Category: សង្គមកិច្ច

  • មហាជនថា ការបាក់ស្រុតផ្លូវជាតិលេខ២ នៅចាក់អង្រែ ដោយសារឡានដឹកដីខ្សាច់ប្រភេទឡានធុនធំ ដឹកលើសទម្ងន់

    មហាជនថា ការបាក់ស្រុតផ្លូវជាតិលេខ២ នៅចាក់អង្រែ ដោយសារឡានដឹកដីខ្សាច់ប្រភេទឡានធុនធំ ដឹកលើសទម្ងន់

    ភ្នំពេញ ៖ តាមសេចក្ដីរាយការណ៍ពីមហាជនឆ្លងកាត់ផ្លូវជាតិលេខ២ នៅចាក់អង្រែ បានអោយដឹងកាលពីពេលថ្មីៗថា កំណាត់ផ្លូវជាតិលេខ២ នៅមូលដ្ឋានសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានបាក់ស្រុតជាផ្ទាំងៗ ដែលការបាត់ស្រុតផ្លូវបែបនេះ អាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរទូទៅតាមដងផ្លូវជាតិលេខ២ នៅចាក់អង្រែលើនេះ ពិសេសនៅពេលយប់ផងដែរ ។ មហាជននិយាយតៗគ្នាថា ចំពោះការបាក់ស្រុតផ្លូវជាតិលេខ២ នៅចាក់អង្រែលើនេះ ដោយសារឡានដឹកខ្សាច់ប្រភេទឡានធុនធំ ដោយតទ្រុងវែងៗ ហើយដឹកលើសទម្ងន់ ថែមទៀតផង ដូចនេះផ្លូវជាតិលេខ២ នៅចាក់អង្រែសព្វថ្ងៃនេះ ដោយមិនអាចទ្រទម្ងន់កង់ឡានដឹកដីខ្សាច់ប្រភេទធុនធំទាំងអស់នោះបានឡើយ ។ បើតាមអ្នករកស៊ីដឹកខ្សាច់ម្នាក់ សូមមិនបញ្ចេញឈ្មោះ បាននិយាយថា ចំពោះឡានដឹកដីខ្សាច់ ប្រភេទធុនធំដោយតទ្រុងវែងៗនោះ មានទម្ងន់សរុបជាង៤១តោនឯណោះក្នុងមួយគ្រឿងៗ ដូចនេះ ផ្លូវជាតិលេខ២ នៅចាក់អង្រែលើនោះ វាមិនអាចទ្រទម្ងន់កង់ឡានដឹកដីខ្សាច់ប្រភេទធុន ធំតទ្រុងវែងៗនោះបានឡើយ ទោះយ៉ាងដូចបានឃើញជាក់ស្ដែងផ្លូវជាតិលេខ២ បាក់ស្រុតនេះជាដើម ។ មហាជនថា តើថ្នាក់លើ ពិសេសអង្គភាព ក្រសួង មន្ទីរជំនាញខាងផ្លូវថ្នល់ យល់ឃើញ ឬមានវិធានការបែបណាដែរ ចំពោះឡានធុនធំ បើកបរដឹកដីខ្សាច់ លើសទម្ងន់បំផ្លាញផ្លូវសាធារណៈដូចនេះ ឬមួយទុកបណ្ដែតបណ្ដោយអោយអ្នករកស៊ីដឹកខ្សាច់តាមឡានធុនធំបើកបរបំផ្លាញផ្លូវតទៅទៀត ។ ដូចនេះ សូមថ្នាក់លើ ចុះមកពិនិត្យផង…

  • លោកជំទាវ យក់ សម្បត្តិ អះអាងថា ក្រសួងបានរកឃើញស្រ្តីម្នាក់ផ្ទុកមេរោគកូវីដ១៩ ដែលបានចូលទៅកាន់ផ្សារអ៉ីអន១ និងសម្រេចបិទផ្សារនេះជាបណ្តោះអាសន្ន

    លោកជំទាវ យក់ សម្បត្តិ អះអាងថា ក្រសួងបានរកឃើញស្រ្តីម្នាក់ផ្ទុកមេរោគកូវីដ១៩ ដែលបានចូលទៅកាន់ផ្សារអ៉ីអន១ និងសម្រេចបិទផ្សារនេះជាបណ្តោះអាសន្ន

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងនៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងថា ស្រ្តីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះ ក្រសួងសុខាភិបាល ក៏បានកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់ នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ការសម្រេចបិទផ្សារអ៉ីអន១ ជាបណ្ដោះអាសន្នសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បន្តទៀត។ លោកជំទាវ រដ្ឋលេខាធិការ បញ្ជាក់ថា ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ។ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប…

  • រាជរដ្ឋាភិបាលកម្ពុជា អបអរសាទរខួប២ឆ្នាំ នៃការបញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ

    រាជរដ្ឋាភិបាលកម្ពុជា អបអរសាទរខួប២ឆ្នាំ នៃការបញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ

    ភ្នំពេញ៖ តាមរយៈ Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន, នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានអបអរសាទរ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាខួប២ឆ្នាំ ដែលល្ខោនខោល ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២០)។ «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណ ដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារចូលរួមអបអរសាទរខួប២ឆ្នាំ…

  • នយោបាយ ឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជា

    នយោបាយ ឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជា

    ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិល និងធ្វើឲ្យ កម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាឱកាសមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលទឹក ដីកម្ពុជាបានឆ្លងផុតពីភ្លើងសង្គ្រាម ហើយប្រជាជនបានរួមរស់ក្នុង សុខសន្តិភាព យ៉ាងពេញលេញបរិបូណ៍ ។ ក្នុងរយៈពេលជាង ៥០០ឆ្នាំ នៃប្រវត្តិសាស្ត្ររបស់ខ្លួន មាតុភូមិយើង ដែលធ្លាប់តែឆ្លងកាត់នូវភ្លើងសង្គ្រាម និងការប្រល័យពូជសាសន៍ បានរកឃើញមកវិញ នូវសន្តិភាព តាមរយៈនយោបាយ ឈ្នះ ឈ្នះ ហើយបង្កើតបានជា ឱកាស សម្រាប់ការអភិវឌ្ឍប្រទេសឲ្យមានការចម្រើនលើគ្រប់វិស័យ ។ យើងគប្បីរំឭកថា ចាប់ តាំងពីក្រោយរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រហូតមកធ្លាក់ទៅ ក្នុង កលិយុគបង្កឲ្យមានគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ។ ទោះបីជាមានកិច្ចព្រម ព្រៀង ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១…

  • ក្រុមប្រឹក្សាខណ្ឌចំការមន បើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ ដើម្បីពិភាក្សាលើរបៀបវារះមួយចំនួន

    ក្រុមប្រឹក្សាខណ្ឌចំការមន បើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ ដើម្បីពិភាក្សាលើរបៀបវារះមួយចំនួន

    ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីឯកឧត្តម ម៉ក ថាយ ឯកឧត្តម ងួន សុភៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង ១១ លោកចៅសង្កាត់ទាំង ០៥ និងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំខាងលើនេះ មានរបៀបវារះដូចខាងក្រោម៖១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខណ្ឌចំការមនអាណត្តិទី ៣ នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០។២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តការងារខែធ្នូ ឆ្នាំ ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។៣-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) របស់រដ្ឋបាលខណ្ឌចំការមន។៤-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិក រដ្ឋបាលខណ្ឌចំការមន។៥-បញ្ហាផ្សេងៗ ក្នុងកិច្ចប្រជុំនេះ…

  • ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣

    ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០៕

  • សម្តេចតេជោ ហ៊ុន សែន ផ្តល់សុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧

    សម្តេចតេជោ ហ៊ុន សែន ផ្តល់សុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សុន្ទរកថាគន្លឹះមួយតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ។ ពិព័រណ៍ចិន-អាស៊ាន លើកទី១៧ នៅឆ្នាំ២០២០នេះ ធ្វើឡើងក្រោមមូលបទ រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ដោយផ្តោតលើការជំរុញការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ និងការរក្សាសន្ទុះរឹងមាំនៃកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅរវាងចិន និងអាស៊ាន។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹះដូច្នេះថា ជាការពិតណាស់ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កជាវិបត្តិដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុន មកលើសេដ្ឋកិច្ច និងសង្គម ។ យ៉ាងណាមិញ វិបត្តិនេះក៏បានបង្ហាញកាន់តែច្បាស់ នូវភាពចាំបាច់កាន់តែខ្លាំង ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ ពហុភាគីនិយម និងការពង្រឹងកិច្ចសហប្រតិបតិ្តការអន្តរជាតិ, ដោយម្ខាង ដើម្បីអាចឱ្យជីវិតសង្គមយើង មានលទ្ធភាពសម្របទៅនឹងប្រក្រតីកម្មថ្មី (New Normal) និងចូលរួម ចំណែកដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងម្ខាងទៀត ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់ និងចីរភាព…

  • ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ទទូចឲ្យ អ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការជាតិកម្ពុជា

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ទទូចឲ្យ អ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការជាតិកម្ពុជា

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ទទូចឲ្យ អ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការជាតិកម្ពុជា។

  • កូរ៉េនៅតែទទួលពលករកម្ពុជាបើទោះបីជាស្ថិតក្នុងដំណាក់កាលកូវីក៏ដោយ

    កូរ៉េនៅតែទទួលពលករកម្ពុជាបើទោះបីជាស្ថិតក្នុងដំណាក់កាលកូវីក៏ដោយ

    ការបញ្ជាក់នោះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦វិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។ ក្នុងជំនួបនោះ លោក អ៊ិត សំហេង បានលើកឡើងពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដែលកើតចេញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងកូរ៉េខាងត្បូង តាំងពីភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៩៧មក។ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមអំពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងនោះបានជំរុញទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េក្នុងឆ្នាំ២០១៩ ឱ្យឈានដល់ជាង ១ពាន់៥០០លានដុល្លារអាមេរិក។ ទុនវិនិយោគមកពីប្រទេសកូរ៉េនៅកម្ពុជាមានតម្លៃជាង៥ពាន់លានដុល្លារអាមេរិក គិតមកដល់ពេលបច្ចុប្បន្ននេះ និងបានធ្វើឲ្យកូរ៉េក្លាយជាប្រទេសទី២ ក្នុងការវិនិយោគច្រើននៅកម្ពុជា។ លោករដ្ឋមន្ត្រី បានបន្តថា កម្ពុជា និងកូរ៉េកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីឈានទៅចុះហត្ថលេខាដាក់ឱ្យដំណើរការជាធរមាន នាពេលឆាប់ៗខាងមុខ។ កិច្ចព្រមព្រៀងនោះនឹងជំរុញឲ្យទំហំពាណិជ្ជកម្ម និងការវិនិយោគកាន់តែមានការកើនឡើង ហើយវិនិយោគិនកូរ៉េ ក៏នឹងមកកម្ពុជាបន្ថែម ដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យជាច្រើនទៀត។ ពាក់ព័ន្ធនឹងការបញ្ជូន-ទទួលពលករកម្ពុជាធ្វើការនៅប្រទេសកូរ៉េ លោករដ្ឋមន្ត្រីបានលើកឡើងថា បន្ទាប់ពីស្ថានភាពកូវីដ-១៩ នៅប្រទេសកូរ៉េមានភាពធូរស្រាល ដែលអាចទទួលយកកម្លាំងពលកម្មបរទេសបាន កម្ពុជារំពឹងថានឹងក្លាយជាប្រទេសអាទិភាពមួយក្នុងចំណោមប្រទេសចំនួន ១៥ ផ្សេងទៀត ដោយសារកម្ពុជាមានស្ថានភាពកូវីដល្អប្រសើរ មានជើងហោះហើរច្រើន។ លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានលើកឡើងថា នៅក្នុងឆ្នាំ២០១៩…

  • ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ជួបពិភាក្សាជាមួយលោកស្រី ហារូកូ កាម៉ី ដែលត្រូវបានតែង តាំងជាប្រធាន JICAថ្មី ប្រចាំនៅកម្ពុជា

    ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ជួបពិភាក្សាជាមួយលោកស្រី ហារូកូ កាម៉ី  ដែលត្រូវបានតែង តាំងជាប្រធាន JICAថ្មី ប្រចាំនៅកម្ពុជា

    ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលជួបពិភាក្សាជាមួយលោកស្រី ហារូកូ កាម៉ី (Haruko Kamei) ដែលត្រូវបានតែងតាំងជាប្រធានថ្មី របស់អង្គការ JICA ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០៖០០នាទីព្រឹកនៅទីស្ដីការ គ.ជ.ប នៅបន្ទប់សវនាការ គ.ជ.ប (ជាន់ទី១១) ក្រោយពីបញ្ចប់ជំនួនពិភាក្សានេះដែរ ឯកឧត្តមឌឹ សុវណ្ណារុំ សមាជិកនិនជាអ្នកនាំពាក្យគ.ជ.ប បានឲ្យអ្នកសារព័ត៏មានដឹងថាចាប់តាំពីព្រះរាជាណាចក្រកម្ពុជា ធ្វើការបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣ដែលបានរៀបចំឡើងដោយអ៊ុនតាក់ មកដល់ពេលបច្ចុប្បន្ន ជប៉ុនតែងតែផ្តល់នូវការគាំទ្រជានិច្ចដល់កម្ពុជា ដើម្បីរៀបចំការបោះឆ្នោត ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍។ ឯកឧត្តមបានបន្តថាជាក់ស្តែង ក្នុងឆ្នាំ២០១៥មកជប៉ុនបានជួយគ.ជ.ប ទាំង៖សម្ភារ បរិក្ខា អ្នកជំនាញការ និងជួយដល់វគ្គបណ្តុះបណ្តាលពង្រឹងស្មារតី សមត្ថភាពផ្នែកច្បាប់ និងរដ្ឋបាលបោះឆ្នោតនិងអាហារូបករណ៍ សម្ភារ បរិក្ខាដែលជប៉ុនបានជួយក្នុងនោះមានដូចជា៖ផ្នែកស៊ីវី សម្រាប់ផ្ទុកទិន្នន័យអ្នកបោះឆ្នោត រថយន្តចំនួន៤០គ្រឿង ហិបឆ្នោតចំនួន១១.០០០ហិប និងសម្ភារការិយាល័យដែលជំនាញការជប៉ុនចប់អាណត្តិប្រគល់ឲ្យគ.ជ.ប ប្រើប្រាស់បន្ត អ្នកជំនាញជប៉ុនដែលបានជួយការងារបច្ចេកទេស គ.ជ.បមានសរុបចំនួន៨រូប(ស្រីម្នាក់) ដែលក្នុងនោះមានការងារបច្ចេកទេសនៅ៖បច្ចេកវិទ្យាព័ត៏មាន និងរចនាសម្ព័ន្ធ ចំនួន៣នាក់…