-
សម្តេច ហេង សំរិន បានអនុញ្ញាតឱ្យ លោកជំទាវឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ទេីបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ទេីបតែងតាំងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕
-
អន្ទាក់ប្រមាណ៥ម៉ឺនត្រូវបានដោះចេញ ពី តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២០
ដោយ៖ម៉ាដេប៉ូមណ្ឌលគីរី៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាននិងក្រុមអង្គការសង្គមស៊ីវិលបានឱ្យដឹងថាអន្ទាក់ជាច្រើនត្រូវបានគេដោះចេញពីតំបន់ការធម្មជាតិដោយក្នុងនេះនៅឆ្នាំ២០២០កន្លងមកការដោះអន្ទាក់គ្រប់ប្រភេទសរុបមានចំនួនប្រមាណ៥ម៉ឺនអន្ទាក់ ហើយអន្ទាក់ចំនួនជាង៤ម៉ឺនប្រភេទទៀត ត្រូវបានដោះចេញ នៅឆ្នាំ ២០១៩កន្លងទៅ។ ឯកឧត្តមនេត្រភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប រិស្ថា នបញ្ជាក់ឱ្យដឹងថា”ក្នុងមួយឆ្នាំៗយ៉ាងហោចណាស់អន្ទាក់ចំនួន៥ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិរបស់យើង។ អន្ទាក់ គឺជាឃាតករលាក់មុខដែលបានសម្លាប់សត្វព្រៃជាច្រើនរាប់មិនអស់ ហើយអន្ទាក់ជាច្រើនត្រូវបានក្រុមជនល្មើសបានប្រើដាក់បង្កប់ក្នុងព្រៃដែលអាចសម្លាប់សត្វគ្រប់ពេលវេលា។អន្ទាក់ប្រភេទខ្លះមិនត្រឹមគ្រោះថ្នាក់សត្វព្រៃទេប៉ុន្តែវាក៏នៅបង្កគ្រោះថា្នក់ដល់ព្រានព្រៃខ្លួនឯងផង”។ ទាក់ទិនរឿងអន្ទាក់នេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថាអន្ទាក់មួយចំនួនមិនត្រឹមតែជនល្មើសកែច្នៃធ្វើខ្លួនឯងទេ ប៉ុន្តែមួយចំនួនទៀតត្រូវបាននាំចូលមកពីប្រទេសជិតខាង។ជុំវិញបញ្ហាអន្ទាក់ដែលជនល្មើសតែងប្រើដាក់នៅ ក្នុងខេត្តមណ្ឌលគីរីវិញត្រូវបានឯកឧត្តមរដ្ឋលេខាធិការ លើកមកបញ្ជាក់ថាគឺមានអន្ទាក់ចំនួនជិត១ម៉ឺនអន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងខេត្តនេះកាលពីអំឡុងឆ្នាំ២០២០កន្លងមក។ បញ្ជាក់នៅក្នុងដំណើរទស្សនកិច្ចសិក្សានៅដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចខេត្តមណ្ឌលគិរី ដែល រៀ ប ចំ ដោ យ ក្រសួងបរិស្ថាន និង អង្គការ WWF កាលពីថ្មីៗមកនេះលោកសេង ទៀក បានឱ្យដឹងថានាពេលបច្ចុប្បន្ននេះអន្ទាក់នៅតែជាឃាតករបំផ្លិតបំផ្លាញសត្វព្រៃកម្ពុជាដែលជនល្មើសតែងតែឆ្លៀតឱកាសក្នុងការលបលួចចាប់សត្វព្រៃនៅកម្ពុជា។ បើតាមលោកនាយកអង្គការ WWF រូបនេះបានឱ្យដឹងថានាពេលបច្ចុប្បន្នមានអន្ទាក់ចំនួន៥ប្រភេទ ដែលជនល្មើសតែងបានប្រើប្រាស់សម្រាប់ចាប់សត្វរៀងរាល់ថ្ងៃ ដោយនៅតែបង្កគ្រោះថ្នាក់និងគំរាមកំហែងដល់សត្វព្រៃដែលជាសត្វកម្រនៅកម្ពុជាក៏ដូចជាប្រភេទពូជសត្វជិតផុតពូជនៅលើពិភពលោកយើងនេះ។ លោកថាក្រៅពីអន្ទាក់ធម្មតាជនល្មើសនៅប្រើអន្ទាក់ប្រភេទប្រើចរន្តអគ្គិសនីដើម្បីសម្លាប់សត្វព្រៃដ៏គួរឱ្យព្រួយបារម្ភថែមទៀត។សម្រាប់អន្ទាក់ទាំង៥ប្រភេទដែលតែងបង្កគ្រោះថ្នាក់ដល់សត្វព្រៃរៀងរាល់ថ្ងៃនេះមានដូចជាអន្ទាក់ប្រើប្រាស់ចរន្តអគ្គិសនី អន្ទាក់ខ្សែរកាប អន្ទាក់ខ្សែរគោ អន្ទាក់រឺស័រ អន្ទាក់អង្គុបដែកជាដើម។ព្រមជាមួយគ្នានេះលោកបានចាត់ទុកថា អន្ទាក់គឺជាឃាតកលាក់មុខដែលវាអាចសម្លាប់សត្វព្រៃបានគ្រប់ពេលវេលា