-
កម្ពុជាស្វាគមន៍ និងរំពឹងទុកបីចំណុចពីអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សថ្មី ក្នុងកិច្ចសហការលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា

លោកសាស្រ្តាចារ្យ Vitit Muntarbhorn ជាជនជាតិថៃ ត្រូវបានតែងតាំងជាផ្លូវការ ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទី៧ នៅថ្ងៃទី២៤មីនាឆ្នាំ២០២១ បន្ទាប់ពីលោកស្រី Rhona Smith ។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន នៅថ្ងៃទី២៥មីនាឆ្នាំ២០២១ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងរំពឹងទុកបីចំណុច ពីអ្នករាយការណ៍ពិសេសថ្មីនោះ ក្នុងកិច្ចសហការលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា។ លោកបានបញ្ជាក់ថា ចំណុចទី១ អាចធ្វើកិច្ចសហការបានប្រកបដោយភាពស្មោះត្រង់ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា រួមមាន រដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៊ីវីល ព្រមទាំងក្រុមដែលមាននិន្នាការប្រឆាំងផងដែរ។ ចំណុចទៅ២ ធ្វើការសិក្សា ស្រាវជ្រាវ វិភាគ វាយតម្លៃ ធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្រកបដោយវិជ្ជាជីវៈ ក្នុងនាមជាអ្នកស្រាវជ្រាវ និងជំនាញការឯករាជ្យ ជាជាងជាអ្នកនយោបាយ និងត្រូវផ្អែកទៅលើទិដ្ឋភាពបច្ចេកទេសនៃសិទ្ធិ ស្ថានភាពជាក់ស្តែង និងបរិបទរបស់កម្ពុជាផងដែរ ជាជាងផ្អែកលើរបៀបវារៈនិងនិន្នាការនយោបាយផ្ទាល់ខ្លួន និងចំណុចទី៣ អនុវត្តបានត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនដែលតម្រូវដោយអណត្តិនៃអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់នូវគោលការណ៍និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស អព្យាក្រឹត្យភាពផ្នែកនយោបាយ ការគោរពគ្នាទៅវិញទៅមក ការគោរពនូវអធិបតេយ្យភាពរបស់រដ្ឋ និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ៕
-
សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសឱ្យលោកជំទាវ ធាវ ឡេ ឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីថ្មី ប្រចាំព្រះរាជាណា ចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ ធាវ ឡេ ឈិង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណា ចក្រកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវ សម្តេចមាន ជំនឿជឿជាក់ថា លោកជំទាវ ឯកអគ្គ រដ្ឋទូតនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងសិង្ហបុរីឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ ក្នុងឱកាសនោះ លោកជំទាវ…
-
KOICA ផ្តល់ថវិកា ៧លានដុល្លារ ដល់ក្រសួងអប់រំ លើកកម្ពស់សមត្ថភាព អប់រំបច្ចេកវិទ្យាព័ត៌មាន

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ហិរញ្ញប្បទានចំនួន ៧លានដុល្លារសហរដ្ឋអាមេរិក ជួយលើកកម្ពស់សមត្ថភាពការអប់រំបច្ចេកវិទ្យាពត៌មានវិទ្យានៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត និងសាលាមធ្យមសិក្សាបឋមភូមិនៅប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលថវិកាជំនួយនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រវាង ប្រធានកយកាប្រចាំប្រទេសកម្ពុជា លោក Rho Hyunjun និង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តាមប្រព័ន្ធវីដេអូ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA បានបញ្ជាក់ថា គម្រោងនេះផ្តោតសំខាន់លើការចូលរួមចំណែករបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់គុណវុឌ្ឍិគ្រូឧទ្ទេស និងគ្រូបង្រៀន ក្នុងការអប់រំបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត និងសាលាមធ្យមសិក្សាបឋមភូមិនៅខេត្តកំពង់ចាម ព្រៃវែង តាកែវ និងកណ្តាល។ តាមរយៈគម្រោងនេះ KOICA នឹងផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតដល់គ្រូឧទ្ទេស ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា សៀវភៅសិក្សាកុំព្យូទ័រ បំពាក់កុំព្យូទ័រ និង កែលម្អបន្ទប់សម្រាប់បង្រៀនកុំព្យូទ័រនៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត និងសាលាមធ្យមសិក្សាបឋមភូមិទាំង៤ខេត្ត។ លោក Rho Hyunjun បានគូសបញ្ជាក់ថា «KOICA សង្ឈឹមថា គម្រោងនេះនឹង ធ្វើអោយប្រសើរឡើងលើការអប់រំបច្ចេកវិទ្យាព័ត៌មានវិទ្យានៅប្រទេសកម្ពុជា…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបប្រជុំ ជាមួយ មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ

នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ តបតាមសំណើរបស់សមភាគីនៃសាធារណរដ្ឋកូរ៉េ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារតាមរយៈប្រព័ន្ធ Video Teleconferencing (VTC) ជាមួយនាយឧត្តមសេនីយ៍ Nam Yeongshin មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េថ្មី ដែលទើបឡើងកាន់តំណែងបន្តពី នាយឧត្តមសេនីយ៍ Suh Wook បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីរក្សាការផ្សារភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ ជាពិសេសក្នុងស្ថានភាពលំបាក ដែលជំងឺកូវីដ-១៩ នៅកំពុងបន្តរាតត្បាតពិភពលោកនៅឡើយ។ ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ Nam Yeongshin បានសម្តែងនូវការពេញចិត្ត និងអរគុណចំពោះឆន្ទៈរួមក្នុងការបន្តថែរក្សាពូនជ្រំទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ លើមូលដ្ឋាន និងទិសដៅដែលអតីតមេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ រៀបចំបានផ្តួចផ្តើមជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាការឆ្លើយតប ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណចំពោះការជួយឧបត្ថម្ភគាំទ្ររបស់សមភាគីនៃសាធារណរដ្ឋកូរ៉េ…
-
លោកអ្នក បញ្ឈប់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារដែរឬទេ? សូមផ្តល់ព័ត៌មានតាមអនឡាញ

ភ្នំពេញ៖ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារជាទង្វើខុសច្បាប់ ហើយក៏ជាក្តីបារម្ភមួយនៅក្នុងសង្គមកម្ពុជា ដែលគេកំពុងរួមគ្នាដើម្បីទប់ស្កាត់ផងដែរ។ អង្គការសកម្មភាពដើម្បីកុមារ ហៅកាត់ថា Aple បានបង្កើត បណ្តាញរាយការណ៍តាមអនឡាញមួយ ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋរាយការណ៍ពីទង្វើកេងប្រវ័ញ្ចផ្លូវភេទលើកុមារនេះ ដើម្បីចូលរួមទប់ស្កាត់បានទាន់ពេលវេលា។ លោកអ្នកអាចរាយការណ៍ព័ត៌មាន នៃសកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ដោយវិធីងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុត។ លោកអ្នកអាចរាយការណ៍ព័ត៌មាន នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមវិធីដូចខាងក្រោម៖ ១៖ ចូលទៅកាន់គេហទំព័រ internethotlinecambodia.org ២៖ ចុចលើប៊ូតុង Report Abuse ៣៖ ជ្រើសរើសទម្រង់នៃការរំលោភបំពាន និងបំពេញទម្រង់បានត្រឹមត្រូវ រួចចុចបញ្ជូនជាការស្រេច។ សូមបញ្ជាក់ថា រាល់សេចក្តីរាយការណ៍របស់អស់លោកអ្នកត្រូវបានរក្សាយ៉ាងសម្ងាត់បំផុត៕
-
សម្ដេចតេជោ ប្រាប់ទូតថ្មីសង្ហបុរី ថា កូវីដ-១៩ បានបំផ្លាញយើងគ្រប់គ្នា តែយើងត្រូវបន្ត ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ តាមបែបគន្លងតាមថ្មី

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកជំទាវ ទាវ ឡាយចេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កូវីដ-១៩ បានបំផ្លាញយើងគ្រប់គ្នា, បាន ដាក់គម្លាតឲ្យយើងនៅឆ្ងាយពីគ្នា តែទោះជាយ៉ាងណា យើងត្រូវតែជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើងទាំងពីរ ដែលបានចុះហត្ថលេខារួចហើយនោះ ដោយអនុវត្តន៍ការងារនេះតាមបែបគន្លងតាមថ្មី ។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបថា លោកជំទាវ ទាវ ឡាយចេង បានគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ថា លោកជំទាវ ពិតជាមានកិត្តិយសណាស់ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់សិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនោះ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសម្ដេចតេជោ ដែលបានទទួល លោកជំទាវ ទោះបីសម្ដេចតេជោ មានកម្មវិធីមមាញឹកយ៉ាងណាក៏ដោយ។ ជាមួយគ្នានោះដែរ លោកជំទាវ ក៏បានគោរពសំដែងនូវការ…
-
ក្រសួងអប់រំសម្រេចបិទសាលារៀនទាំងអស់ នៅទូទាំងប្រទេស ប៉ុន្តែអាចបន្តរៀនតាមអនឡាញ

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភាដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ តាមប្រព័ន្ឋវីដេអូ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អនុប្រធាន ICAPP និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ជាមួយនឹងឯកឧត្តម ចូហ្សេ ដឺវេណេស្សា (Hon. Jose de Venecia) ប្រធានស្ថាបនិកអង្គការ ICAPP និងជាសហប្រធានស្ថាបនិក ACC និងឯកឧត្តម ចូរប៉ីយ៉ុងចេ (Hon. Cho-byuong Jae) អគ្គលេខាធិការ ICAPP បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ ក្រោមប្រធានបទស្តីពី ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍ដើម្បីវិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នៅវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលផ្សាយចេញពីសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអគ្គនាយក ACC។ សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់លើផ្នែកវប្បធម៌នេះ មានគោលបំណងប្រមូលផ្តុំនូវអ្នកជំនាញវប្បធម៌ ថ្នាក់ដឹកនាំគំនិត និងអ្នកធ្វើគោលនយោបាយ…
-
មូលប្បទានបត្រជាទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ដែលជាជំនួយសប្បុរសធម៌ថៃ ជូនកម្ពុជា

-
ស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិកអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នគ្រាដែលមានអំពើហឹង្សាកើតមានច្រើនលើជនជាតិអាស៊ី

យោងតាមសសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកនៅថ្ងៃទី១៨មីនាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅសហរដ្ឋអាមេរិកថា ស្ថានទូតបានកត់សម្គាល់នូវព័ត៌មានស្ដីពីការកើនឡើងនៃករណីហិង្សាមកល់ពលរដ្ឋអាស៊ី និងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ដែលបានកើតឡើងនៅតំបន់មួយចំនួនក្នុងសហរដ្ឋអាមេរិក គួរឲ្យព្រួយបារម្ភ។ ស្ថានទូត បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រកាន់យកការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះករណីអំពើហិង្សា ហើយក្នុងករណីទទួលរង ឬមើលឃើញហេតុការណ៍ហិង្សាណាមួយកើតឡើង សូមរាយការណ៍អំពីករណីនោះទៅប៉ូលីស ឬអាជ្ញាធរមូលដ្ឋាន នៅសហរដ្ឋអាមេរិក។ ជាមួយគ្នានោះ ស្ថានទូតក៏បានបញ្ជាក់ដែរថា ក្នុងករណីត្រូវការអន្តរាគមន៍របស់ស្ថានទូត អាចទំនាក់ទមនងតាមរយៈលេខទូរសព្ទ័ ២០២ ៧២៦ ៧៧៤២ ឬ២០២ ៩៩៧ ៧០៣១ ស្ថានទូតនឹងខិតខំរួមចំណែកដោះស្រាយតាមគ្រប់លទ្ធភាពរបស់ស្ថានទូត។ ដោយ កឹម ទៀង