-
ការទស្សន៍ទាយឆ្នាំទាំង១២ សម្រាប់ឆ្នាំឆ្លូវ 2021
-
សម្តេចក្រឡាហោម ស ខេង ផ្ញើសារគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាស ចម្រើនជន្មាយុគម្រប់៧៥ឆ្នាំ ឈានចូល ៧៦ ឆ្នាំ

ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបកំណើត របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានផ្ញើសារគោរព ជូនពរ ដល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ នាឱកាស ចម្រើនជន្មាយុគម្រប់៧៥ឆ្នាំ ឈានចូល ៧៦ ឆ្នាំ ។ ក្នុងសារលិខិត សម្តេចក្រឡាហោម ក៏បានជូនពរដល់ សម្តេចប្រធានព្រឹទ្ធសភា បំពេញភារកិច្ចសម្រេចបាន និងជោគជ័យ ដ៏ត្រចះត្រចង់ ដើម្បីបម្រើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិកម្ពុជា ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សូមគុណបុណ្យព្រះរតនត្រ័យ វត្ថុស័កសិទ្ធលើកលោក តាមជួយថែរក្សា សម្តេចវិបុសេនា និងលោកជំទាវ មានសុខភាពល្អបរិបូរណ៍ ដើម្បីចូលរួមចំណែកដឹកនាំនាវាកម្ពុជា បានរីកចម្រើនបន្តទៅមុខទៀត ៕
-
តាស៊ីក្លូប្រមាណ៣០០នាក់ ទទួលបានអំណោយ របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈតារាចម្រៀង ករុណា ពេជ្រ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់ជូននូវអំណោយដ៏ថ្លៃថ្លា ចែកជូនដល់លោកតាៗប្រកបរបរធាក់ស៊ីក្លូប្រមាណជាង៣០០នាក់ តាមរយៈតារាចម្រៀងលោក ករុណា ពេជ្រ ដោយបានរៀបចំពិធីប្រគល់ជូន និងទទួលទានអាហារសាមគ្គី ក្នុងអត្ថន័យចែករំលែកក្តីស្រឡាញ់ ក៏ដូចជាអបអរទិវានៃក្ដីស្រឡាញ់ នៅភោជនីយដ្ឋានវីហ្វ្រេន ជិតស្ពានបាឡេ ក្នុងខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រៅពីបានទទួលអំណោយដ៏ថ្លៃថ្លា ពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តារាចម្រៀង ករុណា ពេជ្រ ក៏ទទួលបានអំណោយពីសប្បុរសជនជាច្រើនទៀត រួមមានលោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា, ពិធីការិនី ឌួង ហ្សូរីដា និងសប្បុរសជនជាអ្នកសិល្បៈជាច្រើនរូបទៀត ដែលបានចូលជាថវិកា សម្រាប់កម្មវិធីទាំងមូល។ តារាចម្រៀង ករុណា…
-
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទូរស័ព្ទទៅអបអរសាទរ ឯកឧត្តម ង្វៀន ភូជុង ដែលត្រូវបានជ្រើសរើសជាថ្មី ជាអគ្គលេខាធិការ នៃបក្សកុម្មុយនិស្តវៀតណាម

-
ឯកអគ្គរាជទូតជប៉ុន កោតសរសើរ ចំពោះពិព័រណ៍ និងការងារដែលអនុវត្តឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅបណ្ណាល័យសម្តេចម៉ែ

ភ្នំពេញ៖ ប្រទេសជប៉ុន ធ្លាប់ជាម្ចាស់ជំនួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា លើផ្នែកសម្ភារការិយាល័យ និងសន្តិសុខអគារ នៅមុនពេលដែលមានតុលាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាមានកិត្តិយសទទួលស្វាគមន៍ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានដឹកនាំក្រុមការងាររបស់ឯកឧត្តម រួមមានលោក ម៉ូរី ណូប៊ូ លេខាទី១ អ្នកនាង គូស៊ូណូគី ម៉ារីយ៉ា លេខាទី៣ និង លោក អ៊ីម៉ាដា អាគីណូរី អ្នកសិក្សាស្រាវជ្រាវ និងជាទីប្រឹក្សារបស់ឯកឧត្តមមកទស្សកិច្ចនៅ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ដំណើរទស្សនកិច្ចចាប់ផ្តើម ដោយការផ្តល់ព័ត៌មានលម្អិតអំពីពិព័រណ៍នៃព្រះឆាយាល័ក្ខណ៍ របស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះវររាជមាតាជាតិខ្មែរ និងរាជវង្សានុវង្ស ផ្តល់ដោយលោក ហូលីយ៉ូ អេ. ជែលដ្រេស អតីតអ្នកសរសេរព្រះរាជជីវប្រវត្តិរបស់សម្តេចព្រះបរមរតនកោដ្ឋ អមជាមួយនឹងភ្លេងដែលជាព្រះរាជ និពន្ធរបស់សម្តេច ព្រះបរមរតនកោដ្ឋ។ ផ្ទាំងព្រះឆាយាល័ក្ខណ៍ពិព័រណ៍ និងភ្លេង បានរំឭកដល់ព្រះរាជប្រវត្តិស្នេហារវាងសម្តេចឪ និងសម្តេចម៉ែ ដែលបាន កត់ត្រាទុកអំពីជំពូកមួយដែលមានចំណងជើងថា «ស្នេហាមួយដែលមិនមែនជារឿងព្រេងនិទាន»…
-
សម្តេចក្រឡា ហោម ស ខេង សង្ឃឹមថាភាគី អាល្លឺម៉ង់នឹងបន្តកិច្ចសហប្រតិបត្តិការជួយកម្ពុជា លើកិច្ចការងារវិម្ឈការ និងវិសហមជ្ឈការបន្តទៀត

នៅរសៀលថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លីម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួង។ ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម បានស្វាគមន៍ និងអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំងពីរ ជាពិសេសនៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលមានភាគីអាល្លឺម៉ង់ កំពុងជួយលើការងារវិមជ្ឈការ និងវិសហមជ្ឈការ។ សម្ដេច ក៏សង្ឃឹមជឿជាក់ថាភាគីមិត្តអាល្លឺម៉ង់ នឹងបន្តជួយកម្ពុជា លើកិច្ចការងារនេះជាបន្តទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ជម្រាបជូនសម្ដេច ថាភាគីអាល្លឺម៉ង់ មិនត្រឹមតែបន្តជួយគាំទ្រកម្ពុជាលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះទេ ប៉ុន្តែនឹងថែមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះផងដែរ។ ឯកឧត្តម បានជម្រាប សម្ដេចក្រឡាហោម ថានៅក្នុងជំនួបនាថ្ងៃនេះ ឯកឧត្តម មានគោលបំណងស្វែងយល់ពីវឌ្ឍនភាពការងារកំណែទម្រង់នេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់សាធារណរដ្ឋអាល្លឺម៉ង់ កាលពីឆ្នាំ២០១៩ និងចង់ជម្រាបជូនសម្ដេច អំពីគំនិតផ្ដួចផ្ដើមក្នុងការគាំទ្រដល់ការងារនគរបាល និងសហគមន៍។ ពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោម…
-
កម្ពុជា និងកូរ៉េ បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្ដិ និងលោកស្រី YOO Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៣កុម្ភៈឆ្នាំ២០២១ បានប្រកាសរួមគ្នា អំពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) តាមរយៈប្រព័ន្ធវីដេអូ។ កម្មវិធីនោះ ក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសមកពីស្ថាប័នសាធារណៈ និងវិស័យឯកជននៃប្រទេសទាំងពីរ៕
-
អគ្គមេបញ្ជាការកងទ័ពកម្ពុជាដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ក្នុងឱកាសឆ្នាំថ្មី

នៅព្រឹកថ្ងៃទី៣កុម្ភៈ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលនៃខេមរភូមិន្ទ បានដឹកនាំប្រតិភូនាំយកវត្ថុអនុស្សាវរីយ៍ទៅជូនពរលោក ឡាយ ស៊ុនជៀន ភារធារី តំណាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកវរសេនីយ៍ឯក ង្វៀន តាន់ជីញ អនុព័ន្ធយោធាវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា នាឱកាសទទួលអំណរឆ្នាំថ្មី។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការជូនពរពិធីចូលឆ្នាំថ្មីប្រពៃណីវៀតណាម ចំពោះថ្នាក់ដឹកនាំស្ថានទូត និង អនុព័ន្ធយោធា ឲ្យមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សម្រេចបានភារកិច្ចថ្មីៗថែមទៀត ដែលដែលបក្ស រដ្ឋាភិបាលប្រគល់ជូន ពិសេសសូមឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម មានភាពរីកចំរើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់មិត្តវៀតណាម ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន តែងបានជួយដល់កម្ពុជាទាំងស្មារតី សម្ភារ ថវិកា ជាពិសេសការជួយហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-វៀតណាម នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ដែលបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងក្នុងនាមប្រទេសជិតខាងល្អ មានចំណងសាមគ្គីភាព…
-
បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ចុះហត្ថលេខាលើអនុស្សាសារណៈនៃការយោគយល់ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដើម្បីពង្រឹងការងារសហការគ្រប់គ្រង ការពារព្រំដែនរួម

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៣កុម្ភៈឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណសង្គមនិយមវៀតណាម។ ពិធីនោះ ធ្វើ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ អនុស្សារណៈនៃការយោគយល់នោះ មានគោលបំណងក្នុងការពង្រឹង និងលើកកំពស់បន្ថែមទៀតនូវលទ្ធផលការងារសហការគ្រប់គ្រង ការពារព្រំដែនរួម និងរួមគ្នារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ កសាងព្រំដែនគោក នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ឱ្យទទួលបាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានយកឱកាសនោះជូនពរដល់ថ្នាក់ដឹកនាំកងទ័ព និងប្រជាជនវៀតណាម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលខិតជិតមកដល់នាពេលខាងមុខផងដែរ៕កឹម ទៀង
-
អគ្គមេបញ្ជាការកងទ័ពកម្ពុជា ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាចិន ប្រចាំនៅកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី

ក្នុងឱកាសដែលប្រជាជនចិន ប្រារព្ធពិធីបុណ្យចូលឆ្នាំជាប្រពៃណី នៅសប្ដាហ៏ក្រោយ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣កុម្ភៈឆ្នាំ២០២១ បានដឹកនាំប្រតិភូនាំយកវត្ថុអនុស្សាវរីយ៍ជូនពរ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន និងលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វីង ប្រធានអនុព័ន្ធយោធាចិន ប្រចាំនៅកម្ពុជា។ នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានជូនពរដល់លោក វ៉ាង វិនធាន ព្រមទាំងសហការី និងលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វីង សូមជួបប្រទះតែសេចក្តីសុខចម្រើន និងទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងភារកិច្ចដែលបក្ស និងរដ្ឋាភិបាលប្រគល់ឲ្យ។ ឆ្លៀតក្នុងឱកាសជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំស្ថានទូតចិន ក៏ដូចជាអនុព័ន្ធយោធាចិន នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងកងទ័ពប្រជាជនចិន ដែលបានជួយឧបត្ថម្ភដល់កម្ពុជានូវសម្ភារបរិក្ខារសុខាភិបាល ក៏ដូចជាអ្នកបច្ចេកទេសពេទ្យប្រកបដោយវិជ្ជាជីវៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ហើយនៅថ្ងៃខាងមុខនេះ សាធារណរដ្ឋប្រជាមានិតចិននឹងផ្ដល់វ៉ាក់សាំងចំនួន១លានដូសដល់កម្ពុជា។ ក្នុងកិច្ចឆ្លើយតប លោក វ៉ាង វិនធាន បានថ្លែងអំណរគុណដល់ប្រតិភូអគ្គបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកជូនពរឆ្នាំថ្មីនាឱកាសនេះ ដោយលោកបានសម្តែងនូវក្តីជឿជាក់ថា ទៅថ្ងៃអនាគតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចំរើនឥតឈប់ឈរ៕កឹម ទៀង