-
នៅថ្ងៃទី០៤ មករា កម្ពុជានឹងនាំយកអំណោយ ម៉ាស ជាង២លាន និងបរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់
ភ្នំពេញ៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត បានរៀបចំដាក់លើយន្តហោះរួចរាល់ហើយ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីត្រៀមចេញដំណើរនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។ លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបន្ដថា «នេះជាលើកទី៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស១លាន និងសម្ភារមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលយើងបានរៀបចំរួចរាល់ដាក់ចូលយន្ដហោះនេះ ត្រៀមដឹកតាមយន្ដហោះ ដើម្បីប្រគល់ជូននៅថ្ងៃទី៤ មករាខាងមុខនេះ»។ លោកជំទាវ យក់ សម្បត្ដិ បានថ្លែងបន្ដថា អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត,…
-
អភិបាលខេត្តកំពតលើកឡើងថា ការសម្រេចយកប្លង់គោលចុះបញ្ជីរដីធ្លីលក្ខណៈជាប្រព័ន្ធមិនត្រូវធ្វើនៅលើតុឡើយ
កំពត៖ អភិបាលខេត្តកំពតបានណែនាំដល់មន្ត្រីជំនាញសូរិយោដី មន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធត្រូវរួមសហការគ្នា ចុះពិនិត្យ និងសិក្សាឲ្យបានច្បាស់លាស់ដល់ភូមិសាស្ត្រជាក់ស្តែង មុនហ្នឹងសម្រេចកំណត់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់,ផ្លូវទឹក ក្នុងប្លង់គោលសុរិយោដី នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព នាពេលអនាគត។ ថ្លែងក្នុងកិច្ចប្រជុំដាក់ឆ្លងគណៈកម្មាធិការរៀបចំដែនដីនគររូបនីយកម្មខេត្ត ស្ដីពីការកំណត់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់,ផ្លូវទឹក ក្នុងប្លង់គោលសុរិយោដី នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិតាអង្គសង្កាត់ត្រើយកោះ ក្រុងកំពត នៅព្រឹកថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំតបានមានប្រសាសន៍ថា ការងារវាស់វែងដីធ្លីចុះបញ្ជីលក្ខណៈជាប្រព័ន្ធដើម្បី ចេញប័ណ្ណកម្មសិទ្ធដល់ប្រជាពលរដ្ឋ គឺជាការចាំបាច់ និងសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋគ្រប់រូប ពិសេសងាយស្រួលក្នុងការអភិវឌ្ឍ និងប្រើប្រាស់ដីឲ្យអស់សក្ដានុពល ក៏ដូចជាងាយស្រួលក្នុងការអភិវឌ្ឍមូលដ្ឋានផងដែរ។ ឯកឧត្តមអភិបាលបានបន្តថា ពាក់ព័ន្ធការកំណត់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់,ផ្លូវទឹក ក្នុងប្លង់គោលសុរិយោដី នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ មន្ត្រីជំនាញ និងមន្ទីររួមនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មិនអាចសម្រេចយកតាមប្លង់គូរនៅលើតុតាមគោលការរបស់ស្ថាប័ន ឬមន្ទីរខ្លួនបានទេ គឺត្រូវចុះទៅពិនិត្យដល់ទីតាំងភូមិសាស្ត្រជាក់ស្តែង ដើម្បីធានាដល់ការកាត់បន្ថយផលប៉ះពាល់ឲ្យនៅតិចបំផុត និងធានាដល់ការអភិវដ្ឍប្រកបដោយចីរភាពតទៅថ្ងៃមុខ ព្រោះតំបន់វិនិច្ឆ័យទាំងនោះស្ថិតនៅក្នុងក្រុង អនាគតនឹងក្លាយជាតំបន់លំនៅដ្ឋាន និងតំបន់អភិវឌ្ឍសេដ្ឋកិច្ចផ្សេងៗ។ ឯកឧត្តមបានណែនាំមន្ត្រីឲ្យចុះពិនិត្យលម្អិតឡើងវិញ។ លោកដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តកំពត បានលើកបញ្ជាក់ថាការកំណត់ប្លង់គោលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹកក្នុងដំណាក់កាល នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ…
-
សម្តេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អបអរសាទរជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទើបទទួលបានតំណក់ប្រេងលើកដំបូង និងជាប្រវត្តិសាស្រ្ត
សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី៣០ធ្នូឆ្នាំ២០២០ ក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច បានសរសេរថា ក្នុងនាមថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទើបទទួលបានតំណក់ប្រេងលើកដំបូង និងជាប្រវត្តិសាស្រ្ត នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០នេះ។ តំណក់ប្រេងដំបូងនេះ បានស្រក់ចេញមកបានដោយសារ ឆន្ទៈដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ជាមួយក្រុមហ៊ុន Kris Energy រហូតសម្រេចជាលទ្ធផលធំធេងជូនជាតិមាតុភូមិ នាពេលនេះ។ ការទទួលបានតំណក់ប្រេងនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលពលរដ្ឋកម្ពុជាបានរង់ចំាជាយូរឆ្នាំមកហើយ។ ធនធានដ៏មានតម្លៃរបស់ជាតិយើងនេះ នឹងក្លាយជាប្រភពថ្មីមួយទៀត ក្នុងការជំរុញខឿនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន ធូរធារឡើងមួយកម្រិតទៀតនាពេលអនាគត។តំណក់ប្រេង ជាសមិទ្ធផលថ្មីបានកើតមាននៅក្រោមដំបូលសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យ។ សូមជនរួមជាតិទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាព ដែលកម្ពុជាទទួលបានមកដោយលំបាក ឱ្យបានគង់វង្ស ដើម្បីប្រទេសជាតិយើង ទទួលបានការអភិវឌ្ឍ ឥតឈប់ឈរជារៀងរហូតទៅ៕កឹម ទៀង
