-
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ BICC 2020 (ប៊ីកស៊ី ២០២០) តាមរយៈ Video Conference ជាមួយសាកលវិទ្យាល័យដៃគូចំនួន ២០ មកពី ១៣ប្រទេសជុំវិញពិភពលោក
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីបើកសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ ឆ្នាំ២០២០ BICC2020-ប៊ីកស៊ី២០២០ (3rd BELTEI International Collaboration Conference 2020) តាមប្រព័ន្ធវីដេអូ (Video Conference) ក្រោមប្រធានបទ “ការរៀបចំសម្រាប់ជីវិតសិក្សានៅក្រៅប្រទេស (Preparation for Overseas Study Life)” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួម និងធ្វើបទបង្ហាញពីសាកលវិទ្យាល័យដៃគូចំនួន ២០ មកពី ១៣ប្រទេស ជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ សរុបចំនួន ៣,៧០០នាក់។ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ នេះជាលើកទី៣ហើយ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំសន្នីសីទជាលក្ខណៈអន្តរជាតិនៅកម្ពុជា ក្នុងគោលបំណងពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូនៅឯក្រៅប្រទេស ដែលបានចុះ អនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងគុណភាពអប់រំនៅកម្ពុជា…
-
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ច ប្រជុំដកស្រង់បទពិសោធន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីពង្រឹងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំដកស្រង់បទ ពិសោធន៍ការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរៀបចំយុទ្ធសាស្រ្តបន្ថែមទៀតពង្រឹងនៃការ អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពសំដៅកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយអ្នកស្លាប់ និងអ្នករងរបួស។ ខណៈដែលរបាយការណ៍បង្ហាញឱ្យដឹងថារយៈពេល១៩ថ្ងៃ ក្នុងខែវិច្ឆិកានេះ បទល្មើសគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងបន្តិច ដែលបណ្តាលឱ្យមនុស្សស្លាប់២៤នាក់។ ការកើនឡើងនៃបញ្ហាបទល្មើសគ្រោះថ្នាក់ចរចរាចរណ៍នៅពេលនេះគឺ ដោយសារអ្នកប្រើ ប្រាស់ផ្លូវ បើកបរល្បឿនលឿន បើកបរមិនគោរពសិទ្ធិអទិភាព បើកបរក្នុងស្ថានភាពស្រវឹង និងការបត់ ជែង មិនប្រុងប្រយ័ត្ន ខណៈដែលមួយរយៈពេលនេះផងទៀតការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញខ្វះចន្លោះ ដោយសារអាកាសធាតុភ្លៀងធ្លាក់ញឹកញាប់, កម្លាំងជាប់រវល់ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងការពារប្រតិភូជាតិ-អន្តរជាតិ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមនឹងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ខណ្ឌចូលរួមផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើងពីការព្រួយបារម្ភនៃការកើនឡើងបញ្ហា បទល្មើសគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលចុងក្រោយនេះ ហើយក៏បានឱ្យមន្រ្ តីក្រោម ឱវាទលើកឡើងពីបញ្ហាប្រឈម និងលើកយកពិភាក្សាដើម្បីរកយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀត ដោយធ្វើយ៉ាងណាបង្ការទប់ស្កាត់បទល្មើសគ្រោះថ្នាក់ចរាចរណ៍ឱ្យមានការថយចុះ។ តមកលោកស្នងការរង លោកអធិការ លោកប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍មួយចំនួនក៏បាន លើកឡើងពីបញ្ហាប្រឈមនៅក្នុងអំឡុងនៃការចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយអ្នកបើក បរយានយន្តខ្លះបើកបរល្មើសច្បាប់ចរាចរណ៍មិនទទួលស្គាល់កំហុសតែងតែតវ៉ាឈ្លោះប្រកែកជាមួយសមត្ថកិច្ច និងការអន្តរាគមន៍ពីអ្នកធំ។…
-
ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាការងារ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការកម្ពុជាចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៣ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការងារចាំបាច់នានា សម្រាប់ត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការកម្ពុជាចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងពីក្រសួង ស្ថាប័នមួយចំនួន។ ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះគឺដើម្បីត្រៀមលក្ខណៈ និងពិភាក្សាលើការងារសំខាន់ៗដែលក្រុមការងារត្រូវរៀបចំ ក្នុងការឆ្លើយតបទៅនឹងប្រធានបទ និង បញ្ហាពាក់ព័ន្ធផ្សេងៗក្នុងកិច្ចប្រជុំខាងមុខនេះ ក៏ដូចជាក្នុងការបង្ហាញនូវលទ្ធផលសម្រេចបានកន្លងមក និងសកម្មភាពជាច្រើនដែលក្រុមការងារកំពុងតែអនុវត្តផងដែរ។ គួរជម្រាបជូនថា កិច្ចប្រជុំគណៈកម្មាធិការកម្ពុជាចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១នេះ នឹងប្រព្រឹត្តឡើងតាមប្រព័ន្ធ online ចាប់ពីថ្ងៃទី២៥ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕ ដោយ រ៉ាវុធ
-
ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រដ្ឋាភិបាលកូរ៉េ ជួយសង់ស្ពានឆ្លងកាត់ទន្លេនៅភូមិសាស្ត្រភ្នំពេញ និងខេត្តកណ្តាល តបតាមសំណើសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។ ការសម្រេចនេះបានធ្វើឡើងតបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងដូច្នេះថា តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន គេបានឯកភាពជួយសាងសង់ស្ពានមួយនៅក្នុងរាជធានីភ្នំពេញរបស់យើងហើយ។ តែក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរកំពុងសិក្សា និងរើសទីតាំង ។ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនទាន់អាចបញ្ជាក់ពីទីតាំង និងទំហំទឹកប្រាក់ដែលត្រូវសាងសង់នៅឡើយនោះទេ។ លោកគ្រាន់តែបញ្ជាក់ថា ជាស្ពានឆ្លងកាត់ទន្លេ និងមានទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីដើមឆ្នាំ២០២០នេះ សម្តេចបានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន ជួយសាងសង់ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា បច្ចុប្បន្នមានស្ពានមិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តិភាពកម្ពុជា-ជប៉ុន…
-
ឧបករណ៍ភ្លេងខ្មែរនិងអ្នកផលិតខេត្តកំពង់ធំ
ភ្លេងខ្មែរ ខ្លុយ ឃឹម ទ្រ សាឡៃ តាខេ ចាប៉ីដងវែង គឺជាឧបករណ៍ខ្មែរដែលមិនមានការផលិតនៅក្រៅប្រទេស នោះឡើយ។ បច្ចុប្បន្នឧបករណ៍ភ្លេងខ្មែរទាំងឡាយនេះ ត្រូវបានពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលរក្សាប្រពៃណី និងអាយ្យធម៌ជាតិ បានស្វែងរកទិញដើម្បីការដាក់តាំងលំអ និងខ្លះទៀតបានទិញដើម្បីយកទៅប្រគុំនៅក្រៅ ប្រទេសដើម្បីបង្ហាញពិភពលោកនូវស្នាដៃសិល្បៈរបស់ខ្មែរពីបុរមបុរាណ។ នៅក្នុងខេត្តកំពង់ធំ កន្លែងដែល ផលិតឧបករណ៍ភ្លេងខ្មែរ ត្រូវគេឃើញមានមួយកន្លែងដែលមានឈ្មោះហៅថារោងជាងផលិតឧបករណ៍ភ្លេង ខ្មែរ។
-
ដើម្បីដោះស្រាយវិបត្តិ បណ្តាលមកពីកូវីដ១៩ រដ្ឋាភិបាលជប៉ុន បន្តជួយកម្ពុជា ជាង ២០០លានដុល្លារ
