-
សម្ដេចក្រឡាហោម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា (AMMTC) តាមប្រព័ន្ធសន្និសីទវីដេអូ ដោយកិច្ចប្រជុំនេះមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ហើយប្រទេសវៀតណាមជាប្រធានដឹកនាំកិច្ចប្រជុំនេះ៕
-
កម្ពុជា ធ្វើជាសហប្រធានជាមួយភាគីវៀតណាម ដឹកនាំកិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម
ភ្នំពេញ៖ នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសហប្រធានជាមួយភាគីវៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរបស់ភាគីកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍នៅ ច្រកទ្វារព្រំដែនសំដៅឲ្យធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង និងទំហំពាណិជ្ជកម្មកាន់តែកើនឡើង។ ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ កម្ពុជាបាន និងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ច្រកទ្វារព្រំដែន តួយ៉ាងដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានោះផងដែរ ខាងភាគីវៀតណាមក៏បានបង្ហាញពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន របស់ខ្លួនផងដែរ ដោយហេតុថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា តាមការស្នើសុំបញ្ជាក់ពីភាគីកម្ពុជាទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ ភាគីវៀតណាមបានឆ្លើយតបថា ខ្លួនបាននិងកំពុងសិក្សាគម្រោង នេះយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះឱ្យបានឆាប់ចេញជារូបរាឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក…
-
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីតាមរយៈប្រព័ន្ធ Virtual Conference
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃ២៤វិច្ឆិកាឆ្នាំ២០២០ បានជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ដើម្បីរក្សាការភ្ជាប់ទំនាក់ទំនងល្អ និងបន្តជំរុញកិច្ចសហប្រត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ គួររំលឹកផងដែរថា ឧត្តមសេនីយ៍ទោ GOH SI HOU ទើបតែបានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកសិង្ហបុរី មកបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅកម្ពុជា កាលពីខែមករា ឆ្នាំ២០២០ កន្លងទៅ។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា និងសិង្ហបុរី ជាពិសេសផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច ដែលកើតមានបន្ទាប់ពីមានការរាតត្បាតក្នុងតំបន់ និងពិភពលោកក្នុងរយៈពេលជិត១ ឆ្នាំកន្លងមកនេះ និងបានចែករំលែកផ្លាស់ប្តូរបទពិសោធន៍ល្អៗទៅវិញទៅមកលើការចូលរួមរបស់កងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាមួយរដ្ឋាភិបាលរបស់ខ្លួនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលនេះ។ ក្រៅពីនោះ ភាគីទាំងពីរក៏បានឯកភាពបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងផ្នែកអប់រំបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសំខាន់ៗមួយចំនួន ហើយសង្ឃឹមយ៉ាងមុតមាំថា នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរសា្រលឡើងវិញ កិច្ចសហប្រតិបត្តិការទាំងនោះនឹងកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត៕
-
សម្តេចតេជោ នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី១៧
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី១៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ៕
-
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»
ភ្នំពេញ៖ ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ គម្រោងនេះនឹងត្រូវបានអនុវត្តន៍ដោយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ដោយមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយឲ្យបានជាអតិបរមានូវការបំពុលដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ តាមរយៈការជំរុញឲ្យមានការអនុវត្តតាមគោលការណ៍ 4Rs (កុំប្រើ-Refuse កាត់បន្ថយ-Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle)។ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា «ការបំពុលប្លាស្ទិកនៅតាមសមុទ្របានក្លាយជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 ដែលធ្វើឡើងនៅទីក្រុងអូសាកា កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុនបានប្រកាសអនុវត្តគំន៍និតផ្ដួចផ្ដើមថ្មីមួយ ដើម្បីជំរុញឲ្យមានការចាត់វិធានការប្រកបដោយប្រសិទ្ធភាព ប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ»។ ការកើនឡើងនូវសំណល់ប្លាស្ទិក បានក្លាយជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមធំៗជាងគេក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ សម្ភារប្រើប្រាស់ដែលធ្វើពីប្លាស្ទិកដូចជាថង់ ដប និងប្រដាប់ដាក់វត្ថុនានា បច្ចុប្បន្ននេះ មានវត្តមាននៅគ្រប់ទិសទី ក្នុងផ្ទះ ក្នុងសាលារៀន និងក្នុងកន្លែងធ្វើការរបស់យើង។ ប៉ុន្តែការប្រើប្រាស់ឥតសំចៃបែបនេះ បានបង្កនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ។ បរិមាណប្លាស្ទិកសរុបក្នុងសកលលោកទាំងមូលបានកើនឡើងដល់ ៨,៣ ពាន់លានតោន។ ជារៀងរាល់ឆ្នាំ…
-
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី គូសបញ្ជាក់ពីសារៈសំខាន់របស់គណបក្សនយោបាយក្នុងការលើកកំពស់ពហុភាគីនិយម និងពង្រឹងនូវសាមគ្គីភាពអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ីអាយកាប់ (ICAPP) អនុប្រធានទី២ នៃរដ្ឋសភា សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍អង្គការ ICAPP លើកទី ៣៤ បានគូសបញ្ជាក់ពីសារៈសំខាន់របស់គណបក្សនយោបាយជាសមាជិកអង្គការ ICAPP ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ពហុភាគីនិយម និងពង្រឹងនូវសាមគ្គីភាពអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ការចូលរួមរបស់ប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម Cho Byung-Jae អគ្គលេខាធិការអង្គការ ICAPP។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍លើកទី៣៤ របស់ ICAPP (34th Meeting of the ICAPP Standing Committee) រៀបចំធ្វើឡើងដោយលេខាធិការដ្ឋាន ICAPP តាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនាពេលនោះលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានអញ្ជើញថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំ។ មានប្រសាសន៍ទៅកាន់កិច្ចប្រជុំ ដែលមានវត្តមាន…
-
មន្ត្រីសំខាន់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុកខេត្តបាត់ដំបង ជា”កូនក្រមុំ”ដ៏ស្រស់ស្អាតត្រូវបានចោមរោមពីដៃគូនិងក្រុមហ៊ុនបរទេសមួយចំនួនដើម្បីស្វែងរកឱកាសបោះទុនវិនិយោគ នៅខេត្តមួយនេះ
មន្ត្រីសំខាន់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងចាត់ទុកខេត្តបាត់ដំបង ប្រៀបដូចកូនក្រមុំដ៏ស្រស់ស្អាត ត្រូវបានចោមរោមចង់បានពីដៃគូអភិវឌ្ឍន៍នានាមកពីបណ្តាប្រទេសមួយចំនួន ដើម្បីធ្វើជាដៃគូនិងស្វែងរកឱកាសវិនិយោគ នៅក្នុងខេត្តមួយនេះ។ នេះជាការលើកឡើងរបស់លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានវានុវត្តន៍ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី”គម្រោង TASKProgramនិងការពង្រឹងសុវត្ថិភាពចំណីអាហារ” ដែលរៀបចំឡើងដោយក្រសួងផ្ទាល់ជាមួយរដ្ឋបាលខេត្តបាត់ដំបងនិងកិច្ចសម្របសម្រួលសហការដោយផ្ទាល់មន្ទីរជំនាញក្នុងខេត្ត និងតំណាងម្ចាស់គម្រោងនៅកម្ពុជាផ្ទាល់ ដោយប្រព្រឹត្តទៅ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៥ខែវិច្ឆិកានេះ នៅសាលាខេត្តបាត់ដំបង។ គោលបំណងសិក្ខាសាលានេះផ្តោតសំខាន់ គឺដើម្បីផ្សព្វផ្សាយពី”គម្រោងការប្រឹក្សា និងដំណោះស្រាយបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ និងសុវត្ថិភាពចំណីអាហារ”ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារ កូរ៉េ, វិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ និង អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម។ លោក ឡោ សត្យា អគ្គនាយករង ជាតំណាងឯកឧត្តម ហ៊ត ផេង អគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានថ្លែងថា៖ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការលើកស្ទួយវិស័យឯកជននិងការងារ ក្នុងមុំទី២និងមុំទី៣នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃ…
-
ឯកឧត្តម ស៊ុន ចាន់ថុល អំណរគុណជប៉ុន តាមរយៈ JICA ដែលបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា ពិសេសក្នុងការអភិវឌ្ឌហេដ្ឋារចនាសម្ព័ន្ធ
ភ្នំពេញ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារ និងជម្រាបលាពីលោក Sugano Yuichi អតីតប្រធានតំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន (JICA) និងជំនួបសម្តែងការគួរសមពីលោកស្រី Kamei Haruko ប្រធានតំណាង JICA ថ្មី ដែលទើបនឹងទទួលការតែងតាំង អមដោយជំនាញការទទួលបន្ទុកគោលនយោបាយដឹកជញ្ជូន និងភស្តុភារកម្ម កាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជប៉ុន តាមរយៈJICA ដែលបានផ្តល់នូវជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានកោតសរសើរ ចំពោះតួនាទីដ៏សំខាន់របស់ លោក Sugano Yuichi ក្នុងការជួយគាំទ្រដល់ការគៀងគរ និងស្វែងរកការគាំទ្រពីជប៉ុនក្នុងការផ្តល់នូវហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនា សម្ព័ន្ធនៅកម្ពុជា។ ជាក់ស្តែង ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណដល់ជប៉ុន ដែលផ្តល់នូវគ្រឿងចក្រសម្រាប់សាងសង់ផ្លូវដល់ក្រសួង ចំពេលដែលក្រសួងត្រូវការជាចាំបាច់ក្នុងការបញ្ជូនទៅសម្រាប់ការសាងសង់ផ្លូវទាំង៣៨ខ្សែនៅសៀមរាប។ ជាការឆ្លើយតប លោក Sugano Yuichi ក៏បានថ្លែងអំណរគុណដល់ក្រសួងចំពោះកិច្ចសហការយ៉ាងពេញទំហឹងកន្លងមក និងបានណែនាំ លោកស្រី Kamei…
-
រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៦ ដោយលើកយករបៀបវារៈចំនួន៧ ដើម្បីពិភាក្សា និងអនុម័ត
ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២២០២០ ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១៤រូប។ របៀបវារៈ សម័យប្រជុំរដ្ឋសភានាឱកាសនេះ មានចំនួន៧ គឺ៖១- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។២- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។៣- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ។៤- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។៥- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង អាស៊ានស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។៦- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖- ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ– ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណលរវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។៧- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។ ចំពោះលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នឹងមានផ្សាយជូន នៅពេលបញ្ចប់នៃកិច្ចប្រជុំ៕
-
នៅព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយមេធាវីស្ម័គ្រចិត្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធនេះ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ មេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ដែលត្រូវបានបង្កើតឡើងដោយសម្ដេចតេជោកាលពី ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។ មេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន មានលោកមេធាវី គី តិច ជាប្រធាន និងមានសមាជិក ១៣៨រូប នៅគ្រប់រាជធានី-ខេត្ត។ ចាប់តាំងពីបង្កើតឡើង មេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ ដើម្បីសម្រួលដល់ការទាក់ទងរបស់ស្ត្រីមានបញ្ហា មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានប្រកាសបង្ហាញលេខទូរស័ព្ទជាសាធារណៈផងដែរ។ លោកមេធាវី គី តិច បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានផ្តល់ការពិគ្រោះ និងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ករណីក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ២,៥៥០ករណី។ ក្នុងនោះសំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី។ ក្រៅពីជួយដោះស្រាយ និងការពារក្តី មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានធ្វើកិច្ចការសង្គម និងមនុស្សធម៌ជាច្រើនទៀត ដូចជាបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរអប្សរា…