-
លទ្ធផលនៃជំនួប រវាងឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត
លទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។
-
ជំនួបរវាងឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ រដ្ឋមន្ត្រីការបរទេស ទីម័រខាងកើត
-
ក្រសួងព័ត៌មាន បានសម្រេចលុបចោលអាជ្ញាបណ្ណ ម្ចាស់អាជីកម្មកាសែត អង្គរធូដេ (Angkor Today)
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចប្រកាស លុបប្រកាសលេខ៣៥១ ព.ម.ប្រក ចុះថ្ងៃ១៩ ខែសីហា ឆ្នាំ២០១៥ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យ លោក អ៊ុង គង្គា បើកដំណើរការធ្វើអាជីវកម្មកាសែត អង្គរធូដេ (Angkor Today)។ ការសម្រេចលុបចោលនេះ ក៏ព្រោះតែម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត មានចេតនាទុច្ចរិតធ្វើអោយអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលអាចធ្វើអោយប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជររដ្ឋាភិបាលកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕
-
ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ ខេត្តកែប ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ចូលរួមជាមួយ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ចូលរួមជាគណៈអធិបតី ក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ ខេត្តកែប ។ សូមបញ្ជាក់ថា ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ ដែលស្ថិតក្នុងកោះ ជាទីតាំងជួរមុខរបស់ភូមិសាស្ត្រ ដែនទឹក របស់ខេត្តកែប បានកសាងឡេីងដើម្បីជាប្រយោជន៍ ក្នុងគោលបំណងការពារសន្តិសុខសណ្តាប់ធ្នាប់ ដូចជាការរត់ពន្ធលើទំនិញខុសច្បាប់ផ្សេងៗ ជាពិសេសគ្រឿងញៀន ការឆក់ប្លន់តាមដែនសមុទ្រ និងការឆ្លងដែន ចូលប្រទេស ឬចូលមកនេសាទដោយខុសច្បាប់ជាដើម។ ម្យ៉ាងទៀត ដើម្បីបង្កភាពងាយស្រួលក្នុងការសហការណ៍គ្នា ជួយសង្គ្រោះ ប្រជានេសាទ ឬទូក នេសាទ ពេលកើតមានឧបទវហេតុផ្សេងៗ ដែលតែងតែកើតឡើង។ ទីស្នាក់ការណ៍នេះ មិនត្រឹមតែសម្រាប់រក្សាសន្តិសុខលើផ្ទៃទឹកទេ នេះក៏ដើម្បីរក្សាសន្តិសុខលើផ្ទៃគោក កោះទាំង១២ និងថ្មប៉ប្រះទឹក១ ដែលមានប្រជាពលរដ្ឋកំពុងរស់នៅ ហើយប៉ុស្តិ៍នេះជាខ្សែត្រៀមជួរមុខ ក្នុងការថែរក្សាអធិបតេយ្យភាពទឹកដីប្រវត្តិសាស្រ្តយើងផងដែរ៕ Sila Sarin
-
ផ្លូវរត់ព្រលានយន្ដហោះវែងជាងគេ និងផ្លូវល្បឿន លឿន ខេត្តព្រះសីហនុនឹងទទួល ផ្លែងផ្កា នៅឆ្នាំ ២០២២
ភ្នំពេញ៖ បើយោងតាមផែនការនៅក្នុងឆ្នាំ២០២២ខាងមុខនេះ ខេត្ដព្រះសីហនុ ដែលខេត្ដមួយកំពុងតែមានអភិវឌ្ឍន៍ខ្លាំងនោះ នឹងទទួលបាននូវសមទ្ធិផលថ្មីធំៗចំនួន២បន្ថែមទៀត រួមមាន៖ ផ្លូវរត់ព្រលានយន្ដហោះកងកេង ដែលជាផ្លូវរត់វែងជាង ក្នុងប្រទេសកម្ពជា និងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប ជាង១៩០គីឡូម៉ែត្រ ដែលចំណាយថវិកា សាងសង់សរុប ប្រមាណ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ ផ្លូវនេះ ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង៨៩.៨៩គីឡូម៉ែត្រ។ ដោយឡែកផ្លូវរត់ព្រលានយន្ដហោះកងកេង ខេត្ដព្រះសីហនុ ដែលជាផ្លូវរត់វែងជាង ក្នុងប្រទេសកម្ពជានោះ ត្រូវបានរាជរដ្ឋាភិបាល ផ្ដល់សិទ្ធឲ្យក្រុមហ៊ុនវ៉ាងស៊ី របស់ប្រទេសបារាំង ជាអ្នកសាងសង់។ បើតាមក្រុមហ៊ុនវ៉ាងស៊ី បានធានារ៉ាប់រងថា នឹងធ្វើឲ្យរួចរាល់ នៅក្នុងរង្វង់ឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដូច្នេះយន្ដហោះធំៗ…
-
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ ដែលប្រោសព្រះរា ជូបត្ថម្ភព្រះរាជ ទ្រព្យ ១,០០០ដុល្លារ ដល់កាកបាទក្រហម កម្ពុជាសម្រាប់ខែកុម្ភៈ
ភ្នំពេញ៖ នៅថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិត ថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងសារលិខិតនោះមានខ្លឹមសារថា «ខ្ញុំម្ចាស់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី និងបុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យចំនួន ១,០០០ដុល្លារ (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ក្នុងនាមថ្នាក់ដឹកនាំ…
-
សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឲ្យអាជ្ញាធរ បង្កភាពងាយស្រួល ផ្នែកពាណិជ្ជកម្មនៅតាមព្រំដែនជាមួយប្រទេសជិតខាង
ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាដល់អភិបាលខេត្តនៅជាប់ព្រំដែន និងក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ ត្រូវបង្កលភាពងាយស្រួលដល់ពលរដ្ឋ ក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង នៅតាមព្រំដែនកម្ពុជា-ថៃ,កម្ពុជា-វៀតណាម-និងកម្ពុជា-ឡាវ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងមក គឺរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគ្រប់គ្រងការចេញ-ចូល របស់ប្រជាពលរដ្ឋនៅតាមព្រំដែន ហើយបានដាក់គោលដៅច្បាស់លាស់ គឺពង្រឹងការធ្វើចត្តាឡីស័កនៅតាមព្រំដែន ដើម្បីចៀសវាងការនាំចូលនូវជំងឺកូវីដ-១៩ពីក្រៅប្រទេស ចូលមកក្នុងប្រទេស។ ក៏ប៉ុន្តែការដឹកជញ្ជូនទំនិញ និងការរកស៊ីរបស់ប្រជាពលរដ្ឋ នៅតាមព្រំដែនរវាងប្រទេសជិតខាង ជាមួយ កម្ពុជា គឺនៅតែដំណើរការជាធម្មតា។ តាមរយៈសារជាសំឡេងនេះ សម្ដេចតេជោនាយរកដ្ឋមន្ត្រី បានទទួលព័ត៌មានថា មានការដាក់បទបញ្ជាដល់អាជ្ញាធរខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ ថា មិនឲ្យប្រជាពលរដ្ឋខ្មែរដឹកជញ្ជូនកសិផលនាំចេញដូចពីមុនទៀតទេ ដោយចាប់ផ្ដើមអនុវត្តចាប់ពីស្អែកតទៅ តែសម្រាប់រថយន្តរបស់ប្រទេសថៃ អាចចូលមកកម្ពុជាបាន។ ប្រសិនបើមានករណីបែបនេះមែន សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យដកនូវបទបញ្ជានេះចេញវិញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋនៅតាមព្រំដែន អាចរកស៊ីបានជាធម្មតា ហើយជាពិសេសត្រូវសម្រួលដល់ការនាំចេញរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែច្រើន ស្របពេលដែលរដូវនេះជារដូវប្រមូលផល។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «អ្វីជាគោលបំណងរបស់យើង…
-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ជាមួយកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា
នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីផ្តល់ជាសក្ខីភាព បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនសម្រាប់គម្រោងសន្តិសុខស្បៀង និងការងារគាំទ្រ ការស្តារឡើងវិញរបស់សហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ រវាងឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Claire CONAN ជាតំណាង និងជានាយកប្រចាំប្រទេស នៃកម្មវិធីស្បៀង អាហារពិភពលោក ហើយក៏មានការចូលរួមពី តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជារាជាណាចក្រកម្ពុជា តំណាងកម្មវិធីស្បៀងអាហារពិភពលោក ថ្នាក់ដឹកនាំ និងមន្ត្រីនៃលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានរងឥទ្ធិពលពីគ្រោះទឹកជំនន់កាលពីខែតុលាឆ្នាំ២០២០កន្លងទៅ និងបានធ្វើឲ្យប៉ះពាល់ជាច្រើនគ្រួសារនៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែលក្នុងនោះបានប៉ះពាល់យ៉ាងខ្លាំងដល់ ផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្មរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បានបញ្ជាក់បន្តថា តាមរយៈគម្រោងនេះ…
-
សាលាប៊ែលធី ជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀនក្នុងថ្នាក់ មកបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ជាបណ្តោះអាសន្ន ២សប្តាហ៍
យោងតាមសេចក្តីជូនដំណឹងរបស់ ប៊ែលធីគ្រុប បានអោយដឹងថា សាលាគ្រប់ទីតាំង និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទាំងអស់ ធ្វើការផ្អាកដំណើរការបង្រៀន និងរៀនក្នុងថ្នាក់ ប៉ុន្តែបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ជាបណ្តោះអាសន្ន ២សប្តាហ៍។ ការជូនដំណឹងនេះ យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលបានផ្សព្វផ្សាយ ពីវិធានការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ក្នុងសេចក្តីជូនដំណឹងដែលចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក៏បានបញ្ជាក់ថា រហូតដល់មានសេចក្តីជូនដំណឹងថ្មីពីក្រសួង អប់រំយុវជន និង កីឡា ទើបសាលា ជូនដំណឹងបន្តទៀត។
-
រាជរដ្ឋាភិបាល ផ្តល់ជំនួយសម្ភារៈ និងស្បៀងបន្ថែមទៀត ដល់ខេត្តចំនួន៥ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័ក
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា បានផ្តល់ជំនួយសម្ភារៈ និងស្បៀងបន្ថែមទៀត ដល់ខេត្តចំនួន៥ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័ក។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ខេត្តទាំងនោះមាន៖ * ខេត្តបាត់ដំបង ទទួលបានឃីតចំនួន២០០០ ទឹកសុទ្ធ២០០០កេស និងមីកញ្ចប់៥០០កេស* ខេត្តបន្ទាយមានជ័យ ទទួលបានឃីតចំនួន៣០០០ និងមី៥០០កេស* ខេត្តឧត្តរមានជ័យ ទទួលបានឃីតចំនួន២០០០ ទឹកសុទ្ធ២៥០០កេស និងមី៥០០កេស។* ខេត្តប៉ៃលិន ទទួលបានទឹកសុទ្ធ១០០០កេស* ខេត្តកោះកុង ទទួលបានឃីតចំនួន១០០ បើតាម លោកជំទាវ យក់ សម្បត្តិ សម្ភារៈ និងស្បៀងទាំងនេះ សម្រាប់ឱ្យខេត្តទាំងនោះប្រើប្រាស់ចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ២០២១។ ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ…