Category: សង្គមកិច្ច

  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបពិភក្សាការងារជាមួយនាយករដ្ឋមន្រ្តីឡាវ តាមប្រព័ន្ធវីដេអូ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបពិភក្សាការងារជាមួយនាយករដ្ឋមន្រ្តីឡាវ តាមប្រព័ន្ធវីដេអូ

    ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលក្នុងពេលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ ដែលទើបត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យឡាវ ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងការជឿជាក់ថា ផ្អែកលើបទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏រឹងមាំ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែល្អប្រសើរ និងវិបុលភាពជូនប្រជាជនឡាវ។ នាយករដ្ឋមន្ត្រីទាំងពីរ បានសម្ដែងការពេញចិត្តទៅវិញទៅមក ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញបញ្ចប់ឲ្យបានឆាប់នូវសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា វិស័យនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌ ។ថ្នាក់ដឹកនាំទាំងពីរ មានសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពីត្រឹម ១០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩ រហូតដល់ ១០៤លានដុល្លាអាមេរិក នៅក្នុងឆ្នាំ២០២០។ ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ…

  • ស្ថានទូតចិននៅកម្ពុជា ដាក់សំណួរ៣ចោទសួរទៅកាន់វិទ្យុអាស៊ីសេរី និងបកស្រាយជុំវិញការចោទប្រកាន់របស់វិទ្យុនេះមកលើទំនាក់ទមនងចិន និងកម្ពុជា

    ស្ថានទូតចិននៅកម្ពុជា ដាក់សំណួរ៣ចោទសួរទៅកាន់វិទ្យុអាស៊ីសេរី និងបកស្រាយជុំវិញការចោទប្រកាន់របស់វិទ្យុនេះមកលើទំនាក់ទមនងចិន និងកម្ពុជា

    ស្ថានទូតចិននៅកម្ពុជា ដាក់សំណួរ៣ចោទសួរទៅកាន់វិទ្យុអាស៊ីសេរី( RFA ) និងបកស្រាយជុំវិញការចោទប្រកាន់របស់វិទ្យុនេះមកលើទំនាក់ទមនងចិន និងកម្ពុជា។

  • យុវជនខណ្ឌព្រែកព្នៅទទួលអំណោយរបស់ឯកឧត្តមប្រធានសសយក ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

    យុវជនខណ្ឌព្រែកព្នៅទទួលអំណោយរបស់ឯកឧត្តមប្រធានសសយក ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

    យុវជនខណ្ឌព្រែកព្នៅទទួលអំណោយរបស់ឯកឧត្តមប្រធានសសយក ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

  • ក្រសួងសុខាភិបាល ចេញប្រកាសពីករណីស្លាប់បុរសជនជាតិខ្មែរម្នាក់ អាយុ៥៩ឆ្នាំ ដោយសារជំងឺកូវីដ១៩

    ក្រសួងសុខាភិបាល ចេញប្រកាសពីករណីស្លាប់បុរសជនជាតិខ្មែរម្នាក់ អាយុ៥៩ឆ្នាំ ដោយសារជំងឺកូវីដ១៩

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីករណីស្លាប់បុរសជនជាតិខ្មែរម្នាក់ អាយុ៥៩ឆ្នាំ ដោយសារជំងឺកូវីដ១៩។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមរបាយការណ៍ ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំនេះ រស់នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់រួចហើយ មុនពេលចូលដល់មន្ទីរពេទ្យ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០៖៥៥នាទីព្រឹក។ នៅពេលចូលមកដល់មន្ទីរពេទ្យ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺបានស្លាប់រួចហើយ ដោយជាករណីសង្ស័យ សពត្រូវបានក្រុមគ្រូពេទ្យយកសំណាក ដើម្បីពិនិត្យមើល ហើយបានទទួលលទ្ធផលវិជ្ជមានកូវីដ១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំនេះ ស្លាប់ដោយសារជំងឺកូវីដ១៩។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមចូលរួមសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕

  • ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំង​ការពារជំងឺ​កូវីដ-១៩ ជូនដល់អតីតយុទ្ធជនជាសមាជិកសមាគមអតីត​យុទ្ធជន​កម្ពុជាខេត្ត

    ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំង​ការពារជំងឺ​កូវីដ-១៩ ជូនដល់អតីតយុទ្ធជនជាសមាជិកសមាគមអតីត​យុទ្ធជន​កម្ពុជាខេត្ត

    ខេត្តព្រៃវែង៖ ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងអភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេស មន្ទីរសុខាភិបាល កងកម្លាំងទាំងបី បានចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនជាសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅមន្ទីរពេទ្យខេត្តព្រៃវែង។ តាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តម្រូវអោយមានការរៀបចំកន្លែងចាក់វ៉ាកសាំងជូន​សមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ដែលនេះបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអាយុជីវិតពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីអោយបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្ដម អភិបាល ខេត្ត បានសង្កេតឃើញថា អតីតយុទ្ធជនទៅចាក់វ៉ាក់សាំងសុទ្ធតែបានបង្ហាញទឹកមុខរីករាយជាមួយនឹងការទទួលបានឱកាសចាក់វ៉ាក់សាំងនេះ ព្រោះថាវ៉ាក់សាំងកូវីដ១៩នេះ មានតម្លៃណាស់សម្រាប់ការពារអាយុជីវិតរបស់ពួកគាត់ ដែលខុសគ្នាពីការធ្វើសង្រ្គាមលើសមរភូមិដែលយើងអាចដឹង និងមើលឃើញទីតាំងសត្រូវ។ ជាទីបញ្ចប់ ឯកឧត្ដម អភិបាល ខេត្ត សូមជូនពរថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូពេទ្យនៅជួរមុខទាំងអស់ កងកម្លាំងប្រដាប់អាវុធ និងសហការី ជាពិសេសបងប្អូនសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែងទាំងអស់ ជួបនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ…

  • អភិបាលខេត្តកែប សួរសុខទុក្ខ កងកម្លាំងវរៈសេនាតូច ការពារព្រំដែនទឹក​លេខ ៤៣០

    អភិបាលខេត្តកែប សួរសុខទុក្ខ កងកម្លាំងវរៈសេនាតូច ការពារព្រំដែនទឹក​លេខ ៤៣០

    ខេត្តកែប៖ នៅព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ ២០២១ ឯកឧត្តម សោមពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញ ចុះសួរសុខ ទុក្ខ កងកម្លាំងវរសេនាតូច ការពារព្រំដែនលេខ ៤៣០ ចំពិធីបានប្រារព្វធ្វើឡើង នៅទីបញ្ជាការវរៈសេនាតូចការពារព្រំដែនទឹកលេខ៤៣០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុង កែប ខេត្តកែប។ឯកឧត្តម អភិបាលខេត្ត ខេត្តកែប មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ របស់សម្តេច អគ្គមហា សេនា បតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានពាំនាំការផ្តាំផ្ញើរការ សាកសួរសុខ ទុក្ខ ពីណាក់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែ គិតគូរពីសុខទុក្ខ និងជីវភាព រស់នៅរបស់កងកម្លាំ ង។សូមបញ្ជាក់ផងដែរថា នៅក្នុងឱកាសនោះ ឯកឧត្តម អភិ បាលខេត្ត ក៍បានឧបត្ថម្ភអង្ករចំនួន ១តោន មីចំនួន ២០ កេស អាវពងចំនួន…

  • សម្តេចប្រធានរដ្ឋសភា ផ្ញើសារលិខិតជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ

    សម្តេចប្រធានរដ្ឋសភា ផ្ញើសារលិខិតជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរជូន ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ គ.ស. ២០២១។

  • សម្តេចប្រធានរដ្ឋសភា ទូលថ្វាយនូវលិខិតថ្វាយព្រះពរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី

    សម្តេចប្រធានរដ្ឋសភា ទូលថ្វាយនូវលិខិតថ្វាយព្រះពរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំ ទូលថ្វាយនូវលិខិតថ្វាយព្រះពរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ គ.ស. ២០២១ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

  • អាមេរិកផ្ដល់ថវិកា១លាន៦សែនដុល្លារ សម្រាប់អនុវត្តន៍គម្រោងស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្អោមនៅភាគខាងកើតនៃប្រទេសកម្ពុជា

    អាមេរិកផ្ដល់ថវិកា១លាន៦សែនដុល្លារ សម្រាប់អនុវត្តន៍គម្រោងស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្អោមនៅភាគខាងកើតនៃប្រទេសកម្ពុជា

    នៅថ្ងៃទី៩មេសានេះ លោក Rune Kristian Dale-Andresen ប្រធានអង្គការNPAប្រចាំកម្ពុជា និង លោកហេង រតនា អគ្គនាយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា CMAC បានចុះហត្ថលេខាលើគម្រោងស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្អោមនៅភាគខាងកើតនៃប្រទេសកម្ពុជា(CMRS) នៅទីបញ្ជាការស៊ីម៉ាក់ រាជធានីភ្នំពេញ ។ លោកហេង រតនា បានឲ្យដឹងថា គម្រោងនោះ មានទឹកប្រាក់ចំនួន១លាន៦សែន ដុល្លារអាមេរិក ដែលមានរយ:ពេលមួយឆ្នាំ គឺចាប់ផ្តើមពីថ្ងៃទី១មីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២២ និងត្រូវប្រើប្រាស់កម្លាំងជំនាញរបស់អង្គភាពស៊ីម៉ាក់ចំនួនប្រមាណជាង២០០នាក់ ។ លោកថា កំលាំងបែងចែកជាក្រុមធ្វើប្រតិបត្តិការនៅគោលដៅតាមខេត្តនានាភាគខាងកើតនៃប្រទេសកម្ពុជា។ គម្រោងនោះមានផែនការរំដោះចំការគ្រាប់បែកចង្កោមទំហំ ២៣លាន៧សែន៦ម៉ឺន ម៉ែត្រក្រឡា ការស្រាវជ្រាវបច្ចេកទេសសើផ្ទៃដីប្រមាណ៣៥គីឡូម៉ែត្រក្រឡា និងឆ្លើយតបសំណើបន្ទាន់ៗពីសហគមន៍ឱ្យបាន១ពាន់៣២០ សំណើ។ ថវិកាគាំទ្រគំរោងនោះ បានទទួលពីរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជូនអង្គការNPA ដើម្បីសហការជាមួយអង្គភាពស៊ីម៉ាក់ក្នុងកិច្ចប្រតិបតិ្តការស្រាវជ្រាវនិងបោសសំអាតតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមសំណល់ពីសង្គ្រាមនៅកម្ពុជា។ លោកហេង រតនា ក្នុងពិធីនោះ បានថ្លែងអំណរគុណ ចំពោះលោកRune Kristian Dale-Andresen និងលោកស្រី Portia Stratton ដែលខិតខំសរបសំរួលគម្រោងនោះ។ សូមរំលឹកជូនផងដែរថា គម្រោងកាលពីឆ្នាំ២០២០ដល់ឆ្នាំ២០២១កន្លងទៅ បានសម្រចលទ្ធផលមានជាអាទិ៍ដូចជា បានរំដោះតំបន់គ្រាប់បែកចង្កោមចំនួន…

  • សាលារាជធានីភ្នំពេញ នឹងដាក់សាឡាងចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្សចាស់

    សាលារាជធានីភ្នំពេញ នឹងដាក់សាឡាងចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្សចាស់

    ភ្នំពេញ៖ ថ្ងៃនេះសាលារាជធានីភ្នំពេញ នឹងដាក់សាឡាងចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្ស ដោយសារមានការដ្ឋានអ៊ុតកៅស៊ូលើស្ពានច្បារអំពៅ ដែលត្រូវធ្វើទាំងយប់ទាំងថ្ងៃក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨មេសា។ «នៅថ្ងៃទី៩មេសាស្អែកនេះ ការដ្ឋាន ជួសជុលស្ពានព្រះមុនីវង្សចាស់ក៏ត្រូវអ៊ុតកៅស៊ូដែរ។ ក្នុងនោះគេមិនអាចផ្អាកការដ្ឋានដោយធ្វើតែពេលថ្ងៃ ឬក៏ធ្វើតែពេលយប់បានឡើយ ព្រោះនៅលើស្ពានដែលឈូសឆាយកៅស៊ូចាស់នោះ ក៏មិនអាច បើក ឲ្យចរាចរណ៍ឆ្លងកាត់បានឡើយ។ ដូច្នេះ មានតែមន្ត្រីជំនាញយើង ខិតខំធ្វើយ៉ាងណាឲ្យការដ្ឋាន នេះ រួចរាល់ តាមការគ្រោងទុក ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែមេសានេះ» នេះបើយោងតាមអ្នកនំាពាក្យសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ សាលារាជធានីភ្នំពេញ ចាប់ផ្តើមការដ្ឋាន ជួសជុលផ្លូវ លើស្ពានព្រះមុនីវង្សចាស់ ឬស្ពានច្បារអំពៅ ដែល ជាផ្លូវឯកទិស សម្រាប់ចូល ពីច្បារអំពៅ មកភ្នំពេញ នៅថ្ងៃទី៨ ខែមេសានេះ បានបង្កការកកស្ទះយ៉ាងខ្លាំង តាំងពីព្រឹកព្រលឹម រហូតដល់ យប់ ហួសម៉ោងបម្រាមគោចរ នៅម៉ោង ៨យប់នេះទៅទៀត៕