-
ជនជាតិចិនម្នាក់ បែកថ្នាំបម្រុងហក់ពីលើអាគារកាស៊ីណូ តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេលវេលា
ខេត្តបន្ទាយមានជ័យ៖ បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ សង្ស័យបែកថ្នាំញៀន ប្រុងលោតសម្លាប់ខ្លួនពីអាគារ កំខ្ពស់មួយជាន់ នៅ កាស៊ីណូនាគទិព្វ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កន្លងមក ប៉ុន្តែត្រូវបានពលរដ្ឋ និងសមត្ថកិច្ច រារាំងសង្គ្រោះទាន់។ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលបានជួយធ្វើការសង្គ្រោះជនជាតិចិននោះ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅពេលកើតហេតុនោះគេបានឃើញបុរសជាជនជាតិចនជាតិចិនតៃវ៉ាន់ម្នាក់ ទំនងជាបែកថ្នាំញៀន ស្រាប់ឃើញរត់ចុះឡើងនៅអាគារកាស៊ីណូនាគទិព្វ ប្រុងលោតពីលើកាស៊ីណូសម្លាប់ខ្លួន ក្រោយពីឃើញដូច្នេះមានប្រជាពលរដ្ឋ និងសម្ថកិច្ច ព្រមទំាងបុគ្គលិកកាស៊ីណូ បានជួយធ្វើអន្តរាគមន៍ឡើងទៅឃាត់ចុះមកដល់ដីវិញ។ សមត្ថកិច្ចបានបញ្ជាក់បន្តទៀតថា ជនជាតិចិននោះមាន ឈ្មោះ ហ្វូ ហ្វាំ ង ហ្វី អាយុ ៣៦ ឆ្នាំ ជាជនជាតិតៃវ៉ាន់ មកស្នាក់នៅក្រុងប៉ោយប៉ែត មកទល់ពេលនេះបុរសនេះនៅមិនទាន់មានសតិគ្រប់គ្រាន់ និងនិយាយអាចស្តាប់បាននៅឡើយទេ ៕ ដោយ:ឃិន គន្ធា
-
រដ្ឋាភិបាលអាមេរិកផ្ដល់ហិរញ្ញប្បទានជាង៦៦លានដុល្លារ ដល់កម្ពុជា
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃ១៥ធ្នូឆ្នាំ២០២០ បានឲ្យដឹងថា នៅថ្ងៃទី៨ធ្នូឆ្នាំ២០២០ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ៦៦លាន២សែនដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក្នុងនោះ ហិរញ្ញប្បទានចំនួន ៤៣លាន៣សែនដុល្លារអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈ និងការអប់រំ និងចំនួន ២២លាន៩សែនដុល្លារអាមេរិក សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន ។ គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទាន ដែលមានចំនួនសរុបប្រមាណ១២៨លាន៧សែនដុល្លារអាមេរិក ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ៕កឹម ទៀង
-
កាណាដា សន្យាពិចារណាលើការជួយគាំទ្រដល់គម្រោងការចុះស្រាវជ្រាវ និងពិនិត្យឡើងវិញនូវស្ថានភាពចម្ការមីន(Resurvey)នៅកម្ពុជា
កាណាដា សន្យារពិចារណាលើការជួយគាំទ្រដល់គម្រោងការចុះស្រាវជ្រាវ និងពិនិត្យឡើងវិញនូវស្ថានភាពចម្ការមីន(Resurvey)នៅកម្ពុជា។ ការសន្យានោះ ធ្វើឡើងក្នុងជំនួប ពិភាក្សាការងារ រវាងលោក Jan Scazighino ភារធារីថ្មីប្រចាំការិយាល័យស្ថានទូតកាណាដានៅកម្ពុជា ជាមួយលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា នាព្រឹកថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការអាជ្ញាធរមីន។ ស្តីក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានស្នើសុំឲ្យប្រទេសកាណាដា ពិចារណាលើការជួយគាំទ្រដល់គម្រោងការចុះស្រាវជ្រាវ និងពិនិត្យឡើងវិញនូវស្ថានភាពចម្ការមីនបច្ចុប្បន្នពាក់ព័ន្ធនឹងការប្រើប្រាស់ដី(Resurvey) ដែលការស្រាវជ្រាវឡើងវិញនោះ នឹងនាំឲ្យកម្ពុជាអាចកាត់បន្ថយការប្រើប្រាស់ថវិកា និងពេលវេលាបានយ៉ាងច្រើន ក្នុងការងារបោសសម្អាតមីន។ ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់វិស័យសកម្មភាពមីន ចាប់តាំងពីឆ្នាំ១៩៩៩មក។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិស័យបោសសម្អាតមីន ជាការងារអាទិភាពមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការផ្តល់នូវសុខដុមក្នុងសង្គម ដែលក្នុងនោះសម្តេចតេជោ តែងតែយកចិត្តទុកដាក់ខ្ពស់ និងចង់ឃើញប្រជាពលរដ្ឋរស់នៅទីជនបទទាំងអស់ ទទួលបាននូវសុខសុវត្ថិភាព ដូចប្រជាពលរដ្ឋរស់នៅទីក្រុងដែរ។ ក្នុងឱកាសនោះ…
-
រដ្ឋាភិបាលជប៉ុនផ្ដល់ថវិកាជិត១លានដុល្លារសម្រាប់ការពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារក្នុងខេត្តក្រចេះ និងការលើកកម្ពស់ការអប់រំបញ្ចូលគ្នាក្នុងខេត្តកណ្តាល
យោងតាមការផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃ១៥ធ្នូឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុននៅថ្ងៃ១៤ធ្នូឆ្នាំ២០២០ បានផ្តល់ថវិកា៩៦ម៉ឺន៨ពាន់៣៩០ដុល្លារអាមេរិក ដល់អង្គការចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងការពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារក្នុងខេត្តក្រចេះ និងការលើកកម្ពស់ការអប់រំបញ្ចូលគ្នាក្នុងខេត្តកណ្តាល។ ក្នុងចំណោមនោះ ទឹកប្រាក់ចំនួន ៦៩ម៉ឺន៤ពាន់៥៣៩ ដុល្លារសម្រាប់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្តន៍គម្រោងសល្យសាស្រ្តកុមារប្រចាំខេត្តក្រចេះឆ្នាំទី២ និង ទឹកប្រាក់ចំនួន ២៧ម៉ឺន៣ពាន់៨៥១ ដុល្លារអាមេរិក សម្រាប់សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ដើម្បីអនុវត្តន៍គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារពិការតាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន ឆ្នាំទី២។ អគ្គរាជទូតជប៉ុនលោក មិកាមិ ម៉ាសាហ៊ីរ៉ូ និងអ្នកតំណាងអង្គភាពទាំង២ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេជាមួយនឹងអ្នកតំណាងអង្គការទាំងពីរ។ លោកមិកាមិ ម៉ាសាហ៊ីរ៉ូ បបានថ្លែងថា លោកជឿជាក់ថាជំនួយឥតសំណងនោះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង៕កឹម ទៀង
-
ទូត នៃបណ្ដាប្រទេសឥស្លាម បានបង្ហាញពី បំណងក្នុងការជួយ ជំរុញ វិនិយោគ និងការផ្លាស់ប្ដូរពាណិជ្ជកម្មជា មួយ កម្ពុជាដើម្បីឲ្យកម្ពុជាកាន់តែ ទទួលបានការរីក លូតលាស ផ្នែកសេដ្ឋ កិច្ច បានឆាប់រហ័ស
ឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសឥស្លាមចំនួន៦ ជាសមាជិកអង្គការសហប្រតិបត្តិការឥស្លាម ដែលមាន និវេសនដ្ឋាននៅកម្ពុជាបាន បង្ហាញពីបំណងក្នុងការ ខិតខំធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសឥស្លាម ដែលជាសមាជិករ បស់ អង្គការសហប្រតិបត្តិការឥស្លាមទាំ៥៧ នៅលើពិភពលោក ដើម្បីទាក់ទាញជំនួយមនុស្សធម៌ ជំនួយអភិវឌ្ឍន៍ និងអ្នកវិនិ យោគ ទុនឲ្យមកកាន់កម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជួយដល់កម្ពុជា។ ការបង្ហាញពីបំណងនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំឯកអគ្គរាជទូត ឯកអគ្ករដ្ឋទូតនៃបណ្តាប្រទេសឥស្លាមជាស មាជិកអង្គការ សហ ប្រតិបត្តិការឥស្លាមនៅ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញនាព្រឹកថ្ងៃទី ១៤ ធ្នូ នេះ ដែលមានវត្តមានចូល រួមពីឯក អគ្គរាជទូត, ឯកអគ្គរដ្ឋទូត ប្រទេសប៊្រុយណេដារូសាឡឹម, សាធារណៈរដ្ឋឥណ្ឌូនេស៊ី ,ម៉ាឡេស៊ី, ទួកគី,គុយវ៉ែត និង ប៉ាគីស្ថាន សុទ្ធសឹងជាទូតនៃបណ្តាប្រទេស មាន ទំ នាក់ ទំនង យ៉ាងល្អ និងជិតស្និទជាមួយកម្ពុជា ហើយតែងបាន ជួយឧបត្ថម គាំទ្រដល់ ដំណើរការអភិវឌ្ឍន៍នៅ កម្ពុជាជា រៀងរហូត មក។ ជាការឆ្លើយតប ចំពោះការលើកឡើងពីសំណាក់ ឯកអគ្គរាជទូត…
