Category: សង្គមកិច្ច

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងសារផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសារផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសមួយ ចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរក្រសួងសុខាភិបាល មន្រ្តីពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងអំណរគុណដល់ដៃគូ អង្គការសុខភាពពិភពលោក ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ តាំងពីថ្ងៃទី២០ ខែធ្នូ រហូតមកដល់ពេលនេះ មិនទាន់មានពលករខ្មែរ ដែលនាំជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើង នៅប្រទេសថៃ ចូលមកកម្ពុជានោះទេ។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បន្តរស់នៅក្នុងប្រទេសថៃបន្តទៀត ចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ។ សម្តេចតេជោ បន្តថា ឆ្លងកាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា យើងបានកំពុងប្រយុទ្ធនឹងសមរភូមិ៣ រួមមានទី១៖…

  • សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ រយៈពេលបីខែ អនុម័តច្បាប់បានចំនួន ២២ និងបានបិទបញ្ចប់ក្រោយប្រជុំប្រកាសសុពលភាពសមាជិកថ្មីពីររូប នៅព្រឹកនេះ

    សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ រយៈពេលបីខែ អនុម័តច្បាប់បានចំនួន ២២ និងបានបិទបញ្ចប់ក្រោយប្រជុំប្រកាសសុពលភាពសមាជិកថ្មីពីររូប នៅព្រឹកនេះ

    រដ្ឋសភាបានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីប្រកាសសុពលភាព នៃអាណត្តិតំណាងរាស្រ្តទាំងពីររូប ជំនួសសមាជិករដ្ឋសភាដែលបានសុំលាលែងទៅកាន់តួនាទីថ្មី។ សមាជិករដ្ឋសភាថ្មី ដែលបានប្រកាសសុពលភាពនៅព្រឹកនេះ មានឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្ត មណ្ឌលខេត្តតាកែវ ជំនួសឯកឧត្តម សុខ សូកាន និងឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួសលោកជំទាវ បាន ស្រីមុំ។ ក្នុងសម័យប្រជុំរដ្ឋសភានាពេលនោះ បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងលោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម…

  • រដ្ឋសភាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

    រដ្ឋសភាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

    រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១០រូប។ របៀបវារៈ សម័យប្រជុំនាឱកាសនេះ មានចំនួន២ គឺ៖១- ការសម្រេចអំពីសុពលភាពនៃអាណត្តិ៖– ឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ– ឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ២- ការបោះឆ្នោតជ្រើសតាំង៖– ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍– លោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី…

  • សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្តីរីករាយអំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ

    សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្តីរីករាយអំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីរីករាយដូចនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។ សម្ដេចតេជោ បានលើកឡើងដូច្នេះថា៖ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ…

  • សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង សមិទ្ធផលកើតពីនយោបាយឈ្នះ-ឈ្នះ នៅព្រឹកនេះ

    សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង សមិទ្ធផលកើតពីនយោបាយឈ្នះ-ឈ្នះ នៅព្រឹកនេះ

    បើមិនមានអ្វីប្រែប្រួលទេ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋាននាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាមទូរទ្សន៍ជាតិ និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាផងដែរ។ ឯកត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រតិកម្មរហ័ស នៃ ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងកាលពីម្សិលមិញថា ក្នុងសារពិសេសនាព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងបញ្ហាផ្សេងៗមួយចំនួនទៀត។ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រយៈពេលជាងពីរសប្តាហ៍ហើយ ក្រសួងសុខា ភិបាលមិនបានរកឃើញអ្នកកើតថ្មីនោះឡើយ។ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែធ្នូ អ្នកព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ហើយរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ មានចំនួន ៤១នាក់ ហើយព្យាបាលជាសះស្បើយ ៣៨នាក់ហើយ។ នៅថ្ងៃទី២៧ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យទីតាំងប្រកបអាជីវកម្ម និងទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍នេះទាំងអស់ បើកដំណើរការឡើង វិញផងដែរ តែត្រូវប្រកាន់ខ្ជាប់តាមវិធានបង្ការជំងឺកូវីដ១៩ ដែលដាក់ចេញដោយក្រសួងសុខាភិបាល។ ថ្ងៃទី២៩ ខែធ្នូ ជាខួប ២២ឆ្នាំ…

