-
រដ្ឋមន្ត្រីក្រសួងសារធារណការ ចង់ឃើញកូនខ្មែរ អាចសង់ស្ពានឆ្លងទន្លេ
ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញបំណងចង់ឃើញកូនខ្មែរជំនាន់ក្រោយអាចសង់ស្ពានឆ្លងកាត់ទន្លេបាន បន្សល់ទុកនូវមោទនភាពសម្រាប់ជាតិដូចបុព្វបុរសខ្មែរ ដែលបានសង់ប្រាសាទ និងស្ពានបន្សល់ទុករាប់ពាន់ឆ្នាំ។ ព្រោះតែចង់សម្រេចបំណងនេះហើយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ វិទ្យាស្ថាននេះ នឹងបណ្តុះបណ្តាលជំនាញបច្ចេកទេសលើវិស័យសាធារណការ និងដឹកជញ្ជូន ជាពិសេសការសាងសង់ថ្នល់ និងស្ពាន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលឹកពីស្នាដៃជាច្រើនដែលបុព្វបុរសខ្មែរបានកសាងឡើងក្នុងសម័យអង្គរ ដូចជាប្រាសាទ និងស្ពានដែលមានអាយុកាលរាប់ពាន់ឆ្នាំនៅក្នុងខេត្តសៀមរាប។ ប៉ុន្តែហេតុអ្វីបានជាខ្មែរនាពេលបច្ចុប្បន្នមិនអាចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក និងទន្លេសាបបាន? ជាមួយទឹកមុខបង្ហាញពីក្តីរំភើបចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនៃវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះ «ថ្ងៃនេះយើងបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបណ្តុះបណ្តាលធនធានរបស់យើងនេះ ដើម្បីចូលរួមកសាងជាតិមាតុភូមិរបស់យើងឱ្យបានរុងរឿងថែមទៀត»។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងដែរថា បច្ចុប្បន្នព្រោះតែខ្វះអ្នកជំនាញបច្ចេកទេសរាល់ពេលសាងសង់ផ្លូវ ស្ពាន តែងតែជួលបរទេសមកសាងសង់។ ដូច្នេះវិទ្យាស្ថាននេះ នឹងរួមចំណែកបណ្តុះបណ្តាលកូនខ្មែរក្នុងការសាងសង់ផ្លូវ…
-
«វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន» ត្រូវបានបង្កើត ជាលើកដំបូងនៅកម្ពុជា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ជូនជាលើកដំបូងនៅកម្ពុជា ដើម្បីបង្កើនធនធានមនុស្សលើជំនាញសាធារណការ និងដឹកជញ្ជូន ដោយផ្តោតជាសំខាន់លើការបណ្តុះបណ្តាលជំនាញសាងសង់ផ្លូវ និងស្ពាន។ វិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ជូនជាលើកដំបូងនៅកម្ពុជានេះ មានឈ្មោះថា «វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន»។ វិទ្យាស្ថានតេជោសែន សាធាណការ និងដឹកជញ្ជូន បានចាប់ដៃគ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅថា តិចណូ ដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាលលើជំនាញសាធារណការ និងដឹកជញ្ជូននេះ។ ពិធីចុះអនុស្សារណៈយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងពីរ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន បានលើកឡើងថា ការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស គឺជាការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ក៏ប៉ុន្តែសម្រាប់កម្ពុជា មកដល់ពេលបច្ចុប្បន្ននេះកម្ពុជាមិនទាន់មានវិទ្យាស្ថានណាបណ្តុះបណ្តាលលើជំនាញសាធារណការ និងដឹកជញ្ជូននៅឡើយនោះទេ។ ក្នុងនាមរដ្ឋមន្ត្រីក្រសួងអប់រំ…
-
ឆ្នាំ២០២០ សំណុំរឿងបទល្មើសធនធានធម្មជាតិ ៦០៤ករណី ត្រូវបញ្ជូនទៅតុលាការ, ផាកពិន័យអន្តរការណ៍ ៨៥៧ករណី
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា នៅពេញ១ឆ្នាំ២០២០កន្លងទៅ សំណុំរឿងបទល្មើសធនធានធម្មជាតិដែលត្រូវបានបញ្ជូនទៅកាន់ តុលាការ មានចំនួន ៦០៥ករណី ហើយនៅឆ្នាំ២០២០ មានការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើសចំនួន ៨៥៧ករណី និងបទល្មើសដែលត្រូវធ្វើការអប់រំ និងធ្វើកិច្ចសន្យាមានចំនួន ២៩៤៦ករណី។ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅពេញមួយឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទាំង ១២០០នាក់ នៃក្រសួងបរិស្ថាន បានចុះល្បាតសរុបចំនួន ២៧,៥៨៨លើក ខណៈនៅការចុះល្បាតនៅឆ្នាំ២០១៩ មានចំនួន ២៤,០៤៨លើក ពោលគឺមានការចុះល្បាតមានការកើនឡើងចំនួន ៣,៥៤០លើក។ ក្នុងការចុះល្បាតនេះ មន្ត្រីឧទ្យានុរក្សដែលជាមន្ត្រីនគរបាលយុត្តិធម៌ បានបង្ក្រាបបទល្មើសបានចំនួន ៨,៩១៧ករណី ខណៈឆ្នាំ២០១៩ បង្ក្រាបបានបទល្មើសធនធានធម្មជាតិចំនួន ៥,៤៧៥ករណី គឺមានការកើនឡើងចំនួន ៣,៤៤២ករណី។ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា «នៅឆ្នាំ២០២០កន្លងទៅ សំណុំរឿងបទល្មើសធនធានធម្មជាតិដែលត្រូវបានបញ្ជូនទៅកាន់តុលាការមានចំនួន ៦០៥ករណី ហើយនៅឆ្នាំ២០២០ មានការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើសចំនួន ៨៥៧ករណី និងបទល្មើសដែលត្រូវធ្វើការអប់រំ និងធ្វើកិច្ចសន្យាមានចំនួន…
-
លោក កន សុកេន តំណាង ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំអំណោយ ចុះសួរសុខទុក្ខជំនួយការ ភូមិព្រែករទាំង ដែលមានជំងឺកំពុង សម្រាកនៅផ្ទះ
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខណ្ឌដង្កោ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានចាត់ឱ្យក្រុមការងារជាតំណាងដឹកនាំដោយលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ព្រមទាំង សហការី បាន នាំយកអំណោយ ទៅសួរសុខទុក្ខលោកស្រី ហង្ស សំបូរ ជំនួយការភូមិព្រែករទាំង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ។ ក្រុមការងារ បាននាំយកថវិកាចំនួន ១,០០០,០០០រៀល ក្នុងនោះថវិកាសង្កាត់ចូលរួម ៤០០,០០០រៀល, ទឹកសុទ្ធ និងភេសជ្ជៈចម្រុះចំនួន ០៤កេស, មី០២កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាល៕
-
ថ្លៃឈ្នួលរក្សាទុកបញ្ញើ ក្នុងឃ្លាំងពីអតិថិជន ប្រៃសណីយ៍កម្ពុជាថា ឈប់យក ហើយ
ភ្នំពេញ៖ ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា បានចេញសេចក្តីសម្រេច បញ្ឈប់ការយកថ្លៃឈ្នួលរក្សាទុកបញ្ញើ ក្នុងឃ្លាំងពីអតិថិជន។ លិខិតរបស់លោក អោក បូរ៉ា បញ្ជាក់ថា «ដើម្បីលើកកម្ពស់គុណភាពសេវា និងកាត់បន្ថយទាំងស្រុង លើការយល់ច្រឡំរបស់អតិថិជន មកលើប្រៃសណីយ៍កម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រាល់អតិថិជនដែលមកបើកបញ្ញើនៅបញ្ជរ និងកត្តាដែលត្រូវយកបញ្ញើទៅចែកជូនអតិថិជនដល់ដៃ គឺមិនតម្រូវឲ្យបង់ថ្លៃឈ្នួលរក្សាទុកក្នុងឃ្លាំង និងសេវាបន្ថែមទេ»។
-
លោក ហ៊ុន ម៉ាណែត ស្នើសុំភាគីចិនផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលនៅក្នុងប្រទេស ដើម្បីជួយបណ្ដុះបណ្ដាលបង្កើនសមត្ថភាព ចំណេះដឹងរបស់យុវជនកម្ពុជា
ការស្នើនោះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជាមួយ លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃ១២មករាឆ្នាំ២០២១ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អរវាងយុវជននៃប្រទេសទាំងពីរ។ លោកទីប្រឹក្សា Wu Chuanbing បានអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោក ហ៊ុន ម៉ាណែត ដែលបានជ្រើសតាំងជា សមាជិកគណ:អចិន្ដ្រៃយ៍គណ:កម្មាធិការកណ្ដាល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងអនុប្រធានគណ:ចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា ក្នុងរយ:ពេលពីរបីឆ្នាំកន្លងមកនេះ។ លោកបានបញ្ជាក់ថា កម្ពុជា និងចិន មានទំនាក់ទំនងល្អជាប្រពៃណី ហើយទំនាក់ទំនងនោះ គឺជាគុណតម្លៃដ៏ល្អ សម្រាប់ប្រជាជនទាំងពីរ។ លោកបានបញ្ជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន។ តាមរយៈផ្លែផ្កានៃទំនាក់ទំនងល្អនោះ ប្រទេសទាំងពីរ បានផ្តល់ផលប្រយោជន៍ល្អឱ្យគ្នាទៅវិញទៅមក ពិសេសការផ្លាស់ប្តូរបទពិសោធល្អៗរបស់យុវជននៃប្រទេសទាំងពីរ តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធដឹកនាំ និងបទពិសោធការងារលើគ្រប់វិស័យ ស្ថាប័ន។ លោក ហ៊ុន ម៉ាណែត ក្នុងនាមយុវជនកម្ពុជាបានបង្ហាញសេចក្តីរីករាយដែលបានឃើញថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ…
-
មាន់អ្នកខេត្តបាត់ដំបង ជាង១ពាន់ក្បាលត្រូវបាន ងាប់ ដោយសារ ជំងឺផ្តាសាយបក្សី (H5N1)
បាត់ដំបង៖ មាន់ប្រជាពលរដ្ឋប្រមាណ ១៣០០ក្បាល បានងាប់ជាបន្តបន្ទាប់នៅក្នុងកសិដ្ឋានមួយកន្លែងក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ការងាប់នេះ ត្រូវបានអះអាងថា បណ្តាលមកពីជំងឺផ្តាសាយបក្សី (H5N1)។ អ្នកជំនាញថា ជំងឺនេះ មិនប៉ះពាល់សុខភាពរបស់មនុស្សនោះឡើយ។ លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា លោកបានចុះទៅកាន់ទីកន្លែងចិញ្ចឹមមាន់ដែលមានម្ចាស់ឈ្មោះ ហូណាំ ជាមន្ត្រីសុខាភិបាល ពិនិត្យឃើញថាមានមាន់ងាប់ជាបន្តបន្ទាប់ចំនួន ១៣០០ក្បាលទាំងតូចទាំងធំ ចាប់ពីថ្ងៃទី៥ ដល់៧ ខែមករា មន្ត្រីជំនាញសហការជាមួយម្ចាស់យកមាន់ដែលងាប់ទៅកប់ចោល មិនឱ្យបរិភោគ ឬលក់នោះទេ ហើយបានបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហើយ។ លោក បញ្ជាក់ថាទីតាំងចិញ្ចឹមមាន់នោះ មានចិញ្ចឹមទាកាប៉ាជាលក្ខណៈគ្រួសារដែរ។ កន្លែងចិញ្ចឹមនោះស្ថិតនៅដាច់ឆ្ងាយពីគេមិនមែនអ្នកភូមិនៅក្បែរនោះទេ។ ចំណែកអ្នកភូមិ មិនមានចិញ្ចឹមមាន់ច្រើននោះទេ គឺមានចិញ្ចឹមតិចតួចប៉ុណ្ណោះ ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា លទ្ធផលធ្វើតេសលើសំណាកសត្វមាន់ដែលងាប់បានបង្ហាញថា ជាគ្រុនផ្តាសាយបក្សី (H5N1)។ ប៉ុន្តែប្រភេទជំងឺនេះ គឺមិនប៉ះពាល់ដល់មនុស្សទេ ហើយមន្ត្រីជំនាញកំពុងបន្តពិនិត្យ និងគ្រប់គ្រងលើបញ្ហានេះ ដើម្បីកុំឱ្យរាលដាលខ្លាំង។ លោក…
-
អភិបាលខេត្តកំពត ឯកភាពអនុវត្តគម្រោងពង្រីកសួនច្បារខេត្តកំពតត្រូវធ្វើរួមគ្នាជាមួយគម្រោងដាក់ប្រព័ន្ធលូរបស់ ADB
កំពត៖ ដើម្បីកាត់បន្ថយការចំណាយមិនចាំបាច់ ចំណេញពេលវេលា និងរក្សាបានសោភណ្ឌភាព ទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តខេត្តកំពតកាន់តែច្រើន រដ្ឋបាលខេត្តកំពត និងមន្ត្រីជំនាញក្រសួងសាធារណៈការនិងដឹកជញ្ជូនបានសម្រេច ឯកភាពអនុវត្តគម្រោងពង្រីកសួនច្បារខេត្តកំពត និងគម្រោងដាក់ប្រព័ន្ធលូរបស់ ADB នៅក្នុងពេលដំណាលគ្នា។ ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារសម្រាប់ ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូប្រមូលទឹកកខ្វក់ ស្ថានីយ៍អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធដោះទឹកភ្លៀង នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២នៅព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា រយៈពេលចុងក្រោយនេះ ខេត្តកំពតក្លាយជាគោលដៅទេសចរណ៍មួយយ៉ាងសំខាន់ និងអាចនិយាយបានថា ជាគោលដៅទេសចរណ៍លំដាប់ទី២ នៅក្នុងប្រទេស បន្ទាប់ពីខេត្តសៀមរាប ហើយលំហូរការធ្វើចរាចរដឹកទំនិញឆ្លងកាត់តាមផ្លូវនៃខេត្តនេះ ក៏ច្រើនជាងផ្លូវជាតិលេខ៤។ ដូច្នេះហើយទើបគម្រោងមួយចំនួន ក្រសួងសាធារណការនិង ដឹកជញ្ជូនបានបង្វែមកកាន់ខេត្តកំពតមុន ។ ជាក់ស្តែងដូចជាការពន្លឿន ការងារស្ថាបនាផ្លូវជាតិលេខ ៣ និងលេខ២ គឺសុទ្ធសឹងតែបម្រើដល់ការងារធ្វើចរណ៍របស់ទេសចរ និងការដឹកជញ្ជូនទំនិញចេញចូលឆ្លងកាត់ខេត្តកំពត។ ទទ្ទឹមគ្នានេះដែរក្រុងកំពត គ្រោងពង្រីកសួនច្បារ ពីចំណុចគល់ស្ពានចាស់ដល់គល់ស្ពានថ្មី គឺត្រួតកន្លែងគ្នា…
-
សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ត្រូវបាន បើកដំណើរការ ទាំងអស់ឡើងវិញហើយ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃក្រោមឱវាទក្រសួងទេសចរណ៍។
-
ថវិកា១លាន៣០ម៉ឺនរៀល របស់សម្តេចតេជោ ហ៊ុន សែន និងសម្ភារៈទារក ត្រូវបានឧបត្ថម្ភដល់ស្រ្តីពលករខ្មែរម្នាក់ ដែលទើបសម្រាលកូន ក្រោយត្រឡប់មកពីប្រទេសថៃ
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកា ១លាន៣០ម៉ឺនរៀល ដែលក្នុងនោះ៣០ម៉ឺនរៀលសម្រាប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ ព្រមទាំងឧបត្ថម្ភសម្ភារៈទារកមួយចំនួនទៀត ជូនដល់ស្រ្តីពលករខ្មែរម្នាក់ ដែលទើបសម្រាលកូន ក្រោយត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ថា ស្រ្តីពលករខ្មែរដែលទទួលបានថវិកាពីសម្តេចតេជោ ហ៊ុន សែន នោះមានឈ្មោះ មាស ណារ៉ាត់ អាយុ៣០ឆ្នាំ មានទីលំនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់បានចូលមកកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ហើយគាត់មានផ្ទៃពោះជិតគ្រប់ខែ។ គាត់ធ្វើដំណើរទៅស្រុកគាត់ គឺឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងដើម្បីសម្រាលកូន ប៉ុន្តែដោយសារលក្ខណៈបច្ចេកទេសស្មុគស្មាញ ក្រុមគ្រូពេទ្យមន្ទីរពេទ្យរមាសហែកក៏សម្រេចបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ហើយមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ក៏សម្រេចធ្វើការវះកាត់ភ្លាមៗរហូតទទួលជោគជ័យ ដោយមានសុខភាពល្អទាំងម្តាយនិងកូនផងដែរ។ លោកជំទាវថា ក្រោយពេលវះកាត់ហើយ ក្រុមគ្រូពេត្យក៏បានយកសំណាកស្រ្តីខាងលើទៅពិនិត្យមើលនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលគឺគាត់អវិជ្ជមានជំងឺកូវីដ១៩ ៕