-
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ ពលរដ្ឋងាយរងគ្រោះបំផុត ចំនួន១២៦គ្រួសារ

កំពត ÷ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន១២៦គ្រួសារ នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត ព្រឹក.ថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន១២៦គ្រួសារ នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត ដោយមានការអញ្ជេីញចូលរួម មាន ឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ ។ ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត…
-
លោកយ៉ុង សៅវុឌ្ឍីអភិបាលស្រុករលាប្អៀរបានដឹកនាំក្រុមការងារចម្រុះចុះបើកប្រកាសផ្សារពង្រឲ្យអាជីវករចូលលក់ជាធម្មតាវិញនៅព្រឹកនេះ

ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសបើកឱ្យ អាជីវករចូលលក់ដូរ ក្នុង ផ្សារពង្រ ឡើងវិញ នៅព្រឹកថ្ងៃទី 8 ខែមេសា ឆ្នាំ2021នេះ លោកយ៉ុង សៅវុឌ្ឈីអភិបាលស្រុករលាប្អៀរ បានផ្ដាំផ្ញើដល់បងប្អូនអាជីវករទាំងអស់សូមចូលរួមអនុវត្តនូវគោលការណ៍ការពារជំងឺរាតត្បាតកូវីដ19 របស់រាជរដ្ឋាភិបាលឲ្យបានតឹងរឹងបំផុត។លោក យ៉ុង សៅវុទ្ធី អភិបាលស្រុករលាប្អៀរ បានមានប្រសាសន៍បន្តឲ្យដឹងទៀតថា ក្រោយពីផ្ទុះបាតុភាពមានបងប្អូន មកពីរាជធានីភ្នំពេញ ២ នាក់ប្ដីប្រពន្ធធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋនៅផ្សារពង្រ អាជ្ញាធរស្រុក ខេត្ត ក៏ដូចជាមន្ទីរជំនាញ បានចាត់វិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ដែលក្នុងនោះអ្នកប៉ះពាល់ដោយផ្ទាល់ ចំនួន11នាក់យើងបានយកទៅធ្វើចត្តាឡឺស័កនៅស្រុកទឹកផុស និងបានយកសំណាកទៅពិនិត្យ ចំណែកមនុស្ស ជាច្រើននាក់ផ្សេងទៀត ដែលប៉ះពាល់ដោយប្រយោល គឺបានធ្វើ ចត្តាឡីស័កនៅតាមផ្ទះ និងបានយកសំណាក ទៅពិនិត្យ ដូចគ្នាដែរ។ ជាលទ្ធផលមកដល់ថ្ងៃទី៧ ខែមេសាម្សិលមិញនេះ អ្នកប៉ះពាល់ ដោយ ផ្ទាល់ចំនួន១១នាក់ គឺអវិជ្ជមានទាំង 3 លើក ។ ហេតុនេះហើយអាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏បានចេញសេចក្តីជូនដំណឹងស្ដី ការអនុញ្ញាត្តិឱ្យអាជីវករក្នុងផ្សារពង្រ ចូលលក់ឡើងវិញ នៅព្រឹកថ្ងៃទី ៨ ខែមេសានេះ។ ថ្ងៃនេះផងដែរ ក្នុងនាមអាជ្ញាធរស្រុក…
-
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប បានផ្តល់អំណោយដល់គ្រួសារស្ត្រីក្រីក្រ ដែលជាសកម្មការងារនៅមូលដ្ឋាន

សៀមរាប៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គ្រប់លំដាប់ថ្នាក់ បានធ្វើការទំនាក់ទំនង សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ សប្បុរសជន សប្បុរសធម៌(កាកបាទក្រហម) វិស័យឯកជន និងម្ចាស់ជំនួយផ្សេងៗទៀត ដើម្បីស្វែងរកការគាំទ្រផ្នែកស្មារតី ធនធាន ដែលជាកត្តាសំខាន់ក្នុងការរួម ចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសផលប្រយោជន៍របស់ស្ត្រី-កុមារនៅតាមសហគមន៍។ ជាក់ស្តែង នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ លោក ជំទាវ ស៊ិន ណម អនុប្រធាន សមាជិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានថ្លែងនៅក្នុងពិធីប្រគល់អំណោយនៅរដ្ឋបាលសាលាខេត្តសៀមរាបថា អំណោយដែលចែកជូនដល់ស្ត្រីក្រីកសកម្មលើការងារនៅមូលដ្ឋានទាំងអស់នេះ សរុបចំនួន២១០គ្រួសារ ក្នុងនោះមានក្រុង /ស្រុក ចំនួន ៧ គឺក្រុងសៀមរាប ស្រុកក្រឡាញ់ ពួក ប្រាសាទបាគង សូទ្រនិគម ជីក្រែង និងស្រុកអង្គរធំ ដែលទទួលបានពីសាខា កាកបាទក្រហមកម្ពុជា ពីលោកជំទាវ-លោកស្រីភរិយាថ្នាក់ដឹកនាំ និងសប្បុរសជន តាមរយៈលោកជំទាវ ទាង អេង ទៀ សីហា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្ត កាលពីថ្ងៃទី២៥ ខែ…
-
លទ្ធផលនៃកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី២ នាថ្ងៃទី ០៨ មេសានេះ

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិ បត្តិ ការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី២ តាមប្រព័ន្ធវីដេអូ។ សមាសភាព ត្រីភាគី រួមមាន ប្រទេសប្រ៊ុយ ណេដារ៉ូសាឡឹមដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន កម្ពុជាដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំក្រោយ និងអគ្គលេខាធិការអាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត និងតំណាង ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះផងដែរ។ កិច្ចប្រជុំបានពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស នៅលើវិស័យជាច្រើនដែលជាចំណាប់អារម្មណ៍រួម និងផលប្រយោជន៍ទៅវិញទៅមក។ កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រោះអាសន្នសុខភាពសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ និងបម្រែបម្រួលអាកាសធាតុ ក៏ដូចជា បញ្ហាតំបន់និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម។ កិច្ចប្រជុំបានអះអាងជាថ្មី អំពីសារសំខាន់នៃពហុភាគីនិយមសម្រាប់ការឆ្លើយតបរួមគ្នា និងប្រកបដោយប្រសិទ្ធភាព ដើម្បីជម្នះបញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងបានប្តេជ្ញាចិត្តធ្វើការរួមគ្នាឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត ប្រកបដោយចីរភាព ។ ឯកឧត្ដម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេស បានជម្រាប ជូនអង្គប្រជុំដោយសង្ខេបអំពីគំនិតផ្តួចផ្តើមរបស់ចក្រភពអង់គ្លេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាត…
-
អគ្គលេខាធិការរង UN ថ្លែងអំណរគុណសម្ដេចតេជោ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និង UN-ESCAP

ការថ្លែងអំណរគុណរបស់លោកស្រី អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក (United Nations Economic and Social Commission for Asia and the Pacific) បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយ លោកទេសរដ្ឋមន្ត្រីលី ធុជា តាមប្រពន្ធ័វីដេអូ។ កិច្ចប្រជុំនោះ ធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា និង UN-ESCAP និងពិភាក្សាការងារត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំលើកទី ៧៧ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្រោមប្រធានបទ “ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ២៩មេសា ឆ្នាំ២០២១។ ក្នុងកិច្ចប្រជុំនោះ លោកស្រី អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា បានសម្តែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលផ្តល់កិត្តិយសថ្លែងនូវសុន្ទរកថាគន្លឹះបើកសន្និបាតប្រចាំឆ្នាំលើកទី៧៧ នៃ…
-
អង្គការយូណេស្កូ ផ្តល់ចំណាត់ថ្នាក់ខ្ពស់ដល់កម្ពុជា ក្នុងចំណោមប្រទេសផ្តល់អាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនគ្រូបង្រៀន នៅលើពិភពលោក

ភ្នំពេញ៖ អង្គការយូណេស្កូ បានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសជាប់ថ្នាក់ខ្ពស់ ក្នុងចំណោមប្រទេសទាំង១៧ នៅលើសកលលោក ដែលបានផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ការផ្តល់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងតាមរយៈការសិក្សាស្រាវជ្រាវលើប្រទេសចំនួន១៥០នៅក្នុងពិភពលោក ដោយអង្គការយូណេស្កូ និងក្រុមការងារអន្តរជាតិ ទទួលបន្ទុកគ្រូបង្រៀន សម្រាប់ការអប់រំឆ្នាំ២០៣០ អស់រយៈពេល ១ឆ្នាំ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ពីខែមីនា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council) ដែលមានសមាជិកមកពី៥២ប្រទេស និង ១ដែនដីនៅទ្វីបអាស៊ី និងជាដៃគូសហប្រតិបត្តិការ ផ្នែកវប្បធម៌នៅអាស៊ីមួយ របស់អង្គការយូណេស្កូ សូមសម្តែងនូវការអបអរសាទរ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការខិតខំស្វះស្វែង រកវ៉ាក់សាំង កូវីដ-១៩ មកចាក់ជូនក្រុមប្រជាជនអាទិភាព ពិសេសគ្រូបង្រៀន ប្រជាជនដែលប្រឈមផ្ទាល់ទៅនឹងការឆ្លង ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ខណៈដែល បណ្ដាប្រទេសស្ទើរតែទាំងអស់នៅក្នុងពិភពលោកកំពុងខ្វះខាតវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានឱ្យដឹងទៀតថា មិត្តភក្តិអន្តរជាតិជាច្រើនតែងលើកសរសើរប្រទេសកម្ពុជាថា ជាប្រទេសតូច ប៉ុន្តែចិត្តទូលាយ ហើយក៏ជាប្រទេសតូចដែលមានអត្តសញ្ញាណជាតិរឹងមាំផងដែរ។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី…
-
កម្មកររោងចក្រកាត់ដេរ «ឌីន ហាន» នៅខណ្ឌមានជ័យ រកឃើញឆ្លងជំងឺ កូវីដជិត៥០នាក់, អាជ្ញាធរអំពាវនាវឲ្យកម្មករទាំងអស់ មកធ្វើតេស្ដបន្ទាន់ នៅយប់នេះ