  • ក្រសួងមហាផ្ទៃ ពិនិត្យដាក់បញ្ចូលខ្លឹមសារវិធានអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព

    ក្រសួងមហាផ្ទៃ ពិនិត្យដាក់បញ្ចូលខ្លឹមសារវិធានអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំក្រុមការងារ ដើម្បីត្រួតពិនិត្យ និងពិភាក្សា លើការដាក់បញ្ចូលខ្លឹមសារស្ដីពីវិធានអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានលើកឡើងថា កិច្ចប្រជុំក្នុងថ្ងៃនេះ គឺរួមគ្នារៀបចំ និងត្រួតពិនិត្យការបញ្ចូលលក្ខណៈសម្បត្តិ ក៏ដូចជាខ្លឹមសារពាក់ព័ន្ធមួយចំនួន នៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាឲ្យបាននូវសន្តិសុខ និងសុវត្ថិភាពនៅតាមមូលដ្ឋាន ដែលជាខឿនសម្រាប់សន្តិសុខ និងសណ្ដាប់ធ្នាប់ជាតិ។ ឯកឧត្តមបានបន្តថា កន្លងមក សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានប្រកាសថាគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពនេះគឺជាគោលនយោបាយជាតិ ហើយគោលនយោបាយដ៏មានសារៈសំខាន់នេះទៀតសោតក៏ត្រូវបានកែលម្អជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានស្នើឲ្យមានការចូលរួមជាធាតុចូលផ្សេងៗសម្រាប់កែសម្រួល ក៏ដូចជាបំពេញបន្ថែមលើខ្លឹមសារ…

  • ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាថ្មី ប្តេជ្ញា លើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិ លើវិស័យធុរកិច្ច

    ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាថ្មី ប្តេជ្ញា លើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិ លើវិស័យធុរកិច្ច

    ភ្នំពេញ៖ នៅយប់ថ្ងៃទី២៦ ខែធ្នូ លោក ប៉ាក ចន្ទលីណូ បានចូលកាន់តំណែងជាប្រធានសភាយុវពាណិជ្ជករកម្ពុជា (JCI) ឆ្នាំ២០២១ បន្ទាប់ពីក្រុមប្រឹក្សាថ្នាក់ជាតិ ឆ្នាំ២០២០ និងប្រធានថ្នាក់តំបន់ឆ្នាំ២០២០ទាំងអស់ ផ្តល់ទំនុកចិត្ត និងជ្រើស​រើស។ លោក ប៉ាក ចន្ទលីណូ បានឡើងប្តេជ្ញាចិត្តពីការឡើងកាន់តំណែងជាប្រធានសភាយុវពាណិជ្ជករកម្ពុជា។ លោកលើកឡើងថា ការផ្តល់ទំនុកចិត្តនេះ មិនមែនជារឿងចៃដន្យឡើយ។ លោកបន្តថា លោកបានចូលរួមយ៉ាងសកម្មការងារស្ម័គ្រចិត្ត ក្នុងស្ថាប័នមួយនេះតាំងពីឆ្នាំ២០១៥មក។ ដោយស្រលាញ់ នូវទស្សនៈវិស័យ និងសកម្មភាពជាវិជ្ជមាន របស់ស្ថាប័នមួយនេះ ជាមេធាវីម្នាក់ លោក ប៉ាក ចន្ទលីណូ បន្តថា លោកមានក្តីរីករាយក្នុងការចូលរួមសកម្មភាពស្ម័គ្រចិត្ត ក្នុងស្ថាប័នមួយនេះជាប្រចាំ ដោយចាប់ផ្តើម​តួនាទីពីប្រធាន​គម្រោងក្នុងសហគមន៍មួយ មកជាអនុប្រធានសាខា ទីប្រឹក្សាសាខា និងចុងក្រោយជាអនុប្រធានថ្នាក់ជាតិ ក្នុងឆ្នាំ២០២០នេះ។ លោកបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំដឹងច្បាស់ថា តំណែងជាប្រធាននេះ មិនត្រឹមតែផ្តល់ឲ្យខ្ញុំនូវកិត្តិយសប៉ុណ្ណោះទេ តែវាជាទំនួលខុសត្រូវមួយដ៏ធំធេង ដែលខ្ញុំត្រូវតែប្រឈម និងជម្នះឲ្យបាន មិនថាក្នុងកាលៈទេសៈណាក៏ដោយ ក្នុងការអនុវត្តសកម្មភាពការងាររបស់សភាយុវពាណិជ្ជករកម្ពុជា ដើម្បីចូលរួមជារាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសលើវិស័យធុរកិច្ច សង្គមកិច្ច អភិវឌ្ឍន៍ធនធានមនុស្ស…

