-
អាមេរិកផ្ដល់ជំនួយ ៤២ ម៉ឺនដុល្លារសម្រាប់ជួសជុលប្រាសាទភ្នំបាក់ខែង និងប្រាសាទព្រះវិហារ
ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់ជំនួយថវិកាមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ចំនួន ៤២ ម៉ឺនដុល្លារ សម្រាប់ជួសជុលផ្នែកខ្លះនៃប្រាសាទភ្នំបាខែង នៅខេត្តសៀមរាប និងប្រាសាទព្រះវិហារ នៅខេត្តព្រះវិហារ ដើម្បីរួមចំណែកក្នុងការជួយអភិរក្សប្រាសាទដ៏មានតម្លៃរបស់កម្ពុជា។ នេះបើតាមមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែមករា។ ក្នុងចំណោមថវិកាទាំង ៤២ ម៉ឺនដុល្លារនោះ ថវិកាចំនួន ៣០ ម៉ឺនដុល្លារ ត្រូវបានផ្ដល់ជូនដល់មូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់បន្តការងារអភិរក្សក្នុងដំណាក់កាលទី៥ នៃគម្រោងជួសជុលប្រាសាទភ្នំបាខែង រយៈពេល ២៤ ខែ រហូតដល់ឆ្នាំ២០២២។ ចំណែកឯថវិកាចំនួន ១២ ម៉ឺនដុល្លារទៀត ត្រូវបានផ្ដល់ជូនដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីអភិរក្ស និងជួសជុលផ្នែកខ្លះនៃប្រាសាទព្រះវិហារ មានដូចជាជណ្តើរខាងជើង និងប្រព័ន្ធបង្ហូរទឹកសម័យបុរាណនៃជណ្តើរភាគខាងជើងនេះជាដើម។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា «ទីតាំងប្រវត្តិសាស្រ្តទាំងនេះ គឺជាចំណែកដែលនៅស្ថិតស្ថិរយូរអង្វែងនៃបេតិកភណ្ឌវប្បធម៌យ៉ាងពិសេសរបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃនៅទូទាំងពិភពលោក»។ លោក Patrick Murphy មានមោទនភាពជាខ្លាំងក្នុងការប្រកាសជំនួយថវិកានេះ ក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធនៅកម្ពុជា ដោយថវិកានេះនឹងជួយអភិរក្សប្រាសាទ ទាំងនេះសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ លោកជំទាវ ភឿង សកុណា បានឲ្យដឹងថា ការចូលរួមផ្ដល់ជំនួយនេះបញ្ជាក់ពីការគាំទ្រយូរអង្វែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក រួមជាមួយនឹងសហគមន៍អន្តរជាតិក្នុងការការពារអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌នៅកម្ពុជា។…
-
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ដកំពត លើកទឹកចិត្ត សមាជិកថ្មីត្រូវមានមនសិការស្នេហាជាតិ មានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុងបក្ស
កំពត៖ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ដកំពត និង អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តកំពត រីករាយ និងស្វាគមន៍ចំពោះសមាជិកថ្មីចំនួនជាង៦០០ នាក់ដែលបានស្ម័គ្រចូលរួមក្នុងជីវភាពនយោបាយរបស់បក្ស និងបានស្នើសុំឲ្យសមាជិកថ្មីទាំងអស់ ត្រូវលើកកម្ពស់មនសិការស្នេហាជាតិ មានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុងបក្ស ប្រកាន់ជំហរភាពស្មោះត្រង់បក្ស ដោយសមូហភាពដឹកនាំម្នាក់ៗទទួលខុសត្រូវដើម្បីរួមដំណើរជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍មូលដ្ឋាន និងសង្គមជាតិឲ្យបានកាន់តែរីកចម្រើនថែមទៀត។………………………….ថ្លែងក្នុងពិធីបញ្ចូលសមាជិកថ្មីក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកជុំគិរីខេត្តកំពត មានចំនួន៦២៩នាក់ កាលពីព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដកំពត និងឯកឧត្តមនឹម ច័ន្ទតារា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពត បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាមួយតែប៉ុណ្ណោះ ដែលមានកម្លាំងស្នូល ជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ដោយបានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់នូវបទពិសោធន៍ជាច្រើន នឹងបណ្ដាសមិទ្ធផលដ៏វិសេសវិសាល ក្នុងរយៈពេល ៤០ឆ្នាំកន្លងទៅនេះ ដោយផ្ដើមចេញពីជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ប្រទេសជាតិយើងបានអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឲ្យមានការរីកចម្រើន ប្រកបដោយចីរភាព បរិយាប័ន សមធម៌ ដោយសម្រេចបាននូវការផ្លាស់ប្ដូរសង្គមយ៉ាងធំធេងពុំអាចនឹកស្មានដល់។ កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ពីសមរភូមិនៃសង្រ្គាមដ៏រ៉ាំរ៉ៃ ពីគំនរផេះផង់ទៅជាទឹកដី ដែលមានសន្តិភាព ឯកភាព ស្ថេរភាព សេរីភាព ប្រជាធិបតេយ្យ…
