Category: សង្គមកិច្ច

  • សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទូរស័ព្ទទៅអបអរសាទរ ឯកឧត្តម ង្វៀន ភូជុង ដែលត្រូវបានជ្រើសរើសជាថ្មី ជាអគ្គលេខាធិការ នៃបក្សកុម្មុយនិស្តវៀតណាម

    សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទូរស័ព្ទទៅអបអរសាទរ ឯកឧត្តម ង្វៀន ភូជុង ដែលត្រូវបានជ្រើសរើសជាថ្មី ជាអគ្គលេខាធិការ នៃបក្សកុម្មុយនិស្តវៀតណាម

    សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទូរស័ព្ទទៅអបអរសាទរ ឯកឧត្តម ង្វៀន ភូជុង ដែលត្រូវបានជ្រើសរើសជាថ្មី ជាអគ្គលេខាធិការ នៃបក្សកុម្មុយនិស្តវៀតណាម។

  • ឯកអគ្គរាជទូតជប៉ុន កោតសរសើរ ចំពោះពិព័រណ៍ និងការងារដែលអនុវត្តឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅបណ្ណាល័យសម្តេចម៉ែ

    ឯកអគ្គរាជទូតជប៉ុន  កោតសរសើរ ចំពោះពិព័រណ៍ និងការងារដែលអនុវត្តឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅបណ្ណាល័យសម្តេចម៉ែ

    ភ្នំពេញ៖ ប្រទេសជប៉ុន ធ្លាប់ជាម្ចាស់ជំនួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា លើផ្នែកសម្ភារការិយាល័យ និងសន្តិសុខអគារ នៅមុនពេលដែលមានតុលាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាមានកិត្តិយសទទួលស្វាគមន៍ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានដឹកនាំក្រុមការងាររបស់ឯកឧត្តម រួមមានលោក ម៉ូរី ណូប៊ូ លេខាទី១ អ្នកនាង គូស៊ូណូគី ម៉ារីយ៉ា លេខាទី៣ និង លោក អ៊ីម៉ាដា អាគីណូរី អ្នកសិក្សាស្រាវជ្រាវ និងជាទីប្រឹក្សារបស់ឯកឧត្តមមកទស្សកិច្ចនៅ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ដំណើរទស្សនកិច្ចចាប់ផ្តើម ដោយការផ្តល់ព័ត៌មានលម្អិតអំពីពិព័រណ៍នៃព្រះឆាយាល័ក្ខណ៍ របស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះវររាជមាតាជាតិខ្មែរ និងរាជវង្សានុវង្ស ផ្តល់ដោយលោក ហូលីយ៉ូ អេ. ជែលដ្រេស អតីតអ្នកសរសេរព្រះរាជជីវប្រវត្តិរបស់សម្តេចព្រះបរមរតនកោដ្ឋ អមជាមួយនឹងភ្លេងដែលជាព្រះរាជ និពន្ធរបស់សម្តេច ព្រះបរមរតនកោដ្ឋ។ ផ្ទាំងព្រះឆាយាល័ក្ខណ៍ពិព័រណ៍ និងភ្លេង បានរំឭកដល់ព្រះរាជប្រវត្តិស្នេហារវាងសម្តេចឪ និងសម្តេចម៉ែ ដែលបាន កត់ត្រាទុកអំពីជំពូកមួយដែលមានចំណងជើងថា «ស្នេហាមួយដែលមិនមែនជារឿងព្រេងនិទាន»…

  • សម្តេចក្រឡា ហោម ស ខេង សង្ឃឹមថាភាគី អាល្លឺម៉ង់នឹងបន្តកិច្ចសហប្រតិបត្តិការជួយកម្ពុជា លើកិច្ចការងារវិម្ឈការ និងវិសហមជ្ឈការបន្តទៀត

    សម្តេចក្រឡា ហោម ស ខេង សង្ឃឹមថាភាគី អាល្លឺម៉ង់នឹងបន្តកិច្ចសហប្រតិបត្តិការជួយកម្ពុជា លើកិច្ចការងារវិម្ឈការ និងវិសហមជ្ឈការបន្តទៀត

    នៅរសៀលថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លីម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួង។ ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម បានស្វាគមន៍ និងអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំងពីរ ជាពិសេសនៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលមានភាគីអាល្លឺម៉ង់ កំពុងជួយលើការងារវិមជ្ឈការ និងវិសហមជ្ឈការ។ សម្ដេច ក៏សង្ឃឹមជឿជាក់ថាភាគីមិត្តអាល្លឺម៉ង់ នឹងបន្តជួយកម្ពុជា លើកិច្ចការងារនេះជាបន្តទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ជម្រាបជូនសម្ដេច ថាភាគីអាល្លឺម៉ង់ មិនត្រឹមតែបន្តជួយគាំទ្រកម្ពុជាលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះទេ ប៉ុន្តែនឹងថែមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះផងដែរ។ ឯកឧត្តម បានជម្រាប សម្ដេចក្រឡាហោម ថានៅក្នុងជំនួបនាថ្ងៃនេះ ឯកឧត្តម មានគោលបំណងស្វែងយល់ពីវឌ្ឍនភាពការងារកំណែទម្រង់នេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់សាធារណរដ្ឋអាល្លឺម៉ង់ កាលពីឆ្នាំ២០១៩ និងចង់ជម្រាបជូនសម្ដេច អំពីគំនិតផ្ដួចផ្ដើមក្នុងការគាំទ្រដល់ការងារនគរបាល និងសហគមន៍។ ពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោម…

  • កម្ពុជា និងកូរ៉េ បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ

    កម្ពុជា និងកូរ៉េ បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្ដិ និងលោកស្រី YOO Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៣កុម្ភៈឆ្នាំ២០២១ បានប្រកាសរួមគ្នា អំពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) តាមរយៈប្រព័ន្ធវីដេអូ។ កម្មវិធីនោះ ក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសមកពីស្ថាប័នសាធារណៈ និងវិស័យឯកជននៃប្រទេសទាំងពីរ៕

  • អគ្គមេបញ្ជាការកងទ័ពកម្ពុជាដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ក្នុងឱកាសឆ្នាំថ្មី

    អគ្គមេបញ្ជាការកងទ័ពកម្ពុជាដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ក្នុងឱកាសឆ្នាំថ្មី

    នៅព្រឹកថ្ងៃទី៣កុម្ភៈ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលនៃខេមរភូមិន្ទ បានដឹកនាំប្រតិភូនាំយកវត្ថុអនុស្សាវរីយ៍ទៅជូនពរលោក ឡាយ ស៊ុនជៀន ភារធារី តំណាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកវរសេនីយ៍ឯក ង្វៀន តាន់ជីញ អនុព័ន្ធយោធាវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា នាឱកាសទទួលអំណរឆ្នាំថ្មី។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការជូនពរពិធីចូលឆ្នាំថ្មីប្រពៃណីវៀតណាម ចំពោះថ្នាក់ដឹកនាំស្ថានទូត និង អនុព័ន្ធយោធា ឲ្យមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សម្រេចបានភារកិច្ចថ្មីៗថែមទៀត ដែលដែលបក្ស រដ្ឋាភិបាលប្រគល់ជូន ពិសេសសូមឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម មានភាពរីកចំរើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់មិត្តវៀតណាម ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន តែងបានជួយដល់កម្ពុជាទាំងស្មារតី សម្ភារ ថវិកា ជាពិសេសការជួយហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-វៀតណាម នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ដែលបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងក្នុងនាមប្រទេសជិតខាងល្អ មានចំណងសាមគ្គីភាព…

  • បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ចុះហត្ថលេខាលើអនុស្សាសារណៈនៃការយោគយល់ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដើម្បីពង្រឹងការងារសហការគ្រប់គ្រង ការពារព្រំដែនរួម

    បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ចុះហត្ថលេខាលើអនុស្សាសារណៈនៃការយោគយល់ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដើម្បីពង្រឹងការងារសហការគ្រប់គ្រង ការពារព្រំដែនរួម

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៣កុម្ភៈឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណសង្គមនិយមវៀតណាម។ ពិធីនោះ ធ្វើ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ អនុស្សារណៈនៃការយោគយល់នោះ មានគោលបំណងក្នុងការពង្រឹង និងលើកកំពស់បន្ថែមទៀតនូវលទ្ធផលការងារសហការគ្រប់គ្រង ការពារព្រំដែនរួម និងរួមគ្នារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ កសាងព្រំដែនគោក នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ឱ្យទទួលបាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានយកឱកាសនោះជូនពរដល់ថ្នាក់ដឹកនាំកងទ័ព និងប្រជាជនវៀតណាម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលខិតជិតមកដល់នាពេលខាងមុខផងដែរ៕កឹម ទៀង

  • អគ្គមេបញ្ជាការកងទ័ពកម្ពុជា ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាចិន ប្រចាំនៅកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី

    អគ្គមេបញ្ជាការកងទ័ពកម្ពុជា ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាចិន ប្រចាំនៅកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី

    ក្នុងឱកាសដែលប្រជាជនចិន ប្រារព្ធពិធីបុណ្យចូលឆ្នាំជាប្រពៃណី នៅសប្ដាហ៏ក្រោយ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣កុម្ភៈឆ្នាំ២០២១ បានដឹកនាំប្រតិភូនាំយកវត្ថុអនុស្សាវរីយ៍ជូនពរ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន និងលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វីង ប្រធានអនុព័ន្ធយោធាចិន ប្រចាំនៅកម្ពុជា។ នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានជូនពរដល់លោក វ៉ាង វិនធាន ព្រមទាំងសហការី និងលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វីង សូមជួបប្រទះតែសេចក្តីសុខចម្រើន និងទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងភារកិច្ចដែលបក្ស និងរដ្ឋាភិបាលប្រគល់ឲ្យ។ ឆ្លៀតក្នុងឱកាសជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំស្ថានទូតចិន ក៏ដូចជាអនុព័ន្ធយោធាចិន នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងកងទ័ពប្រជាជនចិន ដែលបានជួយឧបត្ថម្ភដល់កម្ពុជានូវសម្ភារបរិក្ខារសុខាភិបាល ក៏ដូចជាអ្នកបច្ចេកទេសពេទ្យប្រកបដោយវិជ្ជាជីវៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ហើយនៅថ្ងៃខាងមុខនេះ សាធារណរដ្ឋប្រជាមានិតចិននឹងផ្ដល់វ៉ាក់សាំងចំនួន១លានដូសដល់កម្ពុជា។ ក្នុងកិច្ចឆ្លើយតប លោក វ៉ាង វិនធាន បានថ្លែងអំណរគុណដល់ប្រតិភូអគ្គបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកជូនពរឆ្នាំថ្មីនាឱកាសនេះ ដោយលោកបានសម្តែងនូវក្តីជឿជាក់ថា ទៅថ្ងៃអនាគតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចំរើនឥតឈប់ឈរ៕កឹម ទៀង

  • ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើជំពូកទី៤ នៃសេចក្ដីព្រាងច្បាប់ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា

    ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើជំពូកទី៤ នៃសេចក្ដីព្រាងច្បាប់ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា

    នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេសអន្ដរក្រសួងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។ នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ យើងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា នៅលើមាត្រា១៤ នៃជំពូកទី០៤ជាបន្តទៀត ដោយកាលពីកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១កន្លងទៅ អង្គប្រជុំបានពិនិត្យ និងពិភាក្សា ដល់មាត្រា១៣ នៃជំពូកទី៣រួចហើយ។ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនាពេលនេះ អង្គប្រជុំទាំងមូលបានធ្វើការបកស្រាយ និងលើកយកទឡ្ហីករណ៍នានាយកមកពិភាក្សា និងពិគ្រោះយោបល់ដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងន័យដើម្បីធ្វើឱ្យការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនេះឲ្យកាន់តែមានភាពល្អប្រសើរ។ សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជានេះ មានជំពូកចំនួន៩ និងមាត្រាចំនួន៥០ និងមានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេសដែលចូល…

  • កម្ពុជា និងកូរ៉េខាងត្បូង ចុះអនុស្សរណៈលើការបញ្ជូនពលករទៅកូរ៉េ លើកទី៦

    កម្ពុជា និងកូរ៉េខាងត្បូង ចុះអនុស្សរណៈលើការបញ្ជូនពលករទៅកូរ៉េ លើកទី៦

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២កុម្ភៈឆ្នាំ២០២១ បានចុះហត្ថលេខាបន្តអនុស្សរណយោគយល់គ្នា ស្តីពីការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) លើកទី៦។ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានបញ្ជាក់ពីសាវតានៃការបញ្ជូនពលករកម្ពុជាទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) គឺកើតឡើងតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ ដែលបានចុះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្ដម Roh Moo-Hyun អតីតប្រធានាធិបតីនៃសាធាណរដ្ឋកូរ៉េ កាលពីថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០០៦ ដែលក្នុងនោះមានគណៈកម្មាធិការបណ្តុះបណ្តាលនិងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរនិងការងារនៃសាធារណរដ្ឋកូរ៉េ ជាប្រតិបត្តិករ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ចាប់តាំងពីចាប់ផ្តើមនៃការបញ្ជូនមក កម្ពុជាតែងតែជាប់ចំណាប់ថ្នាក់ល្អជាប្រទេសបញ្ជូន និងតាមរយៈការពិភាក្សារវាងភាគីកម្ពុជា-កូរ៉េ។ បន្ទាប់ពីស្ថានភាពកូវីដ-១៩នៅសាធារណរដ្ឋកូរ៉េមានភាពធូរស្រាល ដែលអាចទទួលយកកម្លាំងពលកម្មបរទេសបាន កម្ពុជារំពឹងថានឹងក្លាយជាប្រទេសអាទិភាពក្នុងការបញ្ជូន ដោយសារកម្ពុជាមានស្ថានភាពកូវីដ-១៩ល្អប្រសើរ មានជើងហោះហើរច្រើន និងអត្រាពលករកម្ពុជាខុសច្បាប់មានកំរិតទាប បើធៀបជាមួយប្រទេសបញ្ជូនផ្សេងទៀត។ តាមទិន្នន័យផ្លូវការ គិតចាប់ពីឆ្នាំ២០០៧មក កម្ពុជាបានបញ្ជូនពលករសរុបចំនួន ៦ម៉ឺន៨ពាន់២៩៤នាក់ ក្នុងនោះមានស្រី ១ម៉ឺន៤ពាន់២៥៥នាក់ ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ក្នុង វិស័យឧស្សាហកម្ម…

  • នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួបពិភាក្សាការងារជាមួយតំណាងភាគីអាមេរិក

    នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួបពិភាក្សាការងារជាមួយតំណាងភាគីអាមេរិក

    ភ្នំពេញ ៖ កាលពីសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយតំណាងភាគីអាមេរិក ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហការរវាងមន្រ្តីអនុវត្តច្បាប់នៃភាគីអាមេរិកជាមួយនគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។សមាសភាពតំណាងភាគីអាមរិចរួមមាន៖ ១-លោក Steve Stuehser អនុព័ន្ធច្បាប់តំណាង FBI ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា២-លោក Russell Bash អនុព័ន្ធច្បាប់តំណាង ICE ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា៣-លោក Weldon Montgomery មន្ត្រីផ្នែកនយោបាយទទួលបន្ទុករៀបចំរបាយការណ៍ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា៤-លោក ប៊ុត ប៊ុណ្ណារ័ត្ន មន្ត្រីបកប្រែភាសាលទ្ធផលនៃកិច្ចពិភាក្សារួមមាន ៖១-ភាគីទាំងពីរ បានឯកភាពគ្នាធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរនៃភាគីទាំងពីរ ដែលជាផ្នែកមួយយ៉ាងសំខាន់ឆ្លុះបញ្ចាំងអំពីចំណងទំនាក់ទំនងយ៉ាងល្អប្រសើររវាងកម្ពុជា អាមេរិក។២-ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាចំពោះអនុសាសន៍អាមេរិកពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ដែលក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការបំភ្លឺយ៉ាងច្បាស់លាស់អំពីទិដ្ឋភាពច្បាប់ បទពិសោធន៍ និងស្ថានភាពជាក់ស្តែង ដោយបានធ្វើឲ្យតំណាងភាគីអាមេរិកយល់កាន់តែច្បាស់អំពីស្ថានភាពពិតនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ។ ទន្ទឹមនោះ តំណាងភាគីអាមេរិក ក៏បានឯកភាពផងដែរថា ការវាយតម្លៃអំពីការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជានាពេលកន្លងមក អាចមានការភាន់ច្រឡំ ខ្វះមូលដ្ឋានព័ត៌មាន…