Category: សង្គមកិច្ច

  • សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជានឹង​បើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ

    សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជានឹង​បើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានប្រមាណ ១លានដូសក្នុងរយៈពេលមួយខែ។ ផែនការពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់តាមសារសំឡេងមួយនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងត្រូវខិតខំចាក់ក្នុងកម្រិត១លាននាក់ក្នុងមួយខែ។ ប្រសិនបើវ៉ាក់សាំងមកច្រើនជាងនេះ យើងអាចចាក់លើសពីនេះ»។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីរការរៀបចំ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះផងដែរ។ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ សម្តេចនឹងបញ្ជូនក្រុមគ្រូពេទ្យពីថ្នាក់ជាតិ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនក្រុមផង ចុះជួយអន្តរាគមន៍ និងជួយការចាក់នៅតាមបណ្តាខេត្ត។ សម្តេចតេជោ ក៏បានណែនាំឱ្យខេត្តនីមួយៗរកគ្រូពេទ្យដែលមិនជាប់ភារកិច្ចរឿងព្យាបាលជំងឺទូទៅ ក៏ដូចជាគ្រូពេទ្យស្ម័គ្រចិត្តនៅតាមពេទ្យឯកជននានា មកហ្វឹកហាត់ ដើម្បីជួយការងារចាក់វ៉ាក់សាំងនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អភិបាលខេត្តទាំងអស់ ឱ្យរ៉ាប់រងការស្នាក់នៅរបស់គ្រូពេទ្យ ដោយស្វែងរកកិច្ចសហការជាមួយម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ជាដើម។ ដោយឡែកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ទទួលបន្ទុកចំណាយលើការធ្វើដំណើរ និងហូបចុក។ សូមបញ្ជាក់ការប្រកាសដាក់ចេញផែនការពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩នេះ បានធ្វើឡើងក្រោយពេលកម្ពុជា ទិញបានវ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ១.៥លានដូស ដែលដឹកនាំមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ។ នៅថ្ងៃទី៣១ ខែមីនា កម្ពុជា នឹងទទួលវ៉ាក់សាំងស៊ីណូហ្វាម…

  • អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បរិច្ចាគថវិកា២លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញមន្ទីរពេទ្យ «នគរទេព»

    អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បរិច្ចាគថវិកា២លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញមន្ទីរពេទ្យ «នគរទេព»

    ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន បានបរិច្ចាគថវិកាចំនួន ២លានដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញមន្ទីរពេទ្យ «នគរទេព»។ ការបរិច្ចាគនេះបានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសទិញមន្ទីរ «នគរទេព» មកធ្វើជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា នឹងទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ បន្ទាប់ពីទិញរួចរាល់ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត៕

  • ក្រសួងអប់រំ ណែនាំពីការរឹតបន្តឹងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមអង្គភាពថ្នាក់កណ្តាល និងថ្នាក់រាជធានីខេត្ត

    ក្រសួងអប់រំ ណែនាំពីការរឹតបន្តឹងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមអង្គភាពថ្នាក់កណ្តាល និងថ្នាក់រាជធានីខេត្ត

    ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីណែនាំបន្ថែម ស្តីពីការរឹតបន្តឹងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមអង្គភាពថ្នាក់កណ្តាល និងថ្នាក់រាជធានីខេត្ត៕

  • ក្រសួងសាធារណការ ប្រកាសផ្អាកដំណើរការ​មណ្ឌល​ផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអ៊ីអន ១ និងអ៊ីអន ២ បន្ថែម១សប្តាហ៍ ទៀត

    ក្រសួងសាធារណការ ប្រកាសផ្អាកដំណើរការ​មណ្ឌល​ផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអ៊ីអន ១ និងអ៊ីអន ២ បន្ថែម១សប្តាហ៍ ទៀត

    ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូន​ដំណឹងស្តីពីការ ផ្អាកដំណើរការជាបណ្តោះអាសន្ន មណ្ឌលផ្តល់សេវាសាធារណៈ​របស់ក្រសួងនៅផ្សារ​ទំនើបអ៊ីអនម៉លទី១ និងអ៊ីអនម៉លទី២ បន្ថែម១សប្តាហ៍ ទៀត គិតចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។ នៅក្នងសេក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងទៀតថា  ស្របជាមួយគ្នានេះផងដែរ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ជីបម៉ុង ណូរ៉ូមល នឹងផ្អាកដំណើរការជា​បណ្តោះ​អាសន្ន ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ផងដែរ។ បងប្អូនប្រជាពលរដ្ឋ អាចទៅទទួលសេវាសាធារណៈនៅមណ្ឌលផ្តល់សេវាសាធារណៈ នៅក្នុងទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន(ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ)។ ព័ត៌មានលម្អិតសូមទាក់ទងទូរសព្ទលេខ៖ ១២៧៥ ៕

  • សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះ លោកស្រី មៀវ ចេង ម្ចាស់ផ្ទះជួល ១២០បន្ទប់ នៅ ខណ្ឌពោធិ៍សែនជ័យ ដែលប្រកាស បញ្ចុះថ្លៃជួល បន្ទប់ ៥០% ដល់កម្មករ-អ្នកជួលទាំងអស់ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩

    សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះ លោកស្រី មៀវ ចេង ម្ចាស់ផ្ទះជួល ១២០បន្ទប់ នៅ ខណ្ឌពោធិ៍សែនជ័យ ដែលប្រកាស បញ្ចុះថ្លៃជួល បន្ទប់ ៥០% ដល់កម្មករ-អ្នកជួលទាំងអស់ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតថ្លែងអំណរគុណជូនចំពោះលោកស្រី មៀវ ចេង ម្ចាស់ផ្ទះជួល ១២០បន្ទប់ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែបានប្រកាសបញ្ចុះថ្លៃជួលបន្ទប់ ៥០% ដល់កម្មករ-កម្មការនី និងអ្នកជួលបន្ទប់ទាំងអស់ ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩នេះ។ តាមរយៈលិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះលោកស្រី មៀវ ចេង ដែលមានសមានចិត្តជួយសម្រាលបន្ទុកជូនបងប្អូនជាកម្មករ កម្មការនី ព្រមទាំងអ្នកជួលបន្ទប់ទាំងអស់មានចំនួន ១២០ បន្ទប់ ដោយបញ្ចុះតម្លៃ ៥០ ភាគរយ ដែលមានទីតាំងស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់មានការជូនដំណឹងជាថ្មីអំពីស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលប្រទេសយើងកំពុងប្រឈមមុខទប់ទល់នឹងវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩»។ លោកស្រី មៀវ ចេង បានឱ្យដឹងថា ការសម្រេចបញ្ចុះថ្លៃជួលបន្ទប់នេះ ត្រូវបានធ្វើឡើងក្រោយពីមានការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីលើកទឹកចិត្តឱ្យម្ចាស់ផ្ទះជួល ឬបន្ទប់ជួលនៅទូទាំងប្រទេសកម្ពុជា ចូលរួមជួយសម្រាលបន្ទុករបស់កម្មករ-កម្មការនី ក៏ដូចជាអ្នកជួលផ្ទះ…

  • ផ្សាររាត្រី រាជធានីភ្នំពេញ បញ្ចុះតម្លៃតូប៥០ភាគរយ ជូនអាជីវកររយៈពេល៣ខែ ដោយសារស្ថានភាព​កូវីដរីក​រាលដាល

    ផ្សាររាត្រី រាជធានីភ្នំពេញ បញ្ចុះតម្លៃតូប៥០ភាគរយ ជូនអាជីវកររយៈពេល៣ខែ ដោយសារស្ថានភាព​កូវីដរីក​រាលដាល

    ភ្នំពេញ៖  បើតាមសេចក្ដីជូនដំណឹង របស់ការិយាល័យរដ្ឋបាលផ្សាររាត្រីរាជធានីភ្នំពេញឲ្យដឹងថា គណៈកម្មការផ្សាររាត្រី រាជធានីភ្នំពេញ បានប្រកាសបញ្ចុះតម្លៃ៥០ភាគរយ ជូនអាជីវកររយៈពេល៣ខែ គិតចាប់ពីខែមេសា ឆ្នាំ២០២១តទៅ។ ក្នុងសេចក្ដីជូនដំណឹងនេះ គណៈកម្មការផ្សាររាត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ *ទី១៖ ក្រុមហ៊ុនសម្រេចបញ្ចុះតម្លៃតូប ៥០ភាគរយ ជូនបងប្អូនអាជីវកររយៈពេល៣ខែសិន គិតចាប់ពីខែមេសា ឆ្នាំ២០២១នេះតទៅ។ ក្រោយការចុះជូនរយៈពេល៣ខែនេះរួច ក្រុមហ៊ុននឹងពិនិត្យលើស្ថានភាពជាក់ស្ដែងបន្ដទៀត។ *ទី២៖ ក្រុមហ៊ុនសម្រេចផ្អាកការប្រគុំតន្ដ្រីបណ្ដោះអាសនុ្ន រហូតដល់ស្ថានភាពកូវីដ១៩ មានភាពប្រសើរឡើងវិញ។ គួរជម្រាបថា ផ្សាររាត្រីរាជធានីភ្នំពេញ ជាផ្សារទី២ហើយ ក្នុងរាជធានីភ្នំពេញ ដែលបានប្រកាសបញ្ចុះតម្លៃថ្លៃតូបជូនអាជីវករ ខណៈផ្សារដើមគរ ជាផ្សារដំបូងគេដែលប្រកាសមិនយកថ្លៃឈ្នួលទាំងអស់តែម្ដង តូបចំនួន១២០តូប រហូតស្ថានភាពកូវីដ១៩ ស្ងប់ស្ងាត់ និងល្អប្រសើរឡើងវិញ ដើម្បីសម្រួលដល់ការលំបាករបស់អាជីវករ៕

  • សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ជំនួយថវិកា​១០៧០លានរៀល និងសម្ភារៈបន្ថែមទៀត​ដល់បណ្តាខេត្តកម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក

    សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ជំនួយថវិកា​១០៧០លានរៀល និងសម្ភារៈបន្ថែមទៀត​ដល់បណ្តាខេត្តកម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក

    ភ្នំពេញ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបន្តផ្តល់ជំនួយថវិកាចំនួន១០៧០លានរៀល រួមទាំងសម្ភារៈឃីតមួយចំនួនទៀត ដល់បណ្តាខេត្តនានារបស់កម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក។ លោកជំទាវ បានបន្តថា សម្រាប់ជំនួយនេះ មានខេត្តចំនួន១៥ ទទួលបានថវិកាសរុបចំនួន១០៧០លានរៀល និងខេត្តចំនួន១២ ទទួលបានសម្ភារៈឃីត សម្រាប់ត្រៀមរៀបចំធ្វើចត្តាឡីស័ក ពីថ្ងៃទី២៨ ខែមីនានេះ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១៕

  • លោកអ្នកអាចទាញយកកម្មវិធី Khmer Vacc ដើម្បីដឹងពីការចាក់វ៉ាក់សាំង

    លោកអ្នកអាចទាញយកកម្មវិធី Khmer Vacc ដើម្បីដឹងពីការចាក់វ៉ាក់សាំង

    សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រងកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ KhmerVacc លោកអ្នកអាចទាញយកកម្មវិធី Khmer Vacc តាមរយៈគេហទំព័រ cambodia-vaccine.gov.kh។

  • អភិបាលខេត្តកណ្តាល នាំយកអំណោយកាក​បាទ​ក្រហម​ខេត្ត ប្រគេនដល់វត្តសុវណ្ណវារី ហៅវត្តព្រែក​តាទែន

    អភិបាលខេត្តកណ្តាល នាំយកអំណោយកាក​បាទ​ក្រហម​ខេត្ត ប្រគេនដល់វត្តសុវណ្ណវារី ហៅវត្តព្រែក​តាទែន

    ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមន្ត្រីរាជការ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បាននាំយកអំណោយមនុស្សធម៍ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តខេត្តកណ្ដាល រួមមាន៖ អង្ករ ១០០ប៉ាវ ស្មើនឹង៥០០០kg មី ៦០កេស ទឹកត្រី ២០យូរ ទឹកស៊ីអ៉ីវ ២០យូរ ត្រីខ ៥០យូរ ទឹកសុទ្ធ ១០០កេស អាកុល ៦០លីត្រ ម៉ាស ២៥០០បន្ទះ និងថវិកា ១០លានរៀល មកប្រគេនដល់វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ដើម្បីជាការជួយសម្រួលដល់ការផ្គត់ផ្គង់នូវចង្ហាន់សម្រាប់ព្រះសង្ឈ ក្នុងស្ថានភាពដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិជំងឺកូវីដ-១៩។ បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញចូលរួមក្នុងចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្ដាល និងជាព្រះគ្រូចៅអធិការ វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន គម្រប់ខួប៦៧ ឈានចូល ៦៨ព្រះវស្សាផងដែរ។ ក្នុងពិធីនោះ ឯកឧត្តមអភិបាលខេត្ត…

  • សមាគមទូតមិត្តភាពវប្បធម៌កូរ៉េ ផ្តល់ ពានរង្វាន់​ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១ ដល់ ឯកឧត្តម ឡុង ឌីម៉ង់

    សមាគមទូតមិត្តភាពវប្បធម៌កូរ៉េ ផ្តល់ ពានរង្វាន់​ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១ ដល់ ឯកឧត្តម ឡុង ឌីម៉ង់

    កូរ៉េ៖ សូមចូលរួមអបអរសាទរជូនចំពោះឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម ទទួលបាន «ពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១» ពីសមាគមទូតមិត្តភាពវប្បធម៌កូរ៉េ។