Category: សង្គមកិច្ច

  • រដ្ឋបាលខេត្តរតនគីរី រៀបចំព្រះរាជពិធីខួបលើកទី១៦ នៃការយាងគ្រងព្រះបរមរាជ្យសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី

    រដ្ឋបាលខេត្តរតនគីរី រៀបចំព្រះរាជពិធីខួបលើកទី១៦ នៃការយាងគ្រងព្រះបរមរាជ្យសម្បត្តិ  ព្រះករុណា  ព្រះបាទ  សម្តេចព្រះបរមនាថ នរោត្តម សីហមុនី

    រតនគិរី ៖ ក្នុងឱកាសដ៏មហាជ័យមង្គល ថ្លៃថ្លាពោរពេញដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២០នេះរដ្ឋបាលខេត្តរតនគិរី បានរៀបចំព្រះរាជពិធីខួបលើកទី១៦  នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ  នរោត្តមសីហមុនី។   ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ  និងប្រជារាស្រ្តគ្រប់ជនជាតិនៅក្នុងខេត្តរតនគិរី ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានថ្លែងនូវសារលិខិតថ្វាយព្រះពរ ដោយបានសម្តែងនូវសេចក្តីរំភើបរីករាយក្រៃលែង សូមព្រះបរមរាជានុញ្ញាតលំឱនកាយសម្តែងនូវក្តីកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុត សូមក្រាបបង្គំទូលថ្វាយនូវព្រះរាជសព្ទសាធុការ ពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែប្រោសព្រះរាជទានព្រះមហាករុណាទិគុណដល់ប្រជារាស្ត្រនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាចងចាំជានិច្ចនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងការចំណាយព្រះបញ្ញាញាណ ព្រះកាយពលគ្រប់ពេលវេលា ក្នុងបុព្វហេតុជួយដល់ជាតិ មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គប្រកបដោយព្រះរាជហឬទ័យមហាសប្បុរស សណ្តោសប្រោសប្រណីដ៏ថ្លៃថ្លាជាទីបំផុត រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។  ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ទេវតារក្សាមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រមទាំងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក…

  • រដ្ឋមន្ដ្រីក្រសួងអប់រំ ព្រមានព្យួរការសិក្សា របស់សាលាណា ដែលល្មើសនឹងលក្ខខណ្ឌសុវត្ថិភាព

    រដ្ឋមន្ដ្រីក្រសួងអប់រំ ព្រមានព្យួរការសិក្សា របស់សាលាណា ដែលល្មើសនឹងលក្ខខណ្ឌសុវត្ថិភាព

    ឯ ឧ បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានគូស បញ្ជាក់ថា បើសិនជាក្រសួង បានរកឃើញថា សាលាណាមួយ ដែលរំលោភទៅលើលក្ខខណ្ឌសុវត្ថិភាព របស់ក្រសួងនោះ ក្រសួងនឹងធ្វើការព្យួរ ជាបណ្ដោះអាសន្ននូវសាលានោះតែម្ដង ។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯ ឧ ហង់ ជួន ណារ៉ុន រៀបចំសន្និសីទ សារព័ត៌​មាន ស្ដីពី «វិធានការក្នុងការបើកដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញ»  នៅសាល​ប្រជុំ​ «ក»​ នៃទីស្ដីការក្រសួងអប់រំ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ។ ឯ ឧ រដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនបើសាលាណាមួយ រំលោភទៅលើ លក្ខខណ្ឌ (សុវត្ថិភាព) របស់ក្រសួង ជំហានដំបូងក្រសួង នឹងធ្វើការណែនាំ បើសិនជាមិនធ្វើតាម ក្រសួង នឹងធ្វើការព្យួរជាបណ្ដោះអាសន្ន នូវសាលានោះតែម្ដង» ។ រដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន បានឲ្យ​ដឹងថា…

  • មេបញ្ជាការកងទ័ពកម្ពុជា ជួបប្រជុំជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម ដើម្បីពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការការងារគ្រប់គ្រង និងការពារព្រំដែនរវាងប្រទេសទាំងពីរ

    មេបញ្ជាការកងទ័ពកម្ពុជា ជួបប្រជុំជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម ដើម្បីពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការការងារគ្រប់គ្រង និងការពារព្រំដែនរវាងប្រទេសទាំងពីរ

    លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃ២៨តុលាឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំជាមួយ លោកឧត្តមសេនីយ៍ត្រី ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែនក្នុងរយៈពេលកន្លងមក។ ក្នុងជំនួបនោះ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ រាប់ចាប់តាំងពីឆ្នាំ២០០៤មក ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ និងថែរក្សាបាននូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន បង្កលក្ខណៈអំណោយផលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម, ទេសចរណ៍ និងជីវភាពរស់នៅដោយសុខសាន្តរបស់ប្រជាជនទាំងសងខាង។ នៅចំពោះមុខបញ្ហាប្រឈមជាសាកលនៃជំងឺកូវីដ-១៩ បណ្តាកងកម្លាំងនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ បានខិតខំសហការជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារៈ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនោះ។ សម្រាប់ទិសដៅទៅមុខ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មរីកចម្រើនទៅមុខបន្ថែមទៀត ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជា ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរ ទៅតាមផែនការការងាររបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ,…

  • ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យមើលផ្លូវលំជនបទច្រើនខ្សែតាមបណ្តាស្រុក ដែលរងការខូចខាតធ្ងន់ធ្ងរនៅក្នុងខេត្តបាត់ដំបងនិងនាំយកគ្រឿងចក្រឈូសឆាយ ចុះទៅធ្វើការជួសជុលបន្ទាន៎ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមក

    ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យមើលផ្លូវលំជនបទច្រើនខ្សែតាមបណ្តាស្រុក ដែលរងការខូចខាតធ្ងន់ធ្ងរនៅក្នុងខេត្តបាត់ដំបងនិងនាំយកគ្រឿងចក្រឈូសឆាយ ចុះទៅធ្វើការជួសជុលបន្ទាន៎ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមក

    កំណាត់ផ្លូវលំជនបទប្រវែងជាង១០គ.ម ដែលកាត់ផ្តាច់ដោយគ្រោះទឹកជំនន់កន្លងមក ស្ថិតក្នុងភូមិតាវេន ឃុំព្រែកជីក និងភូមិឈូក ឃុំបាសាក់  ស្រុករុក្ខគីរី ខេត្តបាត់ដំបងដោយ បង្កការរំខានក្នុងការធ្វើចរាចរណ៍ទៅមក របស់បងប្អូនប្រជាកសិករស្រែចម្ការនៅទីនោះដែលកំពុងជួបការលំបាកខ្លាំងក្នុងការដឹកកសិផលចេញចូលទៅកាន់ទីផ្សារមួយរយៈនេះ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទនិងមន្ទីរជំនាញផ្ទាល់ បានយកគ្រឿងចក្រធ្វើការជួសជុលបន្ទាន់ផ្លូវលំមួយខ្សែក្នុងភូមិសាស្ត្រខាងលើនៅព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។        ការចុះពិនិត្យមើលខ្សែផ្លូវនៃផ្លូវលំជនបទនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នេះ បានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងលោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងអមដំណើរពីលោក ហែម សុវណ្ណ អនុប្រធានមន្ទីរ និងមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ផងដែរ។        តាមរយៈការចុះត្រួតពិនិត្យមើលផ្លូវលំជនបទក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបងនេះ  ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា៖គោលបំណងដែលចុះបេសកកម្មនៅទីនេះ គឺផ្តោតសំខាន់ ក្នុងការចុះពិនិត្យខ្សែផ្លូវអាទិភាព។ជាផ្លូវលំជនបទដែលកំពុងតែរងគ្រោះដោយទឹកជំនន់កន្លងមក និងបានបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរនិងរងផលប៉ះពាល់ខ្លាំងក្នុងខេត្តដើម្បីធ្វើការកែលម្អផ្លូវខូចខាតទាំងនោះឡើងវិញ។       ថ្មីៗកន្លងទៅនេះក្នុងឱកាសចុះពិនិត្យមើលផ្លូវលំជនបទ…

  • ថ្នាក់ដឹកនាំស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា ថ្លែងអំណរគុណបុគ្គលិកដែលបានចូលរួមបំពេញការងារកន្លងមក

    ថ្នាក់ដឹកនាំស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា ថ្លែងអំណរគុណបុគ្គលិកដែលបានចូលរួមបំពេញការងារកន្លងមក

    ភ្នំពេញ ៖ ថ្នាក់ដឹកនាំស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា បានថ្លែងអំណរគុណការខិតខំប្រឹងប្រែងបំពេញការងាររបស់បុគ្គលិកទាំងអស់ និងបង្ហាញការចែករំលែកក្តីស្រឡាញ់ដល់បុគ្គលិក ដែលមានជីវភាពប្រឈមនឹងការលំបាកក្នុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ពិធីនេះបានរៀបចំឡើងនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ ឌិត នីតា សហប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា ថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើននាក់។ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ ក្នុងនាមលោកជំទាវសហប្រធាន និងថ្នាក់ដឹកនាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ថាវេទិកានាថ្ងៃនេះ រៀបចំឡើងដើម្បីថ្នាក់ដឹកនាំបានជួបសំណេះសំណាលប្រកបដោយភាពស្និតស្នាល និងថ្លែងអំណរគុណដល់បុគ្គលិកគ្រប់ផ្នែក ដែលបានរួមសហការគ្នាបំពេញការងារយ៉ាងសកម្ម ទាំងកម្លាំងកាយ និងកម្លាំងចិត្តនាពេលកន្លងមក ក្នុងការផលិត ចងក្រង អត្ថាធិប្បាយ និងផ្សព្វផ្សាយពីព័ត៌មាន ព្រឹត្តិការណ៍ថ្មីៗ កម្មវិធីអប់រំ កម្សាន្តប្លែកៗ រួមទាំងព្រឹត្តិការណ៍កីឡា តាមរយៈប្រព័ន្ធផ្សព្វផ្សាយនៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងតាមប្រព័ន្ធអនឡាញ APSARA MEDIA SERVICES (AMS) ជូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានទស្សនាកម្សាន្ត។ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា ជាមួយការថ្លែងអំណរគុណដល់បុគ្គលិកដែលមានជីវភាពប្រឈមនឹងការលំបាក ថ្នាក់ដឹកនាំស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា បានរៀបចំជាសម្ភារៈ និងគ្រឿងឧបភោគ…

  • តំណាងស្នងការនគរបាលរាជធានីភ្នំពេញ ចុះសួសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូនមន្ត្រីនគរបាល ដែលជួបបញ្ហាហូរឈាមតាមច្រមុះនៅពេលកំពុងបុំពេញភារកិច្ច

    តំណាងស្នងការនគរបាលរាជធានីភ្នំពេញ  ចុះសួសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូនមន្ត្រីនគរបាល ដែលជួបបញ្ហាហូរឈាមតាមច្រមុះនៅពេលកំពុងបុំពេញភារកិច្ច

    ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះសួសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូនដល់ លោកអនុសេនីយ៍ត្រី ឯល សុវភ័ណ្ឌ មន្ត្រីនគរបាលឈជើងនៅគោលដៅកាំកូ ដែលជួបបញ្ហាហូរឈាមតាមច្រមុះនៅពេលកំពុងបុំពេញភារកិច្ច ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ លោកបានចុះទៅការពារគោលដៅនៅទីលានប្រជាធិបតេយ្យ លុះដល់ម៉ោង ៩ និង ៥០ នាទី លោកអនុសេនីយ៍ត្រី ឯល សុវភ័ណ្ឌ មានអាការៈឈឺក្បាល និងវិលមុខយ៉ាងខ្លាំង ហើយគាត់ក៏បានយកទឹកមកស្អំ មួយសន្ទុះក្រោយមក ឈាមក៏បានហូរតាមច្រមុះ បន្ទាប់មកក្រុមការងារ ក៏បានទាក់ទងទៅក្រុមគ្រួសារ ឲ្យមកយកគាត់នៅគោលដៅនោះ។ លុះដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ដោយឃើញសភាពជំងឺមិនបានធូរស្បើយ ក្រុមគ្រួសាររបស់គាត់ ក៏បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បច្ចុប្បន្ន លោកអនុសេនីយ៍ត្រី ឯល សុវភ័ណ្ឌ  កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះអង្គឌួង…

  • ធនាគារជាតិដាក់ឲ្យដំណើរការប្រពន្ធ័ទូទាត់ប្រាក់តាមប្រពន្ធ័បច្ចេកវិទ្យាថ្មី

    ធនាគារជាតិដាក់ឲ្យដំណើរការប្រពន្ធ័ទូទាត់ប្រាក់តាមប្រពន្ធ័បច្ចេកវិទ្យាថ្មី

    ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃ២៨តុលាឆ្នាំ២០២០ បានដាក់ឱ្យដំណើរការជាផ្លូវការ “ប្រព័ន្ធបាគង” ក្រោមអធិបតីភាព លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីតំណាងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា ព្រមទាំងតំណាងគ្រឹះស្ថានជាសមាជិកប្រព័ន្ធបាគង សរុបប្រមាណ ១២០រូប។ ប្រព័ន្ធបាគង ត្រូវគេពណ៌នាថា ប្រៀបដូចជាឆ្អឹងខ្នងនៃប្រព័ន្ធទូទាត់ ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការភ្លាមៗជាអេឡិចត្រូនិកដូចជា ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។ មិនតែប៉ុណ្ណោះ ក្នុងបរិការណ៍ប្រទេសកំពុងទទួលរងវិបត្តិកូវីដ១៩ដែលតម្រូវការទូទាត់អេឡិចត្រូនិកកំពុងមានការកើនឡើង ការដាក់ឱ្យដំណើរការផ្លូវការប្រព័ន្ធបាគង នឹងជួយគាំពារដល់សុខុមាលភាពសង្គម និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសរួមចំណែកស្រោចស្រង់សេដ្ឋកិច្ចជាតិឡើងវិញ តាមរយៈការសម្រួលការទូទាត់ជាអេឡិចត្រូនិកពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ដោយពុំប៉ះពាល់សាច់ប្រាក់ដោយផ្ទាល់។ លោកស្រី ជា សិរី បានថ្លែងថា ការដាក់ឱ្យដំណើរការប្រព័ន្ធបាគង គឺជាជោគជ័យថ្មីមួយទៀតដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដែលឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ព្រមទាំងរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលស្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។ លោកស្រីបានបន្តថាប្រព័ន្ធបាគងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រតិបត្តិការឆ្លងគ្រឹះស្ថាន និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ក៏ដូចជាផ្តល់លទ្ធភាពសម្រាប់ប្រទេសកម្ពុជាក្នុងការភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសក្នុងតំបន់ដើម្បីសម្រួលការផ្ទេរប្រាក់ និងការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេស។ បច្ចុប្បន្នមានធនាគារ និងគ្រឹះស្ថាន ១៨ រួចមកហើយកំពុងប្រើប្រាស់ប្រពន្ធ័នោះ ហើយគេគ្រោងនឹងបញ្ចូលស្ថាបន័ជាង២០បន្ថែមទៀតនៅពេលខាងមុខ។

  • សែលកាតចូលរួមជួយបណ្តុះបណ្តាលជំនាញឌីជីថលក៏ដូចជាសុវត្តិភាពតាមប្រព័ន្ធអនឡាញ ដល់យុវជនកម្ពុជា

    សែលកាតចូលរួមជួយបណ្តុះបណ្តាលជំនាញឌីជីថលក៏ដូចជាសុវត្តិភាពតាមប្រព័ន្ធអនឡាញ ដល់យុវជនកម្ពុជា

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ ក្រុមហ៊ុនសែលកាតបានប្រកាសពីកិច្ចសហការ ជាដៃគូជាមួយអង្គការ Terre des HommesNetherlands (TdH-NL) ដើម្បីដាក់ឱ្យដំណើរការ នូវយុទ្ធនាការថ្មី “គាំពារសុវត្ថិកុមារ ដើម្បីអនាគត” នៅក្នុងខេត្តសៀមរាប។ ក្នុងសន្និសិទសារព័ត៌មាន រួមគ្នា និងស្របគ្នាជាមួយ ព្រឹត្តិការណ៍ TdH-NL Annual Cluster Event កាលពីថ្មីៗមកនេះក្រុមហ៊ុនសែលកាតនិងអង្គការ Terre des HommesNetherlands ត្រូវបានរៀបចំឡើងនៅឯសណ្ឋាគារសៀមរាប ប៉ាស៊ីហ្វិក ខេត្តសៀមរាប។ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ យុវជនចំនួន៣៥រូប របស់អង្គការនេះ និងកុមារជាង ២០០នាក់ទៀត មកពីសាលារៀន និងក្លឹបនានា នៅក្នុងខេត្តសៀមរាប។ គោលបំណងសំខាន់ នៃការជួបជុំនេះដែរ គឺ ដើម្បីបង្កើនជំនាញ ឌីជីថលរបស់កុមារ ដោយក្នុងនោះ រួមមានទាំងវិធីបង្កើតមាតិកា ជុំវិញបញ្ហាដែលពួកគេ កំពុងប្រឈមមុខ និងការប្រើប្រាស់ បណ្តាញសង្គម ដើម្បីជះឥទ្ធិពល ជាវិជ្ជមានដល់អ្នកដទៃ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បាននិយាយ…

  • សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសិង្ហបុរីចូលជួបសម្តែងការគួរសម និងជម្រាបលា

    សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសិង្ហបុរីចូលជួបសម្តែងការគួរសម និងជម្រាបលា

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យយឯកឧត្តម មៃខើល តាន់ កេង ស៊ីង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា-ណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ដោយបានខិតខំរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ សម្តេចប្រប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ដោយកត់សម្គាល់ឃើញថា ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង មន្រ្តីគ្រប់លំដាប់ថ្នាក់ និងជាពិសេសមានទំនាក់ទំនងល្អជាមួយនឹងប្រជាជនកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តម មៃខើល តាន់…

  • សម្តេចតេជោ ផ្ញើសារលិខិតរំលែកទុក្ខ ជូនឯកឧត្តម នាយករដ្ឋមន្រ្តីវៀតណាម ចំពោះការបាត់បង់អាយុជីវិតមនុស្ស និងការខូចខាតដំណាំនិងទ្រព្យសម្បត្តិ បង្កឡើងដោយគ្រោះទឹកជំនន់

    សម្តេចតេជោ ផ្ញើសារលិខិតរំលែកទុក្ខ ជូនឯកឧត្តម នាយករដ្ឋមន្រ្តីវៀតណាម ចំពោះការបាត់បង់អាយុជីវិតមនុស្ស និងការខូចខាតដំណាំនិងទ្រព្យសម្បត្តិ បង្កឡើងដោយគ្រោះទឹកជំនន់

    សារលិខិតរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើជូនឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម ចំពោះការបាត់បង់អាយុជីវិតមនុស្ស និងការខូចខាតដំណាំនិងទ្រព្យសម្បត្តិ បង្កឡើងដោយគ្រោះទឹកជំនន់ និងការបាក់ដីនៅវៀតណាម៕