-
ក្រសួងមហាផ្ទៃ ប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី៤ ដើម្បីពិនិត្យអនុម័តលើផែនការសកម្មភាព និងថវិកាឆ្នាំ២០២១
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី៤ ដើម្បីពិនិត្យអនុម័តលើផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ របស់គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោង ដោយមានការចូលរួមពី អគ្គនាយកដ្ឋានរដ្ឋបាល តំណាងពីក្រសួង ស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង បានលើកឡើងថា ក្រុមការងារគម្រោងត្រូវមានការពិនិត្យ ពិភាក្សាគ្នាឲ្យបានមុនដំណាច់ឆ្នាំ២០២០ មុននឹងចេញនូវផែនការសកម្មភាពគម្រោង”លាភ” សម្រាប់ឆ្នាំបន្ទាប់ ឆ្នាំ២០២១ ដើម្បីឆ្លងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក (World Bank)។ ឯកឧត្តម បានបន្តថា កិច្ចប្រជុំនាថ្ងៃនេះ គឺធ្វើឡើងដើម្បីពិនិត្យ ផ្លាស់ប្ដូរមតិយោបល់ លើផែនការសកម្មភាពរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យផែនការសកម្មភាព និងថវិកា សម្រាប់ឆ្នាំ២០២១ អាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៅទៀត ឯកឧត្តម ងី ច័ន្ទ្រផល ក៏បានបន្ថែមថា កិច្ចប្រជុំនេះអាចផ្ដល់ឱកាសដល់ក្រុមការងារដើម្បីពិភាក្សានូវលទ្ធភាពកែសម្រួលគម្រោង រួមទាំងផែនការសកម្មភាព ឲ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងសាកសម ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ទាំងអំឡុងពេល និងក្រោយពេលនៃការរាតត្បាតកូវីដ១៩។…
-
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ នាខែកុម្ភៈ ខាងមុខ
ភ្នំពេញ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទឹសដៅភារកិច្ចអនុវត្តន៍បន្តឆ្នាំ២០២១ ដែលនឹងប្រព្រិត្តនាដើមខែកុម្ភៈខាងមុខ ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ បានឲ្យដឹងនៅព្រឹកថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំមួយនៅទីស្តីក្រសួង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។ អ្នកនាំពាក្យដដែលបានឲ្យដឹងទៀតថា៖ នៅក្នុងកិច្ចប្រជុំព្រឹកថ្ងៃពុធនេះ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានពិនិត្យពីវឌ្ឍនភាពសកម្មភាពការងារមួយឆ្នាំ ដែលបានបង្ហាញដោយឯកឧត្តម បណ្ឌិត ចាប សុថារិទ្ធ និងអគ្គនាយកដ្ឋានទាំងបីចំណុះឲ្យក្រសួង សំរាប់ដាក់ចូលពិភាក្សាក្នុងសន្និបាត ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ រួមនឹងស្នាដៃធំៗ ដែលយើងអនុវត្តន៍កន្លងមក បើទោះជាជួបនឹងវិបត្តិកូវីដ-១៩ ដូចប្រទេសលើសកលលោកក្តី តែធានាបាននិរន្តរភាពការងារ ជូនរាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទាំងអស់ សូមសម្ដែងការអបអរសាទរ និងជូនពរជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
-
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានទាំងអស់ អបអរសាទរ និងជូនពរសម្ដេចតេជោ ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូងនៅកម្ពុជា
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថានទាំងអស់ នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ ២០២០ បានសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមាចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត នៃនយោបាយឈ្នះ-ឈ្នះ ដែលកម្ពុជាទទួលបានដំណក់ប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលប្រជាជនកម្ពុជាចូលរួមអបអរសាទរ ខួបលើកទី២២ នៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការនាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាព នយោបាយ និងសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍលើគ្រប់វិស័យ និងសុខដុមរមនា ក្នុងសង្គមជាតិ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត រយៈពេលជាង៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ភាពជោគជ័យដែលកម្ពុជាទទួលបាននៅថ្ងៃនេះ មិនត្រឹមតែជានិមិត្តរូបនៃវឌ្ឍនភាពនិងមោទនភាពជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាពរជ័យសម្រាប់ប្រជាជន និងជាចលករជំរុញបន្ថែមឱ្យកម្ពុជា សម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ និងធានានិរន្តរភាពនៃការអភិវឌ្ឍ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានទាំងអស់គ្នាសូមយកឱកាសនេះ សម្តែងនូវមនោសញ្ចេតនាគោរពដឹងគុណដ៏ជ្រាលជ្រៅ និងសូមប្រែក្លាយការដឹងគុណនេះមកជាការប្តេជ្ញាចិត្តរួមគ្នាថែរក្សា ការពារសមិទ្ធផល និងមរតកដ៏មានតម្លៃរបស់សង្គមជាតិ និងមាតុភូមិកម្ពុជាឱ្យបានគង់វង្សសម្រាប់ប្រជាជនខ្មែរគ្រប់ៗជំនាន់។ ជាថ្មីម្ដងទៀត ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា…
