Category: សង្គមកិច្ច

  • អភិបាល​រាជធានី​បន្ត​ផ្តល់​ម៉ាស​ចំនួន​៤​ម៉ឺន​ និង​ឧបករណ៍​បំពង​សំឡេង​ចំនួន​៤០​គ្រឿង​ជូន​​ស្នងការ​នគរបាល​រាជធានី ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​

    អភិបាល​រាជធានី​បន្ត​ផ្តល់​ម៉ាស​ចំនួន​៤​ម៉ឺន​ និង​ឧបករណ៍​បំពង​សំឡេង​ចំនួន​៤០​គ្រឿង​ជូន​​ស្នងការ​នគរបាល​រាជធានី ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​

    ភ្នំពេញ​ ៖ ឯកឧត្តម ​ឃួ​ង ស្រេង បានផ្តល់​ម៉ាស​ចំនួន​៤០០០០​ម៉ាស​ ​និង​ឧបករណ៍​បំពង​សំឡេង​ចំនួន​៤០​គ្រឿង ដល់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហើយ​នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​០៦​ខែវិច្ឆិកា​នេះ ឯកឧត្តម​អភិបាល​រាជធានី​ក៏បាន​ចុះ​ត្រួតពិនិត្យ​គ្រប់​គោលដៅ​នៃ​ស្តុ​ប​នីមួយ ខណៈ​កងកម្លាំង​ទាំងអស់​កំពុង​ពង្រាយ​ក្នុង​ចែក​ម៉ាស​ជូន​អ្នកដំណើរ​និង​បំពង​សំឡេង​តាម​ឃោស​ន​ស័ព្ទ ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចេ​វ ហាក់ ស្នងការរង​រាជធានី​បានបញ្ជាក់​ឲ្យ​ដឹងថា អភិបាល​រាជធានី​ភ្នំពេញ​ឯកឧត្តម​ឃួ​ង ស្រេង បានផ្តល់​ម៉ាស​ចំនួន​៤០០០០​ម៉ាស មីក្រូ​សម្រាប់​បំពង​សំឡេង​ចំនួន​៤០​គ្រឿង​មក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហើយ ឯកឧត្តម​បាន​បន្ត​ចែក​ទៅ​កម្លាំង​មាន​សមត្ថកិច្ច​ចំនួន​២២​គោលដៅ​នៅតាម​ស្តុ​ប ដើម្បី​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច ពិសេស​ប៉ូលីស​ចរាចរណ៍​ធ្វើ​ការចែក​បន្តទៅ​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ដែល​មិន​ពាក់​ម៉ាស​។ ចំណែក​មីក្រូ​បំពង​សម្លេង ក៏បាន​ផ្ញើ​សារ​ទៅ​ប្រជាពលរដ្ឋ​ព្រម​គ្នា​ផងដែរ ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា ខណៈដែល​ជំងឺ​នេះ​កំពុង​រីក​រាលដាល​ចូលដល់​សហគមន៍​ហើយ​នោះ​។ ចំពោះ​គោលដៅ​សំខាន់ៗ​ទាំង ២២ មានដូចជា គោលដៅ ១ – ស្តុ​ប BKC ២- ស្តុ​ប ពេទ្យ​ចិន​៣- ស្ត​ប បូកគោ ៤- ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់​៥- ស្តុ​ប​អង្គឌួង ៦- ស្តុ​ប​ក្រសួង​អប់រំ ៧- ស្តុ​ប​ជលផល​៨- ស្តុ​ប ក្តាន់​ពីរ ៩- ស្តុ​ប អាងទឹក ១០ –…

  • ពីរនាក់បងប្អូនកើតកូវីដ១៩ បានទៅហាង Zando សាខាបឹងកេងកង ព្រលប់ថ្ងៃទី២៧ វិច្ឆិកា, ក្រសួងសុខាភិបាលអំពាវនាវដល់អ្នកបានទៅហាងនោះ ត្រូវមកធ្វើតេស្តរកមេរោគកូវីដជាបន្ទាន់

    ពីរនាក់បងប្អូនកើតកូវីដ១៩ បានទៅហាង Zando សាខាបឹងកេងកង ព្រលប់ថ្ងៃទី២៧ វិច្ឆិកា, ក្រសួងសុខាភិបាលអំពាវនាវដល់អ្នកបានទៅហាងនោះ ត្រូវមកធ្វើតេស្តរកមេរោគកូវីដជាបន្ទាន់

    ភ្នំពេញ៖ ពីរនាក់បងប្អូនបង្កើតនឹងគ្នា ម្នាក់ធ្វើការនៅធនាគារកាថេ និងម្នាក់ធ្វើការនៅធនាគារចិន ដែលរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នោះបានទៅទិញខោអាវនៅហាង Zando តាមផ្លូវត្រសក់ផ្អែម (សាខាបឹងកេងកង រាជធានីភ្នំពេញ) កាលពីម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពាវនាវដល់ភ្ញៀវទាំងឡាយណាដែលបានចូលទៅទិញសម្លៀកបំពាក់ នៅហាង Zando សាខាបឹងកេងកង នៅអំឡុងចាប់ពីម៉ោង៧៖៣០នាទីយប់ ដល់ពេលបិទនាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវមកធ្វើតេស្តជាបន្ទាន់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីស្វែងរកមេរោគកូវីដ១៩។ ពីរនាក់បងប្អូនបង្កើតនឹងគ្នានោះ ទី១៖ ឈ្មោះ ឡាយ សេងលី បុគ្គលិកធនាគារចិន​ (Bank of China) នៅអគារកាណាឌីយ៉ា និងទី២៖ឈ្មោះ ឡាយ សេងលីន បុគ្គលិកធនាគារកាថេ យូណាធិន ហើយពួកគេត្រូវបានរកឃើញមានជំងឺកូវីដ-១៩ ដែលឆ្លងពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ហើយក៏ធ្លាប់បានចម្លងទៅបុគ្គលិកនៅហាង Pedro ចំនួន៧នាក់ផងដែរ។ តាមរយៈវីដេអូដែលបានបង្ហាញពីកាមេរ៉ាសុវត្ថិភាព…

  • ក្រសួងសុខាភិបាល បានបង្ហាញរូបភាពបុគ្គល២រូប ដែលជាប្រភពនៃការចម្លងមេរោគកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍

    ក្រសួងសុខាភិបាល បានបង្ហាញរូបភាពបុគ្គល២រូប ដែលជាប្រភពនៃការចម្លងមេរោគកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន៖ អ្នកស្ម័គ្រចិត្តបាននិងកំពុងបំពេញការងាររបស់ខ្លួនដោយក្ដីមេត្តា ករុណា មុទិតា ឧបេក្ខានិងប្រកបដោយក្ដីក្លាហាន ដើម្បីជំនះបានរាល់ផលប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនផង ដល់ក្រុមគ្រួសារផង ដល់សហគមន៍ផង

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន៖ អ្នកស្ម័គ្រចិត្តបាននិងកំពុងបំពេញការងាររបស់ខ្លួនដោយក្ដីមេត្តា ករុណា មុទិតា ឧបេក្ខានិងប្រកបដោយក្ដីក្លាហាន ដើម្បីជំនះបានរាល់ផលប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនផង ដល់ក្រុមគ្រួសារផង ដល់សហគមន៍ផង

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានថ្លែងថា «ក្នុងបរិបទកូវីដ-១៩ អ្នកស្ម័គ្រចិត្តរបស់ចលនាអន្ដរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលជាអ្នកមានបទពិសោធន៍ជ្រៅជ្រះក្នុងការងារគ្រោះមហន្ដរាយ គឺពុំបាននឿយណាយឡើយក្នុងការបន្ដស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធជំងឺកូវីដ-១៩ ពោលគឺអ្នកស្ម័គ្រចិត្តបាននិងកំពុងខិតខំប្រឹងប្រែងជួយដល់សហគមន៍ងាយរងគ្រោះទាំងឡាយ ក្នុងការជំនះឱ្យបានវិបត្តិភ័យនៃជំងឺរាតត្បាត ជាសកលដ៏កាចសាហាវមួយនេះ។ នេះជាប្រសាសន៍លើកឡើងក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត៥ ធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ«ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន» នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០។ ក្នុងសារលិខិតដដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា នៅគ្រប់ទីកន្លែង អ្នកស្ម័គ្រចិត្តបាននិងកំពុងបំពេញការងាររបស់ខ្លួនដោយក្ដីមេត្តា ករុណា មុទិតា ឧបេក្ខានិងប្រកបដោយក្ដីក្លាហានដើម្បីជំនះបានរាល់ផលប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនផង ដល់ក្រុមគ្រួសារផង ដល់សហគមន៍ផង។» លើសពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈគ្រូពេទ្យកម្ពុជា បុគ្គលិកសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងឡាយដែលជាទ័ពជួរមុខដ៏សកម្មមិនខ្លាចនឿយហត់ និងគ្រោះថ្នាក់សោះឡើយដើម្បីកម្ពុជា កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ រួមទាំងគណៈកិត្តិយសសាខា-អនុសាខា គណៈកម្មាធិការ សាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំពោះការចូលរួមយ៉ាងសកម្មដើម្បីសុខុមាលភាពសង្គម និងសុខភាពសាធារណៈ ទប់ស្កាត់បានមិនឱ្យកូវីដ-១៩ កើតមានក្នុងសហគមន៍។…

  • សារសម្លេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍ ២៨វិច្ឆិកា

    សារសម្លេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍ ២៨វិច្ឆិកា
  • ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ៤នាក់ទៀត

    ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ៤នាក់ទៀត
  • ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការ ចេញចូល ទីស្ដីការក្រសួងមហាផ្ទៃ និង អង្គភាពនានា ដើម្បីទប់​ស្កាត់​ការ ចម្លងកូវីដ១៩

    ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការ ចេញចូល ទីស្ដីការក្រសួងមហាផ្ទៃ និង អង្គភាពនានា ដើម្បីទប់​ស្កាត់​ការ ចម្លងកូវីដ១៩

    ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ បានដាក់ចេញនូវវិធានការមួយចំនួន សម្រាប់ការចេញចូលទីស្តីការក្រសួងមហាផ្ទៃ និងអង្គភាពនានាក្រោមចំណុះ ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ ក្រោយ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»។ ក្នុងសេចក្តីណែនាំក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងសាធារណជន អំពីវិធានការមួយចំនួន ក្នុងការចេញ-ចូលទីស្ដីការក្រសួងមហាផ្ទៃ និង អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដែលមានដូចខាងក្រោម៖ ១៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ដែលមិនធ្វើចត្តាឡីស័ក នឹងត្រូវបានផ្តល់ជូននូវបណ្ណសម្គាល់សម្រាប់ការចេញ-ចូលទីស្ដីការក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ។ បណ្ណដែលផ្តល់ជូននេះ តម្រូវឱ្យសាមីខ្លួនសរសេរឈ្មោះ និងចុះហត្ថលេខាដោយផ្ទាល់។ ២៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវ បានផ្តល់ជូននូវបណ្ណចេញ-ចូលនេះឡើយ ហើយត្រូវបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ បំផុត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។…

  • រដ្ឋបាលរាជធានី-ខេត្ត នឹងមាន ក្រុមមេធាវី ដើម្បីការពារផលប្រយោជន៍ពេលមានបណ្តឹង

    រដ្ឋបាលរាជធានី-ខេត្ត នឹងមាន ក្រុមមេធាវី ដើម្បីការពារផលប្រយោជន៍ពេលមានបណ្តឹង

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ ឱ្យរដ្ឋបាលរាជធានី-ខេត្ត រៀបចំមេធាវីប្រចាំមូលដ្ឋានរៀងៗខ្លួន ដើម្បីជួយផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ និងជួយការពារផលប្រយោជន៍ឱ្យរដ្ឋបាលរាជធានី-ខេត្ត នៅពេលមានបណ្តឹងតវ៉ា ឬបណ្តឹងព្រហ្មទណ្ឌ។ តាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូនព័ន្ធ មុន្នីរ័ត្ន និងប្រធានគណៈមេធាវី បានឱ្យដឹងថា រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ដូចខាងក្រោម៖ *ទី១៖ រៀបចំក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្ត ចំនួនចាប់ពី ២នាក់ដល់ ៤នាក់ ដើម្បីផ្តល់យោបល់ផ្នែកច្បាប់ និងជួយការពារផលប្រយោជន៍ឱ្យរដ្ឋបាលរាជធានី-ខេត្ត នៅពេលមានបណ្តឹងតវ៉ា ឬបណ្តឹងព្រហ្មទណ្ឌណាមួយកើតឡើង។ *ទី២៖ ប្រើប្រាស់ថវិការបស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីជួយឧបត្ថម្ភក្រុមមេធាវីក្នុងចំនួនចន្លោះពី ១ ០០០ ០០០រៀល ទៅ ១ ២០០ ០០០ រៀលក្នុងម្នាក់ក្នុងមួយខែ។ គណៈមេធាវីកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ដែលបានផ្តល់សេចក្តីទុកចិត្តដល់គណៈមេធាវី និងបានប្រគល់ភារកិច្ច ដ៏ឧដុង្គឧត្តមនេះ ជូនគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសហការរៀបចំឱ្យមានក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្តនេះ៕

  • ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ចុះពិនិត្យទីតាំងត្រៀមយកសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា

    ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ចុះពិនិត្យទីតាំងត្រៀមយកសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំងសម្រាប់ត្រៀមយកសំណាក អ្នកដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រសួងសុខាភិបាល ប្រកាសដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា អាចទៅធ្វើតេសលើកទី២ នៅទីតាំង២កន្លែងទី១៖ នៅក្នុងក្រសួងមហាផ្ទៃ និងទី២៖ នៅស្តាតអូឡាំពិក។ លោកលោកជំទាវ យក់ សម្បត្តិ បានថ្លែងបញ្ជាក់ឲ្យដឹងថា «សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី ដែលជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល សូមអញ្ជើញទៅធ្វើតេស្តលើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តាមទីតាំងដែលបានកំណត់សម្រាប់រាជធានីភ្នំពេញនៅក្រសួងមហាផ្ទៃ និងទីលានស្តាតអូឡាំពិក។ ក្រសួងសុខាភិបាល បានកំណត់ការធ្វើតេស្តលើកទី១ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០,…

  • នាយករដ្ឋមន្ត្រី ទីម័រឡេស្តេ ថ្លែងអំណរគុណសម្តេច​ តេជោ ហ៊ុន សែន ដែលបានជួយក្នុងគ្រាប្រឈម ដ៏ធ្ងន់ធ្ងរ

    នាយករដ្ឋមន្ត្រី ទីម័រឡេស្តេ ថ្លែងអំណរគុណសម្តេច​ តេជោ ហ៊ុន សែន ដែលបានជួយក្នុងគ្រាប្រឈម ដ៏ធ្ងន់ធ្ងរ