រដ្ឋាភិបាលជប៉ុន បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានដល់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ ២៥ ប៊ីលានយ៉េន ប្រមាណ២៣៤,៦ លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា (JICA) ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Yuichi Sugano ប្រធានស្តីទីនៃទីភ្នាក់ងារ សហប្រតិបត្តិការជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ រាជរដ្ឋាភិបាលជប៉ុន បានកំពុងផ្តល់ឥណទានសម្បទាន សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ស្ថេរភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្សេងៗរបស់របស់រដ្ឋាភិបាលកម្ពុជា រួមមាន ការពង្រឹងប្រព័ន្ធសុខាភិបាល កម្មវិធីជំនួយសង្គម បណ្តាញភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលបានរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩។ ក្នុងនាមជាដៃគូរអភិវឌ្ឍន៍ JICA តែងតែប្រកាន់ភ្ជាប់នូវអភិក្រមរួម ដើម្បីគំាទ្ររដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបន្តរួមដៃជាមួយប្រទេសកម្ពុជាប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩។ ក្នុងបរិបទនេះ JICA បាននិងកំពុងជួយគាំទ្រកែលម្អអគារមន្ទីរពេទ្យ និងបំពាក់បរិក្ខារពេទ្យថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប…
-
ប្រទេសអូស្ត្រាលីសន្យាជួយគាំទ្រវិស័យមីនកម្ពុជារហូតដល់ឆ្នាំ២០២៥
ការប្រកាសសន្យានោះ ធ្វើឡើងនៅព្រឹកថ្ងៃ១៩វិច្ឆិកាឆ្នាំ២០២០ ក្នុងខណៈដែល លោកព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានដឹកនាំតំណាងប្រទេសម្ចាស់ជំនួយនៃគម្រោងបោសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV) ដែលមានប្រទេសអូស្ត្រាលី និង អង្គការ UNDP ចុះទស្សនកិច្ចប្រតិបត្តិការបោសសម្អាតមីន របស់អង្គការ Halo Trust ក្រោមគម្រោង CFR-IV និងជួបសំណេះសំណាលជាមួយអ្នកទទួលផលពីដីបោសសម្អាតមីនរួច នៅខេត្តប៉ៃលិន។ ក្នុងដំណើរទស្សនកិច្ចនោះ លោក Luke Arnold តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរដល់ក្រុមការងារគម្រោង CFR-lV សម្រាប់ដំណើការគម្រោងកន្លងមក និងអរគុណប្រតិបត្តិករដែលបំពេញការងារប្រកបដោយវិជ្ជាជីវៈ។ លោកបានបន្តថា អូស្ត្រាលីបានផ្តល់ថវិកាជាង១០០លានដុល្លារអូស្ត្រាលី លើវិស័យបោសសម្អាតមីននៅកម្ពុជា គិតចាប់តាំងពីឆ្នាំ១៩៩៨មក។ ជាមួយគ្នានោះ លោក Luke Arnold ក្នុងនាមរដ្ឋាភិបាលអូស្ត្រាលីន្យាបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើវិស័យមីនរហូតដល់ឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តជាតិវិស័យសកម្មភាពមីន។ យោងតាមរបាយករណ៍របស់អាជ្ញាធរមីន កម្ពុជាត្រូវការថវិកាប្រមាណជា ៣០០ លានដុល្លារបន្ថែមទៀតសម្រាប់ការបោសសំអាតមីនដើម្បី ឲ្យប្រទេសកម្ពុជាគ្មានគ្រាប់មីននៅឆ្នាំ២០២៥៕
-
សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង បានប្រកាសគាំទ្រការនាំអង្ករកម្ពុជាចូលអូស្ត្រាលី
សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង បានប្រកាសគាំទ្រការនាំអង្ករកម្ពុជាចូលអូស្ត្រាលី និងថ្កោលទោសជនអគតិដែលមិនឲ្យអូស្ត្រាលីនាំអង្ករកម្ពុជាចូល ដែលជាសកម្មភាពមានចេតនាទុច្ចរិតរារាំងទីផ្សារ និងបំផ្លាញកិត្តិយសទីផ្សារអង្ករកម្ពុជា៕
-
កម្ពុជាទំនងជាទទួលបានការអនុគ្រោះពន្ធនាំចូលទៅកាន់ចក្រភពអង់គ្លេសនៅដើមឆ្នា២០២១
GMAC ៖ យោងតាមសារណែនាំរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC នៅថ្ងៃសទី១៩វិច្ឆិកាឆ្នាំ២០២០ ដល់សមាជិកសមាគមរបស់ខ្លួនថា យោងទៅលើផ្នែកនៃអន្តរកាលនៃការចាកចេញពីសហភាពអឺរ៉ុបរបស់ប្រទេសអង់គ្លេស វិធានថ្មីសម្រាប់ឆ្នាំ២០២១ ដែលចេញដោយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេសកាលពីថ្ងៃសទី១០វិច្ឆិកាឆ្នាំ២០២០។ ប្រទេសសអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប ហើយរយៈពេលអន្តរកាលបន្ទាប់ពីការចាកចេញនោះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២០នេះ។ ចាប់ពីថ្ងៃទី១មករាឆ្នាំ២០២១ទៅ ប្រទេសដែលមានលកខណៈសម្បត្តិជាប្រទេសកំពុងអភិវឌ្ឍ នឹងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធ GSP របស់អង់គ្លេស។ ប្រព័ន្ធ GSP របស់អង់គ្លេសនោះ ដំបូងនឹងផ្ដល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសនានាដូចជា GSP របស់សហភាពអឺរ៉ុបដែរ។ ប្រព័ន្ធ GSP នោះរបស់អង់គ្លេសនឹងមានក្របខ័ណ្ឌចំនួន៣ គឺ ក្របខ័ណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចបំផុត, ក្របខ័ណ្ឌទូទៅ និងក្របខ័ណ្ឌប្រសើរឡើង។ លិខិត GMAC បានបន្តថាកម្ពុជាដែលត្រូវបានគេចាត់ថ្នាក់ដោយអង្កការសហប្រជាជាតិថា ជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត គឺស្ថិតនៅក្នុងក្របខ័ណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។ ហេតុដូច្នោះ កម្ពុជានឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ។ ប្រព័ន្ធនោះ គឺដូចគ្នានឹងគម្រោង EBA ក្រោមប្រព័ន្ធ GSP របស់សហភាពអឺរ៉ុបដែរ។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេសក្នុងឆ្នាំ២០១៩ មានចំនួន១ពាន់៥០លានដុល្លារ។ ក្នុងនោះកម្ពុជានាំចូលទៅចក្រភពអង់គ្លេសមានចំនួន៩៧៨លានដុល្លារ ហើយផលិតផលសំខានា់នាដែលកម្ពុជានាំចេញទៅមានដូចជា សម្លៀកបំពាក់, ស្បែកជើង, កង់…
-
សមាគមពលរដ្ឋខ្មែរ-អូស្ត្រាលីនៃរដ្ឋវិចតូរីយ៉ា ប្រកាសថ្កោលទោសជនអគតិដែលមិនគាំទ្រការនាំអង្ករ និងផលិតផលកសិកម្មពីកម្ពុជាចូលអូស្ត្រាលី
យោងតាមសេចក្ដីប្រកាសមួយដែលទទួលបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា សមាគមពលរដ្ឋខ្មែរ-អូស្ត្រាលី នៃរដ្ឋវិចតូរីយ៉ា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការនាំអង្ករ និងផលិតផលកសិកម្មពីកម្ពុជាចូលអូស្ត្រាលី ថែមទាំងបានថ្កោលទោសចំពោះជនអគតិមួយក្ដាប់ដែលរារាំងមិនឱ្យអូស្ត្រាលីនាំអង្ករកម្ពុជាចូល ខណៈប្រជាពលរដ្ឋកម្ពុជាកំពុងជួបទុក្ខលំបាកដោយសារការរាតត្បាតជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ផងនោះ។ ក្នុងសេចក្ដីប្រកាស បានបញ្ជាក់ថា លោក ប៊ូ សម្បត្តិ ប្រធានសមាគមពលរដ្ឋខ្មែរ-អូស្ត្រាលីនៃរដ្ឋវិចតូរីយ៉ា បានចេញមុខថ្កោលទោសលើក្រុមសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅតំបន់មួយនៃប្រទេសអូស្ត្រាលី ដឹកនាំឈ្មោះ ខៀវ ដារ៉ា ដែលបានតាំងខ្លួនឯងថាជាតំណាងឱ្យសហគមន៍ខ្មែរនៅអូស្ត្រាលី ក្រោមការជួយជ្រោមជ្រែងបំប៉ោងសំឡេងពីវិទ្យុអាស៉ីសេរី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ក្នុងន័យបង្កាច់បង្ខូច រារាំងទីផ្សារ និងបំផ្លាញកេរ្តិ៍ឈ្មោះអង្កររបស់កម្ពុជា ក៏ដូចជាបំផ្លាញផលប្រយោជន៍របស់ប្រជាកសិកខ្មែរ។ សេចក្ដីប្រកាសបានបន្តថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំអង្ករទៅកាន់ប្រទេសអូស្ត្រាលីចំនួន ២៥,៨៨៤ តោន កើនឡើង ៥៣%។ សមាគមពលរដ្ឋខ្មែរ-អូស្ត្រាលីនៃរដ្ឋវិចតូរីយ៉ា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះវឌ្ឍនភាពទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសមិត្តទាំងពីរ ខុសពីក្រុមអគតិមួយក្រុមខាងលើដែលបែរជារារាំងដល់ទំនាក់ទំនងនេះទៅវិញ ៕