ហើយអន្ទាក់ក៏ជាការគំរាមកំហែងដល់ប្រភេទសត្វមួយចំនួនដល់ស្ថិតក្នុងប្រភេទកម្រស្រាប់ឱ្យបាត់បង់និងផុតពូជពីលើផែនដីយើងនេះផងដែរ។ជាមួយគ្នានេះលោកបានអំពាវនាវដល់ព្រានព្រៃទាំងអស់គប្បីបញ្ឈប់សកម្មភាពបំផ្លិតបំផ្លាញសត្វព្រៃនេះជាបន្ទាន់ដោយសារតែវាមិនត្រឹមតែបំផ្លាញសត្វព្រៃដ៏មានតម្លៃក្នុងប្រទេសទេ ប៉ុន្តែវាក៏នៅបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ចប្រទេសជាតិតាមរយៈវិស័យទេសចរណ៍ថែមទៀត។ ឯកឧត្តម នេត្រ ភក្ត្រាបានបញ្ជាក់បន្ថែមថា”បច្ចុប្បន្ននេះតួនាទីមន្ត្រីឧទ្យានុរក្សយើងមិនត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិការកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សរបស់យើងគាត់ក៏បានដើរស្វែងរកអន្ទាក់និងដោះចេញនិង បំផ្លាញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃទៀតផង”។ព្រមជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងបរិស្ថាន…
-
ឯកឧត្តម សុខ ប្រសិទ្ធិ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុន FORTUNE STUDIO ប្រទេសចិន
នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជា ប្រធានគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិជាតំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន បានទទួលជួបពិភាក្សា ការងារជាមួយ អ្នកស្រី ជេសស៊ីកា ហ្វាន មន្រ្តី ទទួល បន្ទុកក្រុមហ៊ុន FORTUNE STUDIO និងជា អតីត អនុប្រធានជាន់ខ្ពស់ នៃស្ថានីយ៍ទូរទស្សន៍ Nice TV និងសហការី ដោយក្នុងឱកាសនោះ ភាគីនៃប្រទេសចិន លើកជាសំណើសុំការ ប្រជុំ ទាក់ទង នឹងគម្រោងផលិត កម្មវិធីទូរទស្សន៍ ពាណិជ្ជកម្ម សម្រាប់ ទូរទស្សន៍ជាតិកម្ពុជា និង មជ្ឈមណ្ឌលព័ត៌មានអន្តរជាតិ ។ នៅក្នុងឱកាសនោះ អ្នកស្រី ជាសស៊ីកា ហ្វាន បានលើកពីគម្រោងកិច្ចការងារមួយ ចំនួន សម្រាប់កិច្ចសហការ រវាងក្រុមហ៊ុន FORTUNE STUDIO ប្រទេសចិន…
-
ចិនផ្ដល់ជំនួយ១លានដុល្លារ ដល់វិស័យសកម្មភាពមីននៅកម្ពុជា
នាព្រឹកថ្ងៃទី១៩មករា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រីលី ធុជ អនុប្រធានទី១អាជ្ញាធរមីន និង លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីប្រគល់ និងទទួលនូវសម្ភារជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន។ ពិធីប្រគល់ និងទទួលនោះ មានការចូលរួមពីតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងទីស្តីគណៈរដ្ឋមន្រ្តី មន្រ្តីស្ថានទូតចិនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរមីន។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រីលី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគាំទ្រជួយដល់ការអភិវឌ្ឍនៅកម្ពុជាគ្រប់កាលៈទេសៈ ក្នុងនោះរួមមានទាំងការផ្តល់ជំនួយឥតសំណង សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌ ទាំងសម្ភារបច្ចេកទេស ហិរញ្ញវត្ថុ និងបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការខិតខំប្រឹងប្រែងរបស់ លោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្នុងការចូលរួមនិងសម្របសម្រួលក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ ជំនួយឥតសំណងនោះគិតជាប្រាក់ប្រមាណ១លានដុល្លារអាមេរិក រួមមានរថយន្ត Pick Up ចំនួន៨គ្រឿង, ឧបករណ៍រាវមីនចំនួន១៣០គ្រឿង, ប្រអប់សម្ភារៈចំនួន១០០ឈុត, ប្រអប់សម្ភារៈបំផ្ទុះគ្រាប់ (EOD) ចំនួន២០ឈុត, សម្លៀកបំពាក់ការពារចំនួន១០កំផ្លេ, មួកការពារចំនួន១០, ដ្រូន (UAV) ចំនួន៤គ្រឿង,…
