Category: សង្គមកិច្ច

  • ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងបំពេញព្រះរាជដំណើរទស្សនកិច្ចនៅវត្តជីងអាន និងបំពេញព្រះរាជទស្សនកិច្ចនៅឧទ្យានយូ ទីក្រុងសៀងហៃ

    ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងបំពេញព្រះរាជដំណើរទស្សនកិច្ចនៅវត្តជីងអាន និងបំពេញព្រះរាជទស្សនកិច្ចនៅឧទ្យានយូ ទីក្រុងសៀងហៃ

    ថ្ងៃទី ១៧ខែមីនា ឆ្នាំ ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមដង្ហែព្រះរាជដំណើរដោយ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែក កែម៉ាលី សុីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជគណៈប្រតិភូជាច្រើនទៀត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងបំពេញព្រះរាជដំណើរទស្សនកិច្ចនៅវត្តជីងអាន និងបំពេញព្រះរាជទស្សនកិច្ចនៅឧទ្យានយូ ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

  • សម្ដេចតេជោ ហ៊ុន សែន ថ្លែងសារអបអរសាទរការប្រារព្ធខួបកំណើត ១០០ឆ្នាំ របស់បិតាជាតិបង់ក្លាដែស និងទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើកទី៥០

    សម្ដេចតេជោ ហ៊ុន សែន ថ្លែងសារអបអរសាទរការប្រារព្ធខួបកំណើត ១០០ឆ្នាំ របស់បិតាជាតិបង់ក្លាដែស និងទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើកទី៥០

    ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសារ ដើម្បីអបអរសាទរការប្រារព្ធខួបកំណើត ១០០ឆ្នាំ របស់បិតាជាតិ បង់ក្លាដែស បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ និងទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើកទី៥០ បើទោះបីជា សម្ដេច មិនអាចទៅចូលរួមព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះដោយផ្ទាល់នៅទីក្រុងដាក្កា ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ ។ ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវអំណរសាទរ និងសូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តម ប្រធានាធិបតី អាប់ឌុល ហាមីត, លោកជំទាវ នាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា និងប្រជាជនបង់ក្លាដែស ជាមិត្ត ទាំងអស់ សូមប្រកបដោយសុខភាពមាំមួន, សុភមង្គល និងវិបុលភាព។ សម្ដេចក៏បានថ្លែងនូវការអបអរសាទរ និងកោត សរសើរចំពោះរដ្ឋាភិបាល និងប្រជាជនបង់ក្លាដែស ដែលសម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ជាច្រើនក្នុង ទសវត្សរ៍កន្លងមក តាមមាគ៌ាដឹកនាំដ៏ប្រាកដនិយមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តមបិតាជាតិ បង់ហ្កាបាន់ឌូ…

  • កិច្ចប្រជុំបណ្ដាអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៨

    កិច្ចប្រជុំបណ្ដាអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៨

    ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បណ្ដាអគ្គមេបញ្ជាការកងទ័ពអាស៊ាន បានបើកកិច្ចប្រជុំលើកទី១៨ (ACDFM-18) តាមប្រព័ន្ធវីដេអូ ដោយភាគីកងទ័ពកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំ ACDFM-18 ក្រោមប្រធានបទ “យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន” ។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនាឱកាសនោះ ឧត្តមសេនីយ៍ទោ ដាតុសេរី ផាឡាវ៉ាន់ ហាជី ហាំហ្សា ប៊ីន ហាជី អគ្គមេបញ្ជាការកងទ័ពភូមិន្ទប្រ៊ុយណេបានគូសបញ្ជាក់ថា ការលើកយកទិសស្លោកនៃកិច្ចប្រជុំ ACDFM-18 ឆ្នាំនេះ មានអត្ថន័យសំដៅទៅលើសមាហរណកម្មកិច្ចសហប្រតិបត្តិការយោធា ដោយគូសបង្ហាញទៅលើកិច្ចខិតខំប្រឹងប្រែងរួមរបស់កងទ័ពអាស៊ានទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាប្រឈមផ្សេងៗ និងការគំរាមកំហែងរួមក្នុងតំបន់។ អគ្គមេបញ្ជាការកងទ័ពភូមិន្ទប្រ៊ុយណេ បានសង្កត់ធ្ងន់ថា ដើម្បីធ្វើឲ្យមានការយល់ពីគ្នាកាន់តែស៊ីជម្រៅក្នុងការដោះស្រាយនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត កងទ័ពអាស៊ានត្រូវតែបន្តពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមរួម ជាពិសេសលើបញ្ហាជំងឺកូវីដដែលយើងមិនធ្លាប់ជួបប្រទះពីមុនមក និងរួមបញ្ចូលបញ្ហាដទៃទៀតដូចជា សន្តិសុខលំហរសមុទ្រ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការកសាងលំហរប្រព័ន្ធព័ត៌មានវិទ្យាដែលមានភាពអត់ធន់ និងមានសុវត្ថិភាព។ ថ្លែងនៅក្នុងបទអន្តរាគមន៍ផ្លាស់ប្ដូរទស្សនៈ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតំលៃខ្ពស់ចំពោះប្រធានបទ…

  • លទ្ធផលនៃជំនួប ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី

    លទ្ធផលនៃជំនួប ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី

    លទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

  • ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រតិបត្តិលើកទី២ តាមរយៈប្រព័ន្ធអនឡាញ

    ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រតិបត្តិលើកទី២ តាមរយៈប្រព័ន្ធអនឡាញ

    ភ្នំពេញ ៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ «CCCA3» បានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលប្រតិបត្តិលើកទី២ តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាលកម្មវិធី CCCA3 ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ តំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរ៉ែ និងថាមពល និងដៃគូអភិវឌ្ឍន៍រួមមាន៖ សហភាពអឺរ៉ុប(EU) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងស្ថានទូតស៊ុយអែត (Sweden) ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានាផងដែរ នាថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ថ្លែងក្នុងកិច្ចចាប់ផ្ដើមបើកអង្គប្រជុំ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ប្រទេសកម្ពុជាក៏ដូចជាប្រទេសដទៃទៀតនៅលើពិភពលោកកំពុងតែប្រឈមនឹងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែក្រោមការដឹកនាំយ៉ាងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កម្ពុជាបាន និងកំពុងតែគ្រប់គ្រងស្ថានការណ៍ និងហានិភ័យនៃការរាតត្បាតជំងឺនេះលើសុខភាពរបស់ប្រជាជនយ៉ាងមានប្រសិទ្ធភាព…

  • ព្រឹទ្ធសភាកម្ពុជា សម្តែងនូវការខកចិត្តនិងសោកស្តាយបំផុតចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ស្តីពីការជំនុំជម្រះក្តីប្រឆាំងនិងជនល្មើសច្បាប់នៅកម្ពុជា

    ព្រឹទ្ធសភាកម្ពុជា សម្តែងនូវការខកចិត្តនិងសោកស្តាយបំផុតចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ស្តីពីការជំនុំជម្រះក្តីប្រឆាំងនិងជនល្មើសច្បាប់នៅកម្ពុជា

    ភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការខកចិត្តនិងសោកស្តាយបំផុតចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្តីពីការជំនុំជម្រះក្តីប្រឆាំងនិងជនល្មើសច្បាប់នៅកម្ពុជា (២០២១/២៥៧៩(RSP)) ។ សេចក្តីសម្រេចនេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ មានចរិតលំអៀង និងក្រោមហេតុផលនយោបាយ និងលើកទឹកចិត្តឱ្យក្រុមឧក្រិដ្ឋជនប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបម្រើ របៀបវារៈនយោបាយរបស់បរទេសប្រឆាំងជាតិឯង។ ការទាមទារឱ្យទម្លាក់ការចោទប្រកាន់លើជនជាប់ចោទ និងលុបចោលការផ្តន្ទាទោស និងការកាត់ទោសជនល្មើសដោយតុលាការកម្ពុជា គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ និងជាការរំលោភលើឯករាជ្យភាពរបស់តុលាការកម្ពុជា ដែលមិនអាចជ្រៀតជ្រែកបានជាដាច់ខាត។ ការជំនុំជម្រះក្តីលើបុគ្គលដែលជាអតីតមេដឹកនាំ និងសកម្មជនប្រឆាំង ព្រមទាំងមន្រ្តីសង្គមស៊ីវិលដែលបានរំលោភបំពានច្បាប់កន្លងមក ត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានអង្គហេតុ(ភស្តុតាងរឹងមាំ) និងស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ សិទ្ធិរបស់ជនជាប់ចោទក្នុងការការពារខ្លួន នីតិវិធីសវនាការប្រព្រឹត្តទៅត្រឹមត្រូវ ធានាយ៉ាងពេញលេញដោយច្បាប់ ហើយការជំនុំជម្រះត្រូវបានធ្វើឡើងជាសាធារណៈ ដោយមានវត្តមានមេធាវីការពារចុងចោទ អង្គទូត និងអង្គការសង្គមស៊ីវិល នៅក្នុងបន្ទប់សវនាការ។ ដូចគ្នាទៅនឹងប្រទេសប្រជាធិបតេយ្យដទៃទៀតដែរ ការអនុវត្តច្បាប់ទៅលើបុគ្គលដែលប្រើប្រាស់សិទ្ធិសេរីភាពហួសដែនកំណត់ដោយច្បាប់ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ មិនត្រូវចាត់ទុកជាការរឹតត្បិតខាងនយោបាយ ឬលំហប្រជាធិបតេយ្យនោះទេ។ ព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបន្តគោរពគោលការណ៍នីតិរដ្ឋ ប្រជាធិបតេយ្យ សេរីពហុបក្ស និងធានានូវការអនុវត្តសិទ្ធិសេរីភាពទាំងឡាយ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងសុខុមាលភាពរបស់ប្រជាជន ៕ ដោយ /…

  • ព្រះមហាក្សត្រ ស្តេចយាង បំពេញព្រះរាជទស្សនកិច្ច ទីកន្លែង សមាជលើកទី១ នៃបក្សកុម្មុយនិស្តចិន នៅទីក្រុងសៀងហៃ

    ព្រះមហាក្សត្រ ស្តេចយាង បំពេញព្រះរាជទស្សនកិច្ច ទីកន្លែង សមាជលើកទី១ នៃបក្សកុម្មុយនិស្តចិន នៅទីក្រុងសៀងហៃ

    ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ច ទៅកាន់ទីកន្លែងកំណើត នៃបក្សកុម្មុយនិស្តចិន ពោល គឺជាទីតាំង ដែលត្រូវបានប្រារព្ធឡើងដោយសម្ងាត់ នូវសមាជបក្ស លើកទី១ នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩២១ ។ យោងតាមបណ្តាញសង្គមហ្វេសបុក Royal du Cambodge ការយាងបំពេញព្រះរាជទស្សនកិច្ច ទៅកាន់ទីកន្លែងកំណើត នៃបក្សកុម្មុយនិស្តចិន ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ។ ទីតាំងនេះ សមាជជាតិលើកដំបូង របស់បក្សកុម្មុយនិស្តចិន បានបើកនៅទីនេះ មានតំណាងសរុប ១៣នាក់ មកពីអង្គការបក្សកុម្មុយនិស្ត ៧ បានចូលរួមកិច្ចប្រជុំរបស់ពួកគេ តំណាងឱ្យសមាជិកគណបក្ស ជាង៥០នាក់ នៅទូទាំងប្រទេស ។ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជឱង្ការ នាសវនាការជាមួយ ឯកឧត្តម Li Qiang លេខាធិការ…

  • រដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយឥតសំណងជិត៥០ម៉ឺនដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ

    រដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយឥតសំណងជិត៥០ម៉ឺនដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ

    រដ្ឋាភិបាលជប៉ុននៅថ្ងៃទី១៧ ខែមីនា បានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ជំនួយឥតសំណងគូសាណូណិ នូវថវិកាសរុបចំនួន ៤៨ម៉ឺន៣ពាន់២០៤ដុល្លារអាមេរិកដល់កម្ពុជា។ ជំនួយនោះ សម្រាប់គម្រោងការតម្លើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុលនៅក្នុងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង, ការសាងសង់អគារសម្ភពមួយកន្លែងនៅក្នុងមណ្ឌលសុខភាពទួលក្នុងខេត្តមណ្ឌលគិរី, ការសាងសង់អគារផ្នែកជម្ងឺសម្រាកពេទ្យមួយកន្លែងនៅក្នុងមណ្ឌលសុខភាពឆែបក្នុងខេត្តព្រះវិហារ, ការផ្តល់រថយន្តគ្លីនិកចល័តមួយគ្រឿងក្នុងខេត្តសៀមរាប និងការបំពាក់បរិក្ខារវិជ្ជសាស្រ្តនៅក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាមក្នុងខេត្តព្រះសីហនុ។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងប្រាំបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយពីចម្ងាយដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីដ-១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា លោកជឿជាក់ថាជំនួយឥតសំណងទាំងនោះ នឹងជួយកែលម្អគុណភាពជីវិតសម្រាប់ប្រជាជន នៅក្នុងទីតាំងគម្រោងនីមួយៗ៕

  • កម្ពុជា មានការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់ សភាអឺរ៉ុប ស្តីពីការជំនុំជម្រះក្តីប្រឆាំងនឹងជនល្មើសច្បាប់ នៅកម្ពុជា

    កម្ពុជា មានការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់ សភាអឺរ៉ុប ស្តីពីការជំនុំជម្រះក្តីប្រឆាំងនឹងជនល្មើសច្បាប់ នៅកម្ពុជា

    សេចក្តីថ្លែងការណ៍របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់ សភាអឺរ៉ុប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្តីពីការជំនុំជម្រះក្តីប្រឆាំងនឹងជនល្មើសច្បាប់ នៅព្រះរាជាណាចក្រ កម្ពុជា (២០២១/២៥៧៩(RSP)។

  • ទីតាំង២១កន្លែងទៀត ត្រូវបានរដ្ឋបាលរាជ​ធានីភ្នំ​ពេញ បើកដំណើរការឡើងវិញ

    ទីតាំង២១កន្លែងទៀត ត្រូវបានរដ្ឋបាលរាជ​ធានីភ្នំ​ពេញ បើកដំណើរការឡើងវិញ

    ភ្នំពេញ៖ ទីតាំងចំនួន ២១កន្លែងទៀត ក្នុងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាឲ្យបើកឡើងវិញហើយ ក្រោយទីតាំងទាំងនោះបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់។ នេះបើយោងតាមតារាងទីតាំង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ថទន្ទឹមនឹងអនុញ្ញាឲ្យបើកឡើងវិញនូវទីតាំងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឲ្យរដ្ឋបាលខណ្ឌ ធ្វើកំណត់ហេតុជាមួយម្ចាស់ទីតាំង ដោយគោរពតាមលក្ខខណ្ឌ ៣ដូចខាងក្រោម៖ ១៖ គោរពតាមវិធានការ ៣ការពារ និង៣កុំ២៖ អនុវត្តវិធានការក្រសួងសុខាភិបាល៣៖ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច គ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់មេរោគកូវីដ១៩។ កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុន ដែលបង្ខំឲ្យទីតាំងជាច្រើន ត្រូវបានបិទជាបណ្តោះអាសន្ន ក្នុងន័យទប់ស្កាត់ការរីករាលដាលជំងឺនេះ។ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៤៣០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨១៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៩នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