Category: សង្គមកិច្ច

  • ក្រសួងសុខាភិបាល៖ប្រាប់មន្រ្តីពាក់ព័ន្ធ ឱ្យយាមកាមបានហ្មត់ចត់ដោយតាមដានអ្នកត្រូវអនុវត្តធ្វើចត្តាឡីស័កបានម៉ឺងមាត់ជាទីបំផុត

    ក្រសួងសុខាភិបាល៖ប្រាប់មន្រ្តីពាក់ព័ន្ធ ឱ្យយាមកាមបានហ្មត់ចត់ដោយតាមដានអ្នកត្រូវអនុវត្តធ្វើចត្តាឡីស័កបានម៉ឺងមាត់ជាទីបំផុត

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ ៖ ដើម្បីបង្កានិងប្រុងប្រយ័ត្នខ្ពស់ក្នុងកាគ្រប់គ្រងជំងឺកូវីដ-១៩នោះរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃនេះបានប្រាប់អភិបាលរាជធានី-ខេត្ត ថា ត្រូវចាត់កម្លាំងសមត្ថកិច្ចជួយដល់ ការយាមកាមឲ្យបានហ្មត់ចត់ ព្រមទាំង តាមដានការអនុវត្តធ្វើចត្តាឡីស័ករបស់បុគ្គល នៅតាមមណ្ឌល ចត្តាឡីស័ក និងនៅតាមផ្ទះធ្វើចត្តាឡីស័ក ឲ្យបានម៉ឺងមាត់ជាទីបំផុត។ បើយោងតាម លិខិតផ្លូវការមួយរបស់ ឯកឧត្តម ម៉ម ប៊ុនហេង បាន ផ្ញើជូន អភិបាលរាជធានី-ខេត្ត ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ដើម្បីពង្រឹងការគ្រប់គ្រង អ្នកធ្វើចត្តាឡីស័ក ឲ្យបានហ្មត់ចត់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពប្រគល់ជូនអាជ្ញាធរ ថ្នាក់ក្រោមជាតិ ឲ្យទទួលខុសត្រូវតាមដាន និងគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កនៅតាមមូលដ្ឋាន ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកលើបទពិសោធន៍ពីការគ្រប់គ្រង ពលករដែលវិលត្រឡប់មកពីប្រទេសថៃ កាលពីខែមេសា កន្លងទៅ ដោយត្រូវ៖ ទី១-ចាត់កម្លាំងសមត្ថកិច្ច ជួយដល់ការយាមកាមឲ្យបានហ្មត់ចត់ ព្រមទាំងតាមដានការអនុវត្តធ្វើចត្តាឡីស័ក របស់បុគ្គលនៅតាមមណ្ឌលចត្តាឡីស័ក និងនៅតាមផ្ទះធ្វើចត្តាឡីស័ក ឲ្យបានម៉ឺងមាត់ជាទីបំផុត។ ទី២-ចាត់កម្លាំងសហការ ជាមួយក្រុមគ្រូពេទ្យ ក្នុងការធ្វើការស្រាវជ្រាវ រកអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ និងតាមដានការអនុវត្តវិធានការសំខាន់ៗ នៃការធ្វើចត្តាឡីស័ក និងធ្វើការត្រួតពិនិត្យសុខភាពអ្នកធ្វើចត្តាឡីស័កឲ្យបានទៀងទាត់ និងហ្មត់ចត់…

  • ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចតេជោ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមប្រធានបទ ភាពស្អិតរមួត និងការឆ្លើយតបនៃអាស៊ាន តាមប្រព័ន្ធវីដេអូ

    ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចតេជោ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមប្រធានបទ ភាពស្អិតរមួត និងការឆ្លើយតបនៃអាស៊ាន តាមប្រព័ន្ធវីដេអូ

    ភ្នំពេញ៖ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៧ និងកិច្ច-ប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្រោមប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតបនៃអាស៊ាន” តាមប្រព័ន្ធ វីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងដោយផ្តោត ការពិភាក្សាទៅលើផលប៉ះពាល់ទៅលើវិស័យសុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ចរបស់ប្រទេស នៅក្នុងតំបន់ ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩, ការកំណត់ទិសដៅបន្ទាប់ក្នុង ការស្តារ និងរក្សាស្ថិរភាពសង្គម-សេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក និងតំបន់ នៅពេលដែលវិបត្តិនេះ ត្រូវបញ្ចប់ ។ កិច្ចប្រជុំកំពូលនេះ ក៏ជាវេទិកាដ៏សំខាន់ សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងភាគីពាក់ព័ន្ធ ទាំងអស់ ធ្វើការផ្លាស់ប្តូរយោបល់និងផ្តល់ជាធាតុចូលក្នុងការដោះស្រាយលើបញ្ហាសំខាន់ៗ នៅក្នុង តំបន់ និងសកល…

  • សេចក្តីព្រាងច្បាប់ចំនួន៦ត្រូវបានព្រឹទ្ធសភា អនុម័ត និងឯកភាពទាំងស្រុង ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៤

    សេចក្តីព្រាងច្បាប់ចំនួន៦ត្រូវបានព្រឹទ្ធសភា អនុម័ត និងឯកភាពទាំងស្រុង ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៤

    ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ចំនួន៦ត្រូវបានព្រឹទ្ធសភា អនុម័ត និងឯកភាពទាំងស្រុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៤ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានរបៀបវារៈដូចខាងក្រោម ៖ ១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ២- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ ៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន ។ ៤- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម ។ ៥-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ ៦-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន៕

  • ក្រសួងអប់រំ៖ការប្រឡងឌីប្លូមនិងបាក់ឌុបនៅតែបន្តធ្វើពុំទាន់មានការផ្លាស់ប្តូរនៅឡើយទេ

    ក្រសួងអប់រំ៖ការប្រឡងឌីប្លូមនិងបាក់ឌុបនៅតែបន្តធ្វើពុំទាន់មានការផ្លាស់ប្តូរនៅឡើយទេ

     ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ ឯកឧត្តម រស់សុវាចា មន្រ្តីនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានថ្លែងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ហៅឌីប្លូម និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុបនៅតែបន្តធ្វើហើយក្រសួងពុំទាន់មានផែនការផ្លាស់ប្តូរនៅឡើយទេ។           គួរបញ្ជាក់ថាការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំបែបនេះធ្វើឡើងខណៈពេលការប្រឡងឌីប្លូម និងបាក់ឌុបកាន់តែខិតជិតមកដល់ ហើយការរីករាតត្បាតនៃជំងឺកូវិដ-១៩ កើតមានបន្តបន្ទាប់ ពិសេសក្រោយព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ហើយកម្ពុជាកំពុងទទួលរងផលប៉ះពាល់មួយចំនួនរួចមក។ គួរបញ្ជាក់ថាការប្រឡងឌីប្លូមនាឆ្នាំនេះនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២០និងការប្រឡងបាក់ឌុបនៅថ្ងៃទី២១-២២ ខែធ្នូឆ្នាំ២០២០ខាងមុខ។           ថ្លែងប្រាប់ AMS តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១២ខែវិច្ឆិកានេះ ឯកឧត្តម រស់ សុវាចា បានឱ្យដឹងថាបើទោះបីការផ្អាកឬពន្យាពេលការប្រឡងរបស់សិស្សទាំងពីរថ្នាក់ខាងលើនេះក្រសួងមិនទាន់មានផែនការផ្លាស់ប្តូរក្តី ប៉ុន្តែពេលនេះក្រសួងនៅតែបន្តតាមដាន និងវាយតម្លៃស្ថានការវិវត្តទាក់ទងស្ថានភាពនៃការរីករាលជំងឺកូវីដ១៩ បន្តទៀត។           ជាមួយគ្នាមន្រ្តីនាំពាក្យក្រសួងអប់រំបានជំរុញឱ្យសិស្សានុសិស្សទាំងពីរគឺថ្នាក់ត្រូវប្រឡងឌីប្លូមនិងបាក់ឌុបត្រូវខិតខំរៀនសូត្រដើម្បីទទួលបានជោគជ័យនាថ្ងៃខាងមុខ។ក្រសួងនៅតែពង្រឹងគុណភាពដូចឆ្នាំមុនៗពោលគឺក្រសួងនៅតែអនុវត្តគោលការណ៍ធំៗចំនួន៤ដដែលគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបានដើម្បីរក្សាគុណភាពប្រឡងដល់សិស្សគ្រប់ជំនាន់បន្តទៀត។           គួររំលឹកថាកាលពីថ្មីៗមកនេះបើតាម ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹង ថាការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ នៅតែតឹងរឹង ដោយគ្មានការបន្ថូរបន្ថយ លើវិញ្ញាសាប្រឡងឡើយ បើទោះបីវិបត្តិកូវីដ-១៩ កំពុងអូសបន្លាយពេលយ៉ាងណាក្តី ។ ឯកឧត្តម ហង់…

  • ព្រះមហាក្សត្រយាងពន្លត់ទៀនជ័យ ក្រោយអុជបំភ្លឺរយៈពេល៣ថ្ងៃ នៃពិធីបុណ្យឯករាជ្យជាតិលើកទី៦៧

    ព្រះមហាក្សត្រយាងពន្លត់ទៀនជ័យ ក្រោយអុជបំភ្លឺរយៈពេល៣ថ្ងៃ នៃពិធីបុណ្យឯករាជ្យជាតិលើកទី៦៧

    ភ្នំពេញ៖ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីបុណ្យរំឮកទិវាឯករាជ្យជាតិលើកទី៦៧ ដែលបានដុតបំភ្លឺអស់រយៈពេល៣ថ្ងៃ នៅវិមានឯករាជ្យ ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ។នៅក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានការយាងនិងអញ្ជើញចូលរួមពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អង្គទូតប្រចាំនៅកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។កម្ពុជាបានទទួលឯករាជ្យកាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ចាប់ពីពេលនោះមក កម្ពុជាបានរៀបចំទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ ដែលទ្រង់បានតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង៕

  • រាជរដ្ឋាភិបាលកែសម្រួលយន្តការមួយចំនួនក្នុងការអនុវត្តវិធានការសុខាភិបាលនិងការអនុវត្តយន្តការធានាដទប់ស្កាត់កូវីដ-១៩

    រាជរដ្ឋាភិបាលកែសម្រួលយន្តការមួយចំនួនក្នុងការអនុវត្តវិធានការសុខាភិបាលនិងការអនុវត្តយន្តការធានាដទប់ស្កាត់កូវីដ-១៩

    ដោយៈ​ម៉ាដេប៉ូ រាជធានី​ភ្នំពេញៈ​ក្រសួងសុខាភិបាល​នៅថ្ងៃនេះបានចេញសេចក្តី​ជូនដំណឹងថ្មីមួយទៀតដោយបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​កែសម្រួល​យន្តកា​រ​មួយចំនួន​ក្នុងការ​អនុ វត្ត​វិធានការ​សុខាភិបាល និង​ការអនុវត្ត​យន្តការ​ធានា (Sponsorship Mechanism) ដើម្បី​ជួយ​សម្រួល​អ្នកដំណើរ ចូល​ប្រទេស​កម្ពុជា ដែលជា​វិនិយោគិន​-​ធុរជន បុគ្គលិក​ក្រុមហ៊ុន អ្នកជំនាញការ និង​អ្នកបច្ចេកទេស ដែលមាន​ការ ធានា ឬ​អ្នកដំណើរ​ជា​ជនបរទេស​ទូទៅ ឬ​អ្នកដំណើរ​ជា​ជនបរទេស​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ A និង​ទិដ្ឋាការ ផ្លូវការ​ប្រភេទ B ឬ​អ្នកដំណើរ​ជា​ជនជាតិខ្មែរ ទោះជា ប្រើប្រាស់​លិខិតឆ្លងដែន​កម្ពុជា ឬ​លិខិតឆ្លងដែន​បរទេស​។​ សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ថា “ការកែសម្រួលនេះគឺធ្វើឡើងដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ឆ្លើយតប​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកដំណើ​រទាំង​អស់​ដែល​បានមក​ដល់​ឬ​គ្រោង​ធ្វើដំណើរ​មកកាន់ ប្រទេស​កម្ពុជា”។ យោងតាមសេចក្តីជូនដំណឹង​ក្រសួងសុខាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១១ ខែវិច្ឆិកាឆ្នាំ២០២០នេះ​បានបញ្ជាក់​ថា ក្នុងការកែសម្រួល​ដើម្បី ឆ្លើយតប​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកដំណើ​រទាំង​អស់​ដែល​បានមក​ដល់ និង​គម្រោង​ធ្វើដំណើរ​មកកាន់​ប្រ​ទេស​កម្ពុជា​។​ សួមមើលសេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាលខាងក្រោម​៖

  • ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំផ្ញើសារអបអរទិវាបុណ្យជាតិ៩វិច្ឆិកា

    ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំផ្ញើសារអបអរទិវាបុណ្យជាតិ៩វិច្ឆិកា

     ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំ បានផ្ញើសារអបអរទិវាបុណ្យឯករាជ្យជាតិកម្ពុជា ជាមួយ នឹងការបញ្ជាក់ប្ដេជ្ញាលើកម្ពស់សន្តិភាពនិងវិបុលភាពប្រជាជនកម្ពុជា។ យោងតាមក្រសួងការបទេសថ្ងៃនេះ លិខិតអបអរទិវាបុណ្យឯករាជ្យជាតិខ្មែរនោះ ត្រូវបានលោកប្រធានាធិបតីដូណាល់ត្រាំ បានសរសេរថ្វាយជួន ចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានាធិបតីអាមេរិក បានសរសេរថា តាងនាមឲ្យសហរដ្ឋអាមេរិក លោកសូមថ្លែងនូវអំណរសារទរជូនចំពោះ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ខួបលើកទី៦៧ថ្ងៃទី៩ខែវិច្ឆិកា។ លិខិតបានបន្តថា សហរដ្ឋអាមេរិកនៅតែប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពដើម្បីប្រជាជនកម្ពុ ជា។ លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំ នៅបានថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ និងប្រ ជាជនកម្ពុជា សូមឲ្យមានសុខភាពល្អបរិបូរណ៍ នាពេលអនាគត។

  • កម្ពុជាបិទបញ្ចប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ

    កម្ពុជាបិទបញ្ចប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ

    កម្ពុជាបានបិទបញ្ចប់ព្រះរាជពិធីទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកាដោយមានការយាងរបស់ព្រះករុណាព្រះមហា ក្សត្រពន្លត់ភ្លើងជ័យនៅក្នុងព្រះរាជពិធីប្រព្រឹត្តទៅនៅបរិវេណ វិមានឯករាជ្យ។ ទិវាជាតិ៩វិច្ឆិកា គឺជាទិវាប្រវត្តិ សាស្ត្រមួយដែលរំលឹកខួប៦៧ឆ្នាំ ដែលកម្ពុជាបានរើបំរះចេញរួចពីនឹមអាណានិគមនិយមបារាំង ក្រោយការ ត្រួតត្រាអស់រយៈ ពេល៩០ឆ្នាំ។ ព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តម សីហនុ គឺជា អតីតព្រះប្រមុខរដ្ឋតែ មួយ អង្គគត់ ដែលបានធ្វើព្រះរាជបូជនីយកិច្ចដឹកនាំចលនាទាមទារបានឯក រាជ្យនេះមកវិញ ពីបារាំងដោយគ្មានការ បង្ហូរឈាម និងពលរដ្ឋខ្មែរបានថ្វាយព្រះនាមដល់ព្រះអង្គថា សម្តេចព្រះ បិតាឯករាជ្យ ជាតិ។ព្រះរាជពិធីបិទបញ្ចប់ទិវាបុណ្យឯករាជ្យជាតិនៅថ្ងៃទី១១វិច្ឆិកានេះ បានយាងនិមន្តចូលរួមពីសម្ដេចព្រះ អគ្គមហា សង្ឃរាជទាំងពីរគណៈ និងវត្តមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហា ពញា ចក្រី ហេងសំរិន ប្រធានរដ្ឋសភា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្ដេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងតំណាងស្ថានទូតបណ្ដាប្រទេសជាមិត្តនានាប្រចាំនៅកម្ពុជា ព្រះរាជវង្សានុ វង្ស នាម៉ឺនសព្វមុខមន្ត្រី…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញដង្ហែព្រះមហាក្សត្រ យាងពន្លត់ទៀនជ័យ ក្រោយអុជបំភ្លឺរយៈពេល៣ថ្ងៃ នៃព្រះពិធីបុណ្យឯករាជ្យជាតិ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញដង្ហែព្រះមហាក្សត្រ យាងពន្លត់ទៀនជ័យ ក្រោយអុជបំភ្លឺរយៈពេល៣ថ្ងៃ នៃព្រះពិធីបុណ្យឯករាជ្យជាតិ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមដង្ហែ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីបុណ្យរំឮកទិវាឯករាជ្យជាតិ ខួបលើកទី៦៧ ដែលបានដុតបំភ្លឺ អស់រយៈពេល៣ថ្ងៃ នៅវិមានឯករាជ្យ នារសៀល ថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានការយាងនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អង្គទូតប្រចាំនៅកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ កម្ពុជាបានទទួលឯករាជ្យកាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ចាប់ពីពេលនោះ កម្ពុជាបានរៀបចំទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា…

  • អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដលអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តចាត់វិធានការម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់នូវផែនកាទុច្ចរិតរបស់ក្រុមអគតិប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់

    អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដលអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តចាត់វិធានការម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់នូវផែនកាទុច្ចរិតរបស់ក្រុមអគតិប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់

        នៅក្នុងឱកាស ប្រារព្ធខួបលើកទី៦៧ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ(៩វិច្ឆិកា១៩៩៣-៩វិច្ឆិកា ២០២០) ដែលរដ្ឋបាលខេត្តបាត់ដំបង រួមនិងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំង៣ បានប្រារព្វើនៅព្រឹកថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០ ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ ថ្ងៃទី៩វិច្ឆិកាគឺជាទិវាបុណ្យឯករាជ្យជាតិ និងជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទផងដែរនិងជាថ្ងៃប្រវត្តិសាស្រ្តនៃការប្រកាសឯករាជ្យពេញលេញបរិបូរណ៍របស់កម្ពុជា ផងដែរ ក្រោមព្រះរាជបូនីយកិច្ច និងជាស្នាព្រះហស្ថនៃព្រះរាជបេសកកម្មក្នុងទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាព ជាតិខ្មែរ ព្រះបរមរតនដ្ឋ។       ហើយប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់គ្នា គឺតែងតែចងចាំ និងចារឹកទុកជាប់ជានិច្ចក្នុងជីវិត នូវព្រះមហាករុណាទិគុណដែលប្រកបដោយព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅ របស់ ព្រះករុណា ដែលកន្លងមក ព្រះអង្គបានបូជានូវព្រះរាជកាយពល និងបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតរបស់ព្រះអង្គ ក្នុងការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីធ្វើការទាមទារនូវឯករាជ្យជាតិរបស់កម្ពុជា ឲ្យរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំងសែស។          ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា៖ ព្រះអង្គបានបន្សល់ទុក្ខនូវស្នាព្រះហស្ថដោយពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ា សន្តិភាព សាមគ្គីភាព និង វឌ្ឍនភាព នៃសង្គមជាតិខ្មែរទាំងមូល ដែលយើងទាំងអស់គ្នា…