-
សម្តេច ហេង សំរិន និងឯកឧត្តម លី ចាន់ស៊ូ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា-ចិន
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទំាងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ តាមប្រព័ន្ធវីដេអូ នៅវេលាម៉ោង ១៤:០០នាទីរសៀល នាថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។ ក្នុងឱកាសនៃជំនួបទ្វេភាគីនេះ ប្រធានរដ្ឋសភាកម្ពុជា និងប្រធានសភាប្រជាជនចិនទូទាំងប្រទេស នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងឱកាសបើកនៃកិច្ចប្រជុំ បន្ទាប់មកសមភាគីទាំងពីរ នឹងផ្តល់វេទិកាជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អមដោយគណៈកម្មការជំនាញចំនួន៤ របស់រដ្ឋសភា ចំណែកគណៈប្រតិភូជាន់ខ្ពស់សភាប្រជាជនចិនតំណាងទូទាំងប្រទេស ដឹកនាំដោយ ឯកឧត្តម ចាន់ ឈុនស៊ាន អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេស អមដោយគណៈកម្មាធិការជំនាញចំនួន៤ របស់សភាប្រជាជនចិនទូទាំងប្រទេស ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈយោបល់ និងការចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក លើប្រធានបទសំខាន់ៗមួយចំនួន ដើម្បីជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដែលមានដូចជា៖ ការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់…
-
ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ត្រូវបានជាប់ជា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តម សិក្សា សារជាថ្មី
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា ត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានក្រុម ប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាសម្រាប់អាណត្តិទី៦ ឆ្នាំ២០២១-២០២៣។ នេះជាអាណត្តិទី២ហើយ សម្រាប់ឯកឧត្តម ហេង វ៉ាន់ដា ក្នុងការកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានេះ។ ដោយឡែកឯកឧត្តមបណ្ឌិត លី ឆេង ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណៈប្រតិបត្តិក្នុងអាណត្តិថ្មីនេះ។ ពិធីបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិ សម្រាប់អាណត្តិទី៦ ឆ្នាំ២០២១-២០២៣ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ ពិធីត្រូវបានធ្ធ្វើឡើងក្រោម អធិបតីភាពឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត ប្រធានកិត្តិយសសមាគម ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ ទីប្រឹក្សាជាន់ខ្ពស់សមាគម និង ឯកឧត្តមនាយ ឧត្តមសេនីយ៍សាស្រ្តាចារ្យបណ្ឌិត សេង ផល្លី ទីប្រឹក្សាជាន់ខ្ពស់ សមាគម ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកឧកញ៉ា លោកស្រី ជាសមាជិក ក្រុមប្រឹក្សាភិបាលនៃសមាគមផងដែរ។ យោងតាមសមាគមបានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិ អាណត្តិទី៦នេះ បានប្រព្រឹត្ត ទៅដោយរលូន តម្លាភាព…
-
កម្ពុជាមិនងាយរងគ្រោះដោយបំណុលបរទេស !