-
បែកធ្លាយឈ្មោះ នៅ ឈាងយឿន ហៅតាកុក ដើរ ប្រមូល ភាស៊ីពេញមួយស្រុកស្ទោងដោយ គ្មានលិខិត អនុញ្ញាតិ
ខេត្តកំពង់ធំ : ប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល បន្ទាប់ ពី ព័ត៌មាន ច្បាស់ការ ពីការដើរប្រមូលភាស៊ី កាប់ជ្រូក គោ ក្របី នៅតាមបណ្តាគ្រប់ឃុំ ដោយអាណាធិបតេយ្យ ដោយគ្មានលិខិតអនុញ្ញាតិរាប់សិបឆ្នាំ លើសពីសៀវភៅបន្ទុក។ប្រជា ពលរដ្ឋ បាន សម្តែងនូវការខកចិត្ត ចំពោះការអនុវត្តប្រមូលភាស៊ីរបស់លោក ឡេង ហេង ដែល បានទទួល ការផ្ទេតសិទ្ធពីលោក អ៊ាង. អាន ម្ចាស់ វិនិយោគ សត្តឃាត បេនឡាន ស្ថិត នៅ ក្នុង ស្រុក ស្ទោង.ខេត្តកំពង់ធំ។ ប្រភព ព័ត៌មាន ច្បាស់ការ បានបញ្ជាក់ថា.ច្បាប់ មិនអនុញ្ញាតិឲ្យ ដើរប្រមូលភាស៊ីសត្តឃាត ក្រៅសត្តឃាត ជាដាច់ខាត និងត្រូវគោរពតាម ល័ក្ខខ័ណ្ឌ អនុវត្ត តាមសៀវភៅបន្ទុក គឺលោក ឡេង. ហេង បានដើរប្រមូលភាស៊ីលើស សៀវភៅ បន្ទុក.ថែមទាំងចាត់តែមនុស្សរបស់ខ្លួន ឈ្មោះ…
-
ប្រជាពលរដ្ឋ៣ភូមិរីករាយត្រេតអរ និងទទួលបានផ្លូវលំមួយខ្សែជាចំណងដៃសម័យសម្តេចតេជោសន្តិភាព
ខេត្តសៀមរាប៖ ប្រជាពលរដ្ឋក្នុងភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បានទទួលផ្លូវលំមួយខ្សែ ពីក្រសួងអភិឌ្ឍន៍ជនបទ ដែលជាចំណងដៃដែលមិនអាចកាត់ថ្លៃបាន ក្នុងសម័យតេជោសន្តិភាព និងជាគោល ការណ៍ របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺមានទឹក មានផ្លូវ មានភ្លើង ដើម្បីការរីកចម្រើនរបស់ប្រទេសជាតិ។លោក សារឿន ជាប្រជាពលរដ្ឋរស់នៅភូមិដុបត្នោត បានពោលពាក្យប្រកបដោយភាពភ្ញាក់ផ្អើល មិនធ្លាប់គិពីមុនមក ថានិងកើតមានផ្លូវលំមួយខ្សែនៅក្នុងភូមិគាត់សោះ ដោយសារតែកន្លងមកនេះ ផ្លូវនេះធ្វើដំណើរ ដោយលំបាកលំបិន និងជាផ្លូវរទេះគោ មិនតែប៉ុណ្ណោះផ្លូវមួយខ្សែនេះ មានសារៈសំខាន់ណាស់ ក្នុងការធ្វើដំណើរ ប្រាស្រ័យទាក់ទងគ្នាចំនួន៣ភូមិ ដែលនៅជាប់គ្នា ក្នុងនោះមានភូមិដុបត្នោត ភូមិត្រពាំងផ្លុង និងភូមិព្រៃឆ្កា និងអាចធ្វើដំណើរឆ្ពោះទៅភូមិដ៏ទៃទៀត ។ លោកបេង ស៊ីន សមាជិកក្រុមប្រឹក្សាឃុំពង្រលើ បានមានប្រសាសន៍ថា ផ្លូវមួយខ្សែនេះ ពិតជាមានប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋជាច្រើន ក្នុងការដឹកជញ្ជូនកសិផល និងផលដំណាំផ្សេងៗ និងគឺជាការខិតខំប្រឹងប្រែង យកចិត្តទុដាក់ របស់លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង…
-
កម្ពុជា និងហុងគ្រី បង្ហាញលទ្ធផលនៃកិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចប្រទេសទាំងពីរ តាមរយៈប្រព័ន្ធវីដេអូ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី២២មករាឆ្នាំ២០២១ បានឲ្យដឹងថាកិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា និងហុងគ្រី ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២០ដល់ថ្ងៃ២១មករា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ហើយបានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក អ៊ីស្វាន់ ចូ (István Joó) អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ និងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់មកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ដែលជាសមាជិកនៃគណៈកម្មការចម្រុះនោះ។ កិច្ចប្រជុំនោះ បានរៀបចំឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យអាទិភាពផ្សេងៗ ដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ដែលបានចុះហត្ថលេខាដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ភីទើ ហ្ស៊ីយ៉ាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៩ នាអំឡុងពេលទស្សនកិច្ចជាផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។…
-
លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការអាស៊ីលើកទី១៧ នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២១
លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការអាស៊ីលើកទី១៧ នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ។
-
ដីសម្បទានសង្គមកិច្ច ត្រូវបានផ្តល់ជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារចំនួន៦២៨គ្រួសារនៅឃុំព្រងិល ស្រុកភ្នំក្រវាញ តាមរយៈការចាប់ឆ្នោត
ពោធិ៍សាត់៖ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល និងចាប់ឆ្នោតប្រគល់ដីសម្បទានសង្គមកិច្ច (ដីលំនៅដ្ឋាន និងដីកសិកម្ម) នៅចំណុចដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំវាញ ជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ក្នុងខេត្តពោធិ៍សាត់ ចំនួន៦២៨គ្រួសារ។ លោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ បានឱ្យដឹងថា សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ មិនទុកចោលអតីតយុទ្ធជននោះទេ និង បានឱ្យមន្ទីរសុរិយោដីខេត្ត យកដីដែលបម្រុងទុករបស់ខេត្ត ត្រង់ចំណុចដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ធ្វើការឈូសឆាយដែលមានផ្ទៃដីសរុប៧៩៥ហិកតា សម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រ ចំនួន៦២៨គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានដីទំហំ៧០×១៥០ម៉ែត្រ សរុបអស់ផ្ទៃដីចំនួន៦៥៩,៤ហិកតា ចំពោះដីដែលនៅសល់ ខេត្តទុកសម្រាប់កសាងហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗបន្តទៅទៀត។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ គុណបំណាច់ដ៏ធំធេង ដែលអតីតយុទ្ធជនបានលៈបង់នោះ គឺនិងធ្វើការចងចាំទុក ជាប្រវត្តិសាស្រ្ត ទៅលើគុណបំណាច់ទាំងអស់នេះ…
-
រាជរដ្ឋាភិបាល ផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន ១០០លានរៀល និងកោះកុង ៣០លានរៀល ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករ
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន ចំនួន១០០លានរៀល និងខេត្តកោះកុង៣០លានរៀលទៀត ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ បើតាម លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ លោកជំទាវ ថា ថវិកាទាំងនេះ ត្រូវបានរៀបចំចាត់ចែងប្រគល់ជូនអភិបាល នៃគណៈអភិបាលខេត្តទាំងពីរ។ ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ទើបតែផ្តល់ថវិកា ៨០០លានរៀលទៀត សម្រាប់ខេត្តឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃនេះផងដែរ។ បើតាមក្រសួងសុខាភិបាល, រហូតដល់ពេលនេះ មានពលករខ្មែរមិនតិចជាង១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា៕
-
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជេីញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានតាមប្រព័ន្ធវីដេអូ
ក្រសួងការបរទេសនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថាកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងពិនិត្យមើលការអនុវត្តផែនការការងារនានាដែលសម្រេចដោយថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើទី៣៧ ស្ដីពីការពិនិត្យមើលឡើងវិញនូវផែនការលំអិតរបស់អាស៊ានវិធី និងមធ្យោបាយនានាដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ានដោយផ្អែកលើបរិបទសកលលោក នាពេលបច្ចុប្បន្ន និងជំងឺរាតត្បាតជាសកលកូវីដ-១៩ និងកំណត់ទិសដៅចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏នឹងពិភាក្សាផងដែរអំពីផែនការស្តារសេដ្ឋកិច្ចអាស៊ានក្រោយពីជំងឺកូវីដ-១៩ព្រមទាំងការប្រាស្រ័យទាក់ទងជាមួយនឹងសហគមន៍ពិភពលោក។ ប្រទេសប្រ៊ុយណេដារ៉ូសាឡឹមនឹងដឹកនាំដំណើរការអាស៊ាននាឆ្នាំនេះក្រោមមូលបទ«យើងយកចិត្តទុកដាក់,យើងត្រៀមលក្ខណៈ,យើងរីកចំរើន»ជាមួយនឹងចំណុចអាទិភាពគន្លឹះចំនួនបីដែលផ្តោតជាសំខាន់ទៅលើ១)ប្រកាន់ខ្ជាប់នូវវប្បធម៌យកចិត្តទុកដាក់របស់អាស៊ាន២)ត្រៀមលក្ខណៈនិងសម្របខ្លួនសម្រាប់ពេលអនាគតនិង៣)បង្កើតឱកាសសម្រាប់កាលានុវត្តភាពរបស់ប្រជាជនអាស៊ាន៕ដោយ៖ សួង ពិសិដ្ឋ
-
ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងរៀបចំឡើង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ឋវីដេអូ៕