  • ការដ្ឋានសាងសង់ផ្លូវ DBST មួយខ្សែ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានបើកឱ្យដំណើរការសាងសង់

    ការដ្ឋានសាងសង់ផ្លូវ DBST មួយខ្សែ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានបើកឱ្យដំណើរការសាងសង់

    ខេត្តកែប៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវDBST ចំនួន០១ខ្សែ មានប្រវែង 3.500 ម៉ែត្រ និងសំណង់សិល្បការផងដែរ ទីតាំងផ្លូវនេះ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ឯកឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត  និងឈ្លៀសវៃ  របស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា  បានធ្វើអោយប្រទេសជាតិ  មានសុខសន្តិភាព មានការអភិវឌ្ឍន៍  រីកចម្រើនលើគ្រប់វិស័យ ទើបរដ្ឋបាលខេត្ត  មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន គ្រប់ទីកន្លែង។ ផ្លូវ DBST នៅជា សមិទ្ធផលថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាល  ក៏ដូចជារដ្ឋបាលខេត្ត កែប  បានផ្តល់ជូនប្រជាពលរដ្ឋ  សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរ និង បញ្ចៀស ការកកស្ទះចរាចរ  ជាពិសេស ដើម្បី ភ្ញៀវទេសចរ  ធ្វើដំណើរ ឆ្លងកាត់ តំបន់នេះមានភាពងាយស្រួល ។  ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា…

  • សម្តេចភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េជួបសម្តែងការគួរសម

    សម្តេចភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េជួបសម្តែងការគួរសម

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩ៈ០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប៉ាក ហឺងឃ្យង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ ក្នុងឱកាសនោះ ឯកឧត្តម ប៉ាក ហឺងឃ្យង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយដោយឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់ ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ផ្លាស់ប្តូរគ្នាទៅវិញទៅមកក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។ ឯកឧត្តមសង្ឃឹមថា ក្នុងឱកាសដែលសាធារណរដ្ឋ កូរ៉េនឹងរៀបចំខួបលើកទី៤០ នៃកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ និងព្រះរាជាណាចក្រកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅដើមខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរក៏នឹងមានឱកាសបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ទំនាក់ទំនង និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានឡើងដល់ចំនួន ០១កោដិដុល្លារ នៅឆ្នាំ២០១៩ ហើយក្នុងនោះ ទំហំនៃការវិនិយោគរបស់សាធារណៈកូរ៉េនៅកម្ពុជា ស្ថិតក្នុងលំដាប់ទីពីរ ដែលមានទឹកប្រាក់ចំនួន…

  • ទូតអូស្ដ្រាលីបញ្ជាក់ជាថ្មីប្រាប់រដ្ឋមន្ដ្រីសេដ្ឋកិច្ចកម្ពុជា ពីការត្រៀមថវិកា៣០០លានដុល្លារអូស្ដ្រាលី សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ជួយប្រទេស អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

    ទូតអូស្ដ្រាលីបញ្ជាក់ជាថ្មីប្រាប់រដ្ឋមន្ដ្រីសេដ្ឋកិច្ចកម្ពុជា ពីការត្រៀមថវិកា៣០០លានដុល្លារអូស្ដ្រាលី សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ជួយប្រទេស អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

    ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មី ជម្រាបជូនអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីការត្រៀមថវិកា៣០០លានដុល្លារ របស់រដ្ឋាភិបាលអូស្ដ្រាលី សម្រាប់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជួយដល់ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជាផងដែរ។ ការបញ្ជាក់នេះ ក្នុងឱកាសដែលឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Pablo Chiho Kang នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានឯកឧត្តម Pablo Chiho Kang ព្រមទាំងសហការី និងបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែចូលរួម ចំណែកជាមួយនឹងបណ្តាដៃគូអភិវឌ្ឍន៍នានា ជួយឧបត្ថម្ភគាំទ្រ…