Category: សង្គមកិច្ច

  • ស.ស.យ.ក.នាំយកថវិកាវិភាគទានរបស់សមាជិក សមាជិកា និងសប្បុរសជនប្រគល់ជូនរាជរដ្ឋាភិបាល

    ស.ស.យ.ក.នាំយកថវិកាវិភាគទានរបស់សមាជិក សមាជិកា និងសប្បុរសជនប្រគល់ជូនរាជរដ្ឋាភិបាល

    ភ្នំពេញ៖ ឆន្ទៈ ស្មារតី និងការចូលរួមយ៉ាងមុះមុតជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រឆាំងកូវីដ១៩ សហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកថវិកាវិភាគទានរបស់សមាជិក សមាជិកា និងសប្បុរសជន ដែលបានចូលរួមបរិច្ចាគតាមរយៈ ស.ស.យ.ក. សរុបចំនួន១២៥,០០០ដុល្លារ ប្រគល់ជូនរាជរដ្ឋាភិបាល តាមរយៈលោក សេង ទៀង ។ ថវិកាវិភាគទាន ជាការគាំទ្រ និងចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីប្រើប្រាស់សម្រាប់ការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ទន្ទឹមនឹងការចូលរួមបរិច្ចាគជាថវិកា សហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការបន្តអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលយុទ្ធនាការ ទទួលបានការចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកា និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. រាជធានី-ខេត្ត ទាំង២៥។ តាមរយៈមូលនិធិ ស.ស.យ.ក ដូចជាតាមរយៈការចូលរួមឧបត្ថម្ភពីបណ្តាសប្បុរសជន និងដៃគូរសហការនានា គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានឧបត្ថម្ភសម្ភារចាំបាច់រួមមាន៖ ម៉ាស់ចំនួន៥០ម៉ឺនម៉ាស់ សាប៊ូលាងដៃ ១០៨០០ដុំ និងបដាអប់រំផ្សព្វផ្សាយចំនួន ៣០០០បដា ដើម្បីអោយសមាជិក សមាជិកាខ្លួន បន្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ៕

  • សហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលមានសមាជិក ១០០សាលា-ក្រុមហ៊ុន រួមគ្នាបរិច្ចាគ ៥០០០ដុល្លារ

    សហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលមានសមាជិក ១០០សាលា-ក្រុមហ៊ុន រួមគ្នាបរិច្ចាគ ៥០០០ដុល្លារ

    ភ្នំពេញ៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា (Federation of Education Services in Cambodia)ដែលមានសមាជិកប្រមាណ១០០សាលា-ក្រុមហ៊ុន បានប្រមូលថវិកាចូលគ្នាបាន ៥០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ។ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា
  • គ.ជ.ប៖ បានអនុញ្ញាតឲ្យអង្គការខុមហ្វ្រែលធ្វើសវនកម្មលើបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២០

    គ.ជ.ប៖ បានអនុញ្ញាតឲ្យអង្គការខុមហ្វ្រែលធ្វើសវនកម្មលើបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២០

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអនុញ្ញាតឲ្យអង្គការខុមហ្វ្រែល(Comfrel)ធ្វើសវនកម្មលើបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២០។

  • ក្រសួងមហាផ្ទៃ និងបរស្ថានចេញប្រកាសបង្កើតក្រុមការងារដើម្បីពិនិត្យដាក់បញ្ជូលវិធានការអនាម័យបរិស្ថាន ក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព

    ក្រសួងមហាផ្ទៃ និងបរស្ថានចេញប្រកាសបង្កើតក្រុមការងារដើម្បីពិនិត្យដាក់បញ្ជូលវិធានការអនាម័យបរិស្ថាន ក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសរួមគ្នា ស្ដីពីការបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕

  • សាធារណជនអាចចូលគោរពបូជា ព្រះបរមអដិ្ឋ ព្រះបរមរតនកោដ្ឋបានហើយ ចាប់ពីពេលនេះតទៅ នៅព្រះវិហារវត្តលង្កា

    សាធារណជនអាចចូលគោរពបូជា ព្រះបរមអដិ្ឋ ព្រះបរមរតនកោដ្ឋបានហើយ ចាប់ពីពេលនេះតទៅ នៅព្រះវិហារវត្តលង្កា

    ភ្នំពេញ៖ បំណែកព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ សម្តេច នរោត្តម សីហនុ ត្រូវបានរាជានុញ្ញាតយាងចេញពីកុដិ សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុមារាម ទៅគង់ប្រថាប់នៅព្រះវិហារវិញ ដើម្បីបើកជូនសាធារណជនចូលក្រាបថ្វាយបង្គំគោរពបូជា។ សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុមារាម មានសង្ឃដីកានៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ថា ព្រះអដ្ឋិ ព្រះបរមរតនកោដ្ឋ គ្រោងនឹងរៀបចំពិធីដង្ហែនៅចុងខែធ្នូ នេះ។ សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល បញ្ជាក់ថា ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ដែលយាងចេញទៅគង់ប្រថាប់នៅលើព្រះវិហារនេះ គឺជាបំណែកព្រះបរមអដ្ឋិ ដែលព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការា រាជានុញ្ញាតប្រគេនដល់ព្រះអង្គ ដើម្បីរៀបចំគង់ប្រថាប់ក្នុងព្រះកោដ្ឋថ្មកែវ ក្នុងកុដិ ដើម្បីបានគោរពបូជា និងសូត្រថ្វាយមហាព្រះរាជកុសលជាប្រចាំរៀងរាល់ថ្ងៃឧបោសថសីល​។ សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល មានសង្ឃដីកាបន្តថា ដោយសារព្រះអង្គ មានបំណងចង់ផ្សព្វផ្សាយ និងបើកទូលាយជូនមហាជនគ្រប់ស្រទាប់វណ្ណ មានឱកាសចូលក្រាបថ្វាយបង្គំ ព្រះបរមអដ្ឋិ ដែលកំពុងគង់ប្រថាប់នៅក្នុងវត្តលង្កា ទើបព្រះអង្គយាងចេញពីកុដិ ទៅតម្កល់នៅព្រះមហាបុស្បុកក្នុងព្រះវិហារវិញ។…

  • ក្រសួងសុខាភិបាលកំណត់ទីតាំង សម្រាប់យក​សំណាកលើកទី៣

    ក្រសួងសុខាភិបាលកំណត់ទីតាំង សម្រាប់យក​សំណាកលើកទី៣

    នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខភិបាលបានកំណត់ទីតាំងសម្រាប់យកសំណាកលើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល នៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក​សម្រាប់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញវេលាម៉ោង ៨ព្រឹក។ ចំពោះទីតាំងទី១ នៅផ្ទះសម្តេចពញាចក្រី ហេង សំរិន វេលាម៉ោង៨:០០ព្រឹក។ចំពោះទីតាំងទី២ នៅផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨:០០ព្រឹក។ចំពោះទីតាំងទី៣ នៅរដ្ឋសភា វេលាម៉ោង៩:០០ព្រឹក។ចំពោះទីតាំងទី៤ នៅក្រសួងមហាផ្ទៃ វេលាម៉ោង៨:០០ព្រឹក។ចំពោះទីតាំងទី៥ នៅផ្ទះឯកឧត្តម ហ៊ុន ម៉ានី វេលាម៉ោង១១:០០ព្រឹក។ចំពោះទីតាំងទី៦ នៅទីតាំងអង្គភាពភីឡត បន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោ ចំពោះទីតាំងទី៧ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក សម្រាប់ពលរដ្ឋដែលប៉ះពាល់ផ្ទាល់ និងប្រយោល វេលាម៉ោង៧:០០ព្រឹក។

  • ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមបើកកិច្ច បើកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ តាមប្រព័ន្ធវីដេអូ

    ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមបើកកិច្ច បើកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ តាមប្រព័ន្ធវីដេអូ

    ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម បានចាត់ទុកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ កន្លងមកថាជាការរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើននៃវិស័យធនាគារនិងសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរ។ នេះជាការអះអាងប្រកបថោយមោទនះភាពរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម នៅក្នុងកិច្ចប្រជុំទ្វេភាគី តាមរយៈប្រព័ន្ធអនឡាញកាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ សូមបញ្ជាក់ថា÷ ប្រជុំទ្វេភាគរវាងធនាគារកណ្តាលទាំងពីរ នេះត្រូវបានរៀបចំធ្វើ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងធនាគារកណ្តាលទាំងពីរ។ហើយសម្រាប់កិច្ចប្រជុំលើកនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងផ្លែផ្កា ក្រោយពីថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចនិងធនាគារនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងធនាគារកណ្តាលទាំងពីរ ដែលជារួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើន នៃវិស័យធនាគារនិងសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរកម្ពុជាវៀតណាម។ កិច្ចប្រជុំប្រចាំលើកនេះដែរ ក៏បានកំណត់ទិសដៅការងារអាទិភាព និងបន្តកិច្ចសហប្រតិបត្តិការក្រោមអនុស្សរណយោគយល់ដែលបានធ្វើបច្ចុប្បន្នកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១៧ និងការបង្កើនវិសាលភាព លើការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានទៅវិញទៅមក សម្រាប់ពង្រឹងកិច្ចសហការលើការងាររួមគ្នា ដូចជាទៅលើការត្រួតពិនិត្យ លើធនាគារដែលមានប្រតិបត្តិការឆ្លងដែននៅក្នុងប្រទេសទាំងពីរ និងការអភិវឌ្ឍការតភ្ជាប់ប្រព័ន្ធទូទាត់ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សផងដែរ។ នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ លោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាមធនាគាររដ្ឋវៀតណាម បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច…

  • ក្រសួងសុខាភិបាលជូនដំណឹងស្តីពី វិធានការ បង្ការការពុលស្រា-ស ស្រាថ្នាំ និង ការពុលចំណីអាហារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

    ក្រសួងសុខាភិបាលជូនដំណឹងស្តីពី វិធានការ បង្ការការពុលស្រា-ស ស្រាថ្នាំ និង ការពុលចំណីអាហារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • អភិបាលរាជធានីភ្នំពេញចូលរួមកិច្ចប្រជុំបើកមហាសន្និបាទលើកទី៤០របស់សមាគមAIMF តាមប្រព័ន្ធ(វីដេអូខុនហ្រ្វីន)

    អភិបាលរាជធានីភ្នំពេញចូលរួមកិច្ចប្រជុំបើកមហាសន្និបាទលើកទី៤០របស់សមាគមAIMF តាមប្រព័ន្ធ(វីដេអូខុនហ្រ្វីន)

    ភ្នំពេញ៖ វេលាម៉ោង១១,៣០នាទីយប់ ថ្ងៃទី០៩ ធ្នូ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចូលរួមកិច្ចប្រជុំ លើកទី៤០ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលមានសមាជិក១៣០ ប្រទេស ។ តាមប្រព័ន្ធអនឡាញ (វិដេអូខុនហ្វ្រីន) ដោយវិបត្ដិជំងឺកូវីដ-១៩ អភិ បាលក្រុងនីមួយៗ មិនអាចធ្វើដំណើរទៅចូលរួម នៃកិច្ចប្រជុំនៅទីក្រុងទុយនីស ប្រទេស ទុយនីស៊ី ដែលម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកស្រីANNE Hidalgo អភិបាលទីក្រុងប៉ារីសនិងជាប្រធានសមាគម AIMF ។ ពាក់ព័ន្ធនឹងពិធីបើកសន្និបាតស្តីពីទីក្រុងកំពុងអភិវឌ្ឍន៍និងប្រព័ន្ធឌីជីថលនេះ គឺជាមហាសន្និបាតលើកទី៤០ របស់សមាគមAIMF ហើយ សមាគមAIMFតែងតែប្រារព្ធធ្វើជាមួយនឹងសន្និសីទបច្ចេកទេសក្រោមប្រធានបទដាច់ដោយ ឡែក ពីឆ្នាំមួយទៅឆ្នាំមួយទៀតសម្រាប់ឆ្នាំ២០២០នេះ ។ សមាគមAIMFបានរៀបចំសន្និសីទមួយក្រោមប្រធានបទទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថល។ទីក្រុងដែលបានចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់និងតាមរយៈការបញ្ជូនតាមរូបភាពនិងសំឡេងនេះ មានទីក្រុងមួយចំនួន បានលើកឡើងពីអត្ថប្រយោជន៍ពីប្រព័ន្ធឌីជីថលនេះ មានប្រព័ន្ធឌីជីថល ធ្វើឲ្យសេដ្ឋកិច្ចមានការអភិវឌ្ឍរីកចំរើនយ៉ាងលឿនបំផុត ហើយប្រព័ន្ធឌីជីថលនេះក៏មានគុណវិបត្តិមួយចំនួនផងដែរ បើយើងប្រើប្រាស់មិនត្រូវទិសដៅ។ សូមបញ្ជាក់ថា នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៩ខែធ្នូនេះ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២របស់សមាគមAIMFនិងធ្វើឡើងក្រោមអធិបតីភាពលោកស្រីANNE Hidalgo អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម AIMF…