Category: សង្គមកិច្ច

  • សម្ដេចក្រឡាហោម៖ សេចក្ដីជូនដំណឹងស្ដីពីការកំណត់ព្រំប្រទល់រដ្ឋបាលសម្រាប់បំរើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

    សម្ដេចក្រឡាហោម៖ សេចក្ដីជូនដំណឹងស្ដីពីការកំណត់ព្រំប្រទល់រដ្ឋបាលសម្រាប់បំរើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលមិនទាន់មានភាពច្បាស់លាស់សម្រាប់បំរើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥៕

  • ក្រុមហ៊ុនក្នុងស្រុកមួយបានឧបត្ថម្ភស្បាបាញ់យសម្លាប់មេរោគដល់បញ្ជាការដ្ឋានកងទ័ពជើងគោក

    ក្រុមហ៊ុនក្នុងស្រុកមួយបានឧបត្ថម្ភស្បាបាញ់យសម្លាប់មេរោគដល់បញ្ជាការដ្ឋានកងទ័ពជើងគោក

    រាជធានីភ្នំពេញ ៖ ស្ព្រាយ ( Spray) សម្លាប់មេរោគចំនួន ១០០៨ ដប ស្មើនឹង ១៤កេស សរុបជាទឹកប្រាក់ចំនួន ៦, ០៤៨ដុល្លា អាមេរិក ជាការជួយឧបត្ថម្ភរបស់លោក ស្រ៊ាន សំណាង ប្រធានក្រុមហ៊ុនក្នុងស្រុកមួយ តាមរយៈ ឧត្តមសេនីយ៍ត្រី គូ សាមម៉ឺឌី នាយការិយាល័យសិក្សាគំរោងអគ្គបញ្ជាការ ត្រូវបានផ្តល់ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នេះ នៅទីបញ្ជាការកងទ័ពជើងគោក ។ ក្នងឱកាសប្រគល់ ទទួលសម្ភារៈ លោក ស្រ៊ាន សំណាង ប្រធានក្រុមហ៊ុន បានមានប្រសាសន៍កោតសរសើរដល់កងទ័ពដែលនិច្ចកាលបានចូលរួមចំណែកយ៉ាងសកម្មក្នុងភារកិច្ចការពារជាតិ និងប្រជាជន ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការងារជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេង និងកិច្ចការមនុស្សធម៌ ព្រមទាំងបានរក្សាសុខមាលភាពបានល្អប្រសើរ ។ ហើយស្បាយសម្លាប់មេរោគដែលផ្តល់ជូនបញ្ជាការកងទ័ពជើងគោក នាពេលនេះ សម្រាប់កងទ័ពប្រើប្រាស់ និងចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង កូវីដ ១៩ ដែលបច្ចុប្បន្នពិភពលោកកំពុងទទួលរងគ្រោះពីជម្ងឺដ៏កាចសាហាវនេះ ។ អញ្ជើញមានប្រសាសន៏នាឧិកាសនោះ ឯកឧត្តម ខឹមជា សាឃឿន មេបញ្ចាការរង នាយសេនាធិការកងទ័ពជើងគោក…

  • កណ្តុរពិតជាមានប្រយោជន៍មែនរឺ?

    កណ្តុរពិតជាមានប្រយោជន៍មែនរឺ?

    តើលោកអ្នកស្គាល់សត្វកណ្តុរទេ វាមានប្រយោជន៍អ្វីខ្លះ? បើខ្ញុំសួរថាមានប្រយោជន៍អ្វីខ្លះ លោកអ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាសួរអញ្ចឹង កណ្តុរមនុស្សផងគ្នា តែងតែស្អប់ និងស្គាល់ថាជាសត្វចង្រៃ។ ពេលនេះកណ្តុរ ត្រូវបានមនុស្សប្រើជំនួសសត្វសុនក ដើម្បីរាវរកមីន និងមានល្បឿនលឿនជាសុនក ក្នុងស្វែករក យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកប់ក្នុងដី។ បើតាមអគ្គនាយក CMAC កម្ពុជានាំមុខគេលើពិភពលោក ក្នុងការប្រើប្រាស់សត្វកណ្តុរ និងសត្វសុនខហិតមីន។ លោក ហេង រតនា បានបញ្ជាក់ថា បច្ចុប្បន្ននេះអង្គការ APOPO និងអង្គភាពស៊ីម៉ាក់ បានពង្រាយកំលាំងសត្វកណ្តុរហិតមីន និងសត្វសុនខហិតមីន នៅខេត្តសៀមរាប និងទិស ប្រាសាទព្រះវិហារ ហើយមានគំរោងពង្រីកកិច្ចប្រតិបតិ្តការនេះឲ្យកាន់តែធំទូលាយថែមទៀត។ AMS Central សូមបង្ហាញប្រិយមិត្តពីសកម្មភាព លោក សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ដែលបានទៅទស្សនៈកិច្ចនៅអង្គការ APOPO និង ស្តាប់បទបង្ហាញដោយផ្ទាល់ ស្តីពី កណ្តុរហិតមីន៕

  • ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានសំដែងការស្វាគមន៍ និងគាំទ្រចំពោះការប្រកាសរបស់ ចិន ដែលបានចាត់ទុកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ជាទំនិញសាធារណៈ

    ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានសំដែងការស្វាគមន៍ និងគាំទ្រចំពោះការប្រកាសរបស់ ចិន ដែលបានចាត់ទុកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ជាទំនិញសាធារណៈ

    ការស្វាគមន៍នោះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៣ នារសៀលថ្ងៃ១២វិច្ឆិកាឆ្នាំ២០២០ តាមប្រពន្ធ័វីដេអូ។ កិច្ចប្រជុំនោះ ដឹកនាំដោយលោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ចំណែកកម្ពុជាដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងនាមសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។ កិច្ចប្រជុំបានធ្វើឡើង ក្រោមប្រធានបទ “ការត្រួតពិនិត្យឡើងវិញនៃកិច្ចសហប្រតិបត្តិការ និង ទិសដៅអនាគតអាស៊ាន-ចិន” ។ កិច្ចប្រជុំកំពូល“អាស៊ាន-ចិន លើកទី ២៣” នោះ បានផ្តោតកិច្ចពិភាក្សាជាចម្បងលើបញ្ហាប្រឈម ដែលរួមមាន បញ្ហាសុខភាពសាធារណៈ និងស្ថានភាពសង្គម-សេដ្ឋកិច្ច ដែលបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ទាំងពីរ ជាដើម ។ កិច្ចប្រជុំបានសង្កត់ធ្ងន់ អំពីភាពចាំបាច់នៃការបង្កើនកិច្ចសហការរវាងអាស៊ាន និងចិន ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត និងក្នុងការស្តារស្ថេរភាព និងងើបឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិនោះត្រូវបានបញ្ចប់ តាមរយៈយន្តការដែលមានស្រាប់ រួមមាន “ផែនការអនុវត្តពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០” និង “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA)” ក៏ដូចជា…

  • កម្ពុជា និងជប៉ុន ដាក់ទិសដៅ៥ឆ្នាំ ដើម្បីជួយពលរដ្ឋកម្ពុជាឲ្យចេះដាំបន្លែតាមបែបទំនើប សម្រាប់ផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍

    កម្ពុជា និងជប៉ុន ដាក់ទិសដៅ៥ឆ្នាំ ដើម្បីជួយពលរដ្ឋកម្ពុជាឲ្យចេះដាំបន្លែតាមបែបទំនើប សម្រាប់ផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍

    ការដាក់ទិសដៅនោះ បានធ្វើឡើងតាមរយៈ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី ស្ដីពីភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវាត់បៃតងក្នុងវិស័យទេសចរណ៍។ អនុស្សរណៈនោះ ត្រូវបានចុះហត្ថលេខាដោយលោកម ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ជាមួយលោក ណាបេស៊ីម៉ា កាតស៊ូហ៊ីតុ (Nabeshima Katsuhito) ប្រធានក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន ក្រោមអធិបតីភាពលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami MASAHIRO) ឯកអគ្គរាជទូជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍។ គោលបំណងសំខាន់នៃសអនុស្សរណៈនោះ គឺធ្វើឡើង ដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាចេះបច្ចេកទេសដាំបន្លែ និងកសិផលនានាតាមបែបទំនើបរបស់ជប៉ុន ដោយទទួលបានកសិផលដែលមានគុណភាព-សុវត្ថិភាពខ្ពស់យកទៅផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍ និងអាចឈានដល់ការនាំចេញទៅលក់នៅប្រទេសជប៉ុន។ អនុស្សរណៈនោះ ក៏ត្រូវគេរាយការណ៍ថា បានផ្តោតលើគោលដៅបួនចំណុច រួមមានក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ឧស្សាហកម្មទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ។ លោក ថោង រដ្ឋស័ក្តិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គោលបំណងនៃការចុះអនុស្សរណៈនេះគឺដើម្បីគាំទ្រលក្ខណៈបច្ចេកទេសដាំបន្លែដែលមានគុណភាព សុវត្ថិភាពខ្ពស់ គ្មានជាតិគីមី សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការម្ហូបអាហារនៅតាមគោលដៅទេសចរណ៍នានាក្នុងប្រទេស និងអាចនាំចេញទៅលក់នៅប្រទេសជប៉ុនថែមទៀតផង។ លោកថា…

