-
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបា ត់ដំបង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គ្រោងស្តារឡើងវិញនូវដំណាំស្រូវប្រមាណជា១០.៥០០ហិកតា ក្នុងស្រុកចំនួន៨ ដែលមានប្រភពទឹកគ្រប់គ្រាន់ ក្នុងការស្រោចស្រព …
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានថ្លែងនៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខចែកអំណោយនិងចែក “ពូជស្រូវ”ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងកន្លងមក។ ដែលមកពីក្រុង-ស្រុកចំនួន៨ សរុបជាង១ម៉ឺនគ្រួសារ នៅឯព្រលានយន្តហោះវាលបែកចាន ក្រុង-ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០នេះថា៖ អាជ្ញាធរខេត្តនិងមន្ទីរកសិកម្មខេត្ត គ្រោងស្តារឡើងវិញនូវដំណាំស្រូវប្រមាណជា១០.៥០០ហិកតា នៅក្នុងស្រុកចំនួន០៨ ដែលមានប្រភពទឹកគ្រប់គ្រាន់ក្នុងការស្រោចស្រព។ ស្រុកទាំងនោះរួមមាន៖ ក្រុងបាត់ដំបង, ស្រុកបវេល,ថ្មគោល,បាណន់,សង្កែ,គាស់ក្រឡ,មោងឫស្សីនិងស្រុកឯកភ្នំ ហើយគ្រួសារដែលទទួលនូវអំណោយមានចំនួន ១០.២១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាននូវ”ពូជស្រូវ”ចំនួន១០០គក្រ, អង្ករ២៥គក្រ រួមនិងគ្រឿងឧបភោគបរិភោគនិងថវិកា៥ម៉ឺនរៀល។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងទៀតថា៖បច្ចុប្បន្ននេះទឹកជំនន់បានស្រកចុះថមថយទៅវិញហើយ និងថែមទាំងបង្កលក្ខណៈងាយស្រួលដល់ខេត្ត ក្នុងការស្តារឡើងវិញនូវ វិស័យកសិកម្ម ដែលបានទទួលរងការខូចខាតកន្លងមក។ ក្នុងនោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានសហការ ជាមួយនិងអាជ្ញាធរក្រុង-ស្រុក ឃុំ.សង្កាត់ ចុះធ្វើការវាយតម្លៃ…
-
ក្រសួងសុខាភិបាល ប្រកាសឱ្យអ្នកទាក់ទងផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី ទៅធ្វើចត្តាឡីស័កនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសឱ្យអ្នកទាក់ទងផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីទាំងអស់ ទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ ការសម្រេចយកសណ្ឋាគារនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ឱ្យរៀបចំទីតាំងធ្វើចត្តាឡីស័កឱ្យបានសមរម្យសម្រាប់អ្នកដែលពាក់ព័ន្ធនឹងរដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្ម ដែលផ្ទុកជំងឺកូវីដ១៩ ជាពិសេសចំពោះអ្នកដែលមិនមានលទ្ធភាពក្នុងការធ្វើចត្តាឡីស័កដោយខ្លួនឯង។ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ទើបបានរកឃើញអង្គរក្សម្នាក់ ជាជនជាតិខ្មែរ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រី ពេលធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា បានឆ្លងមេរោគកូវីដ១៩ ពីរដ្ឋមន្រ្តីការបរទេសហុងគ្រី។ ក្នុងនាមនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឱ្យបានម៉ត់ចត់ ហើយរួមគ្នាជម្នះឧបស័គចំពោះកម្ពុជានាពេលនេះ៕
-
អង្គរក្សម្នាក់ជនជាតិខ្មែរ ការពារគណៈប្រតិភូហុងគ្រី ឆ្លងកូវីដ១៩
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវ អំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឱ្យបានម៉ត់ចត់ ខណៈ មានអង្គរក្សម្នាក់ ជាជនជាតិខ្មែរ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រី ពេលធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា បានឆ្លងមេរោគកូវីដ១៩។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា លទ្ធផលធ្វើតេស្តរបស់អង្គរក្សរូបនោះ បានបង្ហាញនៅថ្ងៃទី០៧ ខែវិច្ឆិកានេះថា រូបគេមានវិជ្ជមានមេរោគកូវីដ១៩។ អង្គរក្សម្នាក់នោះ មានអាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនប្រតិភូ ដែលមានអាសយដ្ឋាននៅសង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភំ្នពេញ។ រូបគេចេញរោគសញ្ញាក្តៅខ្លួន ដោយមានកំដៅ ៣៦.៤ អង្សារសេ, រមាស់បំពង់កបន្តិច និងក្អកបន្តិចបន្តួច គាត់ពាក់មាស់ជាប់ពេលរួមដំណើរជាមួយគណៈប្រតិភូ ពេលនេះគាត់កំពុងធ្វេីចត្តាទ្បីស័ក។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះជាព័ត៌មានដ៏គួរឱ្យសោកស្តាយ និងជាគ្រោះធំមួយ។ សម្តេចបានអំពាវនាវដល់អ្នកដែលបានទាក់ទងផ្ទាល់ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី ឱ្យយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ក្នុងការធ្វើចត្តាឡីស័ក ហើយអំពាវនាវឱ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងសុខាភិបាល ត្រូវតាមដានចំពោះអ្នកធ្វើចត្តាឡីស័កឱ្យបានច្បាស់លាស់។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធទាំងអស់រួមគ្នាជម្នះនូវឧបស័គនេះ ហើយត្រូវរក្សាអនាម័យ ក៏ដូចជាអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាល។ សម្តេចតេជោ ហ៊ុន…
-
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យយាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ Peng Liyuan នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង
នាវេលារសៀលថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចទាំងទ្វេសព្វព្រះរាជហឫទ័យយាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ Peng Liyuan នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការយាង និងដង្ហែព្រះរាជសវនាការដោយ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង និងថ្នាក់ដឹកនាំកំពូលៗចិនជាច្រើនរូបផងដែរ។ ឯកឧត្តម Xi JinPing បានសង្កត់ធ្ងន់ថាយើងខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះមិត្តភាពដ៏ជ្រាលជ្រៅបំផុតជាមួយ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ និងសូមអរគុណចំពោះការផ្ញើសារចូលរួមរំលែកទុក្ខ និងការបរិច្ចាគដ៏សប្បុរសបន្ទាប់ពីការរីករាលដាលនៃជំងឺ COVID-19 ក្នុងប្រទេសចិន ពីសំណាក់ព្រះអង្គទាំងទ្វេ ។ ឯកឧត្តមបានបន្តថា កាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី…
-
សហគ្រាសខ្នាតតូច ” កែច្នៃឡើងវិញនូវកាកសំណល់ថង់ប្លាស្ទិក” ក្នុងក្រុងបាត់ដំបង ដែលក្រសួងបរិស្ថាននិងអង្គការយូនីឌូ (UNIDO) សហគមន៍អឺរ៉ុប ជ្រើសរើសធ្វើជាដៃគូអនុវត្តនូវគម្រោងកាត់បន្ថយថង់ប្លាស្ទិកនៅក្នុងទីក្រុង ទទួលបានជំនួយពីដៃគូ
សហគ្រាសខ្នាតតូចកែច្នៃថង់ប្លាស្ទិកមួយកន្លែង ដែលបានបង្កើតឡើង នៅក្នុងអំឡុងឆ្នាំ២០១៧ ហើយត្រូវផ្អាកដំណើរការមួយរយៈ ដោយការផ្លាស់ប្តូរទីតាំងថ្មី ស្ថិតនៅឃុំតាពូង ស្រុកថ្មគោល របស់ខេត្តបាត់ដំបង ហើយត្រូវបានក្រសួងបរិស្ថាន ជ្រើសរើសធ្វើជាដៃគូនិងទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការយូនីឌូ (UNIDO)សហគមន៍អឺរុបផងនោះ បានជ្រើសយកសហគ្រាសមួយនេះដើម្បីធ្វើជាដែគូរបស់សាលាក្រុងបាត់ដំបង ក្នុងការអនុវត្ត នូវគម្រោងកាត់បន្ថយថង់ប្លាស្ទិក ក្នុងក្រុងបាត់ដំបង។ហើយថ្មីៗនេះ ត្រូវបានអង្គការUNIDOផ្តល់និងប្រគល់នូវសម្ភារៈខ្សែសង្វាក់គ្រឿងចក្រកែច្នៃថ្មីមួយចំនួនបន្ថែមទៀត ដើម្បីបំពាក៎ដល់សហគ្រាសខ្នាតតូចមួយនេះ បានដំណើរការកាន់តែល្អប្រសើរជាងមុនថែមទៀត។ នេះបើតាមការគូសបញ្ជាក់ពីលោក សុង សើង ប្រធានការិយាល័យសាធារណការ និងបរិស្ថាន ក្រុងបាត់ដំបង ជាតំណាងលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងលោក ណយ ចេក ជាអនុប្រធានការិយាល័យសាធារណការនិងបរិស្ថានក្រុង ហើយក៏ជាតំណាងនៃភាគីទទួលជំនួយពីដៃគូជាម្ចាស់ជំនួយរបស់អង្គការយូនីឌូផ្ទាល់ ជាមួយនិងលោក នាង ច័ន្ទថារ៉ា ដែលជាភាគីតំណាងម្ចាស់ភាគហ៊ុន នៃសហគ្រាសខ្នាតតូចកែច្នៃថង់ប្លាស្ទិក ដែលត្រូវទទួលនូវសម្ភារៈទាំងនេះ។ តាមការគូសបញ្ជាក់ឲ្យដឹង ពីលោក នាង ច័ន្ទថារ៉ា ដែលជាម្ចាស់ភាគហ៊ុនសហគ្រាស មួយនេះបានឲ្យដឹងថា៖សហគ្រាសខ្នាតតូចកែច្នៃថង់ប្លាស្ទិកនេះ បានចាប៎ដំណើរការតាំងពីឆ្នាំ២០១៧រហូតមក ស្ថិតនៅផ្លូវវៀងក្រុង ក្នុងសង្កាត់វត្តគរ។ ហើយត្រូវបានផ្អាកដំណើរការមួយរយៈ នៅក្នុងអំឡុងឆ្នាំ២០១៩ ដោយសារតែការផ្លាស់ប្តូរមកកាន់ទីតាំងថ្មី ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកថ្មគោល នេះ។ …
-
អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែតុលា និងទិសដៅ ខែវិច្ឆិកា
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែតុលា និងទិសដៅ ខែវិច្ឆិកា ឆ្នាំ២០២០។ ពិធីនេះដែរក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។ឆ្លៀតឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងអំណរគុណនូវ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលប្រឹងប្រែងបំពេញតួនាទីភារកិច្ចសម្រេចបានស្នាដៃជាច្រើនក្នុងរយៈកាលកន្លងមក ជាពិសេសការងារ បំពេញបេសកកម្ម ពុះពារ សស្រាក់សស្រាំ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ក្នុងរដូវទឹកជំនន់ ប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ បន្ទាប់មក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានមានប្រសាសន៍ណែនាំ ដល់ នាយ នាយរងអាវុធហត្ថ ត្រូវតែប្រកាន់ភ្ជាប់នូវវិន័យ សណ្តាប់ធ្នាប់ឲ្យបានល្អ និងបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ…
-
ម្ចាស់បុរី KP ម៉ន ដានី ទទួលគោរមងារជា ឧកញ៉ា
ភ្នំពេញ៖ ម្ចាស់បុរី KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានទទួលគោរមងារជា ឧកញ៉ា បន្ទាប់ពីលោកបានបរិច្ចាគថវិកាយ៉ាងច្រើនជួយការងារសង្គម។ ការទទួលបានគោរមងាររបស់លោក ធ្វើឡើងតាមសំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ លោក ឃុនថាវង្ស ផងផាន់ បានបរិច្ចាគធនធានផ្ទាល់ខ្លួនអស់ថវិការជាង៥៣ម៉ឺនដុល្លាអាមេរិក ដើម្បីជួយ កសាងផ្លូវ បេតុង ជាច្រើនខ្សែ និងប្រព័ន្ធលូនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជាមួយនឹងការចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី ក្រុមហ៊ុន បុរី ម៉ន ដានី ក៏បានឧបត្ថម្ភថវិកា យ៉ាងច្រើន ទៀតជួយដល់ការការពារនិងទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជាការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋជាង ៤.០០០ គ្រួសារដែលជួបគ្រោះជំនន់ទឹកភ្លៀងកន្លងមកនេះ ។ បុរី KP ម៉ន ដានី ជាបុរីអភិវឌ្ឍលំនៅដ្ឋានស្អាតឈានមុខគេនៅតំបន់ទំនប់កប់ស្រូវ ជាប្រភេទវីឡាទោលសង់តាមរចនាបថ បែបស៊ីវិស័យ មានតម្លៃទាប និងមានទីធ្លាធំទូលាយ៕
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអញ្ជើញបើកសិក្ខាសាលាជាតិស្តីពីការពិគ្រោះយោបល់លើ សេចក្តីព្រៀងឯកសារទស្សនទានសម្រាប់ រៀបចំកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិដំពាក់កាលទី២
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពីការពិគ្រោះយោបល់ លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរភាគីពាក់ព័ន្ធរបស់រដ្ឋទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបានផ្តល់ការគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មក្នុងដំណើរការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ដោយបានជំរុញឱ្យកំណែទម្រង់នេះមានការវិវឌ្ឍជាជំហានៗ ស្របតាមដំណាក់កាលនីមួយៗដែលបានកំណត់ក្នុងកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំដំបូង២០១០-២០២០។ សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់លម្អិតជូនអង្គសិក្ខាសាលាជាតិ អំពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងរយៈកាលកន្លងមក រួមមាន ការរៀបចំក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការរៀបចំស្ថាប័ននៅថ្នាក់ក្រោមជាតិ, ការផ្ទេរមុខងារ និងការផ្តល់សេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, វិមជ្ឈការហិរញ្ញវត្ថុ, ការៀបចំប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការពង្រឹងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដោយលែកបញ្ហាប្រឈមជាគន្លឹះមួយចំនួនដែលត្រូវរួមគ្នាបន្តដោះស្រាយនោះរួមមាន បញ្ហាប្រឈមពាក់ព័ន្ធនឹងការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ, បញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្ទេរមុខងារ, បញ្ហាពាក់ព័ន្ធនឹងការធ្វើគណនេយ្យភាពចំពោះប្រជាពលរដ្ឋ៖ , បញ្ហាពាក់ព័ន្ធនឹងភាពជាដៃគូជាមួយសង្គមស៊ីវិល…
-
អ្នកនាំពាក្យក្រសួងអប់រំ៖មានគ្រឹះស្ថានសិក្សាឯកជនចំនួន៤ពាក់ព័ន្ធនឹងគណៈប្រតិភូប្រទេសហុងគ្រី
ដោយ៖ម៉ាដេប៉ូ/រាជធានីភ្នំពេញ៖ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា”គិតរហូតមកត្រឹមយប់ថ្ងៃទី៥ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានប្រមូលព័ត៌មានពីគ្រឹះស្ថានសិក្សា ហើយបានរកឃើញថា មានគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី”។ បញ្ជាក់ប្រាប់ AMS នាព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២០នេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថាគិតមកដល់ពែលនេះក្រសួងបានរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួនដែលបានពាក់ព័ន្ធជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។ក្នុងនេះដែរចំពោះគ្រឹះស្ថានសិក្សាណា ដែលមានបុគ្គលិកបានចូលរួម និងប្រាស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី គណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ចំពោះ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធ ស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។ ឯកឧត្តម រស់សុវាចាបន្តឱ្យដឹងថាសម្រាប់គ្រឹះស្ថានទាំង៤ដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះមានដូចជា៖១) គ្រឹះស្ថានសិក្សាទី១ មានបុគ្គលិក១រូប បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។២) គ្រឹះស្ថានសិក្សាទី២មានសិស្ស២រូបដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។៣)គ្រឹះស្ថានសិក្សាទី៣មានសិស្ស២រូបដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។៤) គ្រឹះស្ថានសិក្សាទី៤មានសិស្ស២រូបដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គួរបញ្ជាក់ថាកាលពីថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២០ក្រសួងអប់រំក៏បានចេញសេចក្តីជូនដំណឹងមួយដោយអំពាវ នាវដល់គ្រឹះស្ថានសិក្សា មាតាបិតា និងសិស្សានុសិស្ស អនុវត្តវិធានការមួយចំនួនដូចជា៖ គ្រឹះស្ថានសិក្សាណា ដែលមានបុគ្គលិកបានចូលរួម និងប្រាស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី ត្រូវផ្អាកដំណើរការសិក្សាក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនោះតទៅ និងត្រូវបន្តការបង្រៀន និងរៀនតាមរយៈប្រព័ន្ធអនឡាញ។ បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងនោះ ត្រូវធ្វើចត្តាឡីស័ក…
-
ទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា បញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី នឹងបន្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ក្នុងវិស័យអប់រំ និងសុខាភិបាល
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរុស្ស៊ីថ្មីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី នឹងបន្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ក្នុងវិស័យអប់រំ និងសុខាភិបាល ដូចជា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅសហព័ន្ធរុស្ស៊ី ការបណ្តុះបណ្តាលជំនាញ និងជំនួយបច្ចេកទេស ជាដើម ។ ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្ដម Anatoly Borovik ដែលទើបត្រូវបានរដ្ឋាភិបាល-សហព័ន្ធរុស្ស៊ីតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា, ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចងចាំមិនភ្លេច និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ដែលបានជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លា ក្នុងពេលដែលប្រទេសកម្ពុជា កំពុងជួបការលំបាកកាលពីទសវត្សទី៨០ បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះចេញ ពីរបបប្រល័យពូជសាសន៍ និងរងការហ៊ុព័ទ្ធសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌។ កាលនោះ អតីតសហភាពសូវៀត បានផ្តល់ជំនួយមនុស្សធម៌យ៉ាងច្រើនដល់កម្ពុជា…