-
ក្រសួងរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣នាក់ ម្នាក់ជាកូនអាយុ១ឆ្នាំ និង២នាក់ទៀត ជាករណីនាំចូល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣នាក់ថែមទៀត ដោយក្នុងនោះមានម្នាក់ជាកុមារា អាយុ១ឆ្នាំត្រូវជាកូនប្រុសរបស់អ្នកជំងឺម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ចំណែកអ្នករកឃើញវិជ្ជមាន២នាក់ផ្សេងទៀតគឺជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។ ដោយឡែក ចំនួន ៣នាក់ ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា ជាសះស្បើយអ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ។ អ្នកទាំង៣នាក់ដែលវិជ្ជមានកូវីដ១៩ រួមមាន៖ ១៖ កុមារាជនជាតិខ្មែរ អាយុ១ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គាត់ជាកូនប្រស់របស់ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ៦៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។ សូមគត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបចំនួន ១០៥នាក់ ដែលនៅក្នុងនេះ មានស្ត្រីខាងលើផងដែរ។ រីឯអ្នកដំណើរចំនួន១០៤នាក់ ដែលមានលទ្ធផលអវិជ្ជមាន…
-
លទ្ធផល នៃវេទិកាអន្តរជាតិការចែករំលែកបទពិសោធន៍ កាត់បន្ថយភាពក្រីក្រ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមវេទិកាអន្តរជាតិ ស្តីពីការចែករំលែក បទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលរៀបចំឡើង ដោយការិយាល័យដឹកនាំនៃក្រុមប្រឹក្សារដ្ឋចិន និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន ក្រោមប្រធានបទ «ការលើកកម្ពស់ការកាត់បន្ថយ ភាពក្រីក្រជាសកល និងការកសាងសហគមន៍អនាគតរួមគ្នាជាសកល»។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា វេទិកានេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ថ្នាក់រដ្ឋមន្ត្រីពីបណ្តាប្រទេសនានា ស្ថាប័នរបស់អង្គការ សហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ស្ថាប័នសារព័ត៌មាន និងស្ថាប័នស្រាវជ្រាវ ។ គោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីកៀរគរគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាពង្រឹងនូវទំនុកចិត្តរវាងគ្នានិងគ្នា ក្នុងការកាត់បន្ថយភាពក្រីក្រជាសកល ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចឲ្យបាននូវគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ជាពិសេស ឆ្លើយតបផងដែរទៅនឹងស្ថានភាពបន្ទាន់ និងតម្រូវការរបស់សហគមន៍អន្តរជាតិ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគី ការពារសន្តិភាព និងស្ថិរភាពក្នុងការលុបបំបាត់ជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាពនឿនដំណើរការនៃការកាត់បន្ថយភាពក្រីក្រជាសកល។ ឯកឧត្តម Lu Youngfu រដ្ឋមន្ត្រីនៃការិយាល័យដឹកនាំនៃក្រុមប្រឹក្សារដ្ឋចិន បានសម្តែងការចាប់អារម្មណ៍ និងស្វាគមន៍ដល់អ្នកចូលរួម និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមចែករំលែកបទពិសោធន៍…
-
ពលរដ្ឋ ២គ្រួសារ រស់នៅខេត្តកែប ដែលរងគ្រោះដោយខ្យល់កន្ទ្រាក់ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ខេត្តកែប៖ នៅថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ២០២០ លោកស្រី អ៊ុល ភីរុណ អនុប្រធានអចិន្ទ្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តកែប តំណាងឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់ព្យុះ និងខ្យល់កន្ទ្រាក់នៅឃុំអង្កោល ស្រុកដំណាក់ចង្អើរចំនួន ។ លោកស្រីអនុប្រធាន បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី ជាពិសេសនៅពេលដែលបងប្អូនជួបប្រទះនូវគ្រោះ មហន្តរាយផ្សេងៗ ។ ក្នុងឱកាសនោះលោកស្រី អនុប្រធាន បានអំពាវនាវដល់បង ប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខ្យល់កន្ត្រាក់ ផ្គរ…
-
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំគណៈប្រតិភូចូលរួមសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤ ដែលប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន នៅរសៀលថ្ងៃ១៤ធ្នូឆ្នាំ២០២០ បាន ចូលរួមជាសហប្រធានកិត្តិយសក្នុងពិធីបើកសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤ ដែលប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ។ ក្នុងពិធីបើកសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប លើកទី៤នោះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគោលនយោបាយខ្សែក្រវាត់ និងផ្លូវ បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ធារាសាស្ត្រកសិកម្ម និងជាពិសេសវិនិយោគិនចិនមកវិនិយោគនៅកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះ Huehe International Businees Consultancy ដែលបានរៀបចំសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មនោះឡើង ដើម្បីចូលរួមលើកស្ទួយការធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម និងផ្តល់ឱកាសដល់ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកផលិតជួបគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកភាពជាដៃគូរវាងគ្នា។ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុក ព្រឹត្តិការណ៍នោះ គឺស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញកសិកម្មទំនើប ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ…
-
រដ្ឋមន្ដ្រីកសិកម្មបើកកិច្ចប្រជុំបន្ទាន់ជាមួយសមាគមវារីវប្បករកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីតួនាទី របស់សមាគមវារីវប្បករកម្ពុជា ក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជា ឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព។ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល ក្នុងខណៈជំងឺឆ្លងកូវីដ-១៩ កំពុងរីករាលដាលជាសកល ជាពិសេសអនុវត្ត ប្រសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលថា «វិស័យកសិកម្មជាជីពចររបស់ពលរដ្ឋកម្ពុជា»។ ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួង, លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាល ជលផល, លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា សមាជិក និងសមាជិកាជាច្រើនរូប។ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងក្តាប់បានអំពីស្ថានភាពជាក់ស្តែង របស់សមាគមវារីវប្បករកម្ពុជារួចមក រដ្ឋមន្ត្រី វេង សាខុន បានធ្វើការណែនាំ ដល់រដ្ឋបាលជលផល នូវចំណុចគន្លឹះសំខាន់ៗមួយចំនួន ដូចខាងក្រោម៖ * ទី១៖ ត្រូវសហការជាមួយសមាគម ដើម្បីវាយតម្លៃឲ្យបានច្បាស់លាស់អំពីសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុក…