ កើត ខែកត្តិក…
-
ក្រុមការងារគ្រឿងចក្រសម្តេចតេជោ ហ៊ុន សែន ប្រចាំស្រុកបារាយ៍ និងស្រុកតាំងគោក នៅតែបន្តជួសជុល និងស្តារហេដ្ឋារចនាសម្ព័ន្ធមិនថា យប់ ថ្ងៃ ឬថ្ងៃឈប់សំរាក ដល់ប្រជាពលរដ្ឋ៤ឃុំ ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ
ក្រុមការងារគ្រឿងចក្រ សម្តេចតេជោ ហ៊ុន សែន ប្រចាំស្រុកបារាយ៍ និងស្រុកតាំងគោក នៅតែបន្តជួសជុល និងស្តារហេដ្ឋារចនាសម្ព័ន្ធមិនថា យប់ ថ្ងៃ ឬថ្ងៃឈប់សំរាក ដល់ប្រជាពលរដ្ឋ៤ឃុំ ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ នេះជាប្រសាសន៍លើកឡើងរបស់ ឯ ឧ ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបារាយ៍ និងស្រុកតាំងគោក នាឪកាសចុុះបើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហម ជូនប្រជាពលរដ្ឋ ៤ឃុំ ក្នុងស្រុកតាំងគោក ដែលរងការខូចខាតដោយគ្រោះទឹកជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដោយមាន ការចូលរួមពីលោក ហាក់ ម៉ុងហ៊ួត អភិបាលស្រុកតាំងគោគ រួមទាំងអាជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។ឯ ឧ ថោង ខុន បានថ្លែងបញ្ជាក់ថា ដោយអនុវត្តន៍តាមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាដែលបានបញ្ជារឲ្យរដ្ឋមន្រ្តីចំនួន៤ រួមមាន ក្រសួងអភិវឌ្ឍន៏ជនបទ ក្រសួងសាធារណៈការ…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រទេសជាតិមានសុខសន្តិភាព អនុញ្ញាតិឲ្យប្រជាពលរដ្ឋមានសិទ្ធធ្វើបុណ្យតាមបំណងប្រាថ្នារៀងខ្លួន
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាកិត្តិយសក្នុងពិធីដង្ហែរអង្គឋិនទានទៅកាន់ វត្តវិបសនាធុរៈខេត្តកែប (ហៅវត្តសមាធិ) ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នារសៀលសៅរ៍ ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ។នៅក្នុងពិធីនោះផងដែរក៏មានវត្តមាន ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ មហាឧបាសិកា សុខ អ៊ីម ឯកឧត្តម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដែលបានញ៉ាំងឲ្យពិធីដង្ហែរអង្គកឋិននេះដំណើរការទៅបានដោយរលូន ។ថ្លែក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន…
-
អភិបាលរាជធានីភ្នំពេញ ផ្តល់អំណោយដល់ពលរដ្ឋចំនួន៥៩៣គ្រួសារ នៅខណ្ឌមានជ័យ ដែលទទួលរងគ្រោះ ដោយការលិចលង់
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៩៣គ្រួសារ នៅខណ្ឌមានជ័យ ដែលទទួលរងគ្រោះដោយការលិចលង់ដោយទឹកជំនន់នាពេលកន្លងមកនេះ។ នៅក្នុងឱកាសនោះអភិបាលរាជធានីភ្នំពេញ បានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជួបការលំបាកក្នុងជីវភាពគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយមិនទាន់បានទទួលអំណោយពីអាជ្ញាធររាជធានីភ្នំពេញ ឬបងប្អូនប្រជាពលរដ្ឋដែលខ្វះស្បៀងអាហារ អាចមកធ្វើទំនាក់ទំនងមកសង្កាត់ និងខណ្ឌ ឬស្នាក់ការគណបក្សប្រជាជនកម្ពុជានានា នៅទូទាំងរាជធានីដើម្បីឲ្យអាជ្ញាធរបានជួយជាស្បៀងអាហារទាន់ពេល។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋទាំង៥៩៣គ្រួសារនេះ គឺពិតជាបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ក្នុងការសម្រាលការលំបាក វប្បធម៌នៃការចែករំលែក ជាការចូលរួមគាំពារដោះស្រាយដោយផ្ទាល់ជួយដល់ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយសារជំនន់ទឹកភ្លៀង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចនាយករដ្ឋមន្ត្រី គឺមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បានឡើយ។ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថា នៅខណ្ឌមានជ័យ ប្រជាពលរដ្ឋដែលទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងចំនួន១៦៨៩គ្រួសារ ស្មើនឹង៥សង្កាត់ ក្នុងនោះរួមមាន៖ សង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម សង្កាត់បឹងទំពុនទី១ សង្កាត់បឹងទំពុនទី២ និងសង្កាត់ស្ទឹងមានជ័យ។ មកដល់ពេលនេះ អាជ្ញាធរខណ្ឌ និងសប្បុរសជនបានចែកជូនបងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះទាំងនេះបានចំនួន៩លើកហើយ ស្មើនឹង១០៩៦គ្រួសារ ហើយនេះជាលើកទី១០ ដែលឯកឧត្តម ឃួង…
-
ស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង ខេត្តសៀមរាប មានលទ្ធភាពផ្គត់ផ្តង់ទឹកស្រោចស្រពជាង២ពាន់ហិកតា នៅរដូវប្រាំង និងជិត៣ម៉ឺនហិកតា នៅរដូវវស្សា
សៀមរាប៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរបេកសកម្មដឹកនាំក្រុមមន្រ្តីបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង (អាងទឹកម្កាក់) ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ ប្រព័ន្ធធារាសាស្រ្តខាងលើនេះ បានទទួលហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិត្យចិន ហើយបានសាងសង់រួចជាស្ថាពរក្នុងឆ្នាំ២០១៨ ដែលមានលទ្ធភាពផ្គត់ផ្តង់ទឹកស្រោចស្រព សម្រាប់ បង្កើនផលិតផលកសិកម្មបានចំនួន២.៤០០ហិកតា នៅរដូវប្រាំង និង២៨.៨៥០ហិកតា នៅរដូវវស្សា។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ការចុះពិនិត្យសំណង់ទំនប់អាងទឹកម្កាក់ គឺជាការចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងក្នុងខេត្តសៀមរាម ព្រមទាំងមានសេចក្តីរីករាយ ដែលបានឃើញ បរិមាណទឹករក្សាទុកក្នុងអាងបាន១០០% ជាការអំណោយផលដល់ការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋស្រុកជីក្រែង។ កាលពីព្រឹកមិញ ឯកឧត្តមរដ្ឋមន្ដ្រី លឹម គានហោ បានដឹកនាំក្រុមមន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹកខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត និងប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពេលនេះកំពុងមានបរិមាណទឹកពេញបរិបូរណ៍ សម្រាប់បម្រើការងារបង្កបង្កើនផលនាពេលខាងមុខ។ តាមរយៈការតាមដានជាប់ជាប្រចាំ និងចុះពិនិត្យជាក់ស្តែងនាព្រឹកនេះ បានបញ្ជាក់ឲ្យឃើញថា ខេត្តកំពង់ធំ ជាខេត្តទទួលរងគ្រោះដោយទឹកជំនន់ តិចជាងបណ្តាខេត្តនានា និងកំពុងមានបរិមាណទឹកគ្រប់គ្រាន់ នៅក្នុងអាងទឹក៕
-
ពលរដ្ឋ២០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទទួលបានអំណោយរបស់សម្ដេច ហេង សំរិន
ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្របន្ថែមដោយគ្រោះជំនន់ទឹកភ្លៀង ចំនួន២០០គ្រួសារ នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានទទួលអំណោយមនុស្សធ៌ម របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវិទ្យា សៅ ទី ហេងសំរិន តាមរយៈតំណាងរាស្ដ្រមណ្ឌលភ្នំពេញ និងអំណោយរបស់សាលាខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ នៅបរិវេណវត្តកំពែង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ លោក ឃុត ចាន់ដារ៉ា បាននាំនូវផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវិទ្យា សៅ ទី ហេងសំរិន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ពេលវេលា។ លោក ឃុត ចាន់ដារ៉ា បានបញ្ជាក់ថា សម្ដេចតែងតែបានណែនាំឲ្យ សមាជិក សមាជិកា រដ្ឋសភា ប្រចាំមណ្ឌលនីមួយៗចុះជាប្រចាំតាមមូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខ ពីបញ្ហាប្រឈម និងពីតម្រូវការជាក់ស្តែង ដើម្បីរដ្ឋសភា ជួយជំរុញឲ្យរាជរដ្ឋាភិបាល ចាត់វិធានការដោះស្រាយឲ្យបានសមស្រប និងជាបន្ទាន់។ ជាមួយគ្នានេះ…
-
រដ្ឋមន្ដ្រី ក្រសួងធនធានទឹក ចុះពិនិត្យវាយតម្លៃការ ខូចខាត ប្រព័ន្ធធារាសាស្ដ្រនៅខេត្តកំពង់ធំ
កំពង់ធំ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧត្តុនិយាម ដដឹកនាំក្រុមមន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹកខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត និងប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពេលនេះកំពុងមានបរិមាណទឹកពេញបរិបូរណ៍ សម្រាប់បម្រើការងារបង្កបង្កើនផលនាពេលខាងមុខ។ ឯកឧត្តម លឹម គានហោ ដឹកនាំមន្ដ្រីជំនាញ បន្ដសកម្មភាពចុះ ពិនិត្យវាយតម្លៃការខូចខាត និងវឌ្ឍនភាព នៃការជួសជុលបន្តាន់នូវប្រព័ន្ធធារាសាស្ដ្រ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក។ ខេត្តកំពង់ធំ ជាខេត្តទទួលរងគ្រោះដោយទឹកជំនន់ តិចជាងបណ្តាខេត្តនានា និងកំពុងមានបរិមាណទឹកគ្រប់គ្រាន់ នៅក្នុងអាងទឹក៕