-
សមាជិករដ្ឋសភា ចាយ បូរិន អបអរសាទរ និងជូនពរ សម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិ សាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ ប្រេងលើកដំបូង
ភ្នំពេញ៖ លោក ចាយ បូរិន សមាជិករដ្ឋសភា និងក្រុមគ្រួសារ បានចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋកម្ពុជាទូទំាងប្រទេស ដែលទើបទទួលបានសមិទ្ធផលថ្មី ជាប្រវត្តិសាស្រ្ត គឺតំណក់ប្រេងដំបូង ដែលកើតមានឡើងនៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ តំណក់ប្រេងដំបូងកម្ពុជាទទួលបាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានលេចឡើងស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទំាងស្រុងនៅកម្ពុជា នាំមកនូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទំាងមូល នៅក្នុងរយៈពេល២២ឆ្នាំមកនេះ។ តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្ត នៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុត សម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន ជីវភាពប្រជាពលរដ្ឋកាន់តែធូរធារឡើង។ លោកតំណាងរាស្រ្ត បានមានប្រសាសន៍បន្តថា សន្តិភាពក្រោមការដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មី ក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ។ ក្នុងនាមតំណាងរាស្រ្ត លោក ចាយ បូរិន បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋទូទំាងប្រទេស សូមអរគុណសន្តិភាព…
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងសារផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសមួយ ចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរក្រសួងសុខាភិបាល មន្រ្តីពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងអំណរគុណដល់ដៃគូ អង្គការសុខភាពពិភពលោក ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ តាំងពីថ្ងៃទី២០ ខែធ្នូ រហូតមកដល់ពេលនេះ មិនទាន់មានពលករខ្មែរ ដែលនាំជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើង នៅប្រទេសថៃ ចូលមកកម្ពុជានោះទេ។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បន្តរស់នៅក្នុងប្រទេសថៃបន្តទៀត ចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ។ សម្តេចតេជោ បន្តថា ឆ្លងកាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា យើងបានកំពុងប្រយុទ្ធនឹងសមរភូមិ៣ រួមមានទី១៖…
-
សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ រយៈពេលបីខែ អនុម័តច្បាប់បានចំនួន ២២ និងបានបិទបញ្ចប់ក្រោយប្រជុំប្រកាសសុពលភាពសមាជិកថ្មីពីររូប នៅព្រឹកនេះ
រដ្ឋសភាបានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីប្រកាសសុពលភាព នៃអាណត្តិតំណាងរាស្រ្តទាំងពីររូប ជំនួសសមាជិករដ្ឋសភាដែលបានសុំលាលែងទៅកាន់តួនាទីថ្មី។ សមាជិករដ្ឋសភាថ្មី ដែលបានប្រកាសសុពលភាពនៅព្រឹកនេះ មានឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្ត មណ្ឌលខេត្តតាកែវ ជំនួសឯកឧត្តម សុខ សូកាន និងឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួសលោកជំទាវ បាន ស្រីមុំ។ ក្នុងសម័យប្រជុំរដ្ឋសភានាពេលនោះ បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងលោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម…
-
រដ្ឋសភាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១០រូប។ របៀបវារៈ សម័យប្រជុំនាឱកាសនេះ មានចំនួន២ គឺ៖១- ការសម្រេចអំពីសុពលភាពនៃអាណត្តិ៖– ឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ– ឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ២- ការបោះឆ្នោតជ្រើសតាំង៖– ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍– លោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី…