Category: សង្គមកិច្ច

  • ព្រឹទ្ធសភា ប្រជុំពេញអង្គលើសម័យប្រជុំលើកទី៦នីតិកាលទី៤ ដោយមានរបៀបវីរៈសំខាន់ៗ ៤ ខណៈ៣ទៀតនឹងបន្តនៅថ្ងៃស្អែក

    ព្រឹទ្ធសភា ប្រជុំពេញអង្គលើសម័យប្រជុំលើកទី៦នីតិកាលទី៤ ដោយមានរបៀបវីរៈសំខាន់ៗ ៤ ខណៈ៣ទៀតនឹងបន្តនៅថ្ងៃស្អែក

    ភ្នំពេញ ៖ ព្រឹទ្ធសភា ប្រជុំពេញអង្គលើសម័យប្រជុំលើកទី៦នីតិកាលទី៤ ដោយមានរបៀបវីរៈសំខាន់ៗ៤ ខណៈ៣របៀបវីរៈទៀតនឹងបន្តនៅថ្ងៃស្អែក ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ របៀបវីរៈចំនួន៤ថ្ងៃនេះរួមមានដូចខាងក្រោម ៖ ១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៩ ។៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ ។៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។ដោយ / គ្រី សម្បត្តិ

  • សិស្សបោះបង់ការសិក្សា និងវិបត្តិផ្លូវចិត្ត រួមទាំង​យុវជនគ្មានគោលដៅច្បាស់លាស់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈមុខរបរសម្រាប់ជីវិត

    សិស្សបោះបង់ការសិក្សា និងវិបត្តិផ្លូវចិត្ត រួមទាំង​យុវជនគ្មានគោលដៅច្បាស់លាស់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈមុខរបរសម្រាប់ជីវិត

    សិស្សបោះបង់ការសិក្សា និងវិបត្តិផ្លូវចិត្ត រួមទាំងយុវជនគ្មានគោលដៅច្បាស់លាស់ទទួលបានការបណ្ដុះបណ្ដាលជំនាញ​វិជ្ជាជីវមុខរបរមួយសម្រាប់ជីវិត ឬវគ្គសា្ពនចម្លង រៀបចំឡើងពីលោគ្រូចៅអធិការវត្តនិងយុវជនស.ស.យ.កឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពិសេសក្រោមការជួយឧបត្ថម្ភគាំទ្រពីលោកជំទាវ ឧកញ៉ាម៉ៅ ម៉ាល័យ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ។ នេះបើតាមលោកខែម វុទ្ធី បានបញ្ជាក់ គឺជារួមសិស្ស និងយុវជនទាំងនោះបានសិក្សានូវ កុំព្យុទ័រ  និងភាសាអង់គ្លេស។ លោកខែម វុទ្ធី នាយករដ្ឋបាលសាលាស្រុកស្វាយចេកបានបញ្ជាក់បន្ថែមទៀតថា ក្នុងពេលនេះស្របនឹងអាកាស​ធាតុត្រជាក់​នារដូវងារ លោកជំទាវម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានផ្ដល់ជូនសិក្ខាកាមវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវមានដូចជា ភួយ ជាង១០០ភួយ ទឹកសុទ្ធ២០០យួ មីកញ្ចប់១២០កេះ អង្ក១តោន និងថវិកា៨លានរៀល ។ ចំណែក ព្រះតេជគណ ចាន់សុជន ចៅអធិការវត្តខ្ចាស់បានមានសង្ឃដិកា ចូលរួមដោយបានសង្កត់ធ្ងន់ ទៅកាន់សិស្ស និងយុវជនទទួលបានការបណ្ដុះបណ្ដាល ឲ្យថែទាំសុខភាពក៏ដូចជា អនាម័យតាមការណែនាំ​របស់ក្រសួងសុខាភិបាលនូវវិធីចៀសវាងការឆ្លងមេរោគកូវីត ហើយដាច់ខាតកុំពាក់ព័ន្ធឬប្រើប្រាស់គ្រឿងញៀន និងគ្រឿងឧបាយមុខផ្សេងៗ។ ម៉្យាងវិញទៀត យុវជនត្រូវយកពេលវេលាប្រើឲ្យមានតម្លៃក្នុងជីវិតនិងសង្គមដោយខិតខំសិក្សាយកចំណេះជំនាញមួយច្បាស់លាស់ដូចជាឱកាសដែលយើងកំពុងមកចូលរួមវគ្គរៀនជំនាញកុំព្យូទ័រ និងកាធ្វើសាប៊ូលៀងចាន និងសម្អាតដៃនេះ ជាការងារ និងមុខរបរពិតប្រាកដ ដែលយុវជនយើងក្ដាប់យកឱកាសនេះឲ្យបាន ទើបជីវិតជោគជ័យ ៕…

  • លោក ហោ ចាន់ អតីតយុទ្ធជនពិការបាន ទទួល ផ្ទះថ្មីខ្នងផ្ទះទី១៧៨ អំណោយរបស់សម្ដេចតេជោ ហ៊ុនសែន

    លោក ហោ ចាន់ អតីតយុទ្ធជនពិការបាន ទទួល ផ្ទះថ្មីខ្នងផ្ទះទី១៧៨ អំណោយរបស់សម្ដេចតេជោ ហ៊ុនសែន

    ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី ប្រគល់ផ្ទះថ្មី ទី១៧៨ អំណោយដ៏ថ្លៃថ្លាពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកហោ ចាន់ អតីតយុទ្ធជនពិការ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជានិងលោកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ អតីតយុទ្ធជនពិការឈ្មោះ ហោ ចាន់ អាយុ៥៩ឆ្នាំ ត្រូវរបួសពិការជើងឆ្វេងដោយសារជាន់មីននៅក្នុងសមរភូមិប៉ៃលិន ក្នុងឆ្នាំ១៩៨៨ បច្ចុប្បន្ន រស់ នៅ ភូមិ ក្រញូង ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានភរិយាឈ្មោះ ហៃ ភឿន អាយុ ៤៣ ឆ្នាំ មានកូន នៅ ក្នុង បន្ទុក សរុប ចំនួន ០៦នាក់ ។ លោកអនុសេនីយ៍ឯក ពុត សំអាន នាយរងផ្នែកគិលនដ្ឋាន…

  • ប្រធានគណកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបកែវនាំយកអំណោយជូនជនរងគ្រោះដោយភ្លើងឆេះផ្ទះ

    ប្រធានគណកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបកែវនាំយកអំណោយជូនជនរងគ្រោះដោយភ្លើងឆេះផ្ទះ

    រតនគិរី៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ និងជាប្រធាន​គណៈកម្មាធិការ​អនុសា​ខា​កាកបាទក្រហមកម្ពុជាស្រុក បកែវ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារលោកពូ ទីង មួយ ជាជនជាតិដើមភាគតិចទំពួន រងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីយប់ថ្ងៃទី១៧ខែធ្នូឆ្នាំ២០២០ កន្លងទៅ នៅភូមយ៉ែម ឃុំសង ស្រុកបរកែវ ខេត្តរតនគិរី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក បកែវ។ លោកប្រធានគណៈកម្មាធិការអនុសាខា បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាក និងរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយនោះឡើយ៕ ដោយ គតិ យុត្ត

  • ជប៉ុនផ្ដល់ជំនួយជិត៤០ម៉ឺនដុល្លារសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនៅកម្ពុជា

    ជប៉ុនផ្ដល់ជំនួយជិត៤០ម៉ឺនដុល្លារសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនៅកម្ពុជា

    យោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, KUSANONE, នូវថវិកាសរុបចំនួន ៣៩ម៉ឺន២ពាន់៣៧១ ដុល្លារអាមេរិក សម្រាប់ការសាងសង់ផ្លូវក្នុងខេត្តកោះកុង ការស្តារប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ឆ្នាំង និង ពង្រឹងសហគមន៍កសិកម្មក្នុងខេត្តមណ្ឌលគីរី។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទទួលជំនួយ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនោះ។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា លោកជឿជាក់ថាជំនួយទាំងនោះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង៕កឺម ទៀង

  • គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បើកកិច្ចប្រជុំក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ លើរបៀបវីរៈសំខាន់ៗចំនួន៧

    គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បើកកិច្ចប្រជុំក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ លើរបៀបវីរៈសំខាន់ៗចំនួន៧

    ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី២១ និងទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម ៖១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៩ ។៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ ។៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។៥-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង អាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមក លើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក ។៦- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖១.ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ ។២.ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដី នៃប្រទេស ជាសមាជិកអាស៊ាន។៧-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់…

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ទទួលបានរថយន្តគិលានសង្គ្រោះ ០២គ្រឿង

    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ទទួលបានរថយន្តគិលានសង្គ្រោះ ០២គ្រឿង

    រតនគិរី : ឯកឧត្តម លន់ សុភាព អភិបាលរងនៃអណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ ទទួលរថយន្តគិលានសង្គ្រោះ (Ambulance) ចំនួន០២ គ្រឿង ដែលជាអំណោយរបស់ក្រសួងសុខាភិបាល ផ្តល់ជូន មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី សម្រាប់បម្រើលើការងារផ្តល់សេវាសុខុមាលភាពសាធារណៈនៅក្នុងខេត្ត។ រថយន្តគិលានសង្គ្រោះចំនួន០២ គ្រឿង នឹងត្រូវផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ចំនួន០១ គ្រឿង និង ជូនដល់ មន្ទីរពេទ្យបង្អែកបរកែវ ចំនួន០១ គ្រឿង។ ឯកឧត្តម លន់ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី ថ្លែងថា រថយន្តគិលានសង្គ្រោះ នឹងបានជាមធ្យោបាយ ដ៏ប្រសើរឡើង សម្រាប់បម្រើការងារ លើផ្នែកសុខាភិបាល ឲ្យកាន់តែមានលទ្ធផលល្អ ប្រសិទ្ធភាព និងពង្រឹង  គុណភាព នៃការផ្តល់សេវាសុខាភិបាល ជាពិសេសជាមធ្យោបាយ ជួយក្នុងការសង្គ្រោះអ្នកជំងឺ និង ការងារកិច្ចប្រតិបត្តិការ ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

  • ចក្រភពអង់គ្លេសប្រកាសបន្តផ្ដល់ពន្ធអនុគ្រោះ EBA ដល់កម្ពុជាចាប់ពីថ្ងៃសទី១មករាឆ្នាំ២០២១ទៅ

    ចក្រភពអង់គ្លេសប្រកាសបន្តផ្ដល់ពន្ធអនុគ្រោះ EBA ដល់កម្ពុជាចាប់ពីថ្ងៃសទី១មករាឆ្នាំ២០២១ទៅ

    ការប្រកាសនោះ បានធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រីTina Redshaw ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០។ ក្នុងជំនួបនោះ លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេស នឹងអនុវត្តន៍នូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។ លោកស្រីបានបន្តថា រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសម្រេចថា នឹងមិនបន្តអនុវត្តន៍ការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញ ទាំងអស់ លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺ Covid-19 មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ។ លោកស្រីឯកអគ្គរាជទូតបានមានប្រសាសន៍ថា ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើបញ្ហាផ្សេងៗពាក់ព័ន្ធ និងវិស័យសិទ្ធិមនុស្ស និងសេរីភាពផ្សេងៗទៀត។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ដោយបានចាត់ទុកការសម្រេចចិត្តនោះ គឺជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា…

  • ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

    ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

    ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម ផាម ប៉ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។កឹម ទៀង

  • រដ្ឋបាល​ខេត្តកំពត ប្រជុំ​ពិភាក្សា លើ​ទីតាំង​ដី ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ នៅក្នុង​តំបន់​ការពារ ឧទ្យាន​ជាតិ “ព្រះ​មុនីវង្ស​បូ​គោ”

    រដ្ឋបាល​ខេត្តកំពត ប្រជុំ​ពិភាក្សា លើ​ទីតាំង​ដី ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ នៅក្នុង​តំបន់​ការពារ ឧទ្យាន​ជាតិ “ព្រះ​មុនីវង្ស​បូ​គោ”

    កំពត៖ នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ​ឯកឧត្តម ជាវ តា​យ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តកំពត និង​ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ ​អត្តសញ្ញាណ​មនុស្ស និង​អត្តសញ្ញាណ​ដី​នៅ​ខេត្តកំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ លើ​ទីតាំង​ដី ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង នៅក្នុង​តំបន់​ការពារ ឧទ្យាន​ជាតិ “ព្រះមុនីវង្ស​បូ​គោ” ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម អភិបាលរង​ខេត្ត ប្រតិភូ​ក្រសួងបរិស្ថាន ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​កងកម្លាំង​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​សាលាខេត្ត សរុប​ចំនួន ៣០នាក់ ។ ក្រោយពី​មានការ​ចូលរួម ​ពិភាក្សា​ពី​អ្នកពាក់ព័ន្ធ អង្គប្រជុំ ​បានសម្រេច​ដាក់ចេញ ​ជាគោលការណ៍​មួយចំនួន ​ដើម្បី​ឲ្យ​ក្រុមការងារ​អនុវត្ត​បន្ត​រួមមាន៖ ១. ក្រុមការងារ​ថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូ វ​តាម​គោលការណ៍​ណែនាំ​របស់​សម្តេច​អគ្គ មហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងការ​ឆ្វៀល​ដី​ចេញពី​តំបន់​ការពារ​ជូន​ប្រជាពលរដ្ឋ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់…