Category: សង្គមកិច្ច

  • សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អំណោយម៉ាស ជាលើកទី២ ចំនួន១លានម៉ាស ដល់រដ្ដបាលរាជ ធានីភ្នំពេញ សម្រាប់ចែក ជូនពលរដ្ឋ រស់នៅ រាជធានីភ្នំពេញ ដើម្បីការពារជំងឺកូវីដ-១៩

    សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អំណោយម៉ាស ជាលើកទី២ ចំនួន១លានម៉ាស ដល់រដ្ដបាលរាជ ធានីភ្នំពេញ សម្រាប់ចែក ជូនពលរដ្ឋ រស់នៅ រាជធានីភ្នំពេញ ដើម្បីការពារជំងឺកូវីដ-១៩

    ភ្នំពេញ៖ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលផ្ដល់អំណោយម៉ាសលើកទី២ ចំនួន១លានម៉ាស សម្រាប់ចែកជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោយផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។សម្ដេចតេជោ ហ៊ុន សែន បានប្រកាស នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ជូនសាធារណជនឲ្យបានជ្រាបថា សម្តេចសម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត, ដោយក្នុងនោះមួយលានសម្រាប់រាជធានីភ្នំពេញ និងមួយលានទៀតសម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមប្រើប្រាស់ជាបន្ទាន់ ក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៨ឯកឧត្តម ឃួង ស្រេង ក្នុងនាមកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់អំណោយម៉ាសចំនួន១លានម៉ាស ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកបន្ដជូនប្រជាពលរដ្ឋ។ឯឧឃួង ស្រេង បានទុកថា កាយវិការនេះបានបង្ហាញឲ្យឃើញអំពីការយកចិត្តទុក្ខដាក់ខ្ពស់បំផុតពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ មកលើប្រជាពលរដ្ឋ ខណៈប្រទេសកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រឈមខ្លាំងជាមួយជំងឺកូវីដ-១៩ ពិសេសក្រោយកម្ពុជាផ្ទុះនូវការឆ្លងជំងឺនេះចូលសហគមន៍ជាលើកដំបូង ដែលត្រូវបានហៅថាជាព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។សូមរំលឹកថា ការបញ្ចេញម៉ាសចំនួន២លាន (លើកទី២)…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តែងសមានទុក្ខក្រៀមក្រំ ចំពោះសម្តេច សាយ ឈុំ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តែងសមានទុក្ខក្រៀមក្រំ ចំពោះសម្តេច សាយ ឈុំ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសាររំលែកទុក្ខ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង លោកជំទាវ នៅពេលទទួលដំណឹងថា ឧបាសក លាវ ហន ត្រូវជាបងប្រុសបង្កើតសម្តេច សាយ ឈុំ ទទួលមរណៈភាព នៅរសៀលថ្ងៃពុធ ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។ បើតាមសារលិតរំលែកទុក្ខដដែលបញ្ជាក់ថា មរណភាពរបស់ ឧបាសក លាវ ហន គឺជាការបាត់បង់​ដ៏គួរអោយ​សោក​ស្តាយបំផុតនូវស្វាមី ឳពុក បងប្រុស ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់ ព្រមទាំងញាតិមិត្ត ទាំងឡាយ ដោយមួយជីវិតរបស់ឧបាសក លាវ ហន បានខិតខំធ្វើតែអំពើល្អ កសាងនូវកុសលនានា និងជាពុទ្ធសាសនូបត្ថម្ភ ដ៏ថ្លៃថ្លាមួយរូប។

  • រដ្ឋបាលខេត្តកំពង់ចាម បំភ្លឺរឿងបែកធ្លាយរបាយ ការណ៍

    រដ្ឋបាលខេត្តកំពង់ចាម បំភ្លឺរឿងបែកធ្លាយរបាយ ការណ៍

    កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីបំភ្លឺរឿងបែកធ្លាយរបាយការណ៍ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម គោរពផ្ញើជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានធ្វើការចែររំលែក និងផ្សព្វផ្សាយក្នុងបណ្តាញសង្គមនានាកុំអោយមានការភាន់ច្រឡំ។ ដើម្បីជៀសវាងនូវការយល់ច្រឡំ ឬបកស្រាយខុសទាក់ទងនឹងហេតុការណ៍នេះ រដ្ឋបាលខេត្តកំពង់ចាម ធ្វើការបំភ្លឺថា ៖

  • សម្ដេចតេជោ៖ ថ្ងៃនេះ គឺជាខួប៤២ឆ្នាំ នៃថ្ងៃកំណើតចលនារំដោះជាតិ និងជីវិតពលរដ្ឋកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍

    សម្ដេចតេជោ៖ ថ្ងៃនេះ គឺជាខួប៤២ឆ្នាំ នៃថ្ងៃកំណើតចលនារំដោះជាតិ និងជីវិតពលរដ្ឋកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍

    ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ថ្ងៃនេះ គឺជាខួប៤២ឆ្នាំ នៃថ្ងៃកំណើតចលនារំដោះជាតិ និងជីវិតប្រជាពលរដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ សម្ដេចបន្តថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។ នៅលើទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ សម្ដេចបានបញ្ជាក់ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ…

  • អាវុធហត្ថរាជធានីភ្នំពេញ ពង្រឹង វិធានការ បង្ការទប់ស្កាត់ ការចម្លងមេរោគកូវីដ-១៩

    អាវុធហត្ថរាជធានីភ្នំពេញ ពង្រឹង វិធានការ បង្ការទប់ស្កាត់ ការចម្លងមេរោគកូវីដ-១៩

    អាវុធហត្ថរាជធានីភ្នំពេញ ពង្រឹង វិធានការ បង្ការទប់ស្កាត់ ការចម្លងមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា!

  • អភិបាលរាជធានីភ្នំពេញសុំឲ្យម្ចាស់ទីតាំងជួល និងក្រុមហ៊ុនផ្ដល់សេវាផ្សេងៗ កុំកាត់លុយ ឬយកលេសទាមទារសំណង

    អភិបាលរាជធានីភ្នំពេញសុំឲ្យម្ចាស់ទីតាំងជួល និងក្រុមហ៊ុនផ្ដល់សេវាផ្សេងៗ កុំកាត់លុយ ឬយកលេសទាមទារសំណង

    អភិបាលរាជធានីភ្នំពេញសុំឲ្យម្ចាស់ទីតាំងជួល និងក្រុមហ៊ុនផ្ដល់សេវាផ្សេងៗ កុំកាត់លុយ ឬយកលេសទាមទារ​សំណងពីម្ចាស់កម្មវិធី ដែលត្រូវពន្យារពេលដោយសារ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆកា» នៅរាជធានីភ្នំពេញ ។

  • រដ្ឋសភាជូនដំណឹងដល់មន្ត្រីរបស់ខ្លួនដែលមានការ ពាក់ព័ន្ធផ្ទាល់ និងប្រយោល ធ្វើចត្តាឡីស័ក និងការពារតាមវិធានការសុខាភិបាល

    រដ្ឋសភាជូនដំណឹងដល់មន្ត្រីរបស់ខ្លួនដែលមានការ ពាក់ព័ន្ធផ្ទាល់ និងប្រយោល ធ្វើចត្តាឡីស័ក និងការពារតាមវិធានការសុខាភិបាល

    អគ្គលេខាធិការរដ្ឋានរដ្ឋសភាជូនដំណឹងដល់មន្ត្រីរបស់ខ្លួន ដែលជាសមាជិក សមាជិការដ្ឋសភា ទាំងអស់ដែលមានការពាក់ ព័ន្ធនឹងព្រឹត្តិការណ៍ ២៨វិច្ឆិកា ដោយផ្ទាល់ និងប្រយោលធ្វើចត្តាឡីស័ក និងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ដើម្បី ទប់ស្កាត់ និងការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់សហគមន៍បន្ថែមទៀត។

  • មន្ត្រីកម្ពុជា២រូបគ្រោងនឹងទទួលលិខិតសរសើររបស់រដ្ឋមន្រ្តីការបរទេសជប៉ុន

    មន្ត្រីកម្ពុជា២រូបគ្រោងនឹងទទួលលិខិតសរសើររបស់រដ្ឋមន្រ្តីការបរទេសជប៉ុន

    យោងតាមការផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១ ខែធ្នូឆ្នាំ២០២០ ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីលិខិតសរសើររបស់រដ្ឋមន្រ្តីការបរទេសជប៉ុនសម្រាប់ឆ្នាំនេះ ជូនចំពោះបុគ្គល ឬក្រុម ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់ លើការជំរុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា។ បុគ្គលឆ្នើមដែលបានទទួលលិខិតសរសើរសម្រាប់សកម្មភាពនានាទាក់ទងនឹងប្រទេសកម្ពុជា មានដូចខាងក្រោម លោក បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងជប៉ុននិងកម្ពុជា និង លោក ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចូលរួមចំណែកគាំទ្រជនជាតិជប៉ុនដែលត្រូវការជំនួយនៅប្រទេសកម្ពុជា។ ស្ថានទូតជប៉ុនបានបញ្ជាក់ថា ពិធីប្រគល់លិខិតសរសើរនោះ នឹងត្រូវរៀបចំក្នុងពេលឆាប់ៗខាងមុខ៕ដោយ៖ កឹម ទៀង

  • សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារចំណុះក្រសួងមហាផ្ទៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារចំណុះក្រសួងមហាផ្ទៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍  សហគមន៍ ២៨វិច្ឆិកា

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារចំណុះក្រសួងមហាផ្ទៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា៕

  • ក្រសួងអប់រំ៖ការប្រឡងឌីប្លូមថ្ងៃទី១រលូនល្អនិងមានសិស្សអវត្តមានតិចតួច

    ក្រសួងអប់រំ៖ការប្រឡងឌីប្លូមថ្ងៃទី១រលូនល្អនិងមានសិស្សអវត្តមានតិចតួច

    ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖ក្នុងការដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នាថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០នេះបានប្រព្រឹត្តិទៅដោយរលូន តាមការគ្រោងទុកនៅគ្រឹះស្ថានសិក្សាទូទាំង២៥ខេត្ត-រាជធានី ហើយក្នុងនេះគេឃើញថាសិស្សអវត្តមាននោះមានចំនួនតិចតួចទេ។នេះជាការឱ្យដឹងពីសំណាក់ ឯកឧត្តម រស់ សុវាចា មន្រ្តីនាំពាក្យក្រសួងអប់រំយុវជននិងកីឡា។ថ្លែងប្រាប់ AMS ឯកឧត្តម រស់ សុវាចា បានបញ្ជាក់ប្រាប់ថា ជារួម ក្រសួងអប់រំ យុវជន និងកីឡាយល់ឃើញថា ៖គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តវិធានការសុវត្ថិភាពសុខភាពខ្ជាប់ខ្ជាន់។ចំពោះមេប្រយោគកំពុងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ពាក់ព័ន្ធក្នុងរឿងនេះដែរ ឯកឧត្តម រស់សុវាចាបានថ្លែងបញ្ជាក់ថា ក្នុងការដំណើរការប្រឡងថ្ងៃនេះគឺ ហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ។ក្រៅពីនេះចំពោះបេក្ខជនអវត្តមានមួយចំនួនតូចដូចឆ្នាំកន្លងមកដែរ។គួរបញ្ជាក់ថាការប្រឡងឌីប្លូមនឹងប្រព្រឹត្តិទៅមួយថ្ងៃទៀតនាថ្ងៃទី០១ ធ្នូ ២០២០តាមការគ្រោងទុក។សូមបញ្ជាក់ថាការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ នឹងប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម ២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង។គួររំលឹកថាកាលពីថ្មីៗមកនេះបើតាម ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹង ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ការប្រឡងសញ្ញាបត្រទុតិយភូមិ…