ភ្នំពេញ៖ ឯកឧត្តម សុខ សេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញទស្សនយល់ស្រប ចំពោះរបាយការណ៍ទីភ្នាក់ងារ វាយតម្លៃឥណទានពិភពលោក «Moody’s Investor Service» ដែលបានលើកឡើងថា កម្ពុជាមិនងាយរងគ្រោះដោយបំណុលបរទេសនោះទេ។ ឯកឧត្តមអះអាងថា កម្ពុជាពិតជាមិនភ័យព្រួយរឿងបំណុលបរទេសនោះទេ មិនភ័យព្រួយត្រង់ថា កម្ពុជាមានច្បាប់ត្រឹមត្រូវលើការគ្រប់គ្រងបំណុល ដែលបច្ចុប្បន្នកម្ពុជាខ្ចីក្នុងកម្រិតមួយដែលមានច្បាប់អនុញ្ញាត និងគោរពលើគោលការណ៍ក្នុងការគ្រប់គ្រងបំណុលសាធារណៈ។ ថ្មីៗនេះទីភ្នាក់ងារ Moody បានវាយតម្លៃថា ភាពងាយរងគ្រោះនៃបំណុលរបស់កម្ពុជា នៅតែស្ថិតនៅក្នុងស្ថានភាព ដែលអាចគ្រប់គ្រងបាន ហើយចក្ខុវិស័យកំណើនផលិតផល ក្នុងស្រុកសរុបដ៏រឹងមាំរបស់កម្ពុជា ជាកត្តាដែលផ្ដល់ទំនុកចិត្តរបស់ខ្លួន លើបន្ទុកបំណុលរបស់ប្រទេសកម្ពុជា។ ឯកឧត្តម សុខ សេនសាន បានថ្លែងថា បំណុលសម្រាប់កម្ពុជា មិនមានក្ដីបារម្ភនោះឡើយ ដោយសារតែបច្ចុប្បន្នកម្ពុជាខ្ចីក្នុងកម្រិតមួយ ដែលមានច្បាប់អនុញ្ញាត និងគោរពលើគោលការណ៍ទាំង៥រួមមាន៖ ១៖ ខ្ចីឥណទាន ក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន ២៖ ខ្ចីតែឥណទាន ដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់ ៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម ៤៖ ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព គណនេយ្យភាព…
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រាប់អភិបាលរាជធានីខេត្តរៀបចំសន្តិបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០និងលើកទិសដៅបន្ត
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់រដ្ឋបាលរាជធានី-ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេច ស ខេង បានឲ្យដឹងថា ផ្អែកតាមស្មារតីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំធ្វេីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្ដ ការងារឆ្នាំ២០២១ ដេីម្បីឆ្លុះបញ្ចាំងពីសមិទ្ធផល នៃការអភិវឌ្ឍនៅមូលដ្ឋានរបស់។ ទន្ទឹម នឹងនេះ រាជរដ្ឋាភិបាល បង្កេីតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី -ខេត្ត ដេីម្បីធ្វេីការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រកោណដំណាក់កាលទី៤ សំដៅពង្រឹងការផ្ដល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងមូលដ្ឋានរាជធានី-ខេត្ត ប្រកបដោយគុណភាពប្រសិទ្ធភាព ៕ដោយ _រ៉ាវុធ
-
រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឈប់ទទួលថវិកាសប្បុរសជន សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩
រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឈប់ទទួលថវិកាសប្បុរសជន សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ទៀតហើយ ការប្រកាសនេះធ្វើឡើង ពីរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ១លានដូស សម្រាប់ចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ពីរដ្ឋាភិបាលចិន តាមរយៈក្រសួងការពារជាតិចិន សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានប្រោសប្រទានព្រះរាជទ្រព្យ និងបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩៕
-
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការកាត់មែកឈើតាមបណ្ដោយវិថីព្រះអង្គឌួង និងវិថីក្រមួនស ដើម្បីកុំឲ្យមានគ្រោះថ្នាក់ពីការកាប់រលំ
ភ្នំពេញ៖ ដើមឈើធំៗ នៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសមានអាយុកាលច្រើនឆ្នាំ មានសភាពចាស់ទ្រុឌទ្រោម និងមានដុះមែកឈើស៊ុបទ្រុបដែលធ្វើឲ្យដើមមិនអាចទ្រទ្រង់បាន រដ្ឋបាលរាជធានីភ្នំពេញ នឹងឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើការលះមែកឈើមួយចំនួនចេញ ព្រមទាំងបន្តថែទាំ និងរក្សាទុកដើមឈើធ្វើទម្រទប់ដើម ដោយចំណាយពេលអនុវត្តការងាររយៈពេល០១ខែចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១តទៅ។ រដ្ឋបាលរាជធានីភ្នំពេញ ស្នើប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ ទីតាំងខាងលើ បើមិនមានការចាំបាច់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះដោយសារក្រុមការងារ ត្រូវប្រើប្រាស់ឧបករណ៍សម្រាប់កាត់មែកឈើ និងរថយន្តធុនធំ ដែលអាចបង្កការកកស្ទះចរាចរណ៍៕