  • រាជរដ្ឋាភិបាលកម្ពុជាបានលើកវេទិកាទេសចរណ៍អាស៊ាន២០២១ (ASEAN Tourism Forum 2021)នៅកម្ពុជា ទៅដើមឆ្នាំ២០២២ វិញ

    រាជរដ្ឋាភិបាលកម្ពុជាបានលើកវេទិកាទេសចរណ៍អាស៊ាន២០២១ (ASEAN Tourism Forum 2021)នៅកម្ពុជា ទៅដើមឆ្នាំ២០២២ វិញ

    (ភ្នំពេញ)៖ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកព្រឹត្តិការណ៍ទេសចរណ៍ ២០២១ (ASEAN Tourism Forum 2021) ដែលគ្រោងនឹងរៀបចំ នាខែមករា ឆ្នាំ២០២១ ខាងមុខនៅកម្ពុជា ទៅរៀបចំនៅដើមឆ្នាំ២០២២ វិញ។ ការសម្រេចនេះធ្វើឡើងស្របតាមសំណើរបស់ក្រសួងទេសចរណ៍ ដោយមានការគាំទ្រពីប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះបន្ទាប់ពីកម្ពុជាផងដែរ ជាពិសេសភាពមិនច្បាស់លាស់នៃការថមថយនៃជំងឺកូវីដ -១៩ ក្នុងពិភពលោក ដោយមានខ្លឹមសារដូចខាងក្រោម៖១. អនុញ្ញាតលើកការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២១ ទៅរៀបចំនៅដើមឆ្នាំ២០២២ អាចអំឡុងខែមករា ឬខែបន្តបន្ទាប់ជំនួសវិញ។២. ចំពោះការប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTOs) អនុញ្ញាតឲ្យក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ តាមប្រព័ន្ធវីដេ អូខនហ្វើរិន ដើម្បីសម្រេចឯកសារមួយចំនួនក្នុងនាមជាម្ចាស់ផ្ទះ។វេទិកាទេសចរណ៍ អាស៊ានឆ្នាំ២០២១ (ASEAN Tourism Forum, ATF 2021) ដែលគ្រោងនឹងរៀបចំនៅកម្ពុជានេះ រួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ កិច្ចប្រជុំរដ្ឋ មន្ត្រី ទេសចរណ៍អាស៊ានបូកបីលើកទី២០ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងឥណ្ឌាលើកទី២៤ កិច្ចប្រជុំដៃគូសន្ទនា រាត្រីផ្សព្វផ្សាយទេសចរណ៍នៃប្រទេសទទួលជាម្ចាស់ផ្ទះបន្ទាប់ ពិធីចែកជ័យលាភីនៃគុណភាពទេសចរណ៍អាស៊ាននានា ជំនួបទ្វេភាគី ព្រមទាំងការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន (Travel…

  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង

    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង

    (ក្រសួងផែនការ)៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងជាពិសេសស្វែងរកព័ត៌មាន ឬទិន្នន័យថ្មីៗ ដែលក្រសួងផែនការសម្រេចបាន ដើម្បីជាមូលដ្ឋានគ្រឺះសម្រាប់ក្រុមហ៊ុនជប៉ុន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។ មានប្រសាសន៍ក្នុងជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន បានថ្លែងនូវការអបអរសាទរ កោតសរសើរចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងអាចទប់ស្កាត់បាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក និងប្រទេសជប៉ុន បានកំពុងជួបប្រទះដូចគ្នា ហើយស្ថិតក្នុងកាលៈទេសៈនេះ ជប៉ុនបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមទាំងប្រកាសផ្តល់នូវហិរញ្ញប្បទានឥតសំណងដល់កម្ពុជាផងដែរ ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាធ្វើឱ្យប្រសើរឡើងវិញនូវការកសាងសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេល និងក្រោយ នៃការរីករាលដាលជំងឺកូវីដ១៩។ ក្នុងជំនួបនេះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន ក៏បានលើកឡើងពីសារៈសំខាន់នៃទិន្នន័យជាច្រើន ដែលបានមកពីការធ្វើជំរឿន រួមមាន៖ ជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា , ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា, ជំរឿន និងអង្កេតផ្សេងៗទៀត ដែលវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ…

  • សមត្ថកិច្ចខណ្ឌឬស្សីកែវ បានយកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ មកចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

    សមត្ថកិច្ចខណ្ឌឬស្សីកែវ  បានយកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ  មកចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

    ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ព្រមទាំងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអញ្ជេីញចុះចែកម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីផ្តល់ជូនប្រជាពលរដ្ឋ និងមន្ត្រីតាមគោលដៅ ក្នុងម្នាក់ទទួលបានម៉ាស់ចំនួន២ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។

  • ក្រសួងសុខាភិបាល៖ប្រាប់មន្រ្តីពាក់ព័ន្ធ ឱ្យយាមកាមបានហ្មត់ចត់ដោយតាមដានអ្នកត្រូវអនុវត្តធ្វើចត្តាឡីស័កបានម៉ឺងមាត់ជាទីបំផុត

    ក្រសួងសុខាភិបាល៖ប្រាប់មន្រ្តីពាក់ព័ន្ធ ឱ្យយាមកាមបានហ្មត់ចត់ដោយតាមដានអ្នកត្រូវអនុវត្តធ្វើចត្តាឡីស័កបានម៉ឺងមាត់ជាទីបំផុត

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ ៖ ដើម្បីបង្កានិងប្រុងប្រយ័ត្នខ្ពស់ក្នុងកាគ្រប់គ្រងជំងឺកូវីដ-១៩នោះរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃនេះបានប្រាប់អភិបាលរាជធានី-ខេត្ត ថា ត្រូវចាត់កម្លាំងសមត្ថកិច្ចជួយដល់ ការយាមកាមឲ្យបានហ្មត់ចត់ ព្រមទាំង តាមដានការអនុវត្តធ្វើចត្តាឡីស័ករបស់បុគ្គល នៅតាមមណ្ឌល ចត្តាឡីស័ក និងនៅតាមផ្ទះធ្វើចត្តាឡីស័ក ឲ្យបានម៉ឺងមាត់ជាទីបំផុត។ បើយោងតាម លិខិតផ្លូវការមួយរបស់ ឯកឧត្តម ម៉ម ប៊ុនហេង បាន ផ្ញើជូន អភិបាលរាជធានី-ខេត្ត ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ដើម្បីពង្រឹងការគ្រប់គ្រង អ្នកធ្វើចត្តាឡីស័ក ឲ្យបានហ្មត់ចត់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពប្រគល់ជូនអាជ្ញាធរ ថ្នាក់ក្រោមជាតិ ឲ្យទទួលខុសត្រូវតាមដាន និងគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កនៅតាមមូលដ្ឋាន ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកលើបទពិសោធន៍ពីការគ្រប់គ្រង ពលករដែលវិលត្រឡប់មកពីប្រទេសថៃ កាលពីខែមេសា កន្លងទៅ ដោយត្រូវ៖ ទី១-ចាត់កម្លាំងសមត្ថកិច្ច ជួយដល់ការយាមកាមឲ្យបានហ្មត់ចត់ ព្រមទាំងតាមដានការអនុវត្តធ្វើចត្តាឡីស័ក របស់បុគ្គលនៅតាមមណ្ឌលចត្តាឡីស័ក និងនៅតាមផ្ទះធ្វើចត្តាឡីស័ក ឲ្យបានម៉ឺងមាត់ជាទីបំផុត។ ទី២-ចាត់កម្លាំងសហការ ជាមួយក្រុមគ្រូពេទ្យ ក្នុងការធ្វើការស្រាវជ្រាវ រកអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ និងតាមដានការអនុវត្តវិធានការសំខាន់ៗ នៃការធ្វើចត្តាឡីស័ក និងធ្វើការត្រួតពិនិត្យសុខភាពអ្នកធ្វើចត្តាឡីស័កឲ្យបានទៀងទាត់ និងហ្មត់ចត់…

  • ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចតេជោ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមប្រធានបទ ភាពស្អិតរមួត និងការឆ្លើយតបនៃអាស៊ាន តាមប្រព័ន្ធវីដេអូ

    ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចតេជោ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមប្រធានបទ ភាពស្អិតរមួត និងការឆ្លើយតបនៃអាស៊ាន តាមប្រព័ន្ធវីដេអូ

    ភ្នំពេញ៖ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៧ និងកិច្ច-ប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្រោមប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតបនៃអាស៊ាន” តាមប្រព័ន្ធ វីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងដោយផ្តោត ការពិភាក្សាទៅលើផលប៉ះពាល់ទៅលើវិស័យសុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ចរបស់ប្រទេស នៅក្នុងតំបន់ ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩, ការកំណត់ទិសដៅបន្ទាប់ក្នុង ការស្តារ និងរក្សាស្ថិរភាពសង្គម-សេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក និងតំបន់ នៅពេលដែលវិបត្តិនេះ ត្រូវបញ្ចប់ ។ កិច្ចប្រជុំកំពូលនេះ ក៏ជាវេទិកាដ៏សំខាន់ សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងភាគីពាក់ព័ន្ធ ទាំងអស់ ធ្វើការផ្លាស់ប្តូរយោបល់និងផ្តល់ជាធាតុចូលក្នុងការដោះស្រាយលើបញ្ហាសំខាន់ៗ នៅក្នុង តំបន់ និងសកល…