ភ្នំពេញ៖ គិតត្រឹមវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានរកឃើញកម្មករនៅរោងចក្រកាត់ដេរ «ឌីន ហាន» ឆ្លងជំងឺកូវីដ១៩ ជិត៥០នាក់។ នេះបើតាមអភិបាលរាជធានីភ្នំពេញ។ រោងចក្រកាត់ដេរ «ឌីន ហាន» ដែលមានកម្មករនិយោជិតចំនួនជិត៥០នាក់ឆ្លងជំងឺកូវីដ១៩នេះ មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់កម្មករកម្មការនីទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ បើមិនដូច្នេះទេមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនសាច់ញាតិ ឬមិត្តភ័ក្ររបស់កម្មករទាំងនោះ ត្រូវជួយណែនាំឲ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃតាមចំនួនកំណត់ ហើយបើធ្វើមិនបានត្រឹមត្រូវទេ នឹងទទួលទោសពិន័យតាមច្បាប់ ជាក់ជាមិនខានឡើយ។ សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវត្រួតពិនិត្យតាមដានដោយយកចិត្តទុកដាក់បំផុត។ នៅយប់ថ្ងៃនេះអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ព្រមទាំងមន្រ្តីសុខាភិបាល បាននិងយកសំណាកទៅលើបងប្អូនកម្មករនៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីស្វែងរកកូវីដ១៩។ យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌមានជ័យ បានឲ្យដឹងថា កម្មករដែលកំពុងបម្រើការងារនៅក្នុងរោងចក្រមួយនេះមានចំនួន ២៥៦២នាក់៕
-
អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្តីពីការបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គររយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១

-
ឯកឧត្តម វេង សាខុន ទទួលជួបនាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោកស្រី Ophelie Bourhis នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ និងរាយការណ៍ជូនអំពីលទ្ធផលនៃការអនុវត្តគម្រោង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីតាមរយ:លោកស្រី បានថ្លែងអំណរ គុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនបារាំង តាមរយ:ទីភ្នាក់ងារ AFD ដែលបានបន្តជួយអភិវឌ្ឍន៍កម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះមានវិស័យកសិកម្មផងដែរ។ ជាក់ស្តែងក្នុងរយៈបីឆ្នាំចុងក្រោយនេះ AFD បាននិងកំពុងចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត ក្នុងគម្រោងចំនួន ៥ ដែលមានទឹកប្រាក់សរុបចំនួន ១៤១,៥ លានអ៊ឺរ៉ុ ។ ក្នុងចំណោមគម្រោងទាំងប្រាំ មានគម្រោងចំនួន ៣ ដែលក្រសួងបាននិងកំពុងអនុវត្តគឺ៖ ទី១- ការចម្រុញកំណើនវិស័យកសិកម្មនៅកម្ពុជាដោយចិរភាព (CaPFish Aquaculture) ២៥ លានអឺរ៉ូ ចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយសហភាពអ៊ឺរ៉ុប ដោយផ្តោតទៅលើការធ្វើឲ្យប្រសើរឡើងវិស័យវារីវប្បកម្ម…
-
ឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមុខងារសាធារណៈ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស

លោកជំទាវ ធាវ ឡេ ឈិង (TEO Lay Cheng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជាបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួងមុខងារសាធារណៈ។ នៅក្នុងជំនួបនេះ ទាំងលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី និងទាំងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានវាយតម្លៃខ្ពស់ប្រកបដោយក្ដីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានរវាងប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី។ភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមុខងារសាធារណៈ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្សតាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់រវាងសាលាភូមិន្ទរដ្ឋបាល ជាមួយសាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College of Singapore)។ ទន្ទឹមនឹងនោះ ផ្អែកលើសំណូមពររបស់កម្ពុជា លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីក៏បានសន្យានឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ឱ្យដល់កម្រិតថ្នាក់ស្ថាប័នរដ្ឋទទួលបន្ទុកវិស័យមុខងារសាធារណៈ ជាបន្តទៅទៀត សំដៅរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពល្អប្រសើររវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី៕