-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន គាំទ្រគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ
ឯកឧត្តម សាយ សំអាល់ គាំទ្រគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ជួយការពារនិងអភិរក្សធនធានធម្មជាតិ«គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ជាឧត្តមានុវត្តមួយនៃយន្តការការទូទាត់សេវាបរិស្ថាន ដែលមានការចូលរួមពីសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិ ដោយបានរួមចំណែក ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា» នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញចូលរួមជាមួយលោកជំទាវ ជាអធិបតីក្នុងពិធីសម្ពោធក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ ខន់សើវសិន និងពិនិត្យមើលខ្សែសង្វាក់វេចខ្ចប់អង្ករមិត្តភាពសង្គ្រោះសត្វព្រៃ នៅរាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញការគាំទ្រចំពោះលក្ខខណ្ឌដែលគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (ឬស្រូវត្រយងយក្ស ឬស្រូវអាយប៊ីស) អនុវត្តតាមគោលការណ៍សរីរាង្គសំខាន់ៗ ដែលផ្សារភ្ជាប់ជាមួយនឹងការគោរពបទដ្ឋានបរិស្ថាន និងការការពារធនធានធម្មជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ WCS អង្គការសន្សំម្លប់ព្រៃ ក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ និង ដៃគូដែលបានយកគម្រោងនេះមកអនុវត្តជាមួយប្រជាកសិករ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ និង បានលើកទឹកចិត្តឱ្យគម្រោងបន្តពង្រីកសកម្មភាពទៅតំបន់ផ្សេងៗទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការបង្កើនកេរ្ត៍ឈ្មោះផលិតផលស្រូវត្រយងនៅលើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិកាន់តែច្រើន។ លោក កែន សេរីរដ្ឋា នាយកកម្មវិធីប្រចាំប្រទេសនៃអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា(WCS) បានឱ្យដឹងថាការ អនុវត្តគម្រោងស្រូវត្រយង អនុវត្តទទួលបានជោគជ័យនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ និងដែនជម្រកសត្វព្រៃសៀមប៉ាង នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងបន្ទាប់មកបានទៅដល់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន…
-
អ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា – ព្រឹទ្ធសភា និងអធិការកិច្ច បញ្ជាក់ថា រលកកូវីដ១៩ មិនអាចបង្អាក់ឆន្ទៈបំពេញភារកិច្ចរបស់ក្រសួងឡើយ
ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ( ទ រ ព អ ) បានឲ្យដឹងថា៖ បើទោះបីកម្ពុជាទទួលរងការប៉ះពាល់ដោយសារកូវីដ-19 ធ្វើឲ្យយើងមានការលំបាក ក្នុងការបំពេញ កិច្ចការ និងតម្រូវឲ្យធ្វើការងារស្ថិតនៅគម្លាតពីគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងណាក៏ដោយ ក៏ក្រសួងនៅតែបន្តភារកិច្ចរបស់ខ្លួន មិនឲ្យកកស្ទះការងារនោះឡើយ។ នេះយោងតាមគេហទំព័រ Facebook របស់ ឯកឧត្តម ណុប ចាន់ណារិន្ទ។ ឯកឧត្តម បន្តថា តាមរយៈការកំណត់យកភារកិច្ចធំៗ និងតម្រូវការចាំបាច់ដែលជាសំណូមពររបស់ពលរដ្ឋ ដូចជាកិច្ចការ ទាក់ទងទៅនឹងបណ្តឹងវិវាទផ្សេងៗ ដែលពលរដ្ឋបានដាក់ពាក្យបណ្តឹងវិវាទ មកក្រសួងដើម្បីយកមកដោះស្រាយ ។ ជាក់ស្តែង នៅថ្ងៃអង្គារ៍ ទី២២ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំសម្រុះសម្រួលបញ្ចប់វិវាទ ករណីបណ្តឹងនៅខេត្តមណ្ឌលគិរី តាមយៈយន្តការ ឈ្នះ ឈ្នះ…
-
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី០៦ នៃគណៈកម្មាធិការ ICC Preah Vihear តាមរយៈប្រព័ន្ធវីដេអូអនឡាញ
នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃ ចូលរួមសម័យប្រជុំពេញអង្គលើកទី០៦ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC Preah Vihear) តាមរយៈប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មាធិការជាតិយូណេស្កូកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសកម្ពុជា និងសហប្រធានឥណ្ឌា-ចិន បណ្តាប្រទេសជាសមាជិកចំនួន ៦ មានដូចជាប្រទេសប៊ែលហ្ស៉ិក បារាំង ជប៉ុន សាធារណរដ្ឋកូរ៉េ ថៃ និងសហរដ្ឋអាមេរិច ព្រមទាំងអ្នកជំនាញជាតិ-អន្តរជាតិជាច្រើន ដើម្បីពិភាក្សាគ្នាអំពីយន្តការនៃការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ។ កិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការ ICC-Preah Vihearនេះ បានធ្វើឡើងដោយផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖ ការរពិភាក្សាអំពីការងារកំណាយបុរាណប្រព័ន្ធបង្ហូរទឹកនៅប្រាសាទព្រះវិហារ ការជួសជុលជណ្តើរបុរាណខាងកើតដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ការរៀបចំទីកន្លែងបដិសណ្ឋារកិច្ចទេសចរណ៍ ការរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍មូលដ្ឋាន និងការងារចាំបាច់មួយចំនួនផ្សេងៗទៀត។ ជាងនេះទៀតក្នុងសម័យប្រជុំពេញអង្គលើទី៦ នៃគណៈកម្មាធិការ (ICC Preah…
-
អគ្គមេបញ្ជាការ កម្ពុជា និងថៃជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២២ធ្នូ ឆ្នាំ២០២០នេះ បានជួបប្រជុំទ្វេភាគីជាមួយ នាយឧត្ដមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាតឌី អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ តាមរយៈប្រព័ន្ធវីដេអូ។ ថ្លែងក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ជំនួបទ្វេភាគីនោះបានបង្ហាញពីការតាំងចិត្ត និង អនុលោមទៅតាមស្មារតីនៃកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) លើកទី១៤ ដែលបានឯកភាពគ្នាក្នុងការបង្កើតឲ្យមានជំនួបប្រចាំឆ្នាំ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការបានថ្លែងថា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ហើយផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ធ្វើឲ្យគ្រប់វិស័យមានការរីកចម្រើន ស្ថានភាពនៅតាមបន្ទាត់ព្រំដែនមានភាពល្អប្រសើរ ដែលជាគោលដៅចង់បានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់កងទ័ពភូមិន្ទថៃ ដែលកន្លងមកបានរួមចំណែកអភិវឌ្ឍន៍សមត្ថភាពយោធិននៃកងយោធលខេមរភូមិន្ទ តាមរយៈការជួយបណ្តុះបណ្ដាល រួមនឹងកិច្ចសហការដោះមីន និងការទប់ស្កាត់បទល្មើសនានាតាមព្រំដែនជាដើម។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងអំណរគុណដល់ភាភីថៃ…
-
លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៤នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៧រូប។អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០៣ដូចខាងក្រោម៖របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិកកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរីក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៣ ដើម្បីសម្រេចគោលបំណងគាំទ្រចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ តាមរយៈការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅគ្រប់វិស័យ ជាពិសេសការកសាងឱ្យបាននូវទីផ្សារអាកាសចរអាស៊ានតែមួយ ដែលមានលក្ខណៈប្រកួតប្រជែង និងមានភាពរឹងមាំនៅក្នុងតំបន់អាស៊ាន ជួយសម្រួល និងលើកកម្ពស់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ាន កាត់បន្ថយរបាំងបច្ចេកទេស នៃវិស័យអាកាសចរដែលត្រួតគ្នា និងគ្មានប្រសិទ្ធភាព និងធានាឱ្យបាននូវសុវត្ថិភាព និងសន្តិសុខអាកាសចរក្នុងកម្រិតខ្ពស់បំផុត ដែលផ្តល់ទំនុកចិត្តដល់សាធារណជនក្នុងការធ្វើដំណើរតាមផ្លូវអាកាស នៅក្នុងតំបន់អាស៊ាន។ សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់…
-
សម្តេចតេជោ ហ៊ុន សែន បញ្ចេញកញ្ចប់ឃីត៦ពាន់ ដល់ខេត្ត៣តាមព្រំដែន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចបញ្ចេញឃីតចំនួន ៦ពាន់ឃីត ដើម្បីឧបត្ថម្ភដល់ខេត្តចំនួន៣ នៅតាមព្រំដែន សម្រាប់ផ្តល់ឲ្យពលករដែលធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងថា ខេត្តទាំង៣ ដែលទទួលបាន កញ្ចប់ឃីតទាំង ៦ពាន់ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។ ខេត្តទាំង៣ ទទួលបានឃីតចំនួន ២ពាន់កញ្ចប់ តង់ចំនួន៥ និងកៅអីចំនួន១០០។ អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា៖ «ក្នុងកញ្ចប់ឃីត រួមមាន មុង ខ្នើយ និងកន្ទេល។ ក្នុងមួយខេត្តទទួលបានឃីតចំនួន ២ពាន់កញ្ចប់ តង់ចំនួន៥ និងកៅអីចំនួន១០០ ហើយកញ្ចប់ឃីត ត្រូវបានដឹកជញ្ជូនភ្លាមៗទាំងយប់ទៅកាន់គោលដៅរួចរាល់ហើយ។ សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឲ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់មកប្រទេសថៃ រយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩…
-
តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សំណេះសំណាលជាមួយសិក្ខាកាមហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៥
នៅថ្ងៃចន្ទ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តម សេនីយ៍ឯក បណ្ឌិត ដួង ហេង ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាង ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុន ហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និង ជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និង ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ប្រចាំការអចិន្ដ្រៃយ៍ នៅបញ្ជាការដ្ឋានអង្គរក្ស ក្នុងពិធី ជួបសំណេះសំណាលជាមួយ នាយក នាយរង យោធាចារ្យ នាយ ពលទាហាន ក្នុង មជ្ឈមណ្ឌល ហ្វឹកហ្វឺន និង សិក្ខាកាម…
-
លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៧រូប អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០៤ ដូចខាងក្រោមនេះ៖ របៀបវារៈទី១៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ថវិកាឆ្នាំ២០២១ គឺជាថវិកាប្រយុទ្ធការពារអាយុជីវិត ជីវភាពរបស់ប្រជាជន និងរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយសា្រកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ ទៅតាមគន្លងប្រក្រតីថ្មី ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន។សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៦ជំពូក និង១៥មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ…
-
សម្ដេចក្រឡាហោម ស ខេង ស្នើដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិន និងភាគីពាក់ព័ន្ធ ឲ្យខិតខំរួមគ្នាអភិវឌ្ឍន៍ខេត្តប៉ៃលិនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើដល់ក្រុមប្រឹក្សាខេត្តប៉ៃលិន អភិបាល អភិបាលរងខេត្ត មន្ទីរអង្គភាពនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត ឲ្យខិតខំរួមគ្នាអភិវឌ្ឍន៍ខេត្តប៉ៃលិន ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។ ក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលាខេត្តប៉ៃលិន សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ក្នុងស្មារតីនេះ សូមស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត មន្ទីរ អង្គភាពនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ផ្តល់ការគាំទ្រដល់លោកជំទាវ បាន ស្រីមុំ ដើម្បីបន្តរួមគ្នាថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍន៍ខេត្តប៉ៃលិនឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត»។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលគ្រប់ថ្នាក់ នៃខេត្តប៉ៃលិន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន…
-
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខដំណែង អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន
នាព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខដំណែង លោកជំទាវ បាន ស្រីមុំ ជាអភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន ជំនួស ឯកឧត្តម ផាន់ ចាន់ធុល ឋានន្ដរស័ក្តិឧត្តមមន្ដ្រី ថ្នាក់លេខ១ ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើនៅសាលាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី ប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀតផងដែរ៕ ដោយ ៖ រ៉ាវុធ