-
ក្រសួងសុខាភិបាលប្រកាសថា ១៤២២នាក់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា មិនឆ្លងកូវីដ១៩ទេ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញករណីឆ្លងកូវីដ១៩ ថ្មីចំពោះអ្នកដែលពាក់ព័ន្ធ ១៤២២នាក់ ទេ ដោយផ្ទាល់ និងប្រយោល។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលបញ្ជាក់ថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា នៅ សល់ចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លទ្ធផលដ៏ល្អនេះ សម្រាប់កម្ពុជា គឺឈានទៅរកការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ស្របតាមសេចក្ដីប្រកាស នៅក្នុងទំព័រហ្វេសបុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយការគិតគូរខ្ពស់បំផុតដល់សុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏សម្រាប់ការបានវិលត្រឡប់ ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញផងដែរ។ សម្ដេចតេជោ បានកំណត់រួចហើយថា ព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើ ចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម៖ – សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់) ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាល ចំនួន៦៧នាក់ ខេត្តពោធិសាត់ ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន២៣នាក់…
-
រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតិវិញហើយ
រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍, បើកសាលារៀន, បើកពហុកីឡដ្ឋានជាតិអូរឡាំពិក, បើកសារមន្ទីរ និងរោងភាពយន្តឡើងវិញហើយ តែត្រូវប្រកាន់ខ្ជាប់តាមវិធានណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លង និងរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមសារសំឡេងសម្តេចតេជោ នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ តែមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍ «៣វិច្ឆិកា» បានបិទបញ្ចប់ហើយ បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលប្រមាណ ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ៕
-
ក្រសួងសុខាភិបាល ស្នើរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងអភិបាលរាជធានី-ខេត្ត បើកឡើងវិញ សារមន្ទីរ និងរោងភាពយន្ត
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានជម្រាបរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា និងអភិបាលរាជធានី-ខេត្តទាំងអស់ ពីការបើកឡើងវិញនូវសារមន្ទីរ និងរោងភាពយន្តទាំងអស់។ ក្នុងលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងអភិបាលរាជធានី-ខេត្ត, ឯកឧត្តម ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា សេចក្តីសម្រេចបានធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យផ្អាកដំណើរការឡើងវិញនូវសកម្មភាពនៅតាមសារមន្ទីរ និងរោងភាពយន្ត ក្រោយកើតមានព្រឹត្តិការណ៍ «៣វិច្ឆិកា»។ ព្រឹត្តិការណ៍នេះ ត្រូវបានបិទបញ្ចប់ហើយ បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការនេះ ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ។ បើទោះបីអនុញ្ញាតឱ្យបើកឡើងវិញយ៉ាងណាក្តី តែឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានជម្រាបរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាលរាជធានី-ខេត្ត បន្តយកចិត្តទុកដាក់ និងគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដារការពារការចម្លងមេរោគកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសារពិសេសណែនាំទៅអាជ្ញាធរពាក់ព័ន្ធ រួមទាំងអភិបាលរាជធានី-ខេត្ត ដោយអនុញ្ញាតឱ្យបើកឡើងវិញសារមន្ទីរ និងរោងភាពយន្ត។…
-
កម្ពុជា និង ដាណឺម៉ាក សន្យានឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការទូតសេដ្ឋកិច្ច ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី
ភ្នំពេញ៖ ការសន្យានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សា និងសម្តែងការគួរសមរវាង លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោក ចន ថូរហ្គាដ (Jon Thorgaard) ឯកអគ្គរាជទូតដាណឺម៉ាកថ្មីប្រចាំប្រទេសកម្ពុជា ដែលមាននិវាសដ្ឋាននៅក្នុងព្រះរាជាណាចក្រថៃ នៅរសៀលថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០២០។ ក្នុងឱកាសនោះ លោក អ៊ូក សោភ័ណ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងដាណឺម៉ាក និងបានជម្រាប លោក ចន ថូរហ្គាដ ពីកិច្ចប្រឹងប្រែងរបស់ស្ថានទូតក្នុងការជំរុញការទូតសេដ្ឋកិច្ច ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ព្រមទាំងយុទ្ធសាស្ត្រថៃបូក១ ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ឱ្យចូលទៅកម្សាន្ត និងធ្វើធុរកិច្ចកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប លោក ចន ថូរហ្គាដ បានជម្រាបជូន លោក អ៊ូក សោភ័ណ អំពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីមនុស្សទៅសត្វស្ការ (Mink) ដែលចិញ្ចឹមនៅតាមកសិដ្ឋាន ធ្វើឱ្យប៉ះពាល់ដល់ការនាំចេញពីដាណឺម៉ាកមកកម្ពុជា។ ទោះបីជាបែបនោះក្តី លោកឯកអគ្គរដ្ឋទូតដាណឺម៉ាក បានបង្ហាញសុទិដ្ឋិនិយម និងការប្តេជ្ញាចិត្តបន្តជំរុញការទូតសេដ្ឋកិច្ចជាមួយប្រទេសនានារាប់ទាំងកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្ម ដោយសារលោកផ្ទាល់ជាប្រធានក្រុមឯកអគ្គរាជទូតណឺម៉ាកប្រចាំនៅប្រទេសចំនួន១៧ រួមទាំងតំបន់អាស៊ានផងដែរ។…
-
ស្ថានទូតថៃបានប្រគល់ថវិកា៣ម៉ឺនដុល្លារដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញក្រោយគ្រោះទឹកជំនន់
ការផ្ដល់ថវិកានោះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាមួយ Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូនៅថ្ងៃ១៧វិច្ឆិកាឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រីគន់ គីម និង លោក ឯកអគ្គរាជទូតថៃ បានពិភាក្សាគ្នាលើបញ្ហា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនាពេលកន្លងមករវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ រវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជន និងប្រជាជន។ ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលថៃ ដែលបានបង្កនូវលទ្ធភាពល្អប្រសើរ នឹងបានជួយសម្របសម្រួលដល់ពលករកម្ពុជា ដែលទៅធ្វើការនៅប្រទេសថៃ ដែលនោះគឺជាកិច្ចសហប្រតិបត្តិការមួយយ៉ាងល្អ ដែលភាគីថៃ បានផ្តល់មកដល់កម្ពុជា។ លោកទេសសរដ្ឋមន្ត្រី គន់ គីម ក៏បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការល្អ ក្នុងការទប់ស្តាត់ ការឆ្លងដែនខុសច្បាប់ ដើម្បីបង្ការការីរាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលបញ្ជាក់ពីការសាមគ្គីភាពយ៉ាងល្អប្រសើរ នឹងជាប្រទេសអាស៊ានជិតខាងដ៏ល្អដែលបានរួបចំណែកជួយដល់កម្ពុជា។ ជាការឆ្លើយតប លោក ឯកអគ្គរាជទូតថៃ បានថ្លែងអំណរគុណ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលទ្ធភាពគ្រប់បែបយ៉ាង ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋថៃ ភ្ញៀវទេសចរណ៍ថៃ។ ជាមួយគ្នានោះ លោកឯកអគ្គរាជទូតថៃ បានប្រគល់នៅវិភាគទាន ចំនួន៣ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា…
-
ឧត្តមសេនីយ៍ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដឹកនាំកងកម្លាំងចំនួន២០០នាក់ចុះសម្អាតអនាម័យលាងសម្អាតផ្លូវបេទីមសងខាងស្ទឹងសង្កែនិងស្ពានថ្មថ្មី ផ្លូវជាតិលេខ៥ ក្រុងបាត់ដំបង
លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងចម្រុះចំណុះស្នងការដ្នានចុះធ្វើអនាម័យលាងសម្អាតនៅលើកំណាត់ដងផ្លូវក្រាលបេទីមអមសងខាងតាមដងស្ទឹង និងស្ពានថ្មឆ្លងស្ទឹងសង្កែ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ក្រុង-ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា២០២០ នេះ។ ធ្វើការអនាម័យលាងសម្អាតនៅតាមដងផ្លូវនិងស្ពានខាងលើនេះ គឺក្នុងគោលបំណងដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការរក្សាអនាម័យ និង សម្អាតនៅតាមដងផ្លូវសំខាន់ៗនៃទីប្រជុំជនក្រុង-ខេត្តបាត់ដំបង ឲ្យមានអនាម័យ បរិស្ថានល្អ សម្រាប់បម្រើដល់វិស័យទេសចរណ៍ជាតិអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ទៅមក កាត់តាមទីប្រជុំជនទីក្រុងនេះ និងចង់ថែរក្សាកំណាត់ផ្លូវនានាក្នុងក្រុងបាត់ដំបង ឲ្យមានអនាម័យល្អ ប្រកបដោយបរិស្ថានល្អនៅតាមផ្លូវទាំងនោះ ដោយគ្មានធូលីដីកកស្ទះនៅលើផ្លូវ និងហុយពេលខ្យល់បក់បោក។និងដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលចូលមកកំសាន្តនិងស្នាក់នៅក្នុងខេត្ត។ ក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមផងដែរថា៖ នេះគឺជាចំណុចចាប់ផ្តើម ដែលលោកបានដឹកនាំ កងកម្លាំងក្នុងការចុះសម្អាតនៅលើដងផ្លូវក្នុងទីប្រជុំជនក្រុងសំខាន់ៗ ដែលបម្រើដល់វិស័យទេសចរណ៍ក្នុងខេត្ត និងដើម្បីលើកកម្ពស់នូវបរិស្ថានតាមដងផ្លូវទាំងនោះឲ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍បានកាន់តែល្អប្រសើរឡើងថែមទៀតហើយការដឹកនាំកម្លាំងស្នងការដ្ឋានចុះលាងសម្អាតផ្លូវទាំងនេះ ធ្វើជាបន្តបន្ទាប់តាមពេលវេលាសមស្របណាមួយ សម្រាប់ថ្ងៃខាងមុខផងដែរ។លោកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ត្រី សាត គឹមសាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបើកបរយានជំនិះនិង ធ្វើចរាចរនៅលើដងផ្លូវសូមនាំគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នាដើម្បីរក្សាអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )
-
អភិបាលខេត្តបាត់ដំបងបានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្តត្រូវចេះស្រឡាញ់គ្នា ត្រូវចេះជួយគ្នាក្នុងគ្រាដែលយើងកំពុងជួបការលំបាកនិងកំពុងតែជួបនូវបញ្ហាប្រឈមនានា ដោយសារគ្រោះធម្មជាតិផ្សេងៗ
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកពូជបន្លែដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងកន្លងមក និង មានជីវភាពក្រីក្រ ប្រមាណជាង៧៥០គ្រួសារ រស់នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ហើយដែលត្រូវទទួលបាននូវពូជបន្លែចំនួន៧មុខ ដែលមានតម្លៃប្រមាណជា២០ដុល្លារ ពីកម្មវិធី នៃគម្រោង “កញ្ចប់មួយ ក្តីស្រឡាញ់មួយ” និងជា(គ្រាប់ពូជដើម្បីជីវិត)ដើម្បីយកទៅដាំដុះក្នុងការស្ដារជីវភាពគ្រួសាររបស់ខ្លួនឡើងវិញ ក្រោយពីទឹកជំនន់ស្រកហើយនោះ។ ក្នុងនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តជាពិសេសបងប្អូនជនរួមជាតិ ត្រូវចេះស្រឡាញ់គ្នាត្រូវចេះជួយគ្នា ក្នុងគ្រាជួបការលំបាក និងបញ្ហាប្រឈមដោយគ្រោះធម្មជាតិផ្សេងៗ ដែលបានយាយីដល់អាយុជីវិតនិងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនកន្លងមក។ ការថ្លែងបែបនេះ ដោយឯកឧត្តមបានធ្វើការកត់សម្គាល់ តាមរយៈការជួយគ្នាដោយទឹកចិត្តមនុស្សធម៌ ដោយកម្លាំងមនុស្សធម៌ និងពីការចូលរួមគ្រប់ទិសទីរបស់បងប្អូន ក្នុងការជួយដល់សង្គមនូវស្បៀងអាហារផ្សេងៗ ក្នុងគ្រាដែលប្រជាជនយើងរងគ្រោះដោយទឹកជំនន់កន្លងមកនេះនិងសូមឲ្យសន្តានចិត្តនៃការស្រឡាញ់និងចេះជួយគ្នាបែបនេះបន្តកើតមានក្នុងសង្គមជាតិយើងជារៀងរហូត។ សូមបញ្ជាក់ថាពូជបន្លែដែលបានចែកជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ហើយពូជបន្លែទាំងនេះគឺឧបត្ថម្ភដោយសភាយុវពាណិជ្ជកម្មអន្តរជាតិកម្ពុជា(JCI) រួមនិង សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមាន លោកឧកញ៉ា ឡេង សុខគា ជាប្រធានផ្លាស់វេននៃសភាយុវពាណិជ្ជកម្ម អន្តរជាតិកម្ពុជា ឆ្នាំ២០២០ និង លោកឧកញ៉ា ច្រាយ សុន…
-
កង់ចាស់ ប៉ះកង់ថ្មី បានអាហារូបករណ៍១០០ភាគរយ អ្វីគួរសរសើរ ភាពអង់អាចតស៊ូរបស់ពួកគាត់
ភ្នំពេញ៖ បណ្ដាញសង្គមផ្ទុះការចែកចាយ សរសើរដល់កុមារ៣នាក់ ដែលមានជីវភាពក្រីក្រ យកកង់ចាស់របស់ខ្លួន ចូលរួមក្នុងកម្មវិធីប្រណាំង។ កុមារទាំង៣រូបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម សរសើរពីភាពក្លាហាន មិនបោះបង់គោលដៅរបស់ខ្លួន ព្រោះតែជីវភាព។ ដោយសារតែ ចេះតស៊ូក្នុងជីវិត និងមានក្តីស្រមៃចង់បន្តការសិក្សាឲ្យបានខ្ពស់ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធីគ្រុប បានជួបផ្ទាល់ ជាមួយកុមារទាំង៣រូប និងអាណាព្យាបាល ថែមទាំងផ្តល់អាហារូបករណ៍១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ នៅសាលា ប៊ែលធី អន្តរជាតិ។ ឯកឧត្តមបណ្ឌិត លី ឆេង បញ្ជាក់ថា «គាត់ស្ញប់ស្ញែងពីភាពក្លាហាន និង ចេះតស៊ូក្នុងជីវិតមានក្តីស្រមៃចង់បន្តការសិក្សា ឲ្យបានខ្ពស់ ថ្ងៃនេះ អ៊ុសូមផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់ចំណេះទូទៅ (ពីថ្នាក់ទី៣ ដល់ទី១២) និងភាសា អង់គ្លេសទូទៅ (Preschool ដល់Level 12) មួយចប់កម្មវិធីសិក្សាជូនដល់ក្មួយៗទាំង ៣នាក់ បន្តសិក្សានៅសាលា ប៊ែលធី អន្តរជាតិ»។ កុមារទាំង៣រូបនេះ ទី១៖ឈ្មោះ…
-
ឡាវ ផ្ញើលិខិតថ្លែងអំណរគុណជូន សម្តេចអគ្គមហាសេនាបតីតេជោ
ឯកឧត្តម ថង លូន សុីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផ្ញើលិខិតថ្លែងអំណរគុណជូន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
-
គណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ការទូទាត់ថវិការដ្ឋឆ្នាំ២០១៩
គណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ត្រូវបានគណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យសិក្សាតាមនីតិវិធីទំាងស្រុង និងបានត្រៀមផ្ញើជូនទៅគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ។ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទំាងពីរខាងលើជាចុងក្រោយ ដោយមានការចូលរូមពី លោកជំទាវបណ្ឌិត សោម គឹមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ផងដែរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ-១៩ ដែលនាំមកនូវផលប៉ះពាល់ បញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមក ចំពោះតំបន់ និងពិភពលោកទាំងមូល។ កម្ពុជាក៏មិនអាចគេចរួចពីផលវិបាកអាក្រក់ទាំងនេះដែរ ហើយបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺនេះមកលើបញ្ហាសុខភាពសង្គម-សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសគ្រួសារប្រជាជនក្រីក្រ និងងាយរងគ្រោះ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជម្រាបកិច្ចប្រជុំថា…