-
សិក្ខាសាលាស្តីពី«ទំនាក់ទំនងសហរដ្ឋអាមេរិក-អាស៊ីអាគ្នេយ៍ ក្រោមរដ្ឋបាលលោក Joe Biden»

វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយមូលនិធីអាស៊ី (The Asia Foundation) នឹងរៀបចំសិក្ខាសាលាស្តីពី «ទំនាក់ទំនងសហរដ្ឋអាមេរិក-អាស៊ីអាគ្នេយ៍ ក្រោមរដ្ឋបាលលោក Joe Biden» នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០ – ១០:៣០ នាទីព្រឹក (ម៉ោងនៅកម្ពុជា) តាមប្រព័ន្ធវីដេអូ ZOOM ។ សិក្ខាសាលានេះមានគោលបំណងស្វែងរកនូវភាពបន្ស៊ីគ្នារវាងទស្សនវិស័យរបស់អ្នកជំនាញភូមិសាស្ត្រនយោបាយនៅកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីត្រៀមខ្លួនសម្រាប់តួនាទី និងការចូលរួមដ៏កាន់តែសំខាន់ឡើងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ជាពិសេសសម្រាប់ការធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ ២០២២ របស់កម្ពុជា។ កិច្ចពិភាក្សានេះ នឹងធ្វើការសម្របសម្រួលដោយ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យ អាស៊ី និងមានការចូលរួមពីអ្នកជំនាញដ៏លេចធ្លោចំនួន ០៣រូប គឺ៖ លោក John Brandon នាយកជាន់ខ្ពស់ នៃកម្មវិធីទំនាក់ទំនងអន្តរជាតិនៃមូលនិធិអាស៊ី លោក Alexander Feldman ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងបណ្ឌិត…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសវនាការជាមួយ ឯកអគ្គរដ្ឋទូតថ្មី ប្រទេសសឹង្ហបុរី

បន្ទាប់ពីទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតថ្មី ប្រទេសហ្វីលីពីន ប្រចំានៅព្រះរាជាណាចក្រកម្ពុជារួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានអនុញ្ញាតិឱ្យ លោកជំទាវ ទេវ ឡាយឆេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសឹង្ហបុរី ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា បន្តទៀត។ សម្តេចបានគំាទ្រនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកជំទាវ ឯកអគ្គរដ្ឋទូត និងចាត់ទុកបេសកកម្មការទូតរបស់លោកជំទាវ នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែក លើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទំាងពីរ ដែលមានស្រាប់ ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជា-សឹង្ហបុរី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៦៥ ហើយកម្ពុជាសិ្ថតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលស្គាល់ឯករាជ្យរបស់សឹង្ហបុរី។ សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជានិងសឹង្ហបុរី លើវិស័យៈ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ បច្ចេកទេស…
-
បន្លែសុវត្ថិភាពសំដៅដល់បន្លែដែលឆ្លងកាត់ការដាំដុះតាមបច្ចេកទេសត្រឹមត្រូវ

បន្លែសុវត្ថិភាពសំដៅដល់បន្លែដែលឆ្លងកាត់ការដាំដុះតាមបច្ចេកទេសត្រឹមត្រូវ និងមានសុវត្ថិភាពក្នុងការបរិភោគ ខុសប្លែកពីការដាំដុះតាមប្រពៃណី ប្រើប្រាស់ជាតិគីមី។ តាមរយៈការដាំដុះបន្លែសុវត្ថិភាព បានធ្វើឲ្យកសិករមួយចំនួននៅខេត្តពោធិ៍សាត់ អាចរកចំណូលកាន់តែប្រសើរជាងមុន ដោយមិនចំបាច់ចំណាកស្រុក ដែលអាចប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ៕
-
ទណ្ឌិតនឹងលើកលែងទោសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

-
អភិបាលរងក្រុងស្វាយរៀងម្នាក់ កើតជំងឺកូវីដ១៩ និងបានប៉ះពាល់មនុស្សជាង ១០០នាក់ផ្សេងទៀត

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ឈ្មោះ សរ សុដានី អាយុ៣៩ឆ្នាំ មានតួនាទីអភិបាលរងក្រុងស្វាយរៀង រស់នៅក្រុងស្វាយរៀង និងការប៉ះពាល់ប្រជាពលរដ្ឋផ្សេងទៀត នៅក្នុងខេត្តស្វាយរៀង។ បើតាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្ដស្វាយរៀង បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១កន្លងមក បុរសរូបនេះបានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិចិន ២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ និងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាក ដើម្បីធ្វើតេស្ត នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ ក្រុមការងារបានស្រាវជ្រាវរកឃើញ អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយបុរសជនជាតិខ្មែរខាងលើ សរុបមានចំនួន១០៥នាក់ ស្រី២៩នាក់ ក្នុងនោះ។អ្នកប៉ះពាល់ផ្ទាល់ ៤៤នាក់ ស្រី៨នាក់ បានយកវត្ថុវិភាគសំណាកចំនួន៦នាក់ នៅសល់៣៨នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងអ្នកប៉ះពាល់ប្រយោល ៦១នាក់ ស្រី២១នាក់ ធ្វើចត្តាឡីស័កនៅតាមផ្ទះ។ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថា ខ្លួនបានប៉ះពាល់ដោយផ្ទាល់…
-
សប្បុរសជនជាតិកូរ៉េម្នាក់បានទទួលគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ ធិបឌិន្ទ ពីប្រទេសកម្ពុជា

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៣០មីនាឆ្នាំ២០២១ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ ធិបឌិន្ទ ជូនដល់ លោក Choong Hwan Noh ប្រធានក្រុមហ៊ុន BL Pharm Co. Ltd។ លោក Choong Hwan Noh កន្លងមកបានផ្តល់ជំនួយនូវថ្នាំ Vycin ចំនួន៤០កេស ស្មើនឹង១ម៉ឺនដូស និងថ្នាំសំលាប់សត្វល្អិត ១ម៉ឺនគ្រាប់ ដែលសរុបជាថវិកា ប្រមាណ១៥ម៉ឺនដុល្លារ) ជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។ លោក ឡុង ឌីម៉ង់ បានថ្លែងអំណរគុណចំពោះ លោក Choong Hwan Noh និងសហការី ដែលបានផ្តល់ជំនួយយ៉ាងច្រើនជូនដល់ប្រទេសកម្ពុជា។
-
ក្រសួងសុខាភិបាល អំពាវនាវឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ចំពោះជនបំភ្លៃព័ត៌មានថា «ឧកញ៉ា ស៊ុយ សុផាន ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ១៩»

ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលព័ត៌មានបំភ្លៃថា លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផាន អ៊ីម៉ិច បានស្លាប់ដោយសារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះស៉ីណូហ្វាម។ ការចេញមកច្រានចោលបែបនេះ បន្ទាប់ពីមានការបំភ្លៃលើ Facebook ដោយយករូបសពលោកស្រីឧកញ៉ា ស៊ុយ សុផាន និងរូបដទៃទៀតដែលបានចាក់វ៉ាក់សាំងមកដាក់ក្បែរគ្នា ដោយសរសេរខ្លឹមសារថាជាមនុស្សតែមួយ និងបានស្លាប់ដោយសារការចាក់វ៉ាក់សាំងស៉ីណូហ្វាម។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល ក្រៅពីច្រានចោលព័ត៌មានខាងលើ ក៏បានអំពាវនាវដល់សមត្ថកិច្ច ជួយស្រាវជ្រាវដើម្បីយកអ្នកបំភ្លៃព័ត៌មាននោះ ទៅចាត់ការតាមច្បាប់ផងដែរ។ លោកស្រី ឱ វណ្ណឌីន បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការផ្សាយប្រឌិតបែបនេះ។ រូបភាពអ្នកចាក់វ៉ាក់សាំងនេះ មិនមែនជារូបរបស់សពទេ សូមអ្នកប្រឌិតរឿងទាំងឡាយមានសីលធម៌ និងគុណធម៌ខ្លះផងបានទេ? សូមមើលឱ្យច្បាស់មើល តើរូបអ្នកចាក់វ៉ាក់សាំងនេះជានរណា? សូមគោរពសិទ្ធិ លោកជំទាវដែលជាម្ចាស់រូបថតចាក់វ៉ាក់សាំងពិតប្រាកដផងបានដែរទេ អស់អ្នកអគតិទាំងឡាយអើយ ល្មមឈប់បោកប្រាស់បែបនេះទៀតទៅ។ គេរកវ៉ាក់សាំងចាក់មិនបានផង ឥឡូវមានវ៉ាក់សាំងចាក់ហើយ អស់អ្នកអគតិទាំងឡាយដែលមិនចង់ចាក់ទេក៏មិនអីដែរ ទុកវ៉ាក់សាំងចាក់ជូនអ្នកដែលគេត្រូវការ ដ៏ច្រើនសន្ធឹកសន្ធាប់វិញល្អជាង។ សូមអាជ្ញាធរមានសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ផង»។ សូមជម្រាបថា…
-
អភិបាលខេត្តកំពតចុះសួរសុខទុក្ខពលរដ្ឋ និងកងកម្លាំងប្រចាំការប៉ុស្តិ៍ត្រួតពិនិត្យ នៅផ្សារត្រពាំងរពៅស្រុកទឹកឈូ

កំពត÷នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខ ប្រជាពលរដ្ឋ និងកងកម្លាំងសមត្ថកិច្ចឈរជើងប្រចាំការ នៅប៉ុស្តិ៍ត្រួតពិនិត្យផ្លូវជាតិ លេខ៣ ចំនុចផ្សារត្រពាំងរពៅស្ថិតក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ជាប់ព្រំប្រទល់រវាងស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងខេត្តកំពត។ តាមរយៈរបាយការណ៍ របស់លោក នាក់ សុវណ្ណរី អភិបាលស្រុកទឹកឈូ បានឲ្យដឹងថា ចាប់ពីថ្ងៃដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅថ្ងៃទី ៥ ខែមីនា រហូតដល់ថ្ងៃទី ២៨ខែមីនា ឆ្នាំ២០២១នេះ ។ ប្រជាពលរដ្ឋធ្វើដំណើរពីខេត្តព្រះសីហនុ មានចំនួន១២៩០នាក់ ស្រី៥០១នាក់ ប៉ុណ្ណោះ ហើយតាមការសាកសួរពួកគាត់បានត្រឡប់មកលំនៅដ្ឋានវិញ ហើយមិនមានករណីអ្វីគួរឲ្យកត់សំគាល់ទេ ។ឯកឧត្តមជាវ តាយអភិបាលខេត្ត បានកោតសរសើរដល់ក្រុមការងារត្រួតពិនិត្យនៅប៉ុស្តិ៍ត្រពាំងរពៅ និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទឹកឈូ ដែលបានយកចិត្តទុកដាក់អនុវត្ត បំពេញតួនាទីភារកិច្ច ក្នុងការត្រួតពិនិត្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តព្រះសីហនុមកកាន់ខេត្តកំពតមានលក្ខណៈល្អប្រសើរ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែន ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ ដើម្បីរួមគ្នា បង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលបច្ចុប្បន្នខេត្តព្រះសីហនុបាននិងកំពុងបន្តឆ្លងជាបន្តបន្ទាប់នូវជំងឺកាចសាហាវនេះនេះ ។ឯកឧត្តមជាវតាយក៏បានធ្វើការណែនាំដល់អាជ្ញាធរឃុំស្រុកនិងកងកម្លាំង ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការត្រួតពិនិត្យនៅតាមចំណុចផ្សេងទៀត រវាងព្រំប្រទល់ ខេត្តព្រះសីហនុ និងខេត្តកំពតឲ្យបានកាន់តែប្រសើរ…
-
រដ្ឋបាលខេត្តកំពត បង្ហាញប្រវត្តិអ្នកកើតជំងឺកូវីដ១៩ម្នាក់ និងប៉ះពាល់មនុស្សជិត៣០នាក់

កំពត៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញពីប្រវត្តិធ្វើដំណើររបស់អ្នកកើតជំងឺកូវីដ១៩ លើស្ដ្រីម្នាក់អាយុ៣២ឆ្នាំ ដែលបានទៅដល់ខេត្តរបស់ខ្លួន និងប៉ះពាល់មនុស្សទាំងផ្ទាល់ និងប្រយោល ចំនួន២៨នាក់។ ក្នុងសេចក្ដីជូនដំណឹងនោះ រដ្ឋបាលខេត្ត បានគូសបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩នេះ បានទៅដល់ខេត្តកំពត នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដោយជិះរថយន្ដផ្ទាល់ខ្លួន ដែលមានអ្នករួមដំណើរចំនួន៤នាក់។ ក្នុងនោះ ពួកគេបានធ្វើដំណើរទៅសម្រាកនៅចំការស្ថិតក្នុងភូមិម៉ាក់ប្រាង្គ ឃុំស្នំប្រាំពីរ ស្រុកទឹកឈូ។ មនុស្សដែលប៉ះពាល់ផ្ទាល់ចំនួន១៥នាក់ បានយកសំណាក៥នាក់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ប៉ុន្ដែលទ្ធផលអវិជ្ជមាន និងបានបន្ដធ្វើចត្តាឡីស័កនៅចំការទឹកឈូ។ ដោយឡែក អ្នកប៉ះពាល់ប្រយោលចំនួន១៣នាក់ កំពុងតាមដានសុខភាព និងធ្វើចត្ដាឡីស័កនៅតាមផ្ទះ។ រដ្ឋបាលខេត្តកំពត ក៏កំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធក្នុងករណីនេះបន្ដទៀត៕
-
អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណលោក ជា មុនី និងលោកស្រី ហ៊ឺ ពេជ្រលីនណា និង លោក តេង សឿន និងលោកស្រី ដែលចុះថ្លៃឈ្នូលជួលទីតាំង៥០ភាគរយ ដល់ផ្ទះសំណាក់ អង្គរមិថុនា

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់លោក ជា មុនី និងលោកស្រី ហ៊ឺ ពេជ្រលីនណា ដែលបានចុះថ្លៃឈ្នួលជួលទីតាំង ៥០ភាគរយ ដល់ផ្ទះសំណាក់ អង្គរមិថុនា ដែលមានទីតាំងស្ថិតនៅ អាគារលេខ 277F ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និង បានថ្លែងអំណរគុណដល់លោកសាស្រ្តាចារ្យ មហាបរិញ្ញា តេង សឿន និងលោកស្រី សា ធូណាន ដែលបានចុះថ្លៃឈ្នួលជួលទីតាំង៥០ភាគរយ ដល់ក្រុមហ៊ុន RS Residence ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣១៤ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រហូតមកដល់ពេលនេះ ម្ចាស់ទីតាំងជួល, ផ្ទះជួល និងផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានប្រកាសពីការបញ្ចុះតម្លៃថ្លៃជួលជាបន្ដបន្ទាប់ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ គ្រាដែលកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកកាយវិការទាំងនេះ ជាកាយវិការមនុស្សធម៌ដ៏គំរូ…