-
អ្នកនាំពាក្យក្រសួងអប់រំ៖មានគ្រឹះស្ថានសិក្សាឯកជនចំនួន៤ពាក់ព័ន្ធនឹងគណៈប្រតិភូប្រទេសហុងគ្រី
ដោយ៖ម៉ាដេប៉ូ/រាជធានីភ្នំពេញ៖ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា”គិតរហូតមកត្រឹមយប់ថ្ងៃទី៥ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានប្រមូលព័ត៌មានពីគ្រឹះស្ថានសិក្សា ហើយបានរកឃើញថា មានគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី”។ បញ្ជាក់ប្រាប់ AMS នាព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២០នេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថាគិតមកដល់ពែលនេះក្រសួងបានរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួនដែលបានពាក់ព័ន្ធជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។ក្នុងនេះដែរចំពោះគ្រឹះស្ថានសិក្សាណា ដែលមានបុគ្គលិកបានចូលរួម និងប្រាស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី គណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ចំពោះ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធ ស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។ ឯកឧត្តម រស់សុវាចាបន្តឱ្យដឹងថាសម្រាប់គ្រឹះស្ថានទាំង៤ដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះមានដូចជា៖១) គ្រឹះស្ថានសិក្សាទី១ មានបុគ្គលិក១រូប បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។២) គ្រឹះស្ថានសិក្សាទី២មានសិស្ស២រូបដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។៣)គ្រឹះស្ថានសិក្សាទី៣មានសិស្ស២រូបដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។៤) គ្រឹះស្ថានសិក្សាទី៤មានសិស្ស២រូបដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គួរបញ្ជាក់ថាកាលពីថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២០ក្រសួងអប់រំក៏បានចេញសេចក្តីជូនដំណឹងមួយដោយអំពាវ នាវដល់គ្រឹះស្ថានសិក្សា មាតាបិតា និងសិស្សានុសិស្ស អនុវត្តវិធានការមួយចំនួនដូចជា៖ គ្រឹះស្ថានសិក្សាណា ដែលមានបុគ្គលិកបានចូលរួម និងប្រាស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី ត្រូវផ្អាកដំណើរការសិក្សាក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនោះតទៅ និងត្រូវបន្តការបង្រៀន និងរៀនតាមរយៈប្រព័ន្ធអនឡាញ។ បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងនោះ ត្រូវធ្វើចត្តាឡីស័ក…
-
ទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា បញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី នឹងបន្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ក្នុងវិស័យអប់រំ និងសុខាភិបាល
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរុស្ស៊ីថ្មីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី នឹងបន្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ក្នុងវិស័យអប់រំ និងសុខាភិបាល ដូចជា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅសហព័ន្ធរុស្ស៊ី ការបណ្តុះបណ្តាលជំនាញ និងជំនួយបច្ចេកទេស ជាដើម ។ ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្ដម Anatoly Borovik ដែលទើបត្រូវបានរដ្ឋាភិបាល-សហព័ន្ធរុស្ស៊ីតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា, ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចងចាំមិនភ្លេច និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ដែលបានជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លា ក្នុងពេលដែលប្រទេសកម្ពុជា កំពុងជួបការលំបាកកាលពីទសវត្សទី៨០ បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះចេញ ពីរបបប្រល័យពូជសាសន៍ និងរងការហ៊ុព័ទ្ធសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌។ កាលនោះ អតីតសហភាពសូវៀត បានផ្តល់ជំនួយមនុស្សធម៌យ៉ាងច្រើនដល់កម្ពុជា…
-
ឯកឧត្តម សួស យ៉ារ៉ា ពិភាក្សាពីកិច្ចសហប្រតិបត្តិការរដ្ឋសភា ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសហុងគ្រី
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភីធើ ស៊ីចាតូ (H.E. Mr. PÉTER Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ខណៈឯកឧត្តមរដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តម សួស យ៉ារ៉ា បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តី ភីធើ ស៊ីចាតូ និងគណៈប្រតិភូនៅកម្ពុជា ក្នុងខណៈដែលពិភពលោកកំពុងរាតត្បាតដោយជំងឺកូវីដ១៩នោះ។ ឯកឧត្តម បានលើកឡើងថា ទោះមានការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩យ៉ាងណាក្តី តែជំងឺនេះ មិនបានរំខានដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទំាងពីរកម្ពុជា-ហុងគ្រីនោះឡើយ។ ជាពិសេសទំនាក់ទំនងដ៏ស្អិតរមួតរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំប្រទេសហុងគ្រី។ ក្នុងជំនួបដ៏ស្និទ្ធស្នាលរវាង ឯកឧត្តម សួស យ៉ារ៉ា និងឯកឧត្តម…
-
អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងទទួលគ្រឿងឥស្សរិយយសពីប្រទេសជប៉ុន
ភ្នំពេញ៖ យោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុនបានប្រកាសអំពីឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់រដូវឆ្នាំ២០២០ ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ ឬ ជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់បុគ្គលទាំងនេះក្នុងវិស័យផ្សេងៗទៀតនៅក្នុងសង្គម។ ស្ថានទូតបានឲ្យដឹងថា បណ្ឌិតសភាចារ្យ ស៊ន សំណាង ជាអតីតប្រធាន និងជាសាស្រ្តាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ដែលជាការទទួលស្គាល់ការចូលរួមវិភាគទានរបស់លោក ក្នុងកិច្ចការជំរុញនៃការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។ ទាក់ទងនឹងស្ថានទូតជប៉ុន បណ្ឌិតសភាចារ្យ ស៊ន សំណាង បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្រ្តីការទូតរបស់ស្ថានទូតជប៉ុនដែលជាអ្នកជំនាញភាសាខ្មែរ តាមរយៈការផ្តល់ឲ្យស្នាក់នៅជាមួយក្រុមគ្រួសាររបស់លោក និងឱកាសផ្សេងទៀត ដើម្បីឱ្យមន្រ្តីទាំងនោះមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ និងសង្គមកម្ពុជា។ ពិធីប្រគល់គ្រឿងឥស្សរិយយស ស្ថានទូតមិនទាន់បញ្ជាក់ពេលវេលាច្បាស់លាស់នៅឡើយ៕
-
ទូតសិង្ហបុរីចប់អាណត្តិ ថា កម្ពុជា គឺជាប្រទេសដែលមានសុវត្ថិភាពបំផុត សម្រាប់ការរស់នៅ ជៀសផុតពីការឆ្លងជំងឺកូវីដ១៩
ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព ឯកឧត្តម ម៉ាយឃើល តាន ឯកអគ្គរដ្ឋទូតសិង្ហបុរី ចប់អាណត្តិការទូតនៅកម្ពុជា បានមានប្រសាសន៍ថា ក្នុងដំណាក់កាលបេសកកម្មកាទូតរបស់ឯកឧត្តមនៅកម្ពុជានេះ ឯកឧត្តម បានជួបនូវបញ្ហាកូវីដ និងបានឃើញផ្ទាល់នូវតំណាក់កាលដែលពិភពលោកទាំងមូលជាពិសេស កម្ពុជាផងដែរ កំពុងតែជួបប្រទះបញ្ហាកូវីដ១៩ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោ ថា កម្ពុជា គឺជាប្រទេសដែលមានសុវត្ថិភាពបំផុត សម្រាប់ការរស់នៅ ជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ។ ឯកឧត្តម អ៊ាងសុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នកសារពត៌មាននៅក្រោយជំនួបឱ្យដឹងថា ឯកឧត្តម ម៉ាយឃើល តាន់ បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងរយៈពេល ៤ឆ្នាំកន្លះនៅកម្ពុជា ឯកឧត្តមពិតជាមានមោទនភាពណាស់ដែលបានធ្វើការយ៉ាងស្និទ្ធិជាមួយនឹងប្រជាជន មិត្តភ័ក្រ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ជាពិសេសបានទទួលការគាំទ្រក៏ដូចជាសហការយ៉ាងល្អពីរាជរដ្ឋាភិបាល ដែលនាំឱ្យបេសកកម្មកាទូតរបស់ឯកឧត្តមនៅកម្ពុជា បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ នោះគឺនាំមកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជា វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស ឲ្យបានឡើងខ្ពស់មួយកម្រិតទៀត…
-
ក្រសួងបរិស្ថានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០និងលើកទិសដៅការងារឆ្នាំ២០២១
ក្រសួងបរិស្ថាន បានរៀបចំបើក«សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១» នាទីស្តីការក្រសួងបរិស្ថាន។ ពិធីនេះដែរប្រព្រឹត្តិឡើង ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន ភ្ញៀវកិតិ្តយសជាតិ អន្តរជាតិ ជាច្រើនរូបចូលរួម។ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការបានថ្លែងឱ្យដឹងសន្និបាតនេះ គឺជាវេទិកាប្រចាំឆ្នាំធំបំផុតរបស់ក្រសួងបរិស្ថាន សម្រាប់ធ្វើការពិនិត្យ និងវាយតម្លៃលើសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ ទស្សនាទាន មេរៀន បទពិសោធ និងគំនិតផ្តួចផ្តើមថ្មីៗ សម្រាប់ជាធាតុចូលក្នុងការរិះរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាលើវិស័យបរិស្ថាន និងដាក់ចេញទិសដៅការងារឱ្យបានសមស្រប សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា តាមរយៈសន្និបាតនេះ យើងទាំងអស់គ្នានឹងមានឱកាសពេញលេញ ក្នុងការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដែលជាកិច្ចការចម្បងរបស់យើងទាំងអស់គ្នា ក្នុងការចូលរួម…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រសួងរយៈពេល ៩ខែ និងលើកទិសដៅអនុវត្តន៍បន្ត
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធី ប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រសួងរយៈពេល ៩ខែ និងលើកទិសដៅអនុវត្តន៍បន្ត នាព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋានជំនាញទាំង៣ និងប្រធាននាយកដ្ឋានទាំង ១៤ ចំណុះឲ្យក្រសួង និងទីប្រឹក្សាក្រសួងផងដែរ៕
-
រដ្ឋមន្ដ្រីអប់រំអំពាវនាវឲ្យគ្រប់សាលារៀនទាំងអស់ បន្ដអនុវត្ដឲ្យបានម៉ឺងម៉ាត់ នូវវិធានការសុវត្ថិភាពការពារជំងឺកូវីដ-១៩
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវដល់គណៈគ្រប់គ្រងសាលារៀនទាំងអស់ បន្ដអនុវត្ដឲ្យបានម៉ឺងម៉ាត់ នូវវិធានការសុវត្ថិភាព ការពារជំងឺកូវីដ-១៩ ដែលក្រសួងបានដាក់ចេញ នាពេលកន្លងមក។ការអំពាវនាវយ៉ាងដូច្នេះ ក្នុងឱកាសដែលរដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន និងថ្នាក់ដឹកនាំក្រសួងអប់រំជាច្រើនរូប ចុះពិនិត្យការបើកដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី៣ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវឲ្យអាជ្ញាធរ ក៏ដូចជាគណៈគ្រប់គ្រងសាលារៀនទាំងអស់ ទាំងរដ្ឋ ទាំងឯកជន សូមបន្ដអនុវត្ដ ឲ្យបានម៉ឺងម៉ាត់ នូវវិធានការដែលក្រសួង បានដាក់ចេញ ដើម្បីធានានូវសុវត្ថិភាព (ការពារជំងឺកូវីដ-១៩)»។លើសពីនោះទៀត រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏បានប្រាប់ឲ្យត្រូវកំណត់ចំនួនសិស្ស កុំលើសពីស្ដង់ដារ ដែលក្រសួងបានដាក់ចេញ ហើយត្រូវបង្រៀនសិស្ស ឲ្យរៀនរស់នៅ តាមបែបគន្លងថ្មី ហើយនឹងបន្ដការបង្រៀន ដើម្បីបន្ដបណ្ដុះបណ្ដាល ធនធានមនុស្សឲ្យបានល្អ…
-
សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យប្រតិភូនិស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលសេឡង់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍
នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនិស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលសេឡង់ចំនួន២៧នាក់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សារយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យានានានៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់។នៅក្នុងឱកាសនោះ លោក ទៀប សុត្ថា តំណាងនិស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលសេឡង់ បានធ្វើសេចក្តីរាយការណ៍ជូនសម្តេចប្រមុខរដ្ឋស្តីទីអំពី អាហាររូបករណ៍របស់រដ្ឋាភិបាលអូស្រ្តាលី និងនូវែលសេឡង់។ និស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលសេឡង់ ដែលនឹងត្រូវចេញដំណើរទៅបន្តការសិក្សានៅខែមករា ឆ្នាំ២០២១ខាងមុខនេះ មានចំនួន២៧នាក់ ក្នុងនោះមានស្រី ១១នាក់ ដែលបានប្រលងជាប់អាហារូបករណ៍អូស្ត្រាលីចំនួន១៨នាក់ និងនូវែលសេឡង់ចំនួន០៩នាក់ ។ ក្នុងនេះផងដែរ ក៏មានមន្ត្រីរាជការបម្រើការតាមក្រសួង ស្ថាប័នចំនួន១៦នាក់ និងបុគ្គលិកក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាលចំនួន១១នាក់។សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះក្មួយៗទាំងអស់ដែលត្រូវបានជ្រើសរើសជានិស្សិតជ័យលេភីអាហាររូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងនូវែលសេឡង់ ដែលជាអាហា-រូបករណ៍អន្តរជាតិដ៏មានសក្តានុពលមួយ។សម្តេចប្រមុខរដ្ឋស្តីទី បានរំលឹកឡើងវិញអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលបានជួយប្រទះនូវសង្គ្រាម និងរបបប្រលៃពូជសាសន៍ប៉ុលពត ដែលបានបំផ្លាញប្រទេសកម្ពុជាយើងគ្មានសល់ ទាំងរចនាសម្ព័ន្ធសង្គម និងធនធានមនុស្សដល់ឫសគល់។ ចាប់ពីក្រោយមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩មក ប្រទេសយើងបានយកចិត្តទុកដាក់ជាចម្បងក្នុងការស្តា…
-
សម្ដេចតេជោ ហ៊ុន សែន រំលឹករៀបរាប់នូវដំណើររឿងទាក់ទងនឹងការស្លាប់របស់កូនប្រុសច្បង ឈ្មោះ ហ៊ុន កំសត់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹករៀបរាប់នូវដំណើររឿងទាក់ទងនឹងការស្លាប់របស់កូនប្រុសច្បង ឈ្មោះ ហ៊ុន កំសត់ នៅលើទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០២០ ។ សម្ដេចបានសរសេរលើទំពរហ្វេសប៊ុកផ្លូវការទាំងស្រុងដូច្នេះថា ៖ នៅថ្ងៃ១០ វិច្ឆិកា ២០២០ ខាងមុខនេះ ជាខួបលើកទី៤៤ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូនប្រុសច្បងរបស់ខ្ញុំ(១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២០)។ លើកនេះ ខ្ញុំចង់រៀបរាប់នូវដំណើររឿងទាក់ទងនឹងការស្លាប់របស់កូនខ្ញុំ។ សម្ដេចបន្តថា ខ្ញុំ និងភរិយា បានរៀបការនៅថ្ងៃ៥ មករា ១៩៧៦ ពិតមែនតែក្រោយរៀបការប្តីប្រពន្ធយើងមិនបានរស់នៅជាមួយគ្នាដោយសារពួកអង្គការយកភរិយាខ្ញុំទៅលត់ដំឱ្យលើកប្រព័ន្ធភ្លឺស្រែ ប៉ុន្តែខ្ញុំតែងតែខិតខំរកពេលទៅជួបភរិយាខ្ញុំ។ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ១៩៧៦ ភរិយាខ្ញុំចាប់មានផ្ទៃពោះហើយធ្វើឱ្យនាងចាញ់កូនយ៉ាងខ្លាំង។ ទោះមានផ្ទៃពោះ និងចាញ់កូនក៏ភរិយាខ្ញុំនៅតែខិតខំធ្វើការយ៉ាងលំបាកតាមការចាត់តាំងរបស់អង្គការសុីអត់សុីឃ្លានដូចប្រជាជនកម្ពុជាទូទាំងប្រទេសផ្សេងទៀតដែរ។ ប្តីប្រពន្ធយើងពិតជាកំសត់ យើងមិនដែលបានរស់នៅជាមួយគ្នាលើសពីមួយសប្តាហ៍ឡើយ ខ្ញុំតែងស្រក់ទឹកភ្នែកអាណិតប្រពន្ធពេលនាងចាញ់កូន និងមានជម្ងឺដោយសារធ្វើការធ្ងន់ហួសកម្លាំង។ ក្នុងខែតុលា ១៩៧៦ ខ្ញុំបានសុំអង្គការយកភរិយាខ្ញុំទៅទីបញ្ជាការកងវរសេនាធំដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់(ពេលនោះគេបង្កើតជាស្រុកត្រមូង)មុនបញ្ជូននាងទៅកាន់មន្ទីរពេទ្យ។ យុទ្ធមិត្តក្នុងអង្គភាពក៏ដូចជាប្រជាជននៅភូមិកោះថ្ម និងភូមិក្តុលបានផ្តល់មតិមកខ្ញុំថា ទុកភរិយាខ្ញុំឱ្យឆ្លងទន្លេនៅក្នុងអង្គភាពដោយឆ្មបបុរាណ។ ដោយសារការព្រួយបារម្ភអំពីការឆ្លងទន្លេកូនដំបូងហើយដែលអាចឈានដល់ការវះកាត់ខ្ញុំ និងភរិយាបានពិភាក្សាគ្នាហើយសម្រេចថាត្រូវឆ្លងទន្លេនៅមន្ទីរពេទ្យសុវត្តិភាពជាង។ ចុងខែតុលា